ល្បែង ស៊ីសងស្របច្បាប់ស្រុកខ្មែរមានតែពីរប្រភេទទេគឺកាស៊ីណូនិងឆ្នោតជាតិ។ ចុះហេតុអ្វីបានជាឆ្នោតផលិតនៅប្រទេសវៀតណាមត្រូវបានគេដាក់លក់ព្រោងព្រាតនៅស្រុកខ្មែរទៅវិញ?
Monday, 13 May 2013
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍

សន្លឹកឆ្នោតវៀតណាម ផលិតនៅវៀតណាម ដែលត្រូវបានគេដាក់លក់ ឬកាន់ដើរលក់ព្រោងព្រាតនៅរាជធានីភ្នំពេញ។ រូបថត តុង សុប្រាជ្ញ
មិនមែនទើបតែថ្ងៃនេះទេ ដែលឆ្នោតវៀតណាម (ដែលគេនិយមហៅថា ឆ្នោតយួន) យកមកដាក់លក់នៅស្រុកខ្មែរនោះគឺលក់ខួបប្រាំងខួបវស្សាយូរឆ្នាំមកហើយដែលឆ្នោតវៀតណាមនោះត្រូវបានគេដាក់លក់នៅតាមច្រកព្រំដែន បាវិត ជ្រៃធំ គិរីវង់ កំពង់ត្រាច ជាដើម។ ចំណែកឯនៅរាជធានីភ្នំពេញ មានគេលក់ឆ្នោតវៀតណាមនេះ យ៉ាងព្រោងព្រាតដែរដូចជានៅផ្សារកណ្តាលមុខអតីតគុកតេបី ផ្សារតូច ស្វាយប៉ាក ផ្សារថ្មី ផ្សារនាគមាស ក្រោយរោងកុនគីរីរម្យ ផ្សារច្បារអំពៅ និយាយឲ្យចំគឺឲ្យតែមានបេនឡាន ពីភ្នំពេញទៅហូជីមិញនិងហាងកាហ្វេដែលនិគមជនជាតិវៀតណាមនៅជុំៗគ្នាគឺមានលក់ឆ្នោតវៀតណាមនោះហើយ។
ប្រសិនបើយើងសាកសួរនាំអ្នកលក់ឆ្នោតវៀតណាមដែលនិយាយខ្មែរប៉ៃឡាំៗមិនច្បាស់ខ្លះទៀតមិនចេះភាសាខ្មែរតែម្តងពួកគេនឹងប្រាប់ពីតម្លៃ និងពីរបៀបលេង។ ឆ្នោតវៀតណាម ដែលកំពុងលេងនៅស្រុកខ្មែរមានក្រុមហ៊ុនធំៗពីរហើយឆ្នោតវៀតណាមនោះមួយថ្ងៃចេញ២ ដង ពេលថ្ងៃម្តង និងពេលយប់ម្តងរីឯតម្លៃវិញគឺមួយសន្លឹកតម្លៃ១ ម៉ឺនដុង គិតជាលុយខ្មែរប្រហែលជា ២០០០រៀលតែគេលក់តម្លៃ ២៥០០ រៀល ហើយដូរម៉ូដសន្លឹកឆ្នោតខុសគ្នារាល់ថ្ងៃ។ នៅពេលដែលសួរពួកគេទៀតថាបើត្រូវតើបើកលុយនៅទីណា? គេថាបើកកន្លែងធំ នៅបឹងត្របែក តែបើត្រូវលេខតូចៗទេគឺបើកនៅកន្លែងហាងកាហ្វេ ឬកន្លែងទិញហ្នឹងបានហើយហើយស៊ីសងគិតជាលុយរៀលទេ មិនចាំបាច់យកលុយដុងវៀតណាមទេ។រង្វាន់ធំមានដល់ទៅ ១.៥០០.០០០.០០០ ដុង គិតជាដុល្លារជាង ៧ ម៉ឺនដុល្លារអាមេរិក។រីឯអ្នកលេងឆ្នោតនេះគឺមានជនជាតិវៀតណាម និងជនជាតិខ្មែរក៏លេងដែរ។
សំណួរសួរថា ស្ថាប័នណាអនុញ្ញាតឲ្យលក់ឆ្នោតវៀតណាមនេះលក់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា? តើក្រុមហ៊ុនឆ្នោតវៀតណាមមានបានបង់ពន្ធជូនរដ្ឋដែរឬទេ? ឬក៏ស្រុកខ្មែរចង់អ្នកណាយកឆ្នោតពីស្រុកណាស្រុកណីដែលជាល្បែងស៊ីសងដាក់លក់ស្រេចតែហ្នឹងចិត្ត? បើនិយាយពីច្បាប់វិញការលក់ឆ្នោតវៀតណាមនេះមកលក់នៅស្រុកខ្មែរគឺខុសច្បាប់ទាំងស្រុង ពីព្រោះវាមិនមែនជាឆ្នោតជាតិផលិតនៅក្នុងស្រុកនោះទេគឺផលិតនៅប្រទេសវៀតណាមយកមកលក់ស្រុកខ្មែរ។ ហេតុអ្វីបានជាអាជ្ញាធរបណ្តោយឲ្យគេយកមកលក់តាមទំនើងចិត្តអ៊ីចឹង?
