ខេត្តកំពង់ចាម: ជនជាតិចិន២៦នាក់ ដែលជាប់សង្ស័យ ក្នុងករណីចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេត ត្រូវបានប៉េអឹមលើផ្ទៃប្រទេស សហការជាមួយប៉េអឹមខេត្តកំពង់ចាម បានឃាត់ខ្លួនក្នុងភូមិគ្រឹះមួយកន្លែងកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម។
ថ្ងៃទី 24 មេសា 2013, ម៉ោង 10:29:PM
ដោយ: កងមាស
CEN
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងតាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ រហូតដល់ម៉ោងខាងលើ ទើបសម្រេចឃាត់ខ្លួន ជនជាតិចិន ២៦នាក់ ស្រី ៦នាក់ ក្នុងនោះមានចិនដីគោក២៤នាក់ ចិនតៃវ៉ាន់២នាក់ ដែលជាមេខ្លោង និងវត្ថុតាងមួយចំនួន យកទៅរក្សាទុកនៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕




