គង់ ចាន់​ស្រីមុំ នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ ខណៈ​មុខ​ជំនួញ​កាក់កប

ថ្ងៃទី 18 មិថុនា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ: តារា​ស្រី​ផ្នែក​ស៊ី​វិ​ល័យ​នៃ​អាណាចក្រ​តារា​ឆ្នាំ​២០១១ គង់ ចាន់​ស្រីមុំ គ្រោង​ទៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២០ ខែមិថុនា​នេះ ដើម្បី​ថតរូប​សម្ពោធ Studio ដ៏​ធំ​មួយ​នៅ​ទីនោះ ។​

​កញ្ញា ស្រីមុំ ត្រូវបាន​អ្នកឯកទេស​នៅ​ទីនោះវាយតម្លៃថា មានមុខមាត់ Sexy ស្អាត ទាន់សម័យ អាច​ទាក់ទាញ​ការចាប់អារម្មណ៍ ក្នុងចំណោម​ពលរដ្ឋ​សិង្ហ​បុរី ហើយ​ក្រុមហ៊ុន​ដែល​អញ្ជើញ​នាង​ទៅ​ថត​នោះ មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន RGB កម្ពុជា​ផងដែរ ។ ក្នុងនោះ​ក៏មាន​កញ្ញា លី ចាន់​សីហា ធ្វើដំណើរ​ទៅ​ថត​ជាមួយគ្នា​ដែរ ។​

​តារា​ស្រី​ផ្នែក​ស៊ី​វិ​ល័យ បាន​ឲ្យ​ដឹងថា Studio ថ្មី​ដែល​នឹង​សម្ពោធ​នេះ មាន​សេវាកម្ម​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ថត​សម្រាប់​ពិធី​ធំៗ High Class ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍​ផងដែរ គឺ​ត្រូវ​ជិះ​យន្តហោះ​ទៅ​ទីនោះ ថត​ផង ដើរ​កម្សាន្ត​ផង ។​

​ក្រៅពី​ការងារ​សិល្បៈ កញ្ញា​ស្រីមុំ កំពុង​រវល់​នឹង​មុខរបរ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​កញ្ញា​មិនបាន​បញ្ជាក់ថា កញ្ញា​មានមុខ​របរ​អ្វីខ្លះ​នោះទេ គឺ​គ្រាន់តែ​បង្ហើប​ប្រាប់ថា ក្រោយពី​ត្រឡប់​មកពី​ប្រទេស​សិង្ហ​បុរី​វិញ កញ្ញា​នឹង​ទៅ​ប្រទេស​ចិន ហុងកុង និង​កូរ៉េ ។ នាង​បន្តថា ” ខ្ញុំ​គ្រោង​បង្កើត​មុខរបរ​ថ្មី​មួយទៀត ដោយ​គ្រោង​ចំណាយ​ប្រាក់​ប្រហែលជា​១០​ម៉ឺន​ដុល្លារ ដើម្បី​នាំយក​ទំនិញ​ពី​ប្រទេស​ទាំងនោះ មក​ស្រុក​ខ្មែរ ។ តែ​ខ្ញុំ​នៅ​មិនទាន់​ច្បាស់​ថា តើ​អាច​ជោគជ័យ ឬ​យ៉ាងណា​នៅឡើយ​ទេ នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ​”​។​

​មុនពេល​ឈានចូល​ពិភព​សិល្បៈ ស្រីមុំ ជា​សិស្ស​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ នៅ​ឆ្នាំ​២០០៨ កញ្ញា​ស្រីមុំ បានដាក់​ពាក្យ​ប្រឡង Freshie boys and Freshie girls នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។ ជា​បន្តបន្ទាប់ ស្រីមុំ បាន​ចូលរួម​សម្ដែង​ជា​ខ្សែភាពយន្ត និង​បាន​ថត​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ជាច្រើន រួមមាន TV Bang, SD, M និង​Big Men ជាដើម​៕​

 

What Next?

Recent Articles