តែផ្ទុយទៅវិញ អ្នកបើកនិងអ្នកលេងកន្ទុយលេខដែលយកលទ្ធផលឆ្នោតវៀតណាមនៅប្រទេសវៀតណាមមកស៊ីសងគ្នាបែរជាប៉ូលិសចាប់ដូចព្យុះហើយបញ្ជូនទៅតុលាការទៅវិញ។ ដូចកាលពីសប្តាហ៍មុននេះ មានការចាប់អ្នកលេងនិងអ្នកលក់កន្ទុយលេខឆ្នោតវៀតណាមនោះនៅខេត្តបាត់ដំបងសុទ្ធតែក្រោមបទបញ្ជាលោកស្នងការខេត្ត និងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញក៏ដូចគ្នាដែរក្រោមបទបញ្ជាលោកស្នងការរង ជួន ណារិន ដើម្បីចុះចាប់ប្រមូលអ្នកបើកនិងលេងកន្ទុយលេខទាំងនោះហើយបញ្ជូនទៅតុលាការយកស្នាដៃដ៏សម្បើមអស្ចារ្យណាស់។ តែអ្វីដែលគួរឲ្យអស់សំណើចគឺនៅពេលមើលរូបថតតាមសារព័ត៌មានក្នុងស្រុកដែលចាប់បានទាំងមនុស្សនិងសម្ភារឃើញសុទ្ធតែលុយក្រដាស ១០០រៀល កញ្ចាស់ៗ។ ហើយការចាប់នោះដោយលើកហេតុផលពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
មើលទៅការចាប់នេះហាក់បីដូចជាយកកាំបិតប៉័ងតោ កាត់ក.កូនមាន់អ៊ីចឹង។ នេះមកពីលេងមួយរយរៀលៗគេចាប់តែដល់ពេលគេលេងរាប់ម៉ឺនរាប់លានរៀលបែរជាគេមិនចាប់ទៅវិញ? លេងឆ្នោតវៀតណាមដូចគ្នាមួយលេងតែលេខ មួយទៀតលេងជាមួយសន្លឹកឆ្នោតផលិតនៅប្រទេសវៀតណាមនេះមកពីអ្នកលេងលេខគឺជាអ្នកលេងឆ្នោតក្លែងក្លាយបានជាត្រូវប៉ូលិសចាប់? ដើម្បីសុវត្ថិភាពភូមិ-ឃុំ ដូចគ្នាហេតុអ្វីចាប់តែអ្នកបើកនិងអ្នកលេងកន្ទុយលេខ ឯអ្នកយកឆ្នោតវៀតណាមពីស្រុកគេខុសច្បាប់មកលក់ស្រុកឯងឯណេះបែរជាមិនចាប់ទៅវិញ?
ជាការពិតណាស់កាលណាលេងល្បែងស៊ីសងមិនស្របច្បាប់ធ្វើឲ្យប៉ះពាល់សុវត្ថិភាពសង្គមដូចជា ធ្វើឲ្យមានអំពើហិង្សាក្នុងគ្រួសារនិងមានចោរលួច ចោរប្លន់។ ដូចគ្នានេះដែរសមត្ថកិច្ចត្រូវចាត់វិធានការតាមផ្លូវច្បាប់តែឆ្នោតវៀតណាមនេះគឺខុសច្បាប់ទាំងស្រុង ដែលត្រូវតែបិទហើយជាពិសេសទៅទៀតនោះធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិយកលុយក្នុងស្រុក ទៅឲ្យប្រទេសគេដែលផលិតទៅវិញ។ បើសិនជាត្រូវលេខធំមេរត់បាត់ក៏មិនដឹងទៅរកខុសរកត្រូវឯណាដែរព្រោះវាខុសច្បាប់ស្រាប់ទៅហើយ ហើយឆ្នោតវៀតណាមនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើការរកស៊ីស្របច្បាប់របស់សាជីវកម្មឆ្នោតជាតិដូចជា៖ ឆ្នោតកីឡាអូឡាំពិក និងឆ្នោតស្ថាបនា ដែលមានអាជ្ញាប័ណ្ណ និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវគឺត្រូវបានបិទទ្វារជាស្ថាពរដោយសារគ្មានអ្នកទិញលេងដូចឆ្នោតវៀតណាមនេះ។ ហ្នឹងហើយការរកស៊ីស្រុកខ្មែរយើងអ៊ីចឹងបើរកស៊ីតាមច្បាប់ទម្លាប់ត្រឹមត្រូវគឺមិនងាយធ្វើជាអ្នកមានទេឬក៏រលាយក្រុមហ៊ុនឯងតែបើរកស៊ីខុសច្បាប់វិញគឺធ្វើសេដ្ឋីឬក៏ឡើងឧកញ៉ាលឿនណាស់៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
ហ្នឹងហើយរបបដែកជោរ ក្រោមអំណាចយួន បើមេកន្ទុយលេខជាយួនក៏គ្មានអាណាហ៊ានប៉ះដែរ
ហើយបើចង់បិទឆ្នោតយួនហ្នឹង ចាំរំលងខ្មោច ដែកជោរ សិន។
បើរីករាយ ពេញចិត្ត ឲ្យយួនជាន់ក្បាលខ្មែរ ត្រូវបោះឆ្នោតឲ្យ CPP ។
សំនៀងការសរសេរ ស្រដៀងនឹងឈ្មោះមនុស្ស។ ឧិ ! លោក ម៉ាសេរី នៅ CTN អឺយ !
ឆ្នោតវៀតណាម វាអាក្រក់ខ្លាំងណាស់ !។
ស្រុកអាន់ អាន់ចង់លក់អី ជាសិទ្ធិអាន់ នេះជាទីសារសេរី
សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
ប៉ិនណាស់ភូតភរកុហកបោកប្រាស់–ហេតុតែចង់ឈ្នះបូរបាច់ទ្រឹស្តី
តែគួរអាម៉ាស់ភូតក្រៃនោះក្រៃ–សម្តីអត់ន័យភរភូតអត់ខ្នាត ។
ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ជួយបើកក្តោងអោយ។
អាមាត្យប្រឆាំងស្រែកទាំងមុខស្លាំងស្លើតស្លក់អនេក
ប្រឹងស្រែកខុសក្បួនកកាកភ្លេចដេក-យល់សប្តិក៏ស្រែក-ព្រោះចង់ធ្វើធំ។
ធំម៉្រាយវាស្អីព្រោះបីអាណត្តិ–បៀមអាចម៏ជាប់មាត់ននៀលដេកដី
ប្រពន្ធក៏ជេរខ្ញុំថាអត់ច្នៃ–រឿងពិតទើបស្តីប្រាប់អស់អ្នកផង ។
ថ្លង់ណាស់ថ្លង់ណាស់ពួកប្រឆាំង -ម៉្ងៃៗស្រែកច្បាំងប្តីប្រពន្ធ
ជេរម៉្រាយកប់មាត់ព្រោះយ៉ាកស៊ុន-ស្តាប់់ឮទ្រលាន់ធុញទ្រាន់ណាស់ ។
ប្រពន្ធជេរប្តីថាអាបាញ់ទា-ម៉្ងៃៗច្រាស់បាយនាំបង្ហិន
ការមិនគឹតធ្វើដើរគឹតកិន-ប្រពន្ធ-កូនចងក្បិនស៊ីឈ្នួលគេ ។
ប៉ិនណាស់ខាងអួតធ្វើមេស្រុក-ផ្ទះដូចសំបុកមិនគឹតទេ
ដីស្រែដីភូមិដីកេរ្តិ៏៏ម៉ែ-លក់អស់ព្រោះតែចង់ធ្វើធំ ។
ធំម៉្រាយអ្ហែងអីជើងខោខើច- ខ្លួនក្រទាំងពូជប្រឹងស្រែកអួត
កូនឈប់ទៅរៀនចំណេះស្តួច- គួចជុំរើសខ្យងដូរអង្ករ ។
ច្បាស់ប៉ុណ្ណឹងហើយអ្ហែងនៅខ្លាំង- ម៉្ងៃៗត្រេងត្រាងស្រែកសន្ធោរ
អួតអាងខ្លួនធំមិនចេះមើល-សក្តិធំស្រមោលអួតខ្មោចអី ។
អាឆ្កែចុយម៉្រាយអ្ហែងថោកណាស់- កិច្ចការក្នុងផ្ទះមិនជួយអ្វី
អត់លុយសូកគេអ្ហែងចង់ច្នៃ – យកអញទៅលៃដូរសក្តិអ្ហែង ។
នែអាពូជឆ្កែល្មមភ្ញាក់ខ្លួន – ផ្ទះធំយ៉ាកស៊ុនធ្លាក់ដល់ខ្ទម
សរសរឫុស្សីវាសមល្មម- អ្ហែងប្រែប្រឈមដឹងខុសត្រូវ ។
កុំដើរបោកប្រាស់ប្រូភរភូត- គេស្តាប់ចង់ក្អួតព្រោះឮ អា
ភរភូតប្រាប់គេអោយវីឡា- បើស្មោះស្ម័គ្រជួយបក្សប្រឆាំង ។
ចុះខ្លួនអ្ហែងវិញយ៉ាងម៉េចដែរ- សម្រាមជាងគេម៉េចមិនយក
អួតដូចអ្ហែងនេះអួតស្មោគគ្រោក- អួតដូចត្រដោកទេអាអើយ ។
ប្រពន្ធជេរឆ្អែតអាបាញ់ទាឆ្លើយ – មីហងកុំឈ្លើយអញអ្នកធំ
ចៅហ្វាយស្រុកណា !មីហងកុំ- បំពានអ្នកធំដូចអញវ៉ើយ ។
អញក្រដូចនេះមិនទាន់ឈ្នះ- ពេលឈ្នះអញបូមអោយដឹងដៃ
កុំថាផ្ទះមួយអញអោយម្ភៃ- តែសុំហងច្នៃជឿតាមអញ ។
ឥឡូវអត់លុយកាងទុកសក្តិ- ហងកុំថ្នាំងថ្នាក់ជឿតាមអញ
ដូរដោះខ្លួនហងម្តងម្តេចវិញ- មិនខាតចំណេញនៅដូចដើម ។
មេអញវាថាបើអត់លុយ- អោយអញប្រថុយយកហងដូរ
បើហងមិនព្រមអញច្បាស់ថ្ងូរ- សក្តិអញកាន់យូររលាយបាត់ ។
អាណិតអញទៅពៅព្រលឹង- សក្តិយសធំម្លឹងមិនងាយរក
ហងប្រថុយម្តងប្រៀបដូចជោគ-សម៏យសៀមចាប់បំពានកាយ ។
ម៉្យាងហងស្គាល់ដែររស់ជាតិប្លែក- ដូចអញធ្លាប់បែកដើរចូលបារ
ប្លែកក្លិនប្លែកខ្លួនស្រើបតណ្ហា- ជឿអញទៅណាមិនខាតទេ ។
ប្រពន្ធស្តាប់ហើយជេរដៀលពូជ- អាចុយម៉្រាយពូជអ្ហែងពូជបាតផ្សារ
ពូជសត្វពីងពាងពូជអ្ហែងណា- ពូជអញល្អជាពូជថ្លៃថ្នូរ ។
តើកម្មពៀរអ្វីអោយអញជួប- ពូជពាលពូជថោកពូជពួកអ្ហែង
ពូជយកប្រពន្ធធ្វើជាល្បែង-អញលែងក្បាលអ្ហែងហើយអាឡប់ ។
អ្ហែងឈប់ចេញចូលនៅខ្ទមអញ- អាឆ្កែអញជ្រេញអ្ហែងទៅចុះ
ជួបជុំបក្សពាលគ្នាអ្ហែងនោះ-បក្សអ្ហែងដូរមនុស្សចុយគ្នាលេង ៕
ហាស! ហាស ការពិតរឿងផស់អាឆ្នុកទេ តែអ្ហែងអាបាញ់ទា ក្នុងគ្រួសារអ្ហែងក៏វាអញ្ចឹងដែរ !
