អេឡិច ចាន់ត្រា ទៅអូស្រ្តាលី ជំនួសអាមេរិក

ថ្ងៃទី 19 មិថុនា 2013
ដោយ: ពិទូរ្យ​
CEN

span>ភ្នំពេញ:
​ដំណើរការ​ចេញទៅ​ច្រៀង​ក្រៅប្រទេស​ក្នុង​រដូវវស្សា​នេះ បាន​នឹង​កំពុង​ខិតជិត​ចូលមក​ដល់​ហើយ ដោយ​តារា​សម្តែង និង​ជា​តារាចម្រៀង អេ​ឡិច ចាន់​ត្រា កំពុងតែ​រៀបចំ​បង្វិច​ដើម្បី​ទៅ​សម្តែង និង​ច្រៀង​ស្រប​ពេលដែល​ការងារ​ក្នុងស្រុក​រាង​រយាល​ដៃ ដោយសារ​នេះ ជា​រដូវភ្លៀង ដូច្នេះ​វា​ជា​ឱកាស​មួយ​សម្រាប់​តារា​ទាំងឡាយ​ដែល​ធ្វើដំណើរ​ទៅ​កើប​ប្រាក់​ក្រៅ​ស្រុក​។

​បើ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ តារា​មួយក្រុម​ដែល​រួមមាន អេ​ឡិច ចាន់​ត្រា​ផង​នោះ នឹងធ្វើ​ដំណើរ​ទៅកាន់​អូស្ត្រាលី ដើម្បី​ច្រៀង​រាំ ជាការ​កំដរ​អារម្មណ៍​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស ដែល​តែងតែ​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ដល់​រូបគេ​។
​    ​
​តារាចម្រៀង​រូបនេះ ត្រូវបាន Sponser ជាច្រើន​ប្រទេស​កំពុង​ទំនាក់ទំនង តែ​តារា​សម្តែង​ដែលមាន​រាង​ខ្ពស់​ស្រលះ​រូបនេះ បដិសេដ ខ្លះៗ​ទៅហើយ​ជាក់ស្តែង ថ្មីៗ​នេះ តារា​កូនកាត់​ចិន ដែលមាន​ហុងស៊ុយ ទាំង​ក្នុង​និង​ក្រៅ​ស្រុក បាន​លុប​គម្រោង​ទៅ​សម្តែង​នៅ​អាមេរិក​កាលពី​អំឡុង​ខែមេសា ក៏​ព្រោះតែ​ការងារ​សិល្បៈ​ក្នុងស្រុក​មមាញឹក​រក​ពេល​សម្រាក​គ្មាន ទើបតែ​ដើមខែ កក្កដា ២០១៣ នេះ​ការងារ​ក្នុងស្រុក​ក៏មាន​គេ​ទាក់ទង​ឲ្យ​សម្តែង​ជា​តួឯក​តាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន​ដែរ តែ​ត្រូវ អេ​ឡិច ប​ដិ​សេច ដោយហេតុ​ផល​ថា មាន​បងប្អូន​នៅ​អូស្ត្រាលី​ជាច្រើន​កំពុងតែ​ទិញ​សំបុត្រ​បណ្តើរៗ​ហើយ ខណៈដែល​តារាចម្រៀង​យេ​យេ រូបនេះ​មិនទាន់​នឹង​បាន​ជាន់​ជណ្តើរ​យន្តហោះ​ផង​។

​ដោយសារតែ​ការសម្តែង​នៅក្រៅ​ប្រទេស​ធ្លាប់បាន​ទទួលជោគជ័យ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ទើប​ធ្វើ​ឲ្យ​កំលោះ​រូប​សង្ហា​ដែល​ហ៊ុំព័ទ្ធ​ទៅដោយ​ពត៌មាន​ជាមួយ​ស្រី​ស្អាត​ច្រើន​ដួង​រូបនេះ ទទួលបាន​គម្រោង​យ៉ាងច្រើន​សម្រាប់​ការសម្តែង ក្រៅប្រទេស ។ អេ​ឡិច ចាន់​ត្រា ត្រូវបាន Sponsor នៅក្រៅ​ប្រទេស ដែល​ធានា​រូបគេ​ទៅ​សម្តែង ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន អូស្ត្រាលី បារាំង កាណាដា ជប៉ុន នេះ​បើតាម​ការអះអាង​របស់ ពិធីករ​មុខស្រស់ អេ​ឡិច ចាន់​ត្រា​។

 គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​០៣ មេសា តារាចម្រៀង​បី​ដួង រួមមាន អេ​ឡិច ចាន់​ត្រា ឆៃ លីដា​ឡែ​ន និង រ៉ូ​លីន បាន​ចាក​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​រកប្រាក់​កសាង​ព្រះវិហារ​នៅ វត្ត​ខ្មែរ​ម៉េ​ល​ប៊​ន ក្រោម​ការឧបត្ថម្ភ​រប​ស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី អ្វីដែល​ពិសេស​នោះ​កំលោះ​រូប​សង្ហា​បានបង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​មនុស្ស​ដែល​ចូលរួម​ទស្សនា មាន​ជាច្រើន​នាក់​រហូត​រក​កន្លែង​អង្គុយ​គ្មាន នេះ​ជាការ​បង្ហាញ​ពី​ភាពជោគជ័យ​៕​   

What Next?

Recent Articles