បាតុភូត​​ធម្មជាតិ​​ធ្វើ​ឲ្យ​​ផ្ទះ ២៣​​ខ្នង រលំ ២៥​​ខ្នង ប៉ើង​​ដំបូល​ នៅ​ កំពង់ឆ្នាំង​

Saturday 04 May 2013
The Free Press Magazine

ផ្ទះដែលត្រូវបានបំផ្លាញ ដោយឥទ្ធិពលធម្មជាតិ កាលពីពេលកន្លងទៅ

ផ្ទះដែលត្រូវបានបំផ្លាញ ដោយឥទ្ធិពលធម្មជាតិ កាលពីពេលកន្លងទៅ

​បាតុភូតធម្មជាតិ ដែល​បង្ករ​ឲ្យ​មាន ភ្លៀង ព្យុះ កាល ពី​ល្ងាច​ថ្ងៃទី​០៣ ឧសភា ម្សិលមិញ ត្រូវគេ​រាយ​ការ​ណ៏​ថា បានធ្វើ​ឲ្យ​ផ្ទះ​ដែល​ស្ថិត ក្នុងស្រុក សាមគ្គី មានជ័យ ខេត្ត កំពង់ឆ្នាំង យ៉ាងហោចណាស់​២៣ ខ្នង​ដួលរលំ និង ២៥ ខ្នង​ទៀត ប៉ើង​ដំបូល ។​

ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី​មានការ​ព្រមាន ពី​អង្គការ​មូលនិធិ​សាកល​អភិរក្ស ​(WWF) ចំពោះ​បណ្ដា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ ពី​ហានិភ័យ ដែល​បង្ក​ពី​កាប់បំផ្លាញ​ព្រៃឈើ ។ WWF បាន​បង្ហាញថា កម្ពុជា បាន​បាត់បង់​គំរប ព្រៃឈើ ១​ភាគ​៣ នៃ ព្រៃឈើ​ដែលមាន​កាលពី​ឆ្នាំ​១៩៧៣ ៕

What Next?

Recent Articles