“ឡើងដល់កំពូល” ពេលសម្រាលកូន

Written by ភ្នំពេញដេលីញូវ
Saturday, 11 May 2013

ឈឺណាស់ពុំអាច ទ្រាំទ្របាន ។ នេះគឺជា ឃ្លាមួយ ដែលស្ត្រី មួយចំនួន បានប្រើច្រើន បំផុតនៅក្នុង ការ “ឡើងគ្រែ” ប៉ុន្តែ ជាមួយ នឹងស្ត្រី មួយចំនួន ចំពោះបញ្ហា “លើគ្រែ” បែរជាមាន អារម្មណ៍ សុខស្រួល រហូតដល់ ញ្ញៀន ទៀតផង ។

នាង អាំប៊ឺរ ហាតណេល នៅហាវ៉ៃ រស់នៅ សហរដ្ឋ អាមេរិក បានឱ្យដឹងថា នាងបាន ឆ្លងកាត់ នូវការ ស្រើបស្រាល កំពូល ក្នុងពេល រៀបនឹង សម្រាលកូន ប្រុស ។ “ភ្លាមនោះ ស្រាប់តែភាព ស្រើបស្រាល កំពូល បានកើតឡើង ហើយរាល ដាលពេញ រាងកាយ រួចវា បន្តកើន ឡើង ដូច្នេះ ។ រាងកាយ ខ្ញុំមួល ត្របាញ្ញ់ ចូលគ្នា ខ្ញុំបានសើច យ៉ាងខ្លាំង ឡើងរួចយំ” ។

ពិតជាពិបាក ស្មានដល់ ស្ថានភាពនោះ មែនទេ ? នាង ហាដណេល និង ស្វាមី របស់នាង គឺលោក ណាសស៊ីម ហារ៉ាមីន ក៏មានការ រន្ធត់ដែរ បើទោះជា ពួកគេបាន ត្រៀមជាច្រើន ម៉ោងសម្រាប់ ការសម្រាល កូនប្រុសមួយ ។ ប៉ុន្តែនៅក្នុង ការងូតទឹក ក្រោមដើមឈើ ខាងក្រៅផ្ទះ ពួកគេពុំ នឹកស្មាន ដល់ថា ការសម្រាលកូន បែរជា កើតមាន “ភាពសុខ ស្រួលកំពូល” ដ៏ចម្លែកដូច្នេះ នោះទេ ។

លោក ហារ៉ាមីន មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយគាត់ ក៏បានស្ងប់ អារម្មណ៍ដែរ ពេលដែលបាន មើលឃើញ ផ្ទាល់នូវ ស្ថានភាពដែល ប្រពន្ធគាត់ បានឆ្លងកាត់ អារម្មណ៍ សុខស្រួល នេះ ។

ដើម្បីបញ្ជាក់ បង្ហាញថា អាចកើតឡើង ដល់កម្រិត កំពូល នៃការ សុខស្រួល ពេលឆ្លងទន្លេ លោក ប៉ាស្កាលី បូណារ៉ូ ដែលជា គ្រូបង្រៀន ផ្នែកសម្ភព បានសរសេរ អត្ថបទមួយ ដែលមាន ឈ្មោះថា “ស្រណុកស្រួល ពេលឆ្លងទន្លេ” ។ នាង ថាមរ៉ា និង លោក ស៊ីម៉ុន ឡារទ័រនៅ ជាយក្រុង ញ្ញូវ ជឺស៊ី គឺជាគូស្នេហ៍មួយ ក្នុងចំណោម គូស្វាមីភរិយា ដែលអនុញ្ញាត ឱ្យលោក ប៉ាស្កាលី បូណារ៉ូ ថតវីដេអូ នៅពេលដែល កំពុងសម្រាលកូន ។ លោកជាមួយ កូនទីពីរ នាង ឡារទ័រ ចង់ឱ្យមាន ការ សម្រាលកូន នៅផ្ទះ ។ ភាគ ច្រើននៃ ពេលវេលា ជិតកើតកូន របស់ នាង ថាមរ៉ា ពីរនាក់ប្តីប្រពន្ធ ពួកគេ ឱបថើប និង បបោស អង្អែលគ្នា ដោយភាព ស្រើបស្រាល ។

