សេរី វ.គីម
Saturday 04 May 2013
The Free Press Magazine
រូបចម្លាក់ទាំងពីរនេះ ស្ថាបនាឡើងពី ប្រភទថ្មភក់ ហើយត្រូបាន គេដាក់ ឈ្មោះថា «ឆ្មាំអង្គុយយាម» រូបចម្លាក់នេះ បានដាក់តាំង នៅច្រកចូល ទៅកាន់ វិចិត្រសាល អាស៊ីអគ្នេយ៍ របស់សារៈមន្ទីរ Metropolitan អស់រយៈពេលច្រើនឆ្នាំ មកហើយ ហើយចម្លាក់នេះ ស្ថិតក្នុងចំណោមវត្ថុ ដែលមាន តម្លៃបំផុត ក្នុងតំបន់ ដែលសារៈមន្ទីរ មាន ។
គេនៅមិនទាន់ដឹងពីពេលវេលាដែលនឹងប្រគល់មក ឱ្យប្រទេសកម្ពុជាវិញនៅពេលណានោះទេ ប៉ុន្តែំមន្ត្រីអ្នក នាំពាក្យ សារៈមន្ទីរនេះ លោក Harold Holzer បានបា្រប់មក ដល់មន្ត្រី កម្ពុជាថា នឹងធ្វើឡើង ក្នុងពេលដ៏ខ្លី ខាងនេះ អំឡុងពេលនេះ ភាគីទាំងពីរ កំពុងរៀបចំ ឯកសារ ៕
