សញ្ញាសំគាល់៧យ៉ាង​បញ្ជាក់ថា​គេ​ចង់

ស្ទើរទាំងស្រុង ទៅហើយ ដែល បុរសជាទូទៅ ចង់បង្ហាញប្រាប់ នាងអោយ ដឹងថា គេចង់ឬ ស្រឡាញ់អ្នក ហើយចង់ ឡើងគ្រែ ជាមួយអ្នក ។

 

Written by ភ្នំពេញដេលីញូវ
Thursday, 25 April 2013

ទស្សនាវដ្តី កុស្មូប៉ូលីតាន បាននិយាយពី សញ្ញាសំគាល់ ៧យ៉ាង ដូចខាង ក្រោមនេះ។

-មុខគេឡើងក្រហម

មុខគេឡើងក្រហមហើយភ្នែកតូចកបើកធំៗ ពោលមើលទៅហាក់ដូចជាមានកំលាំងជំរុញគេខ្លាំងក្លា។

-យកម្រាមដៃសូកចូលក្នុងខ្សែក្រវ៉ាត់ខោ

នេះជាសកម្មភាពមានបំណងសង្កត់ថ្ងន់ថាគេមានតណ្ហា ហើយចង់អោយអ្នកបានដឹង។

-អេះច្រមុះញឹកញាប់

បែបនេះត្រូវបានគេសំគាល់ថាច្រមុះ មានចាប់ទាក់ទងជាមួយអ័រម៉ូនតណ្ហារបស់បុរស។

-គេនិយាយមួយៗ

-ការសិក្សមួយនៅឆ្នាំ២០១០បានអោយដឹងថា ពេលដែលគេចង់ឡើងគ្រែ គេចូលចិត្តនិយាយមួយៗ។

-គេអោយចង្កេះឬ ដាក់ដៃលើស្មាអ្នក

នេះជាសកម្មភាពចង់ប្រាប់ថាគេជិតស្និទ្ឋហើយចង់មែនទែនហើយ។

-គេរត់មកអោយអ្នកហើយដៃម្ខាងកាន់ចង្កេះអ្នក

បែបនេះគ្រាន់តែបញ្ជាក់ថាគេចង់ ធម្មតា តែបើគេយកដៃមកចាប់ត្រកៀករបស់អ្នក នេះមានន័យថាចង់ខ្លាំង ហើយ ។

-គេខាំបបូមាត់ក្រោមហើយ ងក់ក្បាល

ប្រសិនបើគេធ្វើបែបនេះនៅពេលដែលកំពុងតែនិយាយជាមួយអ្នកមានន័យថា ចង់ឡើងគ្រែជាងការនិយាយ គ្នាលេង។

 

What Next?

Recent Articles