បញ្ជីឈ្មោះរបស់បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ត្រូវបានគ.ជ.បបោះផ្សាយជាសាធារណៈហើយ នៅចុងសប្តាហ៍នេះ។ មេដឹកនាំកំពូលទាំង៣របស់គណបក្សកាន់អំណាចគឺលោកជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន នៅតែឈរឈ្មោះលេខរៀងទី១ក្នុងមណ្ឌលចាស់ដដែល គឺមណ្ឌលភ្នំពេញ កំពង់ចាម និងកណ្តាល។ កូនមន្ត្រីគណបក្សនេះចំនួន៨នាក់ក្នុងនោះមានកូនប្រុសនិងកូនប្រសារលោកនាយករដ្ឋមន្ត្រីផង ក៏មានឈ្មោះក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រដែរ។
ថ្ងៃ សៅរ៍ 04 ឧសភា 2013
ដោយ ប៉ែន បូណា
RFI

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឱកាសបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តកណ្តាល ខែមិថុនា២០១២។ (REUTERS/Samrang Pring)
គ្មានអ្វីជាអាថ៌កំបាំងទៀតឡើយសម្រាប់បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួននូវបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨កក្កដាខាងមុខ។
លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះលេខរៀងទី១នៅមណ្ឌលភ្នំពេញលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សឈរឈ្មោះលំដាប់លេខ១ ក្នុងខេត្តកំពង់ចាម ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរឈ្មោះដើមគេនៅក្នុងមណ្ឌលកណ្តាល។ មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតក៏នៅតែបន្តឈរឈ្មោះក្នុងមណ្ឌលដដែលដូចកាលពីមុនដែរ។ ជាក់ស្តែងលោក ហោ ណាំហុង ឈរឈ្មោះក្នុងមណ្ឌលកំពង់ចាមនិងលោក ស ខេង ក្នុងខេត្តបាត់ដំបង។
ក្រៅពីមន្ត្រីជាន់ខ្ពស់ដែលកំពុងកាន់អំណាច និងដែលភាគច្រើនមានវ័យកាន់តែចាស់ទៅហើយនោះ ក៏មានដែរបេក្ខភាពកូនរបស់មន្ត្រីធំៗក្នុងគណបក្សនេះចំនួន៨នាក់ នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រ។ លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៤ នៅក្នុងមណ្ឌលកំពង់ស្ពឺ។ លោក ឌី វិជ្ជា កូនប្រសារលោកនាយករដ្ឋមន្ត្រី ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១ នៅមណ្ឌលខេត្តស្វាយរៀង។
លោក ស សុខា កូនប្រុសលោក ស ខេង ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៦ នៅមណ្ឌលខេត្តព្រៃវែង។ លោក សុខ សូកាន កូនលោក សុខ អាន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៨ ក្នុងមណ្ឌលតាកែវ។ លោក ជាម ចន្ទសោភណ្ឌ កូនប្រុសលោក ជាម យៀប ឈរឈ្មោះជាបេក្ខជនបម្រុងទី៨ នៅមណ្ឌលខេត្តបាត់ដំបង។ លោក សាយ សំអាល់ កូនលោក សាយ ឈុំ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិទី១០ នៅមណ្ឌលខេត្តកំពង់ចាម។ លោក ឌិត ទីណា កូនលោក ឌិត មន្ទីរ ឈរឈ្មោះជាបេក្ខជនបម្រុងទី២ នៅមណ្ឌលខេត្តកណ្តាល និងលោក គីម រិទ្ធី កូនប្រុសលោក គន់ គីម ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៥ នៅមណ្ឌលខេត្តកណ្តាល។
រីឯអតីតអភិបាលខេត្ត និងរាជធានីចំនួន ៧នាក់ដែលទើបតែផុតអាណត្តិចូលនិវត្តន៍ក៏មានឈ្មោះក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រដែរ ក្នុងនោះ លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញឈរឈ្មោះលេខរៀងទី៣ក្នុងមណ្ឌលភ្នំពេញ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានចុះឈ្មោះមុនគេនៅក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប កាលពីថ្ងៃទី២៩មេសា។ គណបក្សនេះបានដាក់បេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន ១២៣នាក់ នៅទាំង២៤ ខេត្ត និងរាជធានី អមដោយបេក្ខជនបម្រុង ចំនួន ១៤៥នាក់ ក្នុងនោះក៏មានស្ត្រី ៤៨នាក់ផងដែរ៕




គណៈបក្សប្រជាជនដឹកនាំប្រទេសជាង៣០ឆ្នាំមកហើយ យួននៅពេញទន្លេរសាប បើដឹកនាំប្រទេស៣០ឆ្នាំទៅមុខទៀត
ខ្មែរ១យួន៣ តាមផែនការលេបត្របាក់មិនខាន ។ បក្សប្រជាជនមិនបានដឹកនាំប្រទេសតាមគុណធម៌នយោបាយសេរី
ភាពឡើយ ក្រោមការដឹកនាំប្រទេសសំរាប់បម្រើយួន និងគោលនយោបាយបក្សឥណ្ឌូចិន ។ ប្រជាពលរដ្ឋបានខ្មែរ គួប្រែ
ប្រែចិត្តគំនិតឡើង បោះឆ្នោតឲ្យយួនចូលស្រុក ឬបោះឆ្នោតឲ្យខ្មែរចូលស្រុក មួយណាចំណេញដល់ខ្មែរ!! ៕
អូខេេ
នេះជារដូវដែលគ្រួសារលោកជាប់រវល់ទទួលភ្ញៀវដែលយកអំណោយមកជូនដើម្បីមុខតំណែងមែនទេ សម្តេច? អាខ្លះក៏ជួបសម្តេចអាខ្លះក៏ជួបជំទាវ រវល់ណាស់រកពេលសំរាកគ្មាន។