បទ​វិភាគ៖ បក្ស​ប្រជាជន​ប្រើ​យុវជន​ជា​ឧបករណ៍​នយោបាយ?

យុវជន​ជា​គឺ​ជា​ក្រុម​ងាយ​នឹង​ទទួល​រង​នូវ​ការ​អូស​ទាញ​ពី​គណបក្ស​នយោបាយ ពី​ព្រោះ​ថា យុវជន​មាន​តម្លៃ​បំផុត​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ​បរិស្ថាន ​និង​ការ​រក្សា​សន្តិភាព​ទាំង​បច្ចុប្បន្ន​និង​អនាគត។

ដោយ ទីន ហ្សាការីយ៉ា
2013-07-03
RFA

យុវជន​ចូល​រួម​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣។ RFA/Tin Zakariya

យុវជន​ចូល​រួម​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣។ RFA/Tin Zakariya

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​បាន​ដឹក​នាំ​ប្រទេស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ គណបក្ស​នេះ បាន​ងាក​មក​ចាប់​អារម្មណ៍​នឹង​យុវជន ​ដោយ​កៀរគរ​ពួកគេ​ឲ្យ​ចូល​រួម​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត។

តើ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​រៀប​ចំ​ឲ្យ​យុវជន​ជា​បន្ត​វេន​ដឹក​នាំ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ពី​មនុស្ស​ចាស់​ក្រោយ​ពេល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត ឬ​យ៉ាង​ណា?

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៥​នេះ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​បី​ដូច​ជា​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​ទាក់​ទាញ​យក​ការ​គាំទ្រ​ពី​យុវជន និង​ពី​ប្រជាពលរដ្ឋ​ទូទៅ។ បញ្ហា​នេះ តាម​មើល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​យក​ក្រុម​យុវជន​ជា​ក្រុម​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​លើក​នេះ។

មាន​ទឡ្ហីករណ៍​ជា​ច្រើន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​យក​ក្រុម​យុវជន​មក​ចូល​រួម​ក្នុង​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​នោះ។ ក៏​ប៉ុន្តែ​ការ​ចូល​រួម​នេះ ក្រុម​យុវជន​ហាក់​កំពុង​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ប្រាស់ ដើម្បី​ចំណេញ​រឿង​នយោបាយ​របស់​ខ្លួន​ទេ មិន​មែន​គណបក្ស​នេះ គិតគូរ​ពី​យុវជន​ក្នុង​ការ​បន្ត​វេន​ពី​មនុស្ស​ចាស់​នោះ​ទេ ពី​ព្រោះ​ថា រចនា​សម្ព័ន្ធ​តាំង​ពី​នៅ​ក្នុង​ជួរ​បក្ស និង​ការ​ដាក់​ឲ្យ​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​នោះ គណបក្ស​នេះ​មិន​បាន​បញ្ចូល​ឈ្មោះ​យុវជន​ឲ្យ​បាន​ច្រើន​នៅ​ឡើយ។

ជាង​នេះ​ទៅ​ទៀត​នេះ ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​នាយករដ្ឋមន្ត្រី បាន​ប្រើ​មធ្យោបាយ​ជា​ច្រើន ដើម្បី​ឲ្យ​យុវជន​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​លោក ​និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដូច​ជា លោក ហ៊ុន សែន បាន​បង្កើត​ក្រុម​និស្សិត​ចុះ​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ដែល​លោក ហ៊ុន សែន ចំណាយ​លុយ​ដែល​លោក​អះ​អាង​ថា ជា​លុយ​ផ្ទាល់​ខ្លួន​រាប់​សិប​លាន​រៀល​ក្នុង​មួយ​ខែ​ទៅ​លើ​យុវជន​ទាំង​នេះ។

លោក ហ៊ុន សែន បាន​ចាត់​ទុក​ថា សកម្មភាព​នេះ ជា​រឿង​ជួយ​ដល់​សង្គម និង​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ក្រោយ​ពី​បំ​ពេញ​បេសកកម្ម​នេះ តាម​រយៈ​ប្រឡង​ចូល​ធ្វើ​ជា​មន្ត្រី​រាជការ។ យុវជន​ស្ម័គ្រ​ចិត្ត​ជាង ២​ពាន់​នាក់ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កូន​លោក​ផ្ទាល់ គឺ​លោក ហ៊ុន ម៉ានី និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាដើម។

កម្មវិធី​នេះ​ជា​គម្រោង​ជួយ​រក​ការ​ងារ​អោយ​យុវជន​មែន​ទែន ឬ​ក៏​ជា​ឆាក​ល្ខោន​មួយ​ដែល​គេ​រៀបចំ​ឡើង​ក្នុង​គោល​ដៅ​ពង្វក់​ចិត្ត​យុវជន​អោយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា?

នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា នោះ គណបក្ស​នេះ​បាន​រៀប​ចំ​ក្បួន​យុវជន​រាប់​ពាន់​នាក់​ចូល​រួម។ ក្នុង​នោះ​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​ក៏​ចូល​រួម​ដង្ហែ​ឃោសនា​ដែរ។ យុវជន​ទាំង​នោះ បាន​ស្រែក​ថា ជយោ​សម្ដេច ហ៊ុន សែន និង​គាំទ្រ​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ជា​ដើម។

ការ​សម្ដែង​ការ​គាំទ្រ​របស់​ក្រុម​យុវជន​មួយ​ចំនួន​នៅ​ពេល​នេះ មើល​ទៅ​ដូច​ជា​ការ​សម្ដែង​ការ​ដឹង​គុណ​របស់​យុវជន​ទៅ​លើ​អ្នក​មាន​គុណ​ជួយ​ផ្ដល់​ការងារ ​និង​ផ្ដល់​ឱកាស​ផ្សេងៗ អោយ​ពួក​ខ្លួន​ដូច្នោះ​ដែរ។

ក៏​ប៉ុន្តែ​ការ​ពិត​វា​អាច​ផ្ទុយ​ពី​នេះ ពី​ព្រោះ​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​លោក កែម ឡី ​បាន​បង្ហាញ​ថា ​សព្វ​ថ្ងៃ​នេះ​មាន​យុវជន​ជាង ៤​លាន​នាក់ ក្នុង​ចំណោម​យុវជន​ទាំង​នេះ មាន​ចន្លោះ​ពី ៥% ទៅ ៦% ទេ ​ដែល​បាន​ចូល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ។ យុវជន​ដែល​មិន​មាន​ការ​សិក្សា​ខ្ពស់​អាយុ​ពី ១៥​ឆ្នាំ ទៅ​ ៣០​ឆ្នាំ មាន​ចំនួន ២២% គ្មាន​ការងារ​ធ្វើ។ ក៏​ប៉ុន្តែ​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នោះ មាន​តែ ២០% ទេ ដែល​មាន​ការ​ងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ដែល​រៀន​នោះ ចំនួន ៨០% ទៀត ធ្វើ​ការ​មិន​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ទេ។ បញ្ហា​នេះ ដោយ​សារ​តែ​ទី​ផ្សារ​ការងារ​ចង្អៀត​និង​ខ្វះ​ព័ត៌មាន។

រីឯ​នៅ​តាម​ក្រសួង មន្ទីរ​របស់​រដ្ឋ​វិញ រដ្ឋាភិបាល​មិន​ទាន់​មាន​កម្ម​វិធី​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ធ្វើ​កម្មសិក្សា​នៅ​តាម​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​ទេ ដើម្បី​ឲ្យ​យុវជន​មាន​បទ​ពិសោធន៍​ការងារ​បន្ទាប់​ពី​បញ្ចប់ ​ការ​សិក្សា និង​មាន​ឱកាស​ធ្វើ​ការងារ​ពេញ​សិទ្ធិ​នៅ​តាម​ស្ថាប័ន​រដ្ឋាភិបាល ក្រោយ​ពេល​ធ្វើ​កម្ម​សិក្សា​នោះ​នៅ​ឡើយ។

ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា លើក​កម្ពស់​យុវជន​មែន​នោះ នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​កន្លង​មក​នោះ រដ្ឋាភិបាល​បាន​ផ្ដល់​តួ​នាទី​ឲ្យ​យុវជន​ច្រើន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​បាល​បាត់​ទៅ​ហើយ។ ប៉ុន្តែ​ស្ថាប័ន​រដ្ឋ​នីមួយៗ ភាគ​ច្រើន​ជា​មនុស្ស​មាន​វ័យ​ចំណាស់​ដដែល ដែល​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​កំពូល​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​យុវជន ជា​ពិសេស​ការ​បន្ត​វេន​ដឹក​នាំ ប៉ុន្តែ​ កម្រិត​លើក​ទឹក​ចិត្ត​នេះ​មាន​ត្រឹម​តែ​សែស្រឡាយ សាច់​ញាតិ​របស់​មេដឹកនាំ​បច្ចុប្បន្ន​នៃ​គណបក្ស​នេះ​ទេ។ ក្នុង​នោះ មាន​កូន​ប្រុស​បង្កើត និង​កូនប្រសា​លោក​នាយក​រដ្ឋមន្ត្រី ​ធ្វើ​ការងារ​ជាមួយ​យុវជន​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​តែង​តាំង​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ការ​ប្រកួត​បោះ​ឆ្នោត​នីតិកាល​ទី​៥​នេះ។

យុវជន​ទាំង​នោះ​រួម​មាន លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​បង្កើត​លោក ហ៊ុន សែន ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ពេញ​សិទ្ធិ​ទី​៤ ខែត្រ​កំពង់ស្ពឺ លោក ឌី វិជ្ជា កូនប្រសា​​លោក ហ៊ុន សែន និង​ជា​កូន​ប្រុស​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡងឌី ជា​បេក្ខជន​តំណាងរាស្ត្រ​បម្រុង​នៅ​ខែត្រ​ស្វាយរៀង និង​លោក ជាម ច័ន្ទសោភ័ណ្ឌ ជា​បេក្ខជន​​បម្រុង​នៅ​ខែត្រ​បាត់ដំបង ​ជា​កូន​របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

នរណា​ក៏​មើល​ឃើញ​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​ក្នុង​អាណត្តិ​នេះ មាន​ផែន​ការ​ផ្ទេរ​មរតក​ឲ្យ​កូន​ចៅ​របស់​ខ្លួន​ច្បាស់លាស់​ណាស់ ហើយ​ផែនការ​នេះ កំពុង​តែ​អនុវត្ត​ជា​បណ្ដើរៗ​ហើយ ​តាម​រយៈ​ការ​បញ្ចូល​កូន​ចៅ​របស់​ខ្លួន​ឲ្យ​មាន​តួនាទី​បន្តិច​ម្ដងៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​នៅ​ស្ថាប័ន​សភា​នៅ​ពេល​ខាង​មុខ​ជាដើម។

មួយ​វិញ​ទៀត​ ការ​បញ្ចូល​យុវជន​ទៅ​ក្នុង​រឿង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ ជា​ចរន្ត​នយោបាយ​មួយ ដើម្បី​បង្កើន​អំណាច​គ្រួសារ​និយម ​ដោយ​ហេតុ​ថា បេក្ខជន​តំណាង​រាស្រ្ត​ជា​យុវជន​នោះ ​មិន​មែន​ជា​យុវជន​ចេញ​ពី​កូន​ប្រជា​រាស្ត្រ​សាមញ្ញ​នោះ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ​យុវជន​ខ្មែរ​គ្មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ឬ បាន​ជា​មិន​មាន​ឱកាស​ចូល​ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា?

ចំពោះ​ចម្លើយ​នៃ​សំណួរ​នេះ គឺ​មិន​មែន​យុវជន​ជា​កូន​ប្រជារាស្ត្រ​សាមញ្ញ​គ្មាន​សមត្ថភាព​នោះ​ទេ យុវជន​ជា​ច្រើន​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ខ្លះ​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​សេដ្ឋកិច្ច នីតិសាស្ត្រ ឬ​ច្បាប់ មក​ពី​បរទេស​ទៀត ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​មិន​មាន​ឱកាស​ក្នុង​ការ​ចូល​ធ្វើ​នយោបាយ​ដោយ​សារ​គ្មាន​បក្ស​ពួក​នៅ​ក្នុង​គណបក្ស​ធំ​មួយ​នេះ។

