គ.ជ.ប ប្រកាសបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះ តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា នីតិកាលទី៥

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្តីជូនដំណឹង ស្តីពី បញ្ជីផ្លូវការបេក្ខជន ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ​ មកពីគណបក្ស ប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែង ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្រ្ត នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ។

 

ព្រៃវែង សេរី
Saturday 04 May 2013
The Free Press Magazine

 

យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣នេះ បានបង្ហាញថា គ.ជ.ប បានជូនដំណឹង ស្តីពី បញ្ជីផ្លូវការបេក្ខជន ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ របស់គណបក្ស ប្រជាជនកម្ពុជាទាំងអស់ មានចំនួន២៤មណ្ឌល ទូទាំងខេត្ត-រាជធានី ដែលត្រូវបានទទួលស្គាល់ ដោយគ.ជ.ប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣នេះ។

បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកពីគណបក្ស ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ ដោយគ.ជ.ប មានដូចខាងក្រោម៖

១-មណ្ឌលខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន, លោក យឹម ឆៃលី, លោក ប៉ាល់ សំអឿន, លោក អ៊ុង អឿន, លោកស្រី នួម សុភ័ណ, លោក ជូ យិនស៊ីម។

 ២-មណ្ឌលខេត្តបាត់ដំបង៖ លោក ស ខេង, លោក ងិន ឃន, លោក សក់ សេដ្ឋា, លោក នឹម ថូត, លោកស្រី លី គឹមលៀង, លោក លេង វី, លោកស្រី ជួញ សុឆៃ, លោក ឈាង វុន ។

៣-មណ្ឌលខេត្តកំពង់ចាម៖ លោក ហេង សំរិន, លោក ហោ ណាំហុង, លោក ហ៊ុន ណេង, លោក ខៀវ កាញារីទ្ធ, លោក ជា សុផារ៉ា, លោក អ៊ឹម សិទ្ធី, លោក វង សួត, លោក មិន ឃិន, លោក ខែក សំអុន, លោក សាយ សំអាល់, លោក ចាយ បូរិន, លោកស្រី ចែម សាវ៉ៃ, លោក ងួន ស៊ីមអាន, លោក ម៉ែន កួន, លោក កែវ ពិសិដ្ឋ, លោក វេង សាខុន, លោក ម៉ា ឈឿន, លោក លូ គឹមឈន់។

 ៤-មណ្ឌលខេត្តកំពង់ឆ្នាំង៖ លោក គង់ សំអុល, លោក អ៊ុក រ៉ាប៊ុន, លោកស្រី កែ ច័ន្ទមុនី, លោក ត្រាំ អ៊ីវតឹក។

៥- មណ្ឌលខត្តកំពង់ស្ពឺ៖ លោក សាយ ឈុំ, លោក ឆាយ ថន, លោក កង ហ៊ាង, លោក ហ៊ុន ម៉ានី, លោក ហែម ខន, លោក សត្យា វុធ។

៦-មណ្ឌលខេត្តកំពង់ធំ៖ លោក ងួន ញ៉ិល, លោក ថោង ខុន, លោក ញ៉ែម ថ្ថាវី, លោក ស៊ិក ប៊ុនហុក, លោក ឈុន ឈន់, លោក ជា អឿង។

៧-មណ្ឌលខេត្តកំពត៖ លោក នៃ ប៉េណា, លោក ប៉ែន ស៊ីម៉ន,លោក ចាយ សាំងយុន, លោក សោម ចិន, លោក នឹម ច័ន្ទតារា, លោកស្រី អ៊ុន សុគន្ធា។

៨-មណ្ឌលខេត្តកណ្តាល៖ លោក ហ៊ុន សែន, លោកស្រី ឃួន សុដារី, លោក ម៉ុម ជឹមហ៊ុយ, លោកស្រី ហូ ណូន, លោក លឹម គានហោ, លោក អូន ព័ន្ធមុនីរ័ត្ន, លោក ស៊ុន ចាន់ថុល, លោក ឌុល គឿន, លោក ឈុន ស៊ីរុន, លោក ង៉ោ សុវណ្ណ, លោក សុខ ចិន្តាសោភា។

