សា​រ៉ា​យ សក្ក​ណា ​ត្រូវប៉ាន់​តាម​រោងការ​

ភ្នំពេញ: ​តារា​សម្តែង​ស្រអែម​ស្រស់ សា​រ៉ា​យ សក្ក​ណា​​ កន្លងមក​បានចេញ​សេចក្តីប្រកាស​ពី​ការលាលែង​តំណែង​ជា​តារា​សម្តែង​ បន្ទាប់ពី​នាង​ត្រូវ​ចូល​រោង​ជ័យ​ជាមួយ​អនាគត​ស្វាមី​ឆ្លង​ទ្វីប​របស់​នាង​ដែល​សល់​តែ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ប៉ុណ្ណោះ​។​

 

ថ្ងៃទី 17 ឧសភា 2013
ដោយ: ពិទូរ្យ
CEN

សក្ក​ណា ដែល​បាន​បោះបង់​ទឹកប្រាក់​ក្រាស់ក្រែល​របស់​នាង ​ក៏​ព្រោះតែ​ស្នេហា​ផ្អែម​ល្ហែ​ម​ឆ្លង​ទ្វីប​។ តែ​អ្នក​បង្ហាញ​ម៉ូដ​រូប​នេះ រវល់​ស្ទើរតែ​គ្មាន​លស់​ថ្ងៃ បើទោះបីជា​រដូវ​នេះ មិន​ចំ​រដូវ​មង្គលការក្តី​។​ហាងឆេង​ច្រៀង​តាម​រោងការ​នៅតែ​បន្ត​ជា​រៀងរាល់ថ្ងៃ​។​

​អ្នកស្រី​ស​ម្ភ​ស្ស ម្តាយ​របស់​តារា​ក្រមិចក្រមើម បាន​ឲ្យ​ស៊ី​អ៊ី​អិន ដឹង​តាម​ទូរស័ព្ទ​ថា “​សព្វថ្ងៃនេះ មិនសូវ​ជា​រវល់​ណាស់ណា​ទេ​ចំពោះ​ការថត​ខ្សែរ​រឿង​ ព្រោះ​បាន​ផ្អាក​ថត​ហើយ​ តែ​ការសម្តែង​ឈុត​ឆាកខា​រ៉ា​អូ​ខេ និង​ច្រៀង​តាម​មង្គលការ នៅតែមាន​ជា​រៀងរាល់ថ្ងៃ​ហ្នឹង សក្ក​ណា​គ្រាន់តែ​ផ្អាក​ថត​រឿង​ប៉ុណ្ណោះ តែ​ច្រៀង​នៅតែ​ភ្នំពេញ​នេះ​ទេ​”​។​

​តាម​ការគ្រោងទុក តារា​ស្រី​ញញឹម​ស្រស់ សា​រ៉ា​យ សក្ក​ណា​នឹង​ចូល​រោង​ជ័យ​នៅ​ថ្ងៃទី ១២ ខែធ្នូ ២០១៣ ខាងមុខ​នេះហើយ​។​

​ទាក់ទង​ទៅនឹង​ការសុំ​សិទ្ធិ​ទៅ​នៅ​ស្របច្បាប់​តាម​ស្វាមីនោះ​ អ្នកស្រី​ស​ម្ភ​ស្ស បាន​បន្តថា “​សក្ក​ណា នឹង​ចូល​ទូត​សម្ភាសន៍​សុំ​វី​សាខែក្រោយ​នេះហើយ ​បើសិនជា​ទទួលបាន​ទិ​ដ្ឋ​ការ​ បន្ទាប់ពី​រៀបការ​ហើយ​ពួកគេ​នឹង​ទៅ​អាមេរិក​ជាមួយគ្នា​តែម្តង​ ព្រោះ​ខាង​អនាគត​កូនប្រសាសុំច្បាប់​មកលេង​ស្រុក​ខ្មែរ បានតែ​មួយខែ​ប៉ុណ្ណោះ​”៕​ S

 

What Next?

Recent Articles