ថ្ងៃទី 2 ឧសភា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ: នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ នឹងមានការប្រារព្ធពិធីផ្លាស់ប្តូរ ផ្ទេរតំណែងអភិបាលសាលារាជធានីភ្នំពេញ ដោយដាក់លោក ប៉ា សុជាតិវង្ស អភិបាលរង រាជធានីភ្នំពេញ ឡើងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក កែប ជុតិមា។ ពិធីផ្ទេរតំណែងនោះ នឹងធ្វើនៅក្នុងសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។ ក្រៅពីនោះ ក៏មានអភិបាលខេត្តចំនួន ៩ រូបផ្សេងទៀត ក៏ត្រូវផ្លាស់ប្តូរផងដែរ៕

លោក ប៉ា សុជាតិវង្ស អភិបាលរង រាជធានីភ្នំពេញ នឹងឡើងកាន់តំណែងជា អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