កម្ពុជាធ្វើការនាំចេញទំនិញអេតចាយ ទៅប្រទេសថៃ ១ថ្ងៃ២៤០តោន

លោក អ៊ុត សុភាព ប្រធានសាខាកាំ កុងត្រូល ខេត្ត បន្ទាយមានជ័យ ប្រចាំការនៅ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត បានឱ្យដឹង នៅថ្ងៃទី ១២ ខែ ឧសភាឆ្នាំ ២០១៣ នេះថា កម្ពុជាសព្វថ្ងៃ មានកំណើន កើនឡើង នៃចំនួន នាំចេញទំនិញ អេតចាយ ទៅលក់នៅ ប្រទេសថៃ ក្នុងនោះ លោកបាន បន្តថា រាល់ក្រុមហ៊ុន នាំចេញ ប្រភេទទំនិញ អេតចាយនេះ មានចំនួន០៤ ក្រុមហ៊ុន ប៉ុន្តែការ នាំចេញនោះ មិនបាន គ្រប់ៗគ្នា នោះទេ ពោលគឺមាន ថ្ងៃខ្លះ ក្រុមហ៊ុននេះ នាំចេញ ហើយថ្ងៃ ខ្លះទៀត ក្រុមហ៊ុនផ្សេង ជាអ្នក នាំចេញម្តង ។

 

Written by ភ្នំពេញដេលីញូវ
Tuesday, 14 May 2013

រូបភាព ទំនិញដែលបំរុងនាំចេញ ទៅក្រៅប្រទេស

រូបភាព ទំនិញដែលបំរុងនាំចេញ ទៅក្រៅប្រទេស

លោក អ៊ុត សុភាព បានបន្តទៀតថា ក្នុងមួយថ្ងៃ កម្ពុជាយើង ធ្វើការនាំចេញ ទៅលក់ឱ្យ ប្រទេសថៃ ជាង ២៤០តោន ក្នុង១ថ្ងៃចំនួន ០៤ ឡានធំ ទម្ងន់ ៦០តោន ដូច្នេះមួយខែ កម្ពុជា ធ្វើការនាំចេញ អេតចាយ បានចំនួន ៧២០០ តោន យកទៅលក់ ឱ្យប្រទេសថៃ បើគិតជា ឆ្នាំនោះ កម្ពុជា អាចនាំចេញ ប្រភេទទំនិញ អេតចាយនេះ បានដល់ទៅ ជាង ៨៦,៤០០តោន ឯណោះ ។

ស្ត្រីម្នាក់ដែលជា ពាណិជ្ជករ ប្រមូលទិញ អេតចាយ តាមតំបន់នានា បានប្រាប់ឱ្យ ដឹងដែរថា អេតចាយ រដូវកាល នេះ ហាក់បាន ធ្លាត់ចុះ មួយកំរិត មិនដូច ពីមុនឡើយ តែថាបើទោះជា បែបនេះក្តី អ្នកមីងមាន ម៉ូយច្រើនដែល នាំយកទំនិញ មកលក់ឱ្យអ្នក មីងនៅស្តង់ ហើយអេត ចាយ ដែលអ្នកមីង ទទួលទិញនោះ មានតាំង ពីស្រុក ម៉ាឡៃ និង ស្រុកអូរជ្រៅ ជាដើម ៘ ក្រៅពីនេះ គឺអ្នកមីង នៅទទួលទិញ នៅមួយកន្លែង នៅឯផ្ទះ តែ ប៉ុណ្ណោះ ជាការពិតណាស់ បើយើងមើល មិនច្រឡំទេ នោះគឺថាការ នាំចេញទំនិញ អេតចាយ របស់កម្ពុជា មានការ ថយចុះ ជាងបណ្តា ឆ្នាំមុនៗ ព្រោះដែក និងវត្ថុ ដែលត្រូវបាន គេចោលនោះ មិនសូវសំបូរ ដូចជាពេល មុនឡើយ កត្តាទាំងនេះ ទើបយើងអាច និយាយបានថា កំណើននៃការ នាំចេញទំនិញ អេតចាយ របស់កម្ពុជា មានការថយចុះ ជាងឆ្នាំមុនៗ ។

ដោយ ជាយដែន

 

What Next?

Recent Articles