Written by ភ្នំពេញដេលីញូវ
Wednesday, 01 May 2013
នាងខ្ញុំជាសិស្ស សាលា មធ្យមសិក្សា មួយរូប បានសេពគប់ ជាមួយមិត្តភក្តិ ប្រុសម្នាក់ មកជាង កន្លះឆ្នាំហើយ ។ យើងទាំង ពីរនាក់ បានចាប់ចិត្ត ស្រឡាញគ្នា ដូចគូស្នេហ៍ ទូទៅដែរ ប៉ុន្តែចម្លែក ត្រង់គាត់ដៃ រហ័សណាស់ ពេលដែល នាងខ្ញុំភ្លេច ខ្លួន នៅកន្លែង ស្ងាត់ៗបន្តិច គាត់ លូកនេះ លូកនោះ កប់ៗ ដៃ មកលើ រូបរាងកាយ នាងខ្ញុំតែម្តង ។
នាងខ្ញុំឃើញហ៊ាន ដល់ថ្នាក់នេះ ចង់ខ្លាចរអាគាត់ ហើយកាលពី ថ្ងៃបុណ្យ ចូលឆ្នាំចិន កន្លងមកនេះ គាត់បាននាំ នាងខ្ញុំទៅ កន្លែង ស្ងាត់មួយ ហើយឱប រឹតនាងខ្ញុំ អង្វរ លួងលោម សុំ រួមរ័ក ថែមទៀត ។ គាត់ថាមិន ឱ្យគាត់ ដោះដៃចេញ ទៅរក អ្នកផ្សេង និង ពេលនោះ នាងខ្ញុំមិន ឱ្យ ឥឡូវនេះ គាត់ធ្វើ អ៊ីចឹងមែន ។
នាងខ្ញុំចង់សួរថា ហេតុអ្វីបុរស មានចិត្ត ឃោរឃៅ ដល់ថ្នាក់នេះ តើនាងខ្ញុំ ត្រូវសេពគប់ ជាមួយគាត់ ទៀតដែរឬទេ ?
ចម្លើយ
បុរសទូទៅ មិនមែនសុទ្ធតែ មានចិត្តបែបនេះ ទាំងអស់ទេ ។
ក្មួយស្រីមិនគួរ សេពគប់ជាមួយ បុរសបែបនេះ តាំងតែពីគេ ប្រព្រឹត្តអំពើ មិនគប្បី មកលើក្មួយ កាលពីដំបូងៗ មកម៉្លេះ ។ បុរសបែបនេះ មិនខុសពី ខ្លាដាច់ចំណី ឃើញសាច់អ្វី ត្របាក់ នោះទេ ។
គេអាចជា ប្រភេទបុរស ព្រាននារី ឬ ធ្លាប់ប្រព្រឹត្ត អំពើមិនគប្បី ផ្លូវភេទ អស់ជាច្រើន រាប់មិនអស់ មកហើយ ទើបធ្វើ សកម្មភាព បែបនេះ ។
បុរសបែបនេះ ទុកចិត្ត មិនបានទេ បើក្មួយ ប្រហែស ខ្លួនបន្តិច ច្បាស់ជាទឹកភ្នែក ជូតក្បាលជង្គង់ មិនចេញ ឥឡូវហើយ ។ តាមការប្រព្រឹត្ត របស់គេ គ្មានអ្វី ស្មោះស្ម័គ្រទេ មានតែអំពើ បោកប្រាស់ ច្រើនជាង ។
ក្មួយស្រីប្រញ្ញាប់ដកខ្លួន ឱ្យឆ្ងាយពីគេ ហើយឈប់គិត ពីរឿងនេះ បន្តទៅទៀត យកពេលនេះ មកសិក្សាវិញ ល្អជាង ។
