សវនាការ​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន

សវនាការ​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​​របស់​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ដោយសារ​តែ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ស សារិន សុំ​ផ្អាក​ការ​ផ្ដល់​សក្ខីកម្ម ព្រោះ​ភ័យ​ខ្លាច​អំពី​បញ្ហា​អសន្តិសុខ​ផ្ទាល់​ខ្លួន និង​គ្រួសារ។

 

ដោយ ឡេង ម៉ាលី
2013-04-29
RFA

ការ​សុំ​ផ្អាក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ គឺ​នៅ​ពេល​ដែល​សហ​ព្រះរាជ​អាជ្ញា​សាក​សួរ​គាត់ អំពី​ខ្លឹមសារ និង​ពាក្យ​ពេចន៍​របស់​ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​វគ្គ​បង្រៀន​កម្មាភិបាល​នៅ​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន បាន​ទាមទារ​លក្ខខណ្ឌ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល ជួយ​ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន និង​គ្រួសារ មុន​នឹង​លោក​និយាយ​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​ការ​បង្រៀន​របស់​ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​របប​ខ្មែរក្រហម។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក ចៅក្រម និល ណុន សម្រេច​ប្រកាស​ផ្អាក​សវនាការ​ជា​បណ្ដោះ​អាសន្ន ដោយ​ដក​ឃ្លា​ទៅ​ពិចារណា ហើយ​​ត្រឡប់​មក​បន្ត​វិញ​នៅ​រសៀល។ អង្គ​ជំនុំជម្រះ​កំពុង​ពិភាក្សា​រក​មធ្យោបាយ​​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles