គង់ ច័ន្ទ​សូរិយា ទើបតែ​ប្រឡូក​សិល្បៈ​សារជាថ្មី ត្រៀម​ចេញទៅ​កាណាដា

ថ្ងៃទី 5 មិថុនា 2013
ដោយ: ម្លិះ
CEN

ភ្នំពេញ: បន្ទាប់ពី​បាន​រសាត់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​ធំ តារាចម្រៀង កញ្ញា គង់ ច័ន្ទ​សូរិយា បានប្រកាសថា នាង​នឹង​ចូលប្រឡូក សារជាថ្មី ក្នុង​វិស័យ​សិល្បៈ ដោយ​ទឹកចិត្ត​ស្រឡាញ់ ចូលចិត្ត​ការងារ​នេះ ជាមួយនឹង​ការត្រៀម​បើកឆាក ចេញទៅ​សម្តែង​នៅ លើ​ទឹកដី​ប្រទេស​កាណាដា​។​

​ស្រប​ពេលដែល​កេរ្តិ៍ឈ្មោះ​របស់​តារាចម្រៀង កញ្ញា គង់ ច័ន្ទ​សូរិយា កំពុងតែ​ងើបឡើង​វិញ​ជា​សន្សឹមៗ នៅក្នុង​វិស័យ​សិល្បៈ​នេះ ក៏​ស្រាប់​តែមាន​ព័ត៌មាន​ថា កញ្ញា គង់ ច័ន្ទ​សូរិយា ពេលនេះ​កំពុងតែ​ត្រៀមខ្លួន ដើម្បី​ចាកចេញ​ទៅ​សម្តែង និង​ច្រៀង​នៅលើ​ទឹកដី​ប្រទេស​កាណាដា នាពេល​ដ៏​ខ្លី ខាងមុខនេះ តប​តាម​ការអញ្ជើញ​របស់​ប្រធាន​សមាគម​ខ្មែរ​នៅ​ទីនោះ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ក​ញ្ញា គង់ ច័ន្ទ​សូរិយា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា “​ខ្ញុំ​ពិត ជាមាន​គម្រោង​ចេញទៅ​ច្រៀង នៅ​ប្រទេស កាណាដា​ពិតមែន​។ ប៉ុន្តែ​ខ្ញុំ​នៅ​មិនទាន់​ប្រាកដថា អាច​នឹង​បាន​ចេញទៅ​នៅពេលណា​នោះទេ​”​។

​កញ្ញា​បាន​បន្តថា បើតាម​គម្រោង នាង​នឹងត្រូវ​ចាក​ចេញពី​ស្រុក​ខ្មែរ​ទៅ​កាណាដា នា​អំឡុង​ខែកក្កដា ខាងមុខនេះ តែ​នាង​នៅ​មិនទាន់ ប្រាកដ​ក្នុង​ចិត្ត​នៅឡើយ​ទេ​ថា អាច​នឹង​បានទទួល​ទិដ្ឋាការ​ឆ្លងដែន ឬមួយ​យ៉ាងណា​នោះ ព្រោះ​នាង​ត្រូវ​ឆ្លងកាត់​ការសម្ភាសន៍​នៅ​ស្ថានទូត​កាណាដា​ប្រចាំ​នៅ​ប្រទេស​ថៃ​ជាមុនសិន​។​

​ទោះបីជា​យ៉ាងណាក្តី កញ្ញា គង់ ច័ន្ទ​សូរិយា ក៏​នៅ​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​ទេ​ថា នាង​អាច​នឹង​សម្ភាសន៍​ជាប់ ឬ​យ៉ាងណា​នោះទេ​។ កញ្ញា​បាន​លើកឡើងថា ការសម្ភាសន៍​ចេញទៅ​ប្រទេស​កាណាដា គឺ​ពិបាក​ជាង​ការសម្ភាសន៍ ចេញទៅ​ប្រទេស​ដទៃទៀត​ណាស់​។ សម្រាប់​ឯកសារ នាង​បានរៀបចំ​រួចរាល់​អស់ហើយ គឺ​នៅ​រង់ចាំតែ​ការធ្វើការ​សម្ភាសន៍​តែប៉ុណ្ណោះ​។​

​ជាមួយនឹង​សម្រស់ មិន​ចាញ់​តារា​ដទៃទៀត កញ្ញា គង់ ច័ន្ទ​សូរិយា ក៏បាន​រំពឹងទុក​ដែរ​ថា ប្រសិន​ការសម្ភាសន៍​របស់​នាង​ជាប់ ហើយ​បាន​ចេញទៅ​ច្រៀង​នៅលើ​ទឹកដី ប្រទេស​កាណាដា ក្នុង​ខែកក្កដា ដូចជា​ការគ្រោងទុក​មែ​ន​នោះ នាង​សង្ឃឹមថា នឹង​ទទួល បានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​អា​ណិ​កជ​ខ្មែរ ដែល​រស់នៅ​ទីនោះ​ជាមិនខាន​។ ម្យ៉ាងទៀត ដោយសារតែ​ពួកគាត់ ដែល​រស់នៅ​ទីនោះ ក៏​កំពុង​ចង់ឃើញ​មុខ​របស់​នាង​ផងដែរ​៕​

 

What Next?

Recent Articles