កម្មកររោងចក្រស្បែកជើងយីហោមីងដា (MINGDA) បាននាំគ្នាធ្វើបាតុកម្មឈបិទផ្លូវ វ៉េងស្រេងតាំងពីព្រឹកព្រលឹមថ្ងៃទី៤ ខែឧសភានេះ បង្កឱ្យស្ទះចរាចរណ៍ ខណៈទទួលដំណឹងថា រោងចក្រត្រូវក្ស័យធន ហើយថៅកែរបស់ពួកគេបានរត់គេចខ្លួនចោល ដោយមិនទទួលខុសត្រូវ។
សេរី វ.ឍ្ឍតី
Saturday 04 May 2013
The Free Press Magazine
ភាពភ្ញាក់ផ្អើលនិងដឹងថាថៅកែចិនរត់ចោលរោងចក្រតាំងពីវេលាម៉ោង២១យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ដែលរោងចក្រនេះមានទីតាំងនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
កម្មកររោងចក្រផលិតស្បែកជើងយីហោមីងដា ជាង៥០០នាក់ ក្នុងចំនួនសរុប២៤.៦០នាក់ ក្រោយពេលទទួលដំណឹងថា រោងចក្រត្រូវក្ស័យធន ហើយថៅកែនិងបុគ្គលិកជនជាតិចិននាំគ្នាវេចបង្វេចរត់គេចខ្លួនចោល បាត់ ដោយមិនបានបើកប្រាក់ឈ្នួលឱ្យពួកគេ ទើបនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មទាំងយប់ ដោយយកគ្រែដែលប្រជាពលរដ្ឋដាក់លក់អីវ៉ាន់ដាក់បិទបាំងផ្លូវចោមចៅ បង្កការកកស្ទះចរាចរណ៏ពេញដងផ្លូវ ។
កម្មករ-កម្មការិនីបាននិយាយថាពួកគេធ្វើកូដកម្មបែបនេះគឺចង់ឲ្យថ្នាក់ក្រសួងមន្ទីរពាក់ព័ន្ធទាំងអស់មេត្តាជួយរកដំណោះស្រាយដល់ពួកគេផង។
ចំណែកសមត្ថកិច្ចក្រោយពីទទួនបាននូវដំណឹង បាតុកម្មនេះភ្លាមៗ ក៏បានដាក់កំលាំងការពារដែរខ្លាចក្រែងមានបាតុភាពអ្វីកើតឡើងជាយថាហេតុ៕
