ក្រ​សួង​មហា​ផ្ទៃ ​អនុញ្ញាត​​ឲ្យ​​ជន​រង​គ្រោះ ​ក្នុង​​របប​​ខ្មែរ​ក្រហម ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​លោក​ កឹម​ សុ​ខា​​

បុប្ផានី
Friday 07 June 2013
The Free Press Magazine

លោក ជុំ ម៉ី តំណាងជន រងគ្រោះ នៃរបបខ្មែរក្រហម ដែលនឹងដឹកនាំបាតុកម្ម នាថ្ងៃទី ០៩ មិថុនា ខាងមុខ

លោក ជុំ ម៉ី តំណាងជន រងគ្រោះ នៃរបបខ្មែរក្រហម ដែលនឹងដឹកនាំបាតុកម្ម នាថ្ងៃទី ០៩ មិថុនា ខាងមុខ

អ្នកនាំពាក្យ​ក្រសួង​មហា​ផ្តៃ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយ​ការ​ណ៏​ព័ត៌មាន​នា​ថ្ងៃទី​០៧​មិថុនា នេះ​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចារ​រួចហើយ នៅលើ​រឹម​លិខិត របស់​តំ​ណា​ង​ជនរងគ្រោះ នៃ របប​ខ្មែរក្រហម ដែល​សុំ​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា នា​ថ្ងៃអាទិត្យ​ទី ០៩ មិថុនា ខាងមុខនេះ ។​

ផ្អែក​តាម​លិខិត​នោះ​ឲ្យ​ដឹងថា នឹងមាន​មនុស្ស​២​ម៉ឺ​នាក់​ចូលរួម បាតុកម្ម​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ខាង​មុខរា​ជាយ​ស្ម័យ​យាន្ត​កម្ពុជា ហើយ​២​ពាន់​នាក់​សម្រាប់​ការ​ដង្ហែរ​ក្បួន​នាំ​ញ្ញា​​ត្តិ ទៅកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ក្រសួង​បាន​អនុ​ញ្ញា​តិ្ត​ឲ្យ​មាន​អ្នកចូលរួម​ត្រឹម ១​ម៉ឺន នាក់ និង អ្នក​ដង្ហែ​ក្បួន ត្រឹម ៥​រយ​នាក់​ប៉ុណ្ណោះ ។​

​ផែនការ​បាតុកម្ម​នេះ​ធ្វើឡើង​ក្រោយពី​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​វេទិការ​សាធារណៈ​មួយ កាលពីពេល​កន្លងទៅ ដោយ​អះអាងថា រូប​ភា​ព​​​ឧក្រិដ្ឋកម្ម មាននៅ​គុក​ទួលស្លែង គឺជា​ការរៀបចំ​របស់​វៀតណាម ដែលភាសានេះបាន​​ដុត​រោល​កំហឹង​ជនរងគ្រោះ ហើយ​ពួកគេ​បានទាមទារ ឲ្យ​ប្រធានស្ដីទី​បក្សប្រឆាំង​រូបនេះ ធ្វើ​ការ​​សុំទោស​ជា​​សាធារណៈ ។

គួរ​បញ្ជាក់ថា លោក ឈៀង វ៉ុ​ន និង លោក ជាម យៀប អ្នក​តំណាងរាស្រ្តពីគណបក្សប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​ចូលរួម​បាតុកម្ម​បាតុកម្ម ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្ន​ក​ទោស​គុក​ទួលស្លែង នៅ​ព្រឹក​ថ្ងៃ​ទី ០៩ មិថុនា នោះ ដែរ ៕​

What Next?

Recent Articles

16 Responses to "ក្រ​សួង​មហា​ផ្ទៃ ​អនុញ្ញាត​​ឲ្យ​​ជន​រង​គ្រោះ ​ក្នុង​​របប​​ខ្មែរ​ក្រហម ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​លោក​ កឹម​ សុ​ខា​​"

  1. បានល្បីឈ្មោះ និង មាន លាភសក្ករះនៅពេលនេះហើយ តែសុំ កុំភ្លេច សែន ព្រេន អោយ ព្រលឺង​អ្នក

    ដែល​បាត់បង់​ជីវិត នៅ ក្នុង ស២១ ជិត ២ម៉ឺននាក់ផង ។​​ពីព្រោះ កញ្ជាស់អែង​ក៏ បាន យក​ព្រលឺង

    អ្នកស្លាប់ ទាំងអស់នោះ ទៅ រកស៊ី ហើយ កើបបាន ប្រាក់ យ៉ាង ច្រើនក្រាស់ក្រែល ដែរ ចាប់តាំង ពី

    បាន ធ្វើ​ជាសាក្ស៊ី ក្នុង សវនាការ របស់ ក្តីខ្មែរក្រហម​មកម៉្លេះ ប៉ុន្តែ ពេល​នោះ លាភសក្ករះ មិនទាន់

    ពេញ បរិបូរណ៏នោះ​ទេ តែ ពេលនេះ កាក់កបខ្ពស់ណាស់ ដូចពាក្យចាស់ ពោល​ថា គ្រោះប្រែជាលាភ

    ប៉ុន្តែ សូមកុំភ្លេចថា លាភ ក៏អាច ជា គ្រោះ​វិញដែរ សូមកុំភ្លេចអោយសោះ ។ តែយ៉ាងណា

    ក៏សូមអគុណ កញ្ចាស់អែង វិញដែរ ពីព្រោះ…………………………………………………។

  2. Anonymous says:

    អីយ៉ាពេលនេះបានធើមេគេហើយវើយ មើលៗកូនចៅផង អា យៀប អាវុន ក្រែងខ្យ់់គងាប់

  3. ក្មេងល្ងង់របស់បង says:

    អាលតែគេអោយលុយចេះតែទៅតាមគេទៅកុំខ្វល់ បើមិនតាមគេខ្លះប្រហែលនៅមិនបានសុខ តែពេលបោះឆ្នោមិនអាច តាមពួកលោកឯងបានទេកុំសង្ឃឹម អ្នកណាដែលធ្វើអំពើអាក្រក់ ប្រជាជនបានដឹងឭច្បាស់ណាស់ ទោះខំបិតបាំងយ៉ាងណា ក៏មិនអាចដែ យកក្រដាស់មកខ្ចប់ភ្លើងម៉េចនិងអាចជិតបានទៅ? អស់លោកខំប្រឹងទៅប្រឹងអោយលៀនក្តិតអាចម៏ទៅ ពេលនេះជាឳកាសរបស់អស់លោក តែពេលក្រោយមិនអាចទេ

  4. តេជះ says:

    មាន​ LIVE តាម​ TV អត់

  5. Srey Khmer says:

    Hun Sen will send 10,000 of his cruelly workers along with people to protest violently like the war starting fire in the country. As we know that Hun Sen loved to stir up the trouble and war.
    So people must not join with the corruption Hun Sen, who is the selling our country to Viets and China.

  6. ????? says:

    ចាំ មើល មើល មានប៉ូលីស បាញ់ឡានទឹកអត់ ?? មានប៉ូលីសប្រើដំបង និងដំបងឆក់អត់ ?? មានប៉ូលីស មករារាំងបាតុកម្ម អត់ ?? ហើយអោយ នៅមួយកន្លែង នៅទីលានសេរីភាព ដូចបាតុកម្ម គណបក្សប្រឆាំងអត់ ?? ចៅហ្វាយក្រុង អនុញ្ញាតិអោយ ធ្វើការ ដង្ហែរក្បួន មានគិតដល់ អសន្តិសុខ ទីក្រុង ដូចធ្លាប់ គិតលើ គណបក្សប្រឆាំងធ្លាប់សុំដង្ហែរក្បួន ដែរអត់ ?? ។ល។ និង ។ល។ សរុបមកគឺ គ្មានទេ យុត្តិធម៌​នៅក្នុង កម្ពុជា

  7. Phnom says:

    Politically, The word that used by Mr. Khim Sokha it may not have so much of the negative impact for the Khmer Rouge victims but it does a lot more to the Viet Ho Chi Minh whom is the big boss to Mr. blind an eye Hun Sen and the touchingness word could execute the real Cambodians’ killer feeling that is why Mr. Hun Sen will do anythings to fulfill his duty as a puppet regime in the kingdom of wonder.

    Let’s review our minds a bit back to the border posts which was planted into the Khmer farms land ” Mrs.Meas Srey & Mr. Prum Chea” at Svay Rieng province where Mr. Sam Raingsey pulled out was a politically directed order by the Veit aggressor. So, in that case Mr.Hun Sen was quickly use the legal court action against his own people and sent the two farmers to Prey Sor for no reason, also in order to eliminate Mr.Sam from Cambodia a head of election day.

    To cover up the dirty action and to fulfill his dream of one party in the kingdom of wonder Mr. Hun Sen will used Mr. Choum Mey and his cling supportors to create this protest. The point is, will the law of protest being allow to the other parties to do the same as that CPP party do when it comes to protest issue?.

