តើស្ត្រីចូលចិត្តរួមភេទនៅថ្ងៃណា ?

Written by ភ្នំពេញដេលីញូវ
Wednesday, 08 May 2013

ការរួមភេទគឺជារឿងមួយ មិនអាច ខ្វះបាន សម្រាប់ជីវិត ប្តី-ប្រពន្ឋ គ្រប់រូប ប៉ុន្តែតើ បងបុរសៗ ដឹងទេថា តើស្ត្រីៗ ជាដៃគូ ស្នេហា និយមរួមភេទ នៅថ្ងៃណាដែរ ? មានមនុស្ស មួយចំនួន យល់ឃើញថា ថ្ងៃចន្ទ គឺជាថ្ងៃមួយ ដែល សោកសៅ បំផុត សម្រាប់ការ រួមស្នេហា ប៉ុន្តែបើ តាម ការស្ទង់មតិ របស់ ទស្សនាវដ្តី ល្ថេថ ដែលបាន ចេញផ្សាយ កាលពីខែ សីហា ឆ្នាំ ២០០៥ កន្លងទៅ បានឱ្យ ដឹងថា គ្មាននារី ណាម្នាក់ ក្នុងចំណោម នារី ១.៥០០ នាក់ ដែលគេ ធ្វើការស្ទង់មតិ ឆ្លើយថា ថ្ងៃចន្ទ ជាថ្ងៃ មិនល្អឡើយ ។ ផ្ទុយទៅវិញ ៧៧ ភាគរយនៃ ស្ត្រីទាំងអស់ នេះ បាននិយាយ ថា ពួកគេរួមភេទ នៅថ្ងៃចន្ទ ច្រើនជាង ថ្ងៃណាៗ ទាំងអស់ ។
ថ្ងៃពុធ ក៏មិនធម្មតាដែរ សម្រាប់ការ រួមស្នេហា ។ ស្ត្រីចំនួន ៦៨ ភាគរយ ដែលបានចូល រួមក្នុងការស្ទង់ មតិបានឱ្យដឹងថា ពួកគេនិយម រួមភេទ នៅថ្ងៃនេះ ។
ចំណែកឯថ្ងៃសុក្រវិញ គឺជាថ្ងៃដ៏ល្អ និង មានប្រជាប្រិយ បំផុតសម្រាប់ ការថើប បបោសអង្អែល ។ មានស្ត្រីចំនួន ៤៥ ភាគរយ បាននិយាយថា នៅថ្ងៃសុក្រនេះ គេចូលចិត្តឱ្យ ដៃគូរបស់គេ នូវការរួមស្នេហា តាមរបៀប អូរ៉ាល់សិច ខណៈនារី ២៣ ភាគរយ និយមចូលចិត្ត ការរួមភេទ បែបនេះនៅថ្ងៃសៅរ៍ ទៅវិញ ដោយពួកគេ បានឱ្យឈ្មោះថា ជាថ្ងៃរួមភេទ ដ៏ល្អបំផុត ប្រចាំសប្តាហ៍ ។
លើសពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហើបឱ្យដឹងដែរថា មានស្ត្រីស្ទើរតែពាក់កណ្តាលនៃស្ត្រី ទាំងអស់នេះ នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេកំពុងធ្វើការបោកគក់ខោអាវ និង ៦០ ភាគរយ គិតពីរឿងនេះ ខណៈពេលដែល គេកំពុងធ្វើការ ។
បើនិយាយពី ស្ទីលនៃការ រួមភេទវិញ្ញ ស្ត្រីចំនួនរហូត ដល់ទៅ ៨១ ភាគរយ បាននិយាយថា ពួកគេចូលចិត្ត ការរួមភេទ តាមស្ទីល ធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និង បុរសនៅពីលើ ។ ១ ភាគ ៣ នៃស្ត្រីដែល បានចូលរួម ក្នុងការស្ទង់ មតិនេះ ក៏បានឱ្យ ដឹងផង ដែរថា ពួកគេ មានការ រំខានមួយ ចំនួន ពេលដែល ពួកគេ កំពុងរួមភេទ ។ ការរំខាន ទាំងនោះ រួមមាន ការព្រួយបារម្ភ ពីការងារ សំឡេង រំខានរបស់ កូនៗ ឬ សត្វ ចិញ្ចឹមផ្សេងៗ ។
នៅចុងក្រោយ នៃការស្ទង់មតិនេះ ស្ត្រី ៨៧ ភាគរយ បាននិយាយ ឱ្យដឹងថា ពួកគេចូលចិត្ត ការថើបអង្អែល និង ៨២ ភាគរយ ចូលចិត្តឱ្យដៃគូ បបោសអង្អែល នៅត្រង់ចំណុច ស្រៀវស្រើប បំផុតរបស់គេ ។

What Next?

Recent Articles