នៅថ្ងៃទី ២៦ ខែមេសា មុនម៉ោង ៥ ល្ងាច រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាបានដាក់ផែនទី និងការឆ្លើយតបជូនតុលាការយុតិ្តធម៌អន្តរជាតិ ដើម្បីតវ៉ាលើផ្ទៃដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េ តាមបណ្តោយព្រំដែនក្បែរប្រាសាទព្រះវិហារ។
Friday, 26 April 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មាននៅក្រសួងការបរទេសកាលពីថ្ងៃទី ២៥ ខែមេសា ថា៖ «យើងបានឆ្លើយតបនឹងសំណើរបស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃនេះ ឬនៅមុនម៉ោង ៥ ល្ងាចថ្ងៃស្អែក [ថ្ងៃទី ២៦ ខែមេសា] យើងនៅតែមានពេលវេលាគ្រប់គ្រាន់»។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សវនាការរយៈពេល ៤ ថ្ងៃនៅតុលាការយុតិ្តធម៌អន្តរជាតិ កាលពីសប្តាហ៍ កម្ពុជាចង់ឲ្យតុលាការបំភ្លឺសេចក្តីសម្រេចឆ្នាំ ១៩៦២ របស់តុលាការ ទាក់ទងនឹងទឹកដីនៃវិវាទ និងមិនកំណត់ នៅជុំវិញប្រាសាទ ដែលតុលាការយុតិ្តធម៌អន្តរជាតិបានសម្រេចប្រគល់ប្រាសាទនេះមកឲ្យកម្ពុជាក្នុងសាលក្រមឆ្នាំ ១៩៦២ ចំណែកឯថៃទទូចថា តុលាការកុំធ្វើការបកស្រាយឡើងវិញ។
ចៅក្រមតុលាការយុតិ្តធម៌អន្តរជាតិបានស្នើកម្ពុជា និងថៃដាក់ផែនទីដែលគូសបញ្ជាក់ពីនិយមន័យ និងបរិវេណប្រាសាទ ជាសញ្ញាបង្ហាញថា តុលាការអាចផ្តោតលើការដោះស្រាយការទាមទារ។
ថៃបានបញ្ជាក់ជាថ្មីម្តងទៀតនូវផែនការដែលបានអនុម័តដោយគណៈរដ្ឋមន្រ្តីរបស់ខ្លួនកាលពីឆ្នាំ ១៩៦២ ដើម្បីកំណត់ទីបរិវេណប្រាសាទ ហើយឥឡូវនេះនឹងដាក់ផែនទីនោះទៅតុលាការយុតិ្តធម៌អន្តរជាតិ។ យោងតាមកាសែត បាងកក ប៉ុស្តិ៍ បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមេសា ថា ផែនការត្រូវបានលោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Surapong Tovichakchaikul បង្ហាញជូនគណៈរដ្ឋមន្រ្តីដើម្បីទទួលស្គាល៕ TK