ក្មួយស្រីត្រូវ ចងចាំថា ការមានសេចក្តី ស្នេហាក្នុង វ័យនេះ គ្រោះថ្នាក់ណាស់ ហើយស្រួល មិនស្រួល អាចទទួលរោគ អេដស៍ ស្លាប់ខ្លួន ថែមទៀត ។
ក្មួយមិនចាំបាច់ ប្រញ្ញាប់ចង់ បានវាទេ ហើយត្រូវដឹងថា អត់បាយ ទើបវាស្លាប់ អត់ស្នេហា វាមិនស្លាប់ទេ ណាក្មួយ ។
សំណួរ
ស្វាមីនាងខ្ញុំ ស្រឡាញ្ញ់ដបស្រា ជាងរូបនាងខ្ញុំទៅទៀត រហូតដល់ថ្នាក់ បំភ្លេចរឿង បញ្ហាលើគ្រែ ទាំងស្រុង ទៅហើយ ។ ថ្ងៃខ្លះគាត់ រួមភេទ សម្ព័ន្ធជាមួយ នាងខ្ញុំ ប៉ុន្តែដំណើរការ បានត្រឹមតែ បន្តិចប៉ុណ្ណោះ អាវុធប្រចាំកាយ របស់គាត់ ដេកស្តូក ទៅវិញ ធ្វើឱ្យ នាងខ្ញុំ រំខានអារម្មណ៍ ខ្លាំងណាស់ ។
នាងខ្ញុំមានចម្ងល់ ចង់សួរថា ហេតុអ្វីបុរស ផឹកស្រា គេយល់ថា ខ្លាំងក្លា ខាងផ្លូវភេទ ឯស្វាមី របស់នាងខ្ញុំ បែរជាខ្សោយ ទៅវិញ ?
ចម្លើយ
ជាការពិតការទទួលទានស្រា ត្រឹមបរិមាណ ល្មមសមរម្យ អាចជួយដុត អារម្មណ៍ឱ្យ មនុស្សនោះ ពុះកញ្ជ្រោល ខាងអារម្មណ៍ ផ្លូវភេទឡើង មកបាន ប៉ុន្តែបើទទួលទាន ច្រើនហួស បរិមាណពេក ធ្វើឱ្យថមថយចុះ ទាំងផ្នែកស្មារតី និង សមត្ថភាព ផ្លូវភេទ ។
វិធីតែមួយដែល ជួយដោះស្រាយ វិបត្តិស្នេហា ក្នុងគ្រួសាររបស់ អ្នកបាន គឺអ្នកត្រូវឱ្យគេ បញ្ឈប់ការ ផឹកស្រា ហើយបែរមកថែទាំសុខភាពឡើងវិញ្ញ ។ ការណែនាំគេបែបនេះ ជារឿងមួយលំបាកបំផុត ប៉ុន្តែអ្នកត្រូវព្យាយាម លួងលោមគេ ព្រោះការ ទទួលទាន ស្រា មិនត្រឹមតែ ប៉ះ ពាល់ដល់ សុខភាព រាងកាយទេ វាថែមទាំង ធ្វើឱ្យបាត់បង់ សមត្ថភាព ផ្លូវភេទ ទៀតផង ។
តាមស្ថិតិនៃការ ស្រាវជ្រាវដែល គេទទួលបាន រកឃើញថា បុរសដែល បាត់បង់ សមត្ថភាព ដោយសារ ទទួលទានស្រា មាន អត្រាខ្ពស់ រហូតដល់ ៥០% ហើយក្នុង ចំណោមនេះ មានអ្នកថមថយ ចុះផ្លូវភេទ ២០% ។ ចំណែកយុវវ័យ ដែលទទួល ទានជាតិ ស្រវឹង នេះ បាន ប្រព្រឹត្ត អំពើ មិន គប្បីខាង ផ្លូវភេទ មានអត្រាខ្ពស់ និង ក្រៅពីនេះ នៅមានការ ប៉ះទង្គិចផ្លូវភេទ ខ្សោយចុះ មួយចំនួន ផងដែរ ។
