ការ​បើក​ឆាក​ប្រយុទ្ធ​ពេល​ព្រឹក​មាន​គុណ​តម្លៃ​សម្រាប់​មនុស្ស

ក្រុង ញូវយ៉កៈ គូ​ស្នេហ៍​ទាំង​ឡាយ​ដែល​ទម្លាប់​បើក​យុទ្ធនាការ​សិច​នា​ពេល​ព្រឹក​ព្រលឹម​នោះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ពួក​គេ​រីក​រាយ​ស្រស់​ស្រាយ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​មាន​ប្រយោជន៍​សំខាន់​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​សព៌ាង្គកាយ​ទៀត​ផង។

 

Wednesday, 24 April 2013
ភ្នំពេញប៉ុស្ត៍

ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា មនុស្ស​ដែល​ចាប់​ផ្តើម​នូវ​វិធី​ប្រតិបត្តិ​ការ​យក​សិច​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ប្រចាំ​ថ្ងៃ​នោះ​នឹង​មាន​ប្រយោជន៍​ដល់​សុខភាព​និង​ទទួល​បាន​អារម្មណ៍​រីក​រាយ​ជាង​អ្នក​ដែល​បាន​ភ្ញាក់​ពី​ដំណេក​ហើយ​ញ៉ាំ​ទឹក​តែ​មួយ​ពែង​និង​នំប៉័ង​ជា​អាហារ​ពេល​ព្រឹក​មុន​នឹង​ទៅ​ធ្វើ​ការ​ជា​ទម្លាប់​ធម្មតា​នោះ។

អារម្មណ៍​ផ្នែក​អ័រម៉ូន​ល្អ​ដោយ​សារ​តែ​ការ​កម្ចាត់​នូវ​ជាតិ​គីមី​ក្នុង​ខ្លួន​បាន​ល្អ​តាម​រយៈ​ការ​រួម​ភេទ​នា​ពេល​ព្រឹក​ព្រលឹម​នេះ​ឯង។ វា​ក៏​អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​និង​អារម្មណ៍​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

តាម​រយៈ​ការ​សិក្សា​ដដែល​នោះ​បង្ហាញ​ថា វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​លោក​អ្នក​មាន​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្តាសាយ​នានា​តិច​ប៉ុណ្ណោះ​តែ​វា​ថែម​ទាំង​អាច​ជួយ​បង្កើន​នូវ​ភាព​រឹង​មាំ​នៃ​គុណភាព​សក់​ស្បែក​និង​ក្រចក​ផង​ដែរ។

លោក វេជ្ជបណ្ឌិត ដេបប៊ី ហឺរប៊ិននីក អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​និង​ប្រឹក្សា​សិច​របស់​អាមេរិក​បាន​និយាយ​ថា៖«ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ព្រលឹម​ជួយ​បង្កើត​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ដោយ​បាន​កម្ចាត់​នូវ​ជាតិ​គីមី​ប្រភេទ អុកស៊ីតូស៊ីន។ វា​បាន​ជួយ​ឲ្យ​គូ​ស្នេហ៍​មាន​អារម្មណ៍​ស្រឡាញ់​គ្នា​បាន​យូរ​អង្វែង។ មិន​តែ​ប៉ុណ្ណោះ​ការ​បើក​យុទ្ធនាការ​ពេល​ព្រឹក​នោះ វា​បាន​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ដល់​ផ្នែក​សោភណភាព​នៃ​សម្រស់​បាន​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ។ ការ​ប្រតិបត្តិ​ការ​សិច​ពេល​ព្រឹក​ព្រលឹម​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​សព៌ាង្គកាយ​មនុស្ស​យើង​មាន​ភាព​រឹង​មាំ​ចៀស​ផុត​ពី​ជំងឺ​នានា​ដែរ។ លើស​ពី​នេះ​វា​ក៏ អាច​ជួយ​កម្ចាត់​ជាតិ​គីមី​ពី​បំពង់​អាហារ​ចេញ​ឲ្យ​អស់​ដែល​វា​អាច​បង្កើន​ដល់​ភាព​រឹង​មាំ​ផ្នែក​សរីរាង្គ​សរសៃ​សក់​និង​ស្បែក​បាន​ល្អ​ទៀត​ផង»៕ PR

 

What Next?

Recent Articles