នាង ថាមរ៉ា ឱ្យដឹងថា “ការប៉ះពាល់ រាងកាយ និង ការស្ទាប អង្អែល ពិតជាធ្វើឱ្យ ខ្ញុំសុខស្រួល” នាង ថាមរ៉ា បានបន្ថែមថា ចុងក្រោយ នាងក៏បាន ឆ្លងកាត់នូវ ការសម្រាល កូនមួយ ប្រកបដោយ ភាព “ស្រើបស្រាល កំពូល” ។

វេជ្ជបណ្ឌិត គ្រីស្ទៀន ណតរ៉ាប់ អ្នកជំនាញ ផ្នែកសម្ភព ថ្លែងថា ភាពស្រើបស្រាល ក្នុងការឆ្លងទន្លេ គឺមាន មូលហេតុ បែបវិទ្យាសាស្ត្រ ខ្លាំងណាស់ ។ “ពេលទារក ឆ្លងកាត់ផ្លូវ ដែលត្រូវ ឆ្លងធម្មតា នោះចូរចាំថា ទារកនោះ ក៏ត្រូវ ឆ្លងកាត់ និង ចេញ្ញមក តាមផ្លូវ ដែលប្រដាប់ ភេទ បុរស ចូលទៅក្នុង ប្រដាប់ភេទស្ត្រី នោះដែរ ហើយក៏បង្កើត បានជាភាព ស្រើបស្រាល ដ៏កំពូលនេះ” ។

“ចំពោះរាងកាយ ការប្រែប្រួល ផ្ទៃពោះ ក៏តែងមានការ ផ្លាស់ប្តូរ អ័រម៉ូន ក្នុងរាងកាយ មួយចំនួន ដូចជា Prolactin កើនឡើង Oxytocin រួមនឹងBeta-endorphins កើនឡើង ហើយទាំងនេះ សុទ្ធតែជា ម៉ូលេគុល (អាណូ) ដែលបង្ក ឱ្យមានភាព ស្រើបស្រាល” ។

វេជ្ជបណ្ឌិត ណតរ៉ាប់ បានឱ្យដឹងទៀតថា ដោយសារតែ ការស្មានដោយ ភាពភ័យខ្លាច របស់ស្ត្រី ចំពោះការ សម្រាលកូននេះ ហើយដែល ប៉ះពាល់ដល់ ភាពឈឺចាប់ យ៉ាងខ្លាំង ដែលពួកគេ បានទទួល ដោយថ្លែងថា “ទោះជានៅ ពេលណា ក៏ដោយ ដែលអ្នក គិតថា វានឹងឈឺ ពេលនោះ អ្នកនឹងប្រឹង សាច់ដុំ រាងកាយ ទាំងស្រុង ហើយអ័រម៉ូនស្ត្រេស នឹងកើនឡើង ដូច្នេះធ្វើឱ្យ ការឈឺចាប់ កើនឡើងដែរ” ។

លោក ប៉ាស្កាលី បូណារ៉ូ ប្រាប់ថា មួយក្នុង ចំណោម គោលដៅ ដែលឯកសារ របស់គាត់ ចង់បាន គឺដើម្បីបង្ហាញ ប្រាប់ដល់ បណ្តាគ្រូពេទ្យ ផ្នែកសម្ភពថា យើងអាចធ្វើឱ្យ ប្រសើរឡើង នូវវិធីកាត់ បន្ថយការ ឈឺចាប់ចំពោះ ស្ត្រីសម្រាលកូន ៕

 

What Next?

Recent Articles