គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៦នាក់ និងរបួស ១០នាក់ នៅថ្ងៃទី ០៣ខែ ឧសភា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​០៣ខែឧសភា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៦នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១០នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ។

 

យ. សណ្តាប់
Saturday 04 May 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ​០៩លើក (យប់​ ០៥លើក), បណ្តាល​ឲ្យ​មនុស្ស​ ស្លាប់ ០៧​ (ស្រី​ ម្នាក់​) និង​របួសធ្ងន់​ ០៦នាក់ (ស្រី​​ម្នាក់)​ របួសស្រាល ០៤នាក់​ (ប្រុស​) ក្នុង​នោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១២គ្រឿង ​ក្នុង​នោះ​ម៉ូតូ ០៧គ្រឿង , រថយន្ន​ធុនតូច​​ ០៤គ្រឿង​ , ​យាន្តផ្សេង ០៣ គ្រឿង​និង ថ្មើរជើង ម្នាក់​ ។​

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ ​គឺ​បណ្តាល​មក​ពីល្បឿន ០៤​លើក, ប្រជែងគ្រោះថា្នក់​ ០១លើក,​ ស្រវឹង ​០១លើក,កត្តាផ្សេងៗ ០៣លើក,​ ក្នុង​នោះ​ជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់​មិន​ពាក់​មួក ០៥​នាក់​ (យប់ ០២​នាក់) ។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ​២០១៣នេះ​ មាន​ចំនួន ១១៥គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ២៣គ្រឿង, ​រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៦៨​គ្រឿង,​​ ​រថយន្ត​ដឹក​ទំនិញ​ធុនធំ ២៤គ្រឿង។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​ ​អធិការ​ដ្ឋាន​នគរ​បាល ស្រុក​/​ខណ្ឌ ៤៥គ្រឿង, ​និង​ នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/ខេត្ត ៧០គ្រឿង៕

 

What Next?

Recent Articles