អគ្គលេខាធិការដ្ឋាន បានប្រកាសព័ត៏មានឲ្យដឹងនៅថ្ងៃទី៣០មេសា នេះ ថា រដ្ឋសភា នីតិកាលទី៤ នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ ។
សេរី ភាព
Thursday 02 May 2013
The Free Press Magazine
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។ របៀបវារៈ ក្នុងកិច្ចប្រជុំនោះ មានដូចខាងក្រោម៖
១-ការពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។
២-ការពិនិត្យលើសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៤ នូវ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម។ ២-សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រា២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ៣-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី ការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ ៣-ពិធីសារទី៦ ស្តីពីស្ថានីយព្រំដែនផ្លូវដែក និងស្ថានីយប្តូរខ្សែរថភ្លើង ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែម ណាហាយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់និងសំណងការខូចខាតទៅនឹងពិធីសារកាតាហ្សេណា ស្តីពីជីវសុត្ថិភាព ។
៣-ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់របៀបវារៈទី១៤ ទី១៥ ទី១៦ ទី១៧ នឹងកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤ ។
សេចក្តីប្រកាសលើកឡើងថា ក្រោយបានពិភាក្សា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេច៖
១-ប្រគល់ភារកិច្ចជូនគណកម្មការនីតិកម្មនិងយុត្តិធម៌ ពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១ ។
២-សម្រេចបញ្ចូលរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៤នូវ៖
១-សេចក្តីព្រាងច្បាប់ស្តីពីសហគមន៏កសិកម្ម
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និង មាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ ៣-ពិធីសារទី៦ ស្តីពីស្ថានីយព្រំដែនផ្លូវដែក និងស្ថានីយប្តូរខ្សែរថភ្លើង ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែម ណាហាយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់និងសំណងការខូចខាតទៅនឹងពិធីសារកាតាហ្សេណា ស្តីពីជីវសុត្ថិភាព។
៣-សម្រេចបញ្ចូលរបៀបវារៈទី១៤ ទី១៥ ទី១៦ និងទី១៧ សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៤ ដូចខាងក្រោម៖
១២-ការជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន០១រូប ។
១៣-ការពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ។
១៤-សេចក្តីព្រាងច្បាប់ស្តីពីសហគមន៏កសិកម្ម
១៥-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និង មាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
១៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ ៣-ពិធីសារទី៦ ស្តីពីស្ថានីយព្រំដែនផ្លូវដែក និងស្ថានីយប្តូរខ្សែរថភ្លើង
១៧-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែម ណាហាយ៉ា-កូឡាឡំពួរ ស្តីពី ការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅនឹងពិធីសារកាតាហ្សេណា ស្តីពីជីវសុត្ថិភាព។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៤ នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៨:០០ ព្រឹក៕