ហាស! ហាស ពួកអ្ហែង មេហើយនិងកូនឌៀរតែខ្នូច ពុម្ពតែមួយ ថោកតែប៉ុណ្ណឹងពួកអាតិរិច្ឆានបក្សប្រឆាំង
ក្រុងព្រះសីហនុ (ស្រុកស្ទឹងហាវ) : បើនិយាយពីល្បែង ស៊ីសងនៅស្រុកខ្ញុំវិញ មិនខ្វះទេ មានដូចជា លេងបៀរ ចាក់កន្ទុយលេខ និង ជល់មាន់ ប៉ុន្តែគ្មានសម្ថកិច្ចណាចុះចាប់ ទេ មានតែបើដៃអោយ លេង ព្រោះដោយសារតែមេល្បែង
ទាំងនោះបានយកលុយកាក់ទៅសូក មន្ត្រីសម្ថកិច្ច ដើម្បីជាធ្វើមិនដឹងមិនលឺ ។
សូមនូមពរ : សូមអោយមន្រ្តីថា្នក់លើ ចុះមកត្រួតពិនិត្រ នឹង មានវិធានការផង ។ ហើយបើមក
ត្រួតពិនិត្រ មិនឃើញមានអ្នកលេងនោះខ្ញុំអោយកាត់ក្បាលខ្ញុំចោលចុះ ៕
បញ្ជាក់ : កន្លែងដែលលេងល្បែងស៊ីសងទាំងនោះ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សូមជួយ ផ្សព្វផ្សាយផង
ហេតុអ្វីបានជាឆ្ងល់ បើលោកហ៊ុន សែននិយាយសារភាពថាគាត់ ជាអាយ៉ងវៀតណាមទៅហើយ
គឺមានន័យថា គាត់ស្ថិតនៅក្រោមអំណាចវៀតណាម ដូននេះ ជនជាតិវៀតណាមអាចធ្វើអ្វីៗ បានទាំង
អស់ មិនហ៊ានជំទាស់ទេ បើហ៊ានជំទាស់និងមានវាសនាដូចលោក ប៉ែន សុវណ្ណជាមិនខាន។
សូមអស់លោកមេត្តាកុំប្រកាន់ខឹងលោកជាតិ ព្រោះគាត់គ្រាន់តែជាសត្វអាវង (សារិកា) និយាយតាម
ម្ចាស់វាតែប៉ុណ្ណាះ។
នេះគឺជាព័ត៌មានឆោតល្ងង់បំផុត។ ព័ត៌មានឆោតល្ងង់គឺសម្រាប់មនុស្សឆោតល្ងង់ស្តាប់។ អ្នកត្រូវតែយល់ថា ឆ្នោតជាតិគឺស្របច្បាប់ កន្ទុយឆ្នោតគឺមិនស្របច្បាប់។ តើអ្នកយល់ទេ? មនុស្សឡប់មែន?
មានអាឡប់អាចម៍ឆ្កែសារភាពថាឆ្នោតជាតិយួនហ្នឹងស្របច្បាប់នៅស្រុកខ្មែរ ព្រោះខ្មែរជាជាតិយួនឬ
អាឡប់!
អា Neak ta ហ្អែងហ្នឹងក៏វាភ្លើដែរ បើជ្រុស! និយាយចេះទៅថាកម្ពុជាជារដ្ឋចំនុះយួន ចឹងឆ្នោតជាតិយួនក៏ដូចជាឆ្នោតជាតិរបស់ខ្មែរដែរ ហើយមានយួនច្រើនណាស់ដែលចេញចូលស្រុកខ្មែរម៉ាសេរី
ចឹងក៏មិនចេះនិយាយដែរពិតជាល្ងង់មែន ។
If you said Vietnamese lottery is sold free in Cambodia, do you want ឆ្នោតកន្ទុយ can sale free in Cambodia too? A stupid news.