និយាយ​ជា​រួម​ទៅ កៅអី​សភា​នៅ​សល់​ច្រើន​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ឲ្យ​យុវជន ប៉ុន្តែ​គណបក្ស​ប្រជាជន​មិន​យក​យុវជន​នោះ ទី​១​អាច​ថា មិន​ទុក​ចិត្ត​ទី​២ ពួក​គាត់​គ្មាន​សែស្រឡាយ​នៅ​ក្នុង​បក្ស និង​ទី​៣ សំខាន់​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​នយោបាយ​មិន​បោះ​បង់​សមាជិក​ចាស់ៗ​របស់​ខ្លួន​ដែល​បាន​តស៊ូ​ជាមួយ​គ្នា​នោះ​ទេ ​ទោះ​បី​ជា​ចូល​និវត្តន៍​ទៅ​ហើយ​ក្ដី ​គណបក្ស​នេះ​ផ្ដល់​ការ​ងារ​ឲ្យ​ធ្វើ​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព។

នៅ​ត្រង់​ចំណុច​នេះ មាន​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា លោក ហ៊ុន ណេង អតីត​អភិបាល​ខែត្រ​កំពង់ចាម ជា​បង​ប្រុស​បង្កើត​លោក ហ៊ុន សែន និង​អតីត​អភិបាល​ខែត្រ​មួយ​ចំនួន​ទៀត។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្លាស់​ប្ដូរ​តួ​នាទី​ពួក​គាត់​ទាំង​នេះ​ឲ្យ​មក​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​វិញ ទោះ​បី​ជា​អតីត​អភិបាល​ក្រុង ឬ​អតីត​អភិបាល​ខែត្រ​មួយ​ចំនួន មាន​អាស្រូវ​មិន​ល្អ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​កន្លង​មក​ក្ដី។

ករណី​នេះ អតីត​អភិបាល​រាជធានី​ភ្នំ​ពេញ​ លោក កែប ជុតិមា ទទួល​រង​នូវ​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង ធ្វើ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​នៅ​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នេះ លោក កែប ជុតិមា ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក​ទទួល​រង​នូវ​បណ្ដឹង​នៅ​តុលាការ​ក្រោម​បទ​ចោទ​ប្រកាន់​ថា យក​ដី​របស់​ឈ្មួញ​ឈ្មោះ​ សុគន្ធារី ហៅ​យាយ​ក្រពើ​លក់​ជាដើម។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ផ្លាស់​ប្ដូរ​មនុស្ស​ចាស់​ជំនួស​មក​វិញ ​ជា​យុវជន​ឲ្យ​បន្ត​ធ្វើ​ការ​នេះ ជា​ចរន្ត​នយោបាយ​ស៊ី​ជម្រៅ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពី​ព្រោះ​ថា ករណី​នេះ​ជា​រូបភាព​ខាង​ក្រៅ​មើល​ឃើញ​ថា គណបក្ស​នេះ​កំពុង​ស្រវា​យក​យុវជន​ឲ្យ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ជា​បណ្ដើរៗ​ហើយ ដោយ​លោក ហ៊ុន ម៉ានី កូន​លោក ហ៊ុន សែន ឈរ​ជា​តំណាង​ដ៏​សកម្ម​មួយ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​យុវជន។ ចំនួន​យុវជន​គ្រប់​អាយុ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​ប្រមាណ ៣​លាន​នាក់។

នេះ​អាច​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់ សម្រាប់​ធ្វើ​ឲ្យ​របត់​នយោបាយ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ​បាន​ដែល​គណបក្ស​នយោបាយ​នានា ចាត់​ទុក​ថា ជា​គន្លឹះ​ចម្បង ក្នុង​ការ​ដណ្ដើម​អោយ​មក​គាំទ្រ​ខាង​គណបក្ស​ខ្លួន។

សរុប​សេចក្ដី​ទៅ ​សកម្មភាព​ផ្ដល់​ឱកាស​ការងារ​អោយ​យុវជន​ធ្វើ​នា​ពេល​នេះ​របស់​គណបក្ស​ប្រជាជន ហាក់​ដូច​ជា​ល្ខោន​មួយ​ឈុត​ដែល​គេ​រៀប​ចំ​សំដែង​នៅ​លើ​ឆាក​មុន​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។ នៅ​ពី​ក្រោយ​ឆាក​វិញ ​គឺ​យុវជន​ដែល​ជា​សែស្រឡាយ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​ឯ​ណោះ​ទេ ដែល​ជា​អ្នក​សម្ដែង​មែន​ទែន​នៅ​លើ​ឆាក​នយោបាយ​ពិត​ប្រាកដ​ក្រោយ​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

20 Responses to "បទ​វិភាគ៖ បក្ស​ប្រជាជន​ប្រើ​យុវជន​ជា​ឧបករណ៍​នយោបាយ?"

  1. cheath says:

    សេចក្តីអំពាវនាវ
    ****************************
    បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ
    សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេស ការរក បាននូវសុខសន្តិភាព ការឯកភាពទឹកដី ១០០ ភាគរយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយស្តារបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងមកវិញ រាល់ការអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា គឺកើតឡើង ដោយសារនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    បងប្អូនទាំងអស់បច្ចុប្បន្ននេះ មានជីវភាពធូរធារច្រើនជាងពេលមុន បងប្អូន សង់បានផ្ទះថ្មីធំៗច្រើន ប្រដេញម៉ូតគ្នាស្ទើរគ្រប់ភូមិ ។ តាមភូមិមានអគ្គិសនី ប្រើប្រាស់ មានប្រព័ន្ធប្រឡាយតូច ធំ ខ្វាត់ខ្វែង ធ្វើស្រែលែងមានរដូវ ។ បងប្អូនមានរថយន្ត ម៉ូតូគ្រប់ម៉ាក្សប្រើគ្រប់ផ្ទះ មានកុំព្យូទ័រ មានអាយផេត អាយហ្វូន ទូរស័ព្ទគ្រប់ម៉ូត ខ្លះ ខ្លះ ២ទៅ៣គ្រឿង ហើយការប្រកបរបរកសិកម្មទៀតសោត មានគ្រឿង យន្តកសិកម្មទំនើបៗតាមគ្រួសារ។ ក្រៅ ពីការធ្វើស្រែបងប្អូនបានដាំដុះ ដំណាំ ចិញ្ចឹមសត្វ ប្រកបរបរសិប្បកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យរីកចម្រើន រុងរឿង មិនរង់រង់ចាំ លុយ តាមការសន្យាខ្យល់របស់គណបក្សសង្គ្រោះជាតិឡើយ ។
    សម្រាប់វិស័យឧស្សាហកម្ម ប្រទេសយើង មានរោងចក្រ សហគ្រាស ច្រើនស្អេកស្កះ តាមរយះ
    នយោបាយទាក់ទាញវិនិយោគគិនក្នុងស្រុកក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ផ្តល់ការងារធ្វើ
    ជូនកូនចៅរបស់បងប្អូន មានការងារធ្វើរាប់សែននាក់ ទាញយកកម្រៃពលកម្ម ទៅជួយបំពេញសេចក្តី
    ត្រូវការក្នុងគ្រួសារ ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនតាមគ្រួសារនិមួយៗ មានការអភិវឌ្ឍឈានឡើង
    ជាលំដាប់ ។
    ពិតណាស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជន សម្រាប់ដឹកនាំប្រទេស បានគ្របដណ្តប់ លើគ្រប់វិស័យ ផ្ទុយពីគណបក្សប្រឆាំង មានតែក្រដាសប៉ុនបាតដៃមូរបារីជក់ ១ កន្ទុយមិនគ្រប់ផង។ ដូច្នេះសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ សូមសមាជិក សមាជិកា គណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត បម្រើបងប្អូនទៀត ៕

  2. dap says:

    a lop cheath le crazy hun sen diriger le pays comme groupe mafia aucun change de reussi comme autre pays autour nous

  3. Kdorsamrangsy says:

    សួរទៅឈ្មោះទីនហ្សាការីយ៉ាវិញ តើបក្សសាងគ្រោះអោយជាតិគិតមេ៉ចវិញនៅពេលយកយុវជនមកប្រើដូចគ្នា?មេ៉ចមិនអោយឡើងជាប្រធានទៅ?មេ់ចអោយកឹមសុខាធ្វើប្រធានវិញ?សួរថាកឹមសុខាមានសញ្ញាប័ត្រអ្វីខ្លះច្រើនជាងយុវជន?កុំថាឡើយសញ្ញាប័ត្របណ្ឌឹត?

  4. Kdor Hun Sen says:

    Why are the young man who has degree let ignorant Hun Sen lead the Country?
    Hun Sen even know how to read and write well, he is not capable to work in the high position
    at all. So we must replace Hun Sen fom his seat, and votes for the intelligent Kem Sokha.

  5. Arun Reah says:

    Perfect Analysis!! The writer really has a great outlook! I support his idea 100%.

    Please don’t forget that nepotism does exist in Khmer society. Hun Sen and other top leaders of CPP have prepared good posts for their children already. Opportunity for youths who are the children of poor and ordinary people is very very little.

    Volunteering youths, sent to measure the land for the people in rural area, have been used in the game played by Hun Sen to gain votes from the rural people after Hun Sen saw that the rural people were not happy with the government that provided a huge amount of land on concession to investors and the land concession affected the people.

  6. សម្រែកយក្ស says:

    លោកបង ទីនហ្សាការីយ៉ាអើយ លោកបង ដោយទស្សនះគាំទ្រលំអៀងរបស់លោកបងធ្វើអោយកាវិភាគរបស់លោកបងរកច្រកចេញអត់ឃើញ ពោះអី ខ្ញុំស្តាប់ទៅនិយាយខាងមុខប៉ះខាងក្រោយ។បង យុវជនជាទំពាំងស្នងឫស្សី បើមិនអោយយុវជនចាប់ផ្តើមរៀនតើចាំអង្កាល់ទៀត បានរៀន រឺ មួយចាំចាស់ៗស្លាប់អស់ ទើបចូលនយោបាយ ហើយដឹកនាំប្រទេសទាំងគ្នានបទពិសោធន៏ នាំអោយប្រទេសធ្លាក់ទឹកទើបបងថាល្អឫ

  7. :-) :-) :-) says:

    Je vote pour CNRP à 100% , allez en enfer CPP ,allez vous faire foutre les traitres à la nation, vous êtes les esclaves des yourns, rentrez chez vous les yourns,on ne veut pas de vous au Cambodge.

  8. The hardest thing to do is watching the CNRP’s supporters, vote for other party else as CPP.

  9. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  10. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  11. Kdor Hun Sen says:

    Dog Family, you post your comment at the wrong subject dog. Youn will chop the part of your
    body to cook curry for eat and drink with Hun Sen some day dog.

  12. Khmer Family says:

    ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
    .ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។

    ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។

    ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។

    នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។

    តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។

    អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។

    បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។

    តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។

    ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕

  13. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!

  14. កុយ says:

    ចុះបក្សប្រឆាំំងអត់ប្រើប្រើ​យុវជន​ជា​ឧបករណ៍​នយោបាយ?

  15. SS says:

    Stupid analysis… Look damn with this article.

  16. One Khmer says:

    It is preferably and honestly to see our youth to be involved in the political parties .
    The youths will create more initiative and innovative ideas.

  17. សូមបងប្អូនបក្សជំទាស់ទាំងអស់កុំទាន់លូកមាត់និយាយអីជាមួយពួកគេធ្វើអី!!!!

    ទុកអោយអស់ពួកបណ្ឌិតលូទឹកស្អុយទាំងអស់នោះគេប្រឹងស្រែក

    ចេចចាចដូចស្វាក្នុងនេះទៅចុះ ពីព្រោះពួកទាំងអស់នេះ ជិតដល់ថ្ងៃដែលមេពួកគេយក

    ទៅចោះក្បាលដាក់ក្រូចឆ្មារហុតខួរហើយ ។ ចាំមើលចុះបើខ្ញុំថាខុស ។

  18. Khmer Family says:

    ទស្សននាយឡឺកឺ៖ ក្រុមបក្សប្រឆាំង កំពុងរីករាយ នឹងព្យុះក្នុងក្អមរបស់ខ្លួន! .ភាពអំនួតក្អេងក្អាង គ្មានសីលធម៌ គឺចេញពីក្រុមមន្ត្រី បក្សប្រឆាំងមួយចំនួន មានទាំងយុវជន និងយុវចាស់ របស់ គណបក្ស ប្រឆាំង ដែលប្រជាជនមួយចំនួន បានប្រសិទ្ធនាមថា ជា«គណបក្សសាងគ្រោះឲ្យជាតិ» ជាងហៅថាបក្ស សង្គ្រោះជាតិនោះ។ អំនួត និងភាពក្អេងក្អាង បានបន្លឺឡើងកងរំពង នៅតាម ទីកន្លែងឃោសនា នានារបស់បក្ស សង្គ្រោះជាតិ និងតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែអ្វីដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែ ជាព្យុះក្នុងក្អម របស់ក្រុមបក្សប្រឆាំង និងក្រុមជនមួយក្រុម ដែលមាននិន្នាការប្រឆាំង ផ្គាប់មុខតែប៉ុណ្ណោះ និងចិញ្ចឹម ចិត្តអនុវត្តនូវ គោលនយោបាយ «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពលរដ្ឋខ្មែរបានជួបប្រទះ ជាច្រើនលើករួចមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ក្រុមប្រឆាំង កំពុងតែសប្បាយនឹងព្យុះក្នុងក្អមដែល កំពុងតែកើតមាន។

    បើរំលឹកកាលពីបោះឆ្នោតសភាឆ្នាំ ២០០៨ មេបក្សសម រង្ស៊ី និងមេបក្ស កឹម សុខា សុទ្ធតែអះអាងថា បក្សរបស់ខ្លួន នឹងឈ្នះកៅអីនៅក្នុងសភា រហូតដល់៨០អាសនៈ ឯណោះ ដោយប្រមូលយក សំឡេងខាងនេះ សំឡេងខាងនោះ គ្មានអ្វីពិតប្រាកដ មកធ្វើប្រមាណ វិធីបែងចែកកៅអី។ តែវាមិនខ្មេះឡើយ ព្រោះអ្វីៗអាស្រ័យលើប្រជាពលរដ្ឋ ជាអ្នក កំណត់។ ឥឡូវនេះ រដូវកាលអំនួត និងបង្ហាញភាព ក្អេងក្អាង និងការប្រកាសពីជ័យជម្នះ ឧទាហរណ៍ ធ្វើជានាយក រដ្ឋមន្ត្រី ឧទាហរណ៍ មន្ត្រីរាជរដ្ឋាភិបាល ឧទាហរណ៍ សុទ្ធតែតំណែងធំ ជាការសន្យាខ្យល់ សម្រាប់សកម្មជនរបស់ខ្លួន បានមកដល់ទៀតហើយ។ ប៉ុន្តែធ្វើយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ដែលដើរតាមនយោបាយ របស់បក្សប្រឆាំង កុំឈ្លោះប្រកែកគ្នា ឬ បែកបាក់គ្រួសារ ដោយសារតែការលក់ ទ្រព្យសម្បត្តិ ដើម្បីជួយបក្ស ដោយរំពឹងថានឹងទទួល បានតំណែង ខ្យល់នោះឱ្យសោះ។

    នៅក្នុងទ្រឹស្តីរបស់អ្នកនយោបាយ គេនឹងមិនអាចនិយាយថា ធ្វើមិនបានឡើយ។ បើនិយាយថា ធ្វើមិនបាន នោះមិន មែន ជាអ្នក នយោបាយទេ។ ប៉ុន្តែទ្រឹស្តីនេះជារឿងមួយអ្វី ដែលសំខាន់ គឺត្រូវឆ្លុះបញ្ចាំងពីធាតុពិត និងការ វិវឌ្ឍនៃ សង្គមជាតិ ដែលនៅជុំវិញខ្លួនយើង។ អ្វីដែលប្រជាជន កំពុងតែមើលឃើញគឺ ភាពកម្សោយរបស់បក្សប្រឆាំង ដែល គ្មានអ្វីជាក្តីសង្ឃឹម ពិតរបស់ប្រជាជន ព្រោះបក្សប្រឆាំង បានត្រឹមតែ សន្យាខ្យល់ ភូតកុហក និងបញ្ជូនសារបោក ប្រាស់ ប្រជាពលរដ្ឋ។ ក្រៅពីនយោបាយលាបពណ៌ចិញ្ចឹម គំនិតគុំគួន បញ្ឆេះកំហឹងវណ្ណៈនៅក្នុងសង្គម ប្រកាន់ ពូជសាសន៍ គណបក្សប្រឆាំងនេះគ្មានអ្វីឡើយ។ បើឲ្យតែយ៉ាង នេះ តើអាចដឹកនាំប្រទេសឲ្យ មានការរីកចម្រើន យ៉ាងដូចម្តេចទៅ? ទំនុកចិត្តគឺជាបញ្ហា សំខាន់បំផុត។ កាលណាមិនមានការគាំទ្រ និងទំនុកចិត្តពីប្រជាជន គឺយើងមិន អាចធ្វើអ្វីបានឡើយ។

    ប្រជាពលរដ្ឋមើលឃើញអំពីសីលធម៌របស់អ្នកដឹកនាំ។ ប្រឈមមុខនឹងការបញ្ឆេះកំហឹង ការគុំគួន ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ព្រមទាំងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ បានខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះរាល់ ពាក្យ អសុរសទាំងឡាយដែលអ្នកនយោបាយក្រុមបក្សប្រឆាំង និងអ្នកដើរតាមនយោ បាយបក្សនេះ មួយចំនួន បានប្រើដូចជាចាត់ទុកអ្នកគាំទ្រគណបក្សប្រជាជនជា កញ្ជះយួន ឬអ្នកគ្មានខួរ ក្បាលមិនចេះគិត ឬក៏ជាជនក្បត់ ជាតិជាដើម។ តាមពិត ខ្មែរយើងមានភាសាច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់និយាយទៅកាន់គ្នា ទៅវិញទៅមក ដោយមិនចាំបាច់ប្រើប្រាស់ភាសាគ្រោតគ្រាធ។ នេះគ្រាន់តែធ្វើ ជានាយករដ្ឋមន្ត្រីឧទាហរណ៍ មន្ត្រីឧទាហរណ៍ផង ចុះទម្រាំបើបានកាន់អំណាចវិញ តើវានឹងទៅជាយ៉ាង ណា?

    ប៉ុន្តែក្រុមបក្សប្រឆាំង នឹងចាញ់ចំពោះពាក្យភូតភរកុហករបស់ខ្លួន នៅប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ព្រោះនៅពេលនោះ គេនឹងដឹងពិតថា តើនរណាអាច នឹងឈរជើង បានតទៅទៀត នៅក្នុងការ ដឹកនាំ រដ្ឋាភិបាលនេះ។ តាមពិតទៅ គណបក្សប្រជាជនមិនខ្លាំងទេ ប៉ុន្តែមកពី គណបក្ស ប្រឆាំងវា ខ្សោយពេក។ ខ្សោយដែលមិនអាចឲ្យប្រជាពលរដ្ឋទុកចិត្ត សម្រាប់ដឹកនាំខ្លួនបាន ព្រោះខ្លះជាទណ្ឌិត ខ្លះមុខញី និងខ្លះទៀតមាន សាហាយស្មន់លួចលាក់។ ថ្នាក់ដឹកនាំប្រទេសគឺពលរដ្ឋ ពិនិត្យតាំងពីចំណុច តិចតួចទាំងអស់នេះឡើង។ កោតតែ មន្ត្រីបក្សប្រឆាំង ប្រកាសថាខ្លួនមិនចាប់ អារម្មណ៍ ចំពោះបញ្ហា ទាំងនេះ តែធាតុពិត ម្នាក់ៗដែលមានរឿងជាប់នឹងខ្លួន ភ័យស្ទើស្លាប់ទៅហើយ ហើយសូមកុំភ្លេចថា ភូតច្រើន ច្រើនចាញ់អាត្មា៕

  19. Khmer Family says:

    យ៉ាងម៉េចហើយ! ស្ងាត់មាត់ឈឺង បាត់ទៅណាអស់ហើយ! ដេញទាន់ជាន់កែង ដាក់ចំក្រអូមមាត់(KO) ហាមាត់ជង្រ្គង់ ទល់ផ្អក និយាយលែងចេញ!!!!!