៤ យ៉ាងពេលនៅលើគ្រែ

Written by ភ្នំពេញដេលីញូវ
Friday, 17 May 2013

នេះជាប្រការ ៤ យ៉ាងដែល ត្រូវចៀសវាង ក្នុងអំឡុងពេល រួមភេទ ព្រោះអាច នាំឱ្យរំខាន ដល់ដៃគូ និង អស់អារម្មណ៍ នាពេល នោះ ។

១-សំឡេងរំខានអារម្មណ៍

ក្នុងខណៈពេលដែល បុរសកំពុង មានសិច តែងនឹងមាន អារម្មណ៍ ស្ងប់ស្ងាត់ ទៅតាមការ ចង់បានរបស់ គេរៀងៗខ្លួន ។ គេអាចផ្ចិតផ្ចង់ អារម្មណ៍ ដើម្បីបំពេញ ចំណង់ ឬ នឹកមមៃពី រឿងអ្វីមួយ ។ បើពេលនោះ អ្នកកកូរ កកាយ ឬ បញ្ចោញ សំឡេង បង្កការរំខាន អាចធ្វើឱ្យគេ បែក អារម្មណ៍ ហើយអស់ អារម្មណ៍ ផ្លូវភេទ ភ្លាមៗ ។

បើគ្មានភាព ចាំបាច់ទេ អ្នកមិនគួរ ស្រែកប្រកូក ឬ បន្លាចអ្វីមួយ ដល់គេឡើយ ។ ក្នុងខណៈពេល អារម្មណ៍ គេកំពុង ពុះកញ្ជ្រោល ដោយស្ងប់ស្ងាត់ នេះ បើអ្នកធ្វើឱ្យ រលាយ បាត់អស់ វាពិបាកនឹង ធ្វើឱ្យគេមាន អារម្មណ៍ ដូចដើមវិញ បន្តទៀតណាស់ ។

២-យករូបភាពខ្លះចេញពីក្នុងបន្ទប់

ក្នុងខណៈពេលដែល ការរួមភេទ កំពុងដំណើរការ បើឱ្យគេឃើញ រូបភាពផ្សេងៗ ដូចជារូបថត ឪពុក ម្តាយក្មេក កំពុង ញញ្ញឹមនៅ ក្បាលដំណេក លើគ្រែ ដែលហាក់បី ដូចជាកំពុង អង្គុយមើល សកម្មភាព គេកំពុងតែ រួមរ័កនាំឱ្យ រលាយបាត់ អស់អារម្មណ៍ ទាំងប៉ុន្មាន ដែលគេ មាន ហើយប្តូរជា តប់ប្រមល់ ទៅវិញ ។

ក្រៅពីនេះរូបថតកូនៗ និង ក្រុមគ្រួសារ ណាមួយ ក៏ពុំគប្បី ទុកក្នុង បន្ទប់ដេកដែរ ។ គួរតាំងវត្ថុ អ្វីស្អាតល្អ ដើម្បីឱ្យ ទាក់ទាញ ផ្លូវចិត្ត ឬ រូបភាព ទាក់ទាញ ផ្លូវភេទ ។

អ្នកត្រូវរៀបចំបន្ទប់ ឱ្យរ៉ូមែនទិក និង គួរឱ្យចង់ រួមដំណេក ។

៣-នៅសុខៗសំងំស្ងៀមធ្វើឱ្យគេយល់ច្រឡំ

បើសិនក្នុងអំឡុងពេល រួមភេទអ្នកបាន សម្តែងកាយ វិការណាមួយ ពុំគប្បី ដូចជានៅសុខៗ បែរជាសំងំ បាត់មាត់ បាត់-ក ដោយសារ អ្នកត្រូវ ទាំងអារម្មណ៍ ឬ រៀបចំ កាយវិការ អ្វីមួយនាំឱ្យ ប៉ះពាល់ អារម្មណ៍ ដល់គេ ។

ក្នុងកាយវិការបែបនេះ បុរសគេអាច គិតថាអ្នក កំពុងពុំត្រូវការ ផ្លូវភេទ ឬ អស់អារម្មណ៍ ហើយ ទើបធ្វើឱ្យគេ ពុំចង់រួមភេទ បន្តទៀត ។

៤-ថើបច្រើនជ្រុលខ្លាំងពេក

ក្នុងខណៈពេលដែល កំពុងរួមភេទ ខួរក្បាលរបស់គេ ទទេស្អាត មិនមានបញ្ហាអ្វី ត្រូវគិតនាំឱ្យ ស្មុគស្ខាញច្រើន បើអំឡុង ពេលនេះ អ្នករវល់តែថើប ដងខ្លួន របស់គេ ច្រើនខ្លាំងពេក ពេលខ្លះនាំ ឱ្យរំខាន ហើយបញ្ហា ផ្សេងៗ ដែលគេពុំបាន គិតទុក ចោលនោះ ក៏ផុស ក្នុងខួរ ក្បាល ឡើងវិញ ។ អ៊ីចឹងហើយ ការថើបត្រូវធ្វើ ក្នុងកម្រិត ល្មមសមរម្យ មិនត្រូវ ច្រើនពេក ឬ ក៏តិចពេក ផងដែរ ៕

What Next?

Recent Articles