នាងចូលចិត្តយករបស់ទន់ៗ​លុញលេង

Written by ភ្នំពេញដេលីញូវ
Saturday, 27 April 2013

 

សំណួរ :នាងខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ ។ នាងខ្ញុំនៅក្មេងសេចក្តី នៅឡើយទេ ប៉ុន្តែនាងខ្ញុំ ងឿងឆ្ងល់ និងមានការ ចម្លែកចិត្ត ជាខ្លាំង ចង់សួរ ដូចតទៅនេះ គឺជាម្តងម្កាល នាងខ្ញុំបានឃើញ ទង្វើប្អូនស្រី របស់ខ្ញុំ ធ្វើអ្វីៗ ដូចជាប្លែកៗ ណាស់ គឺ ចូលចិត្ត យកវត្ថុទន់ៗ មកដាក់ លុញលេង លើប្រដាប់ភេទ របស់នាង ហើយធ្វើ អារម្មណ៍ ដូចជាសុខ ស្រួលណាស់ ។ នាងខ្ញុំ ភ័យព្រួយ ជំនួស នាងណាស់ មិនថា នេះជាការ “រួមភេទ ជាមួយ វត្ថុឬទេ” បើអ៊ីចឹងមែន នាងច្បាស់ជា ខូចខ្លួនហើយ ។

១-តើប្រដាប់ភេទ និង ស្បូនរបស់នាង អាចមានបញ្ហា អ្វីឬទេ នៅថ្ងៃខាងមុខ ?

២-តើព្រហ្មចារី របស់នាង នៅបរិសុទ្ធ ដែរឬទេ ព្រោះបើវា គ្រាន់តែ ជាវត្ថុ ហើយនាងធ្វើ បែបនេះ គ្រាន់តែ ម្តងម្កាល ប៉ុណ្ណោះ ?

ចម្លើយ :បើយោងតាម ការបញ្ជាក់របស់នាង ខាងលើនេះ យើងខ្ញុំយល់ឃើញថា ប្អូនស្រីរបស់នាង ពុំមាន ពាក់ព័ន្ធនឹង រោគខាងផ្លូវចិត្ត ដែលត្រូវការ ព្យាបាល អ្វីនោះឡើយ ។ នាងគ្រាន់តែ ស្រើបស្រាល ទៅតាមវ័យ និង អារម្មណ៍ រវើរវាយច្រើន តែទៅលើ ការ រួមភេទ តែ ប៉ុណ្ណោះ ។ មានក្មេង យុវវ័យ ប្រុស-ស្រី មិនតិចទេ ដែលមាន អាការបែបនេះ នៅពេលឈាន ចូលវ័យ ដ៏ជ្រួលជ្រើម និង ភាពពេញវ័យ ជាលើកដំបូង របស់គេ ។

ជាទូទៅមិនថាប្រុសឬស្រីទេតែងសម្តែងអាការបែបនេះស្ទើរគ្រប់គ្នាគ្រាន់អ្នកខ្លះលួចធ្វើដោយ ទីអាថ៌កំបាំង និង ខ្លះ បើកចំហ ប៉ុណ្ណោះ ។ ចំពោះសកម្មភាព ប្អូនស្រី របស់នាង មិនមាន ន័យថា នាង “រួមភេទ ជាមួយវត្ថុ” ទេ ប៉ុន្តែជាការជួយខ្លួនឯងឬសម្រេចតម្រេកតណ្ហា ដោយខ្លួនឯង ។ ការសម្រេច ចំណង់ដោយ ខ្លួនឯងនេះ មានមនុស្ស ច្រើនណាស់ បានធ្វើវា ដោយលួចលាក់ និង អាថ៌កំបាំង ហើយវា ជាការ សម្តែងចេញពី ផ្លូវភេទ តាមធម្មតា របស់មនុស្ស ទូទៅ មិនមែន ឆ្កួតលីលា ឬ មានរោគចិត្ត អ្វីទេ ។

តាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្គ គេបានរកឃើញថា ការសម្រេច តណ្ហា ដោយខ្លួនឯង នេះមាន ពីរប្រភេទ គឺការជួយ ដោយម្នាក់ឯង ឬ ឱ្យអ្នកដទៃ ជួយរួមជាក្រុម និង តាមស្ថិតិ គេទទួលបាន គឺបុរសមាន ច្រើនបំផុតដល់ ៩៨% ឯស្ត្រី មានត្រឹមតែ ២០ ទៅ ៦០ ភាគរយ ប៉ុណ្ណោះ ។

ការសម្រេចតម្រេកតណ្ហាខ្លួនឯងរបស់ស្ត្រីមានច្រើនប្រភេទអ្នកខ្លះចូលចិត្តស្ទាបអាម៉ាស្សាត្រង់ អវយវភេទ ដោយផ្ទាល់ ខ្លះប្រើម នោសញ្ចោតនា ជ្រាលជ្រៅ ក៏អាចឈាន ដល់ចំណុច កំពូលនេះដូចគ្នា ឯអ្នកខ្លះចូល ចិត្ត ប្រើវត្ថុ ផ្សេងៗជួយ ដែលវិធីនេះ អាច ធ្វើឱ្យ កើតការឆ្លង មេរោគ ឬ មិនមាន សុវត្ថិភាពល្អ ផង ។

ចំពោះសំណួររបស់នាងយើងខ្ញុំសុំធ្វើការឆ្លើយដោយខ្លីៗដូចតទៅនេះ ៖

១-បើសិនការប្រើ របស់ទន់ៗ ដូចការបញ្ជាក់ របស់នាង និង ធ្វើតែចំពោះ ផ្នែកខាងក្រៅនោះ វាមិនបង្ក ផលប៉ះពាល់ អ្វីឡើយ លើកលែងតែ ប្រើវត្ថុស៊ក បញ្ចូលនោះ ទើបអាចនាំឱ្យ ប៉ះពាល់ដល់ ស្បូនបាន ហេតុដូច្នេះនាង មិនគួរភ័យព្រួយ ក្នុងរឿងនេះទេ ។

២-ព្រហ្មចារីរបស់នាង នៅតែបរិសុទ្ធ ដដែល ប៉ុន្តែក្នុងករណីនាង ប្រើវត្ថុ ស៊កបញ្ចូល ដូចគ្នា ខាងលើនេះ អាចធ្វើឱ្យ ដាច់សន្ទះ ព្រហ្មចារីបាន ។ ចំពោះភាព បរិសុទ្ធ ផ្លូវកាយ ផ្លូវចិត្តរបស់នាង នៅតែល្អ ទាំងអស់ ដូចគ្នា ។

៣-គ្មានវិធីណាអាចព្យាបាលបានទេ ព្រោះនេះវាជា រោគធម្មជាតិ ដែលបង្កើតឱ្យ មនុស្សចេះ ដូចគ្នា ទាំងអស់ ។ បើនាង ភ័យខ្លាច ប្អូនងប់ងល់ នឹងបញ្ហានេះ គួរឧស្សាហ៍ឱ្យ ធ្វើនេះធ្វើនោះ ឬ ហាត់ប្រាណ ក៏បាន ហើយ មិនគួរឱ្យ នាងដេក សំងំនឹក ស្រមើល ស្រមៃ រូបភាពបង្កើត តម្រេកតណ្ហានេះ ទៀតឡើយ ៕

 

What Next?

Recent Articles