Monday, 10 June 2013
JUSTINE DRENNAN
ភ្នំពេញ ប៉ុស្តិ៍

រូបចម្លាក់ខ្មែរសតវត្សរ៍ទី១០ ចំនួន ២ដែលត្រូវបានលួចចេញពីតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បាននិយាយថា រូបចម្លាក់ខ្មែរសតវត្សរ៍ទី១០ ចំនួន ២ ដែលសារៈមន្ទីរសិល្បៈ Metropolitan នៅបុរីញូវយ៉ក បានយល់ព្រមប្រគល់ឲ្យមកវិញ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារស្អែកនេះ។
កាលពីខែមុន សារៈមន្ទីរនេះ បានសម្រេចចិត្តប្រគល់រូបចម្លាក់ដែលដែលមានទំហំប៉ុនខ្លួនមនុស្សឲ្យមកខ្មែរវិញ បន្ទាប់ពីរកឃើញភស្តុតាងគ្រប់គ្រាន់ថា វាត្រូវបានគេលចពីបរិវេណប្រាសាទកោះកែ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោក បានបញ្ជាក់ថា៖«បន្ទាប់ពីបាត់ពីពីមាតុភូមិរបស់យើងជាង៣០ឆ្នាំមក នៅទីបញ្ចប់វា នឹងត្រឡប់មកស្រុកវិញ»។
លោក បានបញ្ជាក់ថា រូបចម្លាក់ទាំងនេះ នឹងមកដល់ទាន់ពេលដាក់បង្ហាញនៅវិមានសន្តិភាពនៅរាជធានីភ្នំពេញក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌរបស់អង្គការយូណេស្តូចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកក្កដា។
លោក ឯក ថា បានមានប្រសាសន៍បន្តថា បន្ទាប់ពីកិច្ចប្រជុំ ដែលកម្ពុជាជាប្រធាននៃគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិលើកដំបូងនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសម្រេចលើទីតាំងអចិន្រ្តៃយ៍របស់រូបចម្លាក់ទាំងពីរនេះ៕ NR