៩-មណ្ឌលខេត្តកោះកុង៖ លោក អាយ ខន។

១០-មណ្ឌលខេត្តក្រចេះ៖ លោក អ៊ឹម ឈុនលឹម, លោកស្រី ត្រឹង ថាវី, លោកស្រី ស៊ុន សាភឿន។

១១-មណ្ឌលខេត្តមណ្ឌលគិរី៖ លោក ចាន់ យឿន។

១២-មណ្ឌលរាជធានីភ្នំពេញ៖ លោក ជា ស៊ីម, លោក គាត ឈន់, លោក កែប ជុតិមា, លោក អ៊ិត សំហេង, លោក ម៉ម ប៊ុនហេង, លោក ប្រាក់ សុខុន, លោកស្រី អ៊ឹង កន្ថាផាវី, លោក ហ៊ូ ស្រ៊ី, លោកស្រី គ្រួច សំអាន, លោកស្រី ឡោក ខេង, លោក អូស្មាន ហាស្សាន់។

១៣-មណ្ឌលខេត្តព្រះវិហារ៖ លោក សួស យ៉ារ៉ា។

១៤-មណ្ឌលខេត្តព្រៃវែង៖ លោក ប៊ិន ឈិន, លោក ជាម យៀប, លោក ប៉ែន បញ្ញា, លោក ព្រុំ សុខា, លោក ញឹម វណ្ណដា, លោក ស សុខា, លោក សុខ ឥសាន, លោក នុត សាអាន, លោក ហ៊ឺ បាវី, លោក ផង់ សារ៉េត, លោក ម៉ុម ស៊ីបុន។

១៥-មណ្ឌលខេត្តពោធិ៍សាត់៖ លោក ស៊ុយ សែម, លោក កែវ រតនៈ, លោក តាន់ គឹមវិន, លោក ឯម ប៉ុណ្ណា។

១៦-មណ្ឌលខេត្តរតនគិរី៖ លោក ប៊ូ ឡាំ។

១៧-មណ្ឌលខេត្តសៀមរាម៖ លោក ទៀ បាញ់, លោក សៀង ណាំ, លោក ឈឹម ម៉ា, លោក ពៅ សាវឿន, លោក សំ ហ៊ាង, លោក យិន គឹមស៊ាន។

១៨-មណ្ឌលព្រះសីហនុ៖ លោក ចេវ គឹមហេង។

១៩-មណ្ឌលខេត្តស្ទឹងត្រែង៖ ឡូយ សុផាត។

២០-មណ្ឌលខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន, លោកស្រី ឈុន សារឹម, លោកស្រី ដួង វណ្ណា, លោក ហ៊ុល សាវ័ន្ត, លោក គឹម ធា។

២១-មណ្ឌលខេត្តតាកែវ៖ លោក សុខ អាន, លោកស្រី និន សាផុន, លោក ម៉ុក ម៉ារ៉េត, លោក សូ ឃុន, លោក ច័ន្ទ សារុន, លោក ពេជ សោភ័ន, លោក សុខ ផេង, លោក សុខ សូកាន។

២២-មណ្ឌលខេត្តកែប៖ ចម ប្រសិទ្ធ។

២៣-មណ្ឌលខេត្តបៃលិន៖ លោកស្រី បាន ស្រីមុំ។

២៤-មណ្ឌលខេត្តឧត្តរមានជ័យ៖ លោក គន់ គីម។

សូមបព្ជាក់ថា ក្នុងចំណោមបេក្ខជន ឈរឈ្មោះតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៥ ឆ្នាំ២០១៣នេះ ក៏ មានឈ្មោះកូនប្រុសពៅ និងកូន ប្រសា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងកូនរបស់មន្រ្តីជាន់ខ្ពស់ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ដែលរួមមាន៖

១-លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតសម្តេច ហ៊ុន សែន ឈរ ឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៤ នៅមណ្ឌលខេត្តកំពង់ស្ពឺ។

២-លោក ឌី វិជ្ជា កូនប្រសារសម្តេច ហ៊ុន សែន ឈរឈ្មោះជាបេក្ខជន បម្រុង លេខរៀងទី១ នៅមណ្ឌលខេត្តស្វាយរៀង។

៣-លោក ជាម ចន្ទសោភណ្ឌ កូនប្រុសលោក ជាម យៀប ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀង ទី៨ នៅមណ្ឌលខេត្តបាត់ដំបង។

៤-លោក សាយ សំអាល់ កូនប្រុស លោក សាយ ឈុំ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី១០ នៅមណ្ឌលខេត្តកំពង់ចាម។

៥-លោក ឌិត ទីណា កូនលោក ឌិត មន្ទីរ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី២ នៅមណ្ឌលខេត្តកណ្តាល។

៦-លោក គីម រិទ្ធី កូនប្រុសលោកនាយឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះជាបេក្ខជនបម្រុង លេខ រៀងទី៥ នៅមណ្ឌលខេត្តកណ្តាល។

៧-លោក ស សុខា កូនលោក ឧបនាយករដ្ឋមន្ត្រី ស ខេង ឈរឈ្មោះជាបេក្ខជនពេញ សិទ្ធិ លេខរៀងទី៦ នៅមណ្ឌលខេត្តព្រៃវែង។

៨-លោក សុខ សូកាន កូនលោកឧបនាយក រដ្ឋមន្ត្រី សុខ អាន ឈរឈ្មោះជា បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ នៅមណ្ឌលខេត្តតាកែវ។

នៅក្នុងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា មានបេក្ខជនពេញសិទ្ធិ ចំនួន ១២៣ នាក់ និងបេក្ខជនបម្រុងចំនួន ១៤៥នាក់ សរុបទាំងបេក្ខជនពេញសិទ្ធិ និង បេក្ខជនបម្រុង មានចំនួន ២៦៨នាក់ និងមានបេក្ខជននារី ចំនួន ៤៨នាក់។

បញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា បានចុះបញ្ជី នៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣។ ហើយ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួម បោះឆ្នោត កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ នេះ៕

 

What Next?

Recent Articles

6 Responses to "គ.ជ.ប ប្រកាសបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះ តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា នីតិកាលទី៥"

  1. លើនណាស់បក្សមានខ្នងក្រាសsic!!

  2. Srey Khmer says:

    I love the new stars in politic. They are handsome and smart!

  3. 18 Mars says:

    កូនអ្នកស្រែដែលជាក្មេងជំនាន់ក្រោយទោះជាមានសមត្ថភាពប៉ុណ្ណាក៏គ្មានវាសនារួមចំណែកដឹកនាំ ប្រទេសដែរ ព្រោះអ្នកគ្មានខ្នងគ្មានបក្សពួក ដូចនេះអ្នកបានត្រឹមតែដង្ហែរគេតែប៉ុណ្ណោះ។

  4. 7 Makara says:

    ឡូយ​អស់ស្ទះ បក្សនេះ ។ អ្នកមាន​ចំណេះដឹង​យ៉ាង​ណា ក៏​មិន​អាច​មាន​វាសនាដឹកនាំ​បាន​ដែរ សម័យ​ដេកជោ ទាល់តែ​មាន​បក្ស និង​ពួក ហើយ​មាន​ខ្នងទៀតទើប​បាន ។

  5. CPP says:

    សម្តេចហ៊ុន សែន បានលើកឡើងថា “មិនឲ្យបងប្អូនប្រជាពលរដ្ឋ ណាម្នាក់ ដាច់ពោះស្លាប់ដោយ យើង មិនបានដឹង និងមិនបានជួយដោះស្រាយឡើយ »។ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។