គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៧នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៣នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ។
សណ្តាប់
Thursday 02 May 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ១០លើក (យប់ ០៦លើក), បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រីម្នាក់) និងរបួសធ្ងន់ ០៨នាក់ (ស្រីម្នាក់) របួសស្រាល ០៥នាក់ (ស្រី ០២នាក់) ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះម៉ូតូ ១២គ្រឿង , រថយន្នធុនតូច ០២គ្រឿងនិង រថយន្តធុនធំ ០១គ្រឿង។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីល្បឿន ០៤លើក មិនគោរពសិទ្ធិ ០៣លើក, ស្រវឹង ០១លើក,មិនប្រកាន់ស្តាំ ០១លើក, កត្តាផ្លូវ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៩នាក់ (យប់ ០៦នាក់) ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣នេះ មានចំនួន ១៣៩គ្រឿង គឺ រថយន្តទេសចរណ៍ ២៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៦៦គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ១២គ្រឿង និង រថយន្តដឹកទំនិញធុនធំ ៣៣គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅ អធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៣៥គ្រឿង, និង នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣២គ្រឿង៕