វ.តា
Wednesday 01 May 2013
The Free Press Magazine
-៤ខែដើមឆ្នាំ២០១៣នេះ រន្ទះ បាញ់ស្លាប់ ៣១នាក់ របួស ១៨នាក់
មន្ត្រីអ្នកនាំពាក្យគណៈកម្មការ ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានថ្លែងបា្រប់បណ្តាញសារព័ត៏មានក្នុងស្រុកថា កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ គ្រាន់តែភ្លៀងមួយមេ នៅទូទាំងប្រទេសយ៉ាងហោចណាស់ ក៏មានប្រជាពល រដ្ឋ ចំនួន ៩នាក់ បានស្លាប់ និងមួយចំនួន ទៀតរងរបួស ដោយសារតែរន្ទះបាញ់ដែរ ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មការ ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់ឲ្យដឹងថា យោងតាមរបាយការណ៍ ជំហានដំបូង ដែលលោកទទួលបាន គឺគ្រាន់ តែថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៣ កន្លង ទៅនេះ គឺមានប្រជាពលរដ្ឋចំនួន ៩នាក់ បានស្លាប់ដោយសារ តែរន្ទះបាញ់ ដោយតួ លេខខាងលើនេះ ខាងគណៈកម្មការនៅមិន ទាន់ទទួលបានរបាយការណ៍ព័ត៌មានលំអិត នៅឡើយនោះទេ ។ ដែលភាគច្រើនកើតឡើង នៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដតាកែវ បាត់ដំបង និង ខេត្ដមណ្ឌលគីរី ។
មន្ត្រីអ្នកនាំពាក្យរូបនោះ បានបន្តថា គ្រាន់តែ ៤ខែដើមឆ្នាំ ២០១៣ នេះ នៅ ទូទាំងប្រទេសមានប្រជាពលរដ្ឋចំនួន ៣១ នាក់ ត្រូវរន្ទះបាញ់ស្លាប់ ១៨នាក់រងរបួស និងងាប់គោ ក្របី អស់ចំនួន ២ក្បាលផង ដែរ ហើយបើធៀបទៅនឹង ៤ខែដើមឆ្នាំ ២០១២ គឺច្រើនជាង ដោយកាលពី ៤ខែ ដើមឆ្នាំ ២០១២ គឺមានប្រជាពលរដ្ឋចំនួន ២៥ នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់ និង រងរបួស ២៤នាក់តែប៉ុណ្ណោះ។
លោក កែវ វី បានប្រាប់ឲ្យដឹង ទៀតថា យោងតាមរបាយការណ៍ ត្រួសៗ ដែលលោកទទួលបាន សម្រាប់ថ្ងៃ ទី២៨ ខែមេសា គឺនៅរាជធានីភ្នំពេញ ក្នុង ខណ្ឌសែនសុខ រន្ទះបាញ់បានបាញ់សម្លាប់ មនុស្សអស់ចំនួន ៣នាក់ របួស ២នាក់ ។ នៅក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល រន្ទះបាញ់ ស្លាប់មនុស្សចំនួន ៤នាក់ និងរងរបួសម្នាក់ នៅខេត្ដបាត់ដំបង រន្ទះបាញ់សម្លាប់មនុស្ស អស់ចំនួន ២នាក់ និងរបួសធ្ងន់ស្រាល ៥ នាក់ នៅក្នុងស្រុករតនមណ្ឌល ៕


