តាមការសិក្សា របស់ពួកក្រុមអ្នក ឯកទេស ផ្លូវភេទ ជាច្រើន បានបង្ហាញថា យុវវ័យបច្ចុប្បន្ន មានការរួមភេទ ដោយប្រើ អូរ៉ាល់សិច ឬ រួមភេទប្រើ ដោយមាត់ កាន់តែមាន ការនិយម ច្រើនឡើង ។
Written by ភ្នំពេញដេលីញូវ
Friday, 03 May 2013
ជាមួយការពេញនិយមនេះ ពួកគេតែងតែ យល់ឃើញ្ញថា ការរួមភេទ បែបវិធីនេះ អាចបញ្ច្រៀសផុត ពីរោគជំងឺ ទាំងឡាយ ឬ សូម្បីតែ មេរោគ អេដស៍ ។ យោងតាម ការសិក្សា ស្រាវជ្រាវ បង្ហាញថា ការរួមភេទ ដោយ អូរ៉ាល់សិច ពុំមាន សុវត្ថិភាពទេ ផ្ទុយមកវិញ វាប្រឈមមុខ ជា មួយនឹង រោគ មួយចំនួនផង ។
រោគដែលប្រថុយប្រថាន កើតខ្ពស់បំផុត មានទាំងក្រុម បាក់តេរី និង វីរុស ។ មេរោគទាំងនេះ ងាយចម្លងទៅ លើជាលិកា ខ្សោយៗ សំណើម ហើយវាអាច រីករាលដាល បានយ៉ាងល្អ ក្នុងមាត់ ។
សម្រាប់មេរោគ ដែលឆ្លងពី អវយវភេទ ទៅកាន់មាត់ បានយ៉ាងងាយ មានដូចជា ស្វាយ ប្រមេះ ឫស សិរមាន់ និង រោគរើម ជាដើម ។
សម្រាប់អ្នកឆ្លង រោគសិរមាន់ ក្នុងបំពង់-ក និង រើម នៅត្រង់បបូរមាត់ នឹងដឹងថា ផលវិបាករបស់វា មានកម្រិតណា ហើយពេលនោះ នឹងបានដឹង ជាក់ថា នរកមានពិត ។ អ្នកខ្លះឆ្លងរើម នៅត្រង់ បបូរមាត់ អស់រយៈពេល ជាង ១០ ឆ្នាំ ទើបធ្វើ ការព្យាបាល ជាដាច់ ។
បើកើតរោគនេះ ពេលឃើញ មុខនឹងឃើញរើម ព្រមគ្នាដែរ វាមិនខុសអ្វី ពីការត្រូវគេ បោះត្រាលើ ផ្ទៃមុខទេ ។ ធ្ងន់ធ្ងរជាង នេះបើគេ ដឹងថា រោគសិរមាន់ ឬ រោគរើម កើតចេញ ពីការរួមភេទ បែប អូរ៉ាល់សិច ក្តីអាម៉ាស់ មិនចាំបាច់ និយាយទៅ ដល់ឡើយ ។
ក្រៅពីនេះការស្រាវជ្រាវ នៅបានឱ្យ ដឹងទៀតថា សូម្បីតែជំងឺ អេដស៍ ក៏អាចឆ្លងកាត់ តាមរយៈពី ទឹករំអិល ឈាម ទឹកកាម ចូលក្នុង រាងកាយ បើសិនមាន ដំបៅក្នុងមាត់ អញ្ជាញធ្មេញ រលាក ដំបៅពងបែក ៘
ស្ត្រីខ្លះបានប្រើស្រោម អនាម័យ ប្រភេទមិន ស្រោបសារ ជាតិគីមី ហើយប្រើមាត់ ជំនួសការ រួមភេទឱ្យបុរស ក៏អាចជា វិធីជួយ ការពារ គ្រោះថ្នាក់ ដល់ការឆ្លង មេរោគ បានមួយ កម្រិតធំ ប៉ុន្តែទោះ យ៉ាងណា ក៏ត្រូវមានការ ប្រុងប្រយ័ត្ន ពីការដាច់ ស្រោម អនាម័យ ព្រោះធ្មេញ អាចងាយឱ្យ របស់មួយនេះ ដាច់រហែក ។
ជាមួយការប្រើប្រាស់ស្រោមអនាម័យ ដែលស្ត្រីប្រើមាត់ រួមភេទ ដើម្បីផ្តល់ភាព ស្រណុកស្រួល បំផុតគួរឱ្យ ភាគីបុរស បន្តក់ឡេរំអិល នៅគែមៗ ផ្នែកខាងក្នុង ស្រោមអនាម័យ មុននឹងពាក់ ព្រោះវិធីនេះ អាចជួយឱ្យ ការឆ្លើយតប ពីការប៉ះ ចុងអណ្តាត របស់ស្ត្រី ទៅដល់ចុង ប្រសាទ របស់អាច្រមក់ បុរស ប្រសើរឡើង ហើយពេលនោះ មិនមានអារម្មណ៍ ថាមានអ្វី មករាំងស្ទះ ៕
