ការអភិវឌ្ឍក្នុងទីក្រុងដែលបានកើតមានក្រោយការតាំងលំនៅរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប៉ះពាល់សិទ្ធិកំពុងរស់នៅ ហើយបង្កឲ្យមានការតវ៉ាច្រើនឆ្នាំមិនឈប់ឈរ ខណៈអ្នកអនុវត្តន៍ច្បាប់នៅប្រទេសកម្ពុជា មិនបានគោរពច្បាប់ភូមិបាលឆ្នាំ២០០២។
ដោយ អ៊ុក សាវបូរី
2013-05-02
RFA

អ្នកបឹងកក់ បង្ហាញប្លង់សាលាក្រុងដល់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣។ RFA/Ouk Savborey
ជាក់ស្តែង អ្នកភូមិបឹងកក់ នៅលើគោក និងក្នុងទឹក ១០ភូមិ ត្រូវបានក្រុមហ៊ុនស៊ូកាគូ បូមខ្សាច់ពន្លិចផ្ទះ បង្ខំឲ្យផ្ដិតមេដៃយកប្រាក់តិចតួច ហើយចាកចេញពីផ្ទះទាំងក្តៅក្រហាយ។ អ្នកខ្លះមិនព្រមយកប្រាក់តិចតួចនោះ ក៏នៅតវ៉ាមកដល់សព្វថ្ងៃ។ រហូតស្ត្រីមួយចំនួនជាប់គុក ព្រោះតែតវ៉ាដើម្បីផ្ទះសម្បែងរបស់ខ្លួននោះ។
បច្ចុប្បន្ន អ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារនៅឡើយ។ ប៉ុន្តែដោយសារតែការតវ៉ានៅមិនទាន់មានលទ្ធផលវិជ្ជមាន ពួកគាត់នាំគ្នាធ្វើសន្និសីទសារព័ត៌មានទៀត បង្ហាញពីការរកឃើញឈ្មោះសមាជិកព្រឹទ្ធសភាដែលជាម្ចាស់ក្រុមហ៊ុនស៊ូកាគូ ស្ថិតនៅក្នុងដីពួកគាត់ដែលប្រមុខរដ្ឋាភិបាលប្រគល់ឲ្យអភិវឌ្ឍនៅនឹងកន្លែងទំហំ ១២,៤៤ហិកតារ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។