ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​ប្រកាស​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី។ ពួក​គេ​បាន​ទស្សន៍ទាយ​