អង្ក​សរីរាង្គ​គ្រោង​វាយ​លុក ទី​ផ្សារ អន្តរ​ជាតិ

មន្ត្រី​អង្គការ​សេដាក បាន​ឲ្យ​ដឹង​ថា គេ​គ្រោង​បញ្ជូន​អង្ក​សរីរាង្គ ទៅ​កាន់​ទី​ផ្សា​រ​អន្តរជាតិ ក្នុង​ទំហំធំ​ជា​ង​មុន​ ខណៈ​ដែល​អង្ក​ផលិត​តាម​បែប​ផែន​ធម្មជាតិ ពេល​នេះ កំពុង​តែ​ចូល​ខ្លួន​ជា​បណ្ដើៗ​ បំរើ​​នៅ​ទីផ្សារ សហរដ្ឋអាមេរិក វៀតណាម និង អាល្លឺម៉ង់ ហើយ​នោះ។

 

សិលាពល
Tuesday 30 April 2013
The Free Press Magazine

ទីផ្សារលក់ផលិតផល សរីរាង្គរបស់សេដាក

ទីផ្សារលក់ផលិតផល សរីរាង្គរបស់សេដាក

លោក លឹម ស្រេង មន្រ្តី​ហិរញ្ញវត្ថុ អង្គការ​សេដាក បាន​ឲ្យដឹង​កាល​ពី​ម្សិល​មិញ​ថា សេដាក​ មាន​ម៉ាស៊ីន​កិន​ស្រូវ​ធំៗ​ចំនួន ៣ នៅ​ទូទាំង​ប្រទេស ដើម្បី​ផលិត​អង្ក​សម្រាប់​ការ​នាំចេញ ។​

យោង​តាម​សេចក្ដី​ ប្រកាស​ព័ត៌​មាន​របស់ សេដាក បាន​ឲ្យ​ដឹង​ថា នារ​ដូវ​ប្រមូល​ផល​ស្រូវ​ឆ្នាំ ២០១២-២០១៣ អង្គការ នេះ បាន​គាំ​ទ្រ ដល់​សហគមន៍ អ្នក​ផលិត​ស្រូវ សរីរាង្គដោយ ប្រ​មូល​​ទិញ​ស្រូវ​បាន​ប្រមាណ ១៥០តោន ពី​ប្រជា​កសិករ ចំនួន ៦១០ គ្រួសារ មក​ពី​ខេត្ត តាកែវ កំពង់​ស្ពឺ និង កំពង់ឆ្នាំង ដោយ​ប្រើប្រាស់​ទុន​កម្ចី ពី​ធនាគារ​ អភិវឌ្ឍន៍ជនបទ និង ទុន​របស់​សហគមន៍ ។

ស្រូវ ដែល​ប្រមូល​ទិញ​បាន​ទាំង​នោះ សុទ្ធ​សឹង​តែ​ត្រូវ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ គុណភាព ដោយ​ អង្គការ សេដាក និង ក្រុម​ហ៊ុន អាល្លឺម៉ង់ BCS សម​ស្រប​​តាម​ស្តង់ដារ​ សរីរាង្គ និង ពា​ណិ​ជ្ជ​កម្ម យុត្តិធម៌ របស់ សហរដ្ឋអាមេរិក និង សហគមន៍​អឺរ៉ុប ៕

 

What Next?

Recent Articles