  8. ប្រយ័ត្នស្ទះខ្យល់ស្លាប់ខានចាយលុយ ណា តាកញ្ចាស់ ។ យ៉ាងណាៗ ពួយ អោយអស់ដៃទៅ​កំរមាន​

    ឧ៍កាស​ល្អ ដូចពេលនេះ ណាស់ ។ យ៉ាងណា ៗ សូមកុំភ្លេច តែ សែនព្រេនថ្លែង​អំណរ អគុណ ទៅ

    ដល់ ជីវិត មនុស្ស​ជិត ២ម៉ឺន នាក់ដែលបាន ស្លាប់ទៅ ដោយបិទភ្នែក​មិនជិត នៃ ទង្វើរ​ដ៏ឆ្គួតលីលា

    របស់ អ្នក នយោបាយកុំមុយនីស ជាន់មុនផង​​ ។​

  9. ស្មានចិត្តអាតាមោគ នេះមិនដល់ហានធ្វើទំាងងងិតងងល់ទៅកើត មកពីពូជមោគ មីយ។
    ប្រជាជនមិន ល្ងដូចអាតា អែងនេះទេ ប្រហែលអាតានេះខ្មោចទទួលស្លែងចូលក្នុងខ្លួនហើយ
    អោយវានិហាយតាប្តេសតាប្តាស់ចោតគេអែង គ្មានផស្តាងត្រឹមត្រូវ អាខ្មោចវាយរ ។

  10. សមមិត្ត ជូ អេងឡាយ សមមិត្ត ហូ​ជីមិញ សមមិត្ត ភាព ( ស្តេច សីហនុ​ ) បង ប៉ុល បង វ៉ាន់ បង​សុន

    សេន ​រួម និង សមមិត្ត និង បងៗ ទាំង​អស់ទៀត ដែល​បាន ងាប់​ទៅ ពឹត​ជា កោត​សរសើរ នូវ គំរូរបស់

    តា កញ្ចាស់ អែង ជាមិនខាន​​។ បក្ស នឹង បញ្ចូល ឈ្មោះ តាអែង ស្ថិត នៅ ក្នុង លំដាប់ ជា បក្ខជនថ្នាក់

    មជ្ឈឹម ចំពោះ ស្នាដៃ ដ៏ល្អឥត ខ្ចោះ របស់តា អែង​ណេះ នៅ ឋាន ក្រោមហើយ ។

  11. ត្រូវហើយ លោក អ្នក លេង អាតានេះច្បាស់ជាចង់បានបក្យខ្លួនអែងហើយ មានឈ្មោះថា បក្យខ្មែរ ឌ៍មីយ បន្ទាប់ពីអូ៑ តាំង អតាអំបែងក្បាល។

  12. គិតជួយបោក​( ((((({គជប) says:

    លោក ស ខេងចារលឿនចឹងហើយ បើមិនចាមានបញ្ហាឥទ្បូវ។

    នេះគេហៅថាបាតុកម្មមានក្នងបង្ងែក គឺធ្វើលឿនចឹង ហើយអត់ខ្លាចប៉ះពាល់សណ្តាប់ធ្នាប់សង្គមទេ។

    តែបើបក្សជំទាស់សុំច្បាប់ មកពីមូលហេតុច្រើនយ៉ាង៕

    ជិតដល់អស់កន្លែង smart ហើយសម្តេច៕

  13. Anonymous says:

    ដល់ពេលកាន់ក្បាលមេក្រូ ប្រយ័ត្នស្រែកខុស តិចលោស្រែកឲ្យឌុចសុំទោសចោះ ហាស! ហា​​!
    មិនដឹងបាតុកម្មមានគោលបំណងចង់បានពងក្ដអី កាលពីង៉ៃ ៤ ធើសន្និសីទកាសែត ថា​ ហួសពេល កំណត់ត្រូវសុំទោស ទោះជាម៉ោសុំទោសក៏អត៉ព្រមដែរ ។
    មិនធើបាតុកម្មដាក់គណបក្សសង្ក្រោះជាតិទេ ធើដាក់តែកឹម សុខា ដល់ទៅហែរ ៗ ទៅ ទីស្នាក់ការបក្ស ។
    តិចលោហែរទោផ្ទះ លោក ខា ទៅ បើទៅហ្នុង ប៉ះពាល់ដល់ក្រុមក្រួសារគេទៀតហើយ ព្រោះថានឹងមិនធើឲ្យក្រុមគ្រួសារគេភ័យទេ ។ បាតុកម្មឡប់ ចាំតែគេរុញពីក្រោយ ប្រយត្ន័ធ្លាក់រណ្ដៅងាប់វើយ ។ ឮថាល្បីណាស់នៅ Facebook ឥឡូវ ។

  14. ក្មេងវត្ត says:

    ទាំងនេះសុទ្ធសឹងរៀបចំឡើងដោយយួននិងពួកអាយ៉ងរបស់វា នយោបាយវាគឺដដែលៗ លាភពណ៌ខ្មែរ ឲ្យខ្មែរស្អប់ឈ្នានិសខ្មែរ,ឲ្យខ្មែរបន្តគំនំគំគួនគ្នា,ឲ្យខ្មែរបន្តស៊ីសាច់ហុតឈាមគ្នា ដើម្បីវាងាយស្រួលត្រួតត្រា ឱខ្មែរហ្អើយខ្មែរដល់ដំណាក់កាលនេះហើយខ្មែរនៅតែមិនភ្ញាក់
    រលឹកដឹងខ្លួនទៀត យើងបានបាត់បង់អស់ទឹកដីជាច្រើនទៅយួននិងសៀមដោយសារគេប្រើល្បិច
    ដូចសព្វថ្ងៃអញ្ចឹង ខ្មែរនៅតែដើរលើគន្លងចាស់ដដែលៗ ថាអ្នកដែលត្រូវគេបង្ខំចុះធ្វើមេចគ្មាន
    ជំរើស ចុះអាអ្នកចេញមុខជាចំហរដែលជាអ្នកផ្ចុងផ្ដើមដូចតាជុំមីនោះ ក៍ពួកលោកល្ងង់ដូចគ្មាន
    ខួរអញ្ចឹង! នាំគ្នាស្អប់ថ្កោលទោសពួកខ្មែរក្រហម ចុះឡើងៗនាំគ្នាទៅចូលដៃចូលជើងជាមួយពួក
    ខ្មែរក្រហមដដែល ចុះក៍ល្ងិតល្ងង់អីម្លេះ!ហ៊ុនសែនចេញមុខគាំទ្រតាជុំមីនេះដូចព្រួញមួយបាញ់បាន
    សត្វពីរអញ្ចឹង ទី១កាងការពារចៅហ្វាយយួនកុំឲ្យមតិខ្មែរយល់ថាយួនជាអ្នករៀបចំការកាប់
    សម្លាប់ខ្មែរ,ទី២បង្វក់ខ្មែរឲ្យជឿថាគឺពិតជាពួកប៉ុលពត១០០%ដែលបានកាប់សម្លាប់ខ្មែរនិងពួកខ្លួននិងចៅហ្វាយខ្លួន(យួន)ជាអ្នកជួយរំដោះខ្មែរឲ្យរួចផុតពីរបបនេះ និងឲ្យខ្មែរបន្តដឹងគុណខ្លួននិងចៅ
    ហ្វាយ(យួន)អស់មួយជីវិត តែខ្មែរមួយចំនួនធំមានទស្សនះខុសពីតាជុំមី ហើយនៅតែជឿជាក់ថា
    យួនលួចចូលមកដុតផ្ទះខ្មែរហើយតាំងខ្លួនជាអ្នកមកជួយរំលត់ដោយប្លន់ដឹកជញ្ជូនទ្រ័ពសម្បត្តិ
    ខ្មែរគ្មានសល់កាលពីទស្សវត្ស៨០ ដើរតួជាអ្នកជួយផងនិងដើរតួជាចោរផង។

  15. ក្មេងវត្ត says:

    បើហ៊ុនសែនពិតជាចងកំហឹងនិងពួកខ្មែរក្រហមមែន មេចក៍ចេះតែលូកដៃរារាំងចូលក្នុងការកាត់ក្ដី
    ខ្មែរក្រហមមិនឲ្យឈានទៅមុខរួចមាន០០៣និង០០៤ជាដើម?
    ឫមួយក៍ដឹងថាខ្លួននិងមន្ត្រីជាច្រើនរបស់ខ្លួនដែលដឹកនាំសព្វថ្ងៃសុទ្ធសឹងជាអតីតកាម្មាភិបាលខ្មែរក្រ
    ហមដែរ?អ្នកណាក៍ដឹងដែរថាគណបក្សប្រជាជនកម្ពុជាមានប្រភពចេញមកពីយួនដែលមានហូជីមិញជាអ្នកបង្កើតនៅឆ្នាំ១៩៥១ ដូច្នេះសូមបងប្អូនឈប់មានចម្ងល់។

  16. Hun Sen says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy. This time
    even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.

    លោកតាជុំម៉ីនេះ ព្រោះគាត់ចង់រស់ និងចង់បានល្បីឲ្យគេបានស្គាល់ ម្លោះហើយចេះតែធ្វើ

    តាមកាលៈទេសៈទៅ បើគាត់ប្រឆាំងនិងគេ គាត់ច្បាស់ជាយោមបាលមកតថ្លៃគាត់ហើយ!

    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់

    គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស

    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង!

    ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!

    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ

    មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស

    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។

    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី???

    មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!

    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ

    ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!

    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ

    ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម

    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ)

    ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ

    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។

    តើពេលណាទៅទើបប្រទេសតូចមួយនេះមានអ្នកដឹកនាំល្អ???

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន

    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់

    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា

    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ

    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ

    ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។

    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន

    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង

    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!

    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស ដូរ

    យកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។

    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច

    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ

    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។

    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល

    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម

    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់

    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។

    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង

    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!