ឯកអគ្គរាជទូតជប៉ុន សន្យាជំរុញ អ្នកវិនិយោគទុនជប៉ុន មកវិនោយោគ នៅកម្ពុជា ឱ្យកាន់តែច្រើន

ឯក​អគ្គ​រាជ​ទូត​​វិសាមញ្ញ និង​ពេញ​សមត្ថ​​​ភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា បាន​សន្យាថា នឹង​ជំរុញ​​ឱ្យ​អ្នក​វិនិយោគ​​ទុន​ជប៉ុន មកធ្វើការ​វិនិយោគ​ឱ្យ​កាន់​តែច្រើន​ទ្វេ​ដង​នៅក្នុង​ប្រទេស​កម្ពុជា។

 

វ. វឍ្ឍន៏ះ
Saturday 04 May 2013
The Free Press Magazine

 

នេះជាការ​សន្យា​របស់ ​ឯក​អគ្គ​រាជ​ទូត រូប​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​មួយ​​ជា​មួយ​នឹង​លោក​សាយ ឈុំ អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា​កម្ពុជា នា ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ នៅវិមាន​ព្រឹទ្ធសភា ។

លោក​ ម៉ម ​ប៊ុននាង សមាជិក​ព្រឹទ្ធសភា​ និងជាអ្នកនាំពាក្យ​​ព្រឹទ្ធ​​សភាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា ​ឯកអគ្គ​រាជ​ទូតជប៉ុន​លោក​យូជិ គួម៉ាម៉ារ៉ូ បាន​សន្យា​យ៉ាង​មុតមាំ​ថា លោក​នឹង​ជំរុញ​​ឱ្យ​អ្នក​​វិនិយោគ​​ជប៉ុន​ដែល​ជាអ្នក​វិនិយោគ​ធំៗ​​ឱ្យ​មក​ដាក់​​វិនិ​យោគ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​​ចូលរួម​ចំណែក​​ក្នុង​​ការអភិ​វឌ្ឍប្រទេស​កម្ពុជា​ឱ្យ​កាន់តែមាន​ការ​រីកចម្រើនបន្ថែម​ទៀត៕

(ឆ្វេង)លោក យូជិ គួម៉ាម៉ារ៉ូ (Yuji KUMAMARU) ឯក អគ្គ រាជ ទូត ជប៉ុន(ស្តាំ)លោកសាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា នា ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ នៅវិមានព្រឹទ្ធសភា។

(ឆ្វេង)លោក យូជិ គួម៉ាម៉ារ៉ូ (Yuji KUMAMARU) ឯក អគ្គ រាជ ទូត ជប៉ុន(ស្តាំ)លោកសាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា នា ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ នៅវិមានព្រឹទ្ធសភា។

 

What Next?

Recent Articles