គណបក្សសង្គ្រោះជាតិ ដែលបានរួបរួមគ្នាបង្កើតឡើងដោយបក្សប្រឆាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចេញលិខិតចំហមួយជាសារសម្រាប់ប្រជាពលរដ្ឋ ដោយពន្យល់បង្ហាញពីអ្វីទៅជាសង្គ្រាម? អ្វីទៅជាសង្គ្រាម និងអ្វីទៅហៅថាជាតិ?
ដោយ ខែ សុណង
2013-05-04
RFA
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពិធីប្រគល់រថយន្តដឹកអ្នកជំងឺ និងសម្ភារៈការិយាល័យជូនពលរដ្ឋ នៅឃុំល្បើក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០១២។ RFA/Uon Chhin
ការចេញនូវលិខិតចំហនេះ មេដឹកនាំបក្សសង្គ្រោះជាតិ បានរិះគន់ខ្លាំងៗទៅលើមេដឹកនាំបក្សកាន់អំណាច ថាតែងតែប្រកាសសង្គ្រាមធ្វើឲ្យពលរដ្ឋខ្មែរភ័យខ្លាច។ ប៉ុន្តែ មន្ត្រីគណបក្សប្រជាជនកម្ពុជា មិនបានចាប់អារម្មណ៍ចំពោះបញ្ហានេះទេ។
នៅក្នុងពេលការបោះឆ្នោតរើសសមាជិកសភាអាណត្តិទី៥ កាន់តែខិតជិតមកដល់ អ្នកនយោបាយក៏ចាប់ផ្ដើមប្រើវោហារសាស្ត្រ ដើម្បីបង្អាប់គូប្រកួតរបស់ខ្លួន ដោយពាក្យសម្ដីប្លែកៗ។
អ្នកនយោបាយខ្លះបានព្រមានថា បើគណបក្សខ្លួនមិនជាប់ឆ្នោត ស្រុកអាចកើតមានសង្គ្រាម។ អ្នកនយោបាយខ្លះបានពន្យល់អ្នកស្រុកថា បើមិនមានការប្ដូរអ្នកកាន់អំណាចបច្ចុប្បន្នទេ ជីវភាពអ្នកស្រុកនៅតែក្រលំបាក ទឹកដីបន្តបាត់បង់ជាដើម។
ប្រជាពលរដ្ឋបានដឹងថា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនិយាយអំពីអនាគតមិនល្អរបស់ប្រទេស បើសិនជាគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោត ឬរូបលោកមិនបានកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត។ លោក ហ៊ុន សែន បានប្រកាសសារនយោបាយរបៀបនេះជាច្រើនលើក និងច្រើនកន្លែងដែលលោកអញ្ជើញទៅ។
ដោយមិនអាចទ្រាំបានចំពោះការបង្អាប់បន្តុះនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការចេញឃោសនាទៅកាន់សាធារណជនកន្លងមក គឺជាការប្រកាសសង្គ្រាមគំរាមកំហែងបំភិតបំភ័យប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មកដល់។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍នៅថ្ងៃទី៤ ឧសភា ថា ការចេញលិខិតចំហនេះ គឺមានគោលបំណងឆ្លើយតបទៅកាន់គណបក្សកាន់អំណាច និងប្រជាពលរដ្ឋបានយល់ពីអ្វីទៅជាសង្គ្រាម។ លោកថា នេះក៏ជាឱកាសដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលគ្មានផែនការសង្គ្រាមឡើយ។ លោកថា បើសិនជាគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត និងគ្មានសង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរទេ។
ក្នុងលិខិតចំហរបស់គណបក្សសង្គ្រោះជាតិ ដែលសរសេរជូនទៅកាន់ជនរួមជាតិខ្មែរ ស្ដីពីសង្គ្រាម និងសង្គ្រោះ។ លិខិតនេះបានសរសេរចោទជាសំណួរផង និងឆ្លើយផងថា អ្វីទៅសង្គ្រាម? អ្វីទៅសង្គ្រោះ? និងអ្វីទៅហៅថាជាតិ? ក្នុងលិខិតបានបង្ហាញពីទស្សនវិស័យរួមនៃគណបក្សសង្គ្រោះជាតិ ថាចង់ផ្លាស់ប្ដូររបៀបដឹកនាំសព្វថ្ងៃ ដែលថាកំពុងនាំឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋទៅរករបបផ្ដាច់ការ ធ្វើឲ្យពលរដ្ឋរងទុក្ខដោយអំពើពុករលួយ ភាពអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស រំលោភដីធ្លីរបស់ពលរដ្ឋ ពិសេសមិនអើពើនឹងការឈ្លានពានរបស់បរទេស និងជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងហូរចូលយ៉ាងអានាធិបតេយ្យ។
លិខិតចំហនោះ បានសរសេរទៀតថា ជាក់ស្ដែង ការលើកឡើងពីសង្គ្រាម ពីការមិនបន្តធ្វើបុណ្យ ការដកយកម៉ាស៊ីនបូមទឹកវិញ ការមិនបន្តកសាងផ្លូវ និងប្រព័ន្ធធារាសាស្ត្រ ការកម្ទេចចោលស្នាដៃដែលមានឈ្មោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានបញ្ជាក់ពីការព្រួយបារម្ភ និងការភ័យខ្លាចកម្លាំងគណបក្សសង្គ្រោះជាតិ ការលើកឡើងបែបនេះ គឺជាការគំរាមកំហែង និងបំភិតបំភ័យប្រជាពលរដ្ឋខ្មែរមិនឲ្យផ្លាស់ប្ដូរ។
ការសរសេរនៅក្នុងលិខិតចំហ អំពីការមិនបន្តធ្វើបុណ្យ និងការដកយកម៉ាស៊ីនបូមទឹកវិញ គេដឹងជាទូទៅថា ជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស្មាន ទៀត តបវិញថា នេះជាសិទ្ធិសេរីភាព និងជាទស្សនៈរបស់គណបក្សប្រឆាំង។ ជាការពិត គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងផ្ទុយពីការលើកឡើងនេះ ពីព្រោះគណបក្សប្រជាជន បច្ចុប្បន្ន បានគិតគូរពីប្រជាពលរដ្ឋណាស់។
យ៉ាងនេះក្ដី គណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងលិខិតចំហនេះថា នឹងប្ដូរពីប្រាក់ខែតិចមកប្រាក់ខែច្រើន ប្ដូរពីការងារបម្រើបក្សមកបម្រើជាតិ ប្ដូរពីការព្យាបាលអ្នកក្រយកប្រាក់ ដោយមិនបង់ប្រាក់វិញ ប្ដូរពីសាំងថ្លៃមកថោកដូចប្រទេសជិតខាង និងអនុវត្តច្បាប់អន្តោប្រវេសន៍តឹងរ៉ឹង ហើយប្ដូរពីការកាប់បំផ្លាញព្រៃឈើមកការពារ។ ជាងនេះទៅទៀត ប្ដូរតំណាងរាស្ត្រមន្ត្រីនយោបាយ និងប្ដូរពីនាយករដ្ឋមន្ត្រីគ្មានអាណត្តិ ទៅជាមានអាណត្តិត្រឹម ១០ឆ្នាំយ៉ាងយូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
We need to believe that our individual involvement is worthwhile, that what we need to do to protect our country from being sold to China and Viet by Hun Sen. The challege is as much
psychological as political. We need to understand the cuture disesase – corruptted government, careless, not see far, denial-and we need to learn what it will take it to heal our society and our souls of Cambodia.
We need to join together to defeat CPP and votes for CNRP, to help cure the culture diseases of CPP, who is destroying in our country for many years in it duty, as a puppet government under controlling of Viets.
សង្ឃឹមថា បក្សសង្រ្គោះជាតិ មិនបំផ្លាញជាតិដូចបក្សប្រជាជន ក្រោមការដឹកនាំដោយសម្តេចហ៊ុន សែនទេ ។ តែ
បើថ្ងៃណាមួយ បក្សសង្រ្គោះជាតិកាន់អំណាចយូរ ក៏មិនខុសគ្នាប៉ុន្មានដែរ ពីព្រោះចំកោមមនុស្សខួក្បាលក្នុងបក្សនិ
មួយៗ សុទ្ធតែមានយួនលាយសំរាប់តាមបំផ្លាញខ្មែរម៉ឺនៗឆ្នាំតទៅទៀត តាមផែនការឥណ្ឌូចិន ៕
We need CNRP limiting the primier to two tearms or maximume of ten years as in America.
So everyone, who has the srtrong ability and educated whould have an opprtunity to work for a country as well.
Such U.S. president Abraham Linconln was born in Kentucky. His family was poor, and his mother died while he was a young child. All in all, Lincoln figured that his shooling, to excited craving for knowledge. He read everything he could lay his hands. When he was 21 years old, he held whatever jobs he could find-store clerk, rail-splitter, surveyor, postmaster. In the evening, he read law books and eventually became a lawyer. Later, Lincoln served as captain in the Black Hawk War. This is the only military experience Lincoln had before be comming president.
ឣាខាឣ្ហែងភ្លេចចំណុចសំខាន់ខ្លះទៀតហើយឣានេះគឺប្តូរពីឣ្នកដែលធ្លាប់មានប្រពន្ធ១ត្រូវមាន
ប្រពន្ធចុង២ឬ៣ទៀតនិងត្រូវយកលុយបក្សមកចិញ្ចឹមស្រីចុងនេះហើយប្តូរពីឣ្នកមិនចេះលួច
ត្រូវចេះលួចដូចមេបក្សប្តូរពីឣ្នកមិនចេះកុហកភូតត្រូវចេះភូតកុហកវិញនេះជាបាវចនាពិសេស
របស់បក្សសង្រ្គប់ជាតិ!ឣាឣាចម៍១០០បង្គន់!
CNRP =Cambodian National Repression Party=Pol Pot?
Srey Khmer, fuck you! CNRP=Cambodian National Rusty Party!
ការចេះបកស្រាយនូវអ្វីដែលអាចធ្វើឲ្យបតិមហាជនយល់ច្រឡំគឺសំខាន់ណាស់នៅក្នុងប្រទេសមួយ ដែលយកគំរូប្រជាធិបតេយ្យពិតប្រាកដ។ ការបកស្រាយដោយតម្លាភាពនិងសមហេតុសមផលមិនកុហក់មិនបោកប្រាស់មិនសម្លុតបន្លំបំភណ្ឌ័គឺជានយោបាយធ្វើឲ្យប្រទេសជាតិមានស្ថេរភាពយូរអង្វែង។ពាក្សកុហក់បន្លាច គំរៀមគំហែងមិនមែនជានយោបាយសម្រាប់ធ្វើឲ្យប្រទេសជាតិមានស្ថេរភាពយូរ អង្វែងនោះទេព្រោះថ្ងៃណាមួយប្រជាជននិងដឹងព្រោះអ្នកនយោបាទាំងនោះនិងលែងមានពាក្សភភូត និងគំរៀមគំហែងសំលុតបន្លាចបង្អារតទៀត។
យួន! ជាប្រធានបទ សំរាប់អ្នកនយោបាយខ្មែរ វាជាគំនិតគ្មនការរីកជំរើន តាំងពីអតីតកាលមក
ដោយសាតែចង់បានអំណាយតើអ្នកនយោបាយខ្មែរបានធ្វើអ្វីខ្លះ