ជប៉ុន ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ចំនួន៣៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តគំរោង២

ថ្ងៃទី 5 មិថុនា 2013
ដោយ: រតនា
CEN

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​យូ​ជី គូ​ម៉ា​រូ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ជំនួយឥតសំណង ដែលមាន​ទឹកប្រាក់ ៣.៦១៣ លាន​យ៉េន (​ស្មើនឹង​ប្រមាណ ៣៦ លាន​ដុល្លារ​អាមេរិក​)  សំរាប់​អនុវត្ត​គំរោង​ចំនួន ២ គឺ​១.​គម្រោង​ពង្រីក ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង និង​២.​គម្រោង​ង​អាហារូបករណ៍ អភិវឌ្ឍន៍ ធនធានមនុស្ស​(​ឆ្នាំ​សិក្សា​២០១៣)​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សម្តែង​នូវ​សេចក្តី​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​ផ្តល់នូវ​ជំនួយឥតសំណង​នេះ ជាពិសេស​បញ្ហា​ប្រព័ន្ធ​ទឹកស្អាត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង បានទទួល​ទឹកស្អាត​ប្រើប្រាស់ និង​កាន់តែ​ប្រសើរឡើង​ផងដែរ ពីព្រោះ​កន្លងមក ជំងឺ​មួយចំនួន បាន​ឆ្លង​មកពី​ទឹក​ដែល​មិនសូវ​ស្អាត​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ស្ថានទូត​ជប៉ុន ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម ជួយ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាពរឹងមាំ​។​
​    ​
​នៅក្នុង​ពិធី​នោះដែរ លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​មានប្រសាសន៍ថា លោក​មាន​សេចក្តី​រីករាយ​ចំពោះ​ការ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​សង្គម ជាពិសេស​បញ្ហា​ប្រព័ន្ធ​ទឹកស្អាត ហើយ​រាជរដ្ឋាភិបាល​ជប៉ុន រីករាយ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ជាច្រើន​។ ចំពោះ​វិស័យ​ផ្តល់​អាហារូបករណ៍ គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ហើយ​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយគ្នា ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ កាន់តែ​រឹងមាំ​។​

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ៖ ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ​២០១៣​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ផ្តល់​ជំនួយឥតសំណងរ​វាង​កម្ពុជា និង​ជប៉ុន មាន​ចំនួន ២ លើក​រួចមកហើយ លើក​គំរោង​ចំនួន ៣ ដូច្នេះ (​ពេលនេះ​ជា​លើក​ទី​២ លើ​គំរោង​ចំនួន​២) ដូច្នេះ ៦ ខែ​ឆ្នាំ​២០១៣​មាន​ចំនួន ៥ គំរោង ប៉ុន្តែ​បើ​បូក​ជាមួយ​លិខិត​ប្តូរ​សារ​លើ​ឥណទាន​សម្បទាន​កម្ចី​ការប្រាក់​ទាប​ផង នោះ​គឺជា​ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​លើក​ទី​៣​។​
​    ​
​លោក​កុយ គួ​ង បានបញ្ជាក់​បន្ថែមថា ៖ រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០០ រហូតមកដល់​ឆ្នាំ​២០១២ មាន​ចំនួន ២៧២ នាក់ និង​បូក​ចំនួន​អាហារូបករណ៍​នៅ​ឆ្នាំ​២០១៣ ចំនួន ២៤ នាក់​ទៀត ដូច្នេះ​និស្សិត​កម្ពុជា ទទួល​អាហា​រូបកណ៍ មាន​ចំនួន ២៩៦ នាក់​។​
​    ​
​ជាមួយគ្នា​នោះដែរ លោកអ្នក​នាំពាក្យ បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន នៅក្នុង​ឆ្នាំ​២០១២ កន្លងមក មាន​ចំនួន​ប្រមាណ ៨០០ លាន​ដុល្លារ​អាមេរិក​។ ចំពោះ​ទំហំ​ពាណិជ្ជកម្ម​វិនិយោគ​ក្នុង​ឆ្នាំ​២០១២ មាន​ទំហំ​ទឹកប្រាក់​ចំនួន ២៥៩ លាន​ដុល្លា​រា​មេ​រិ​ក​៕​

 

What Next?

Recent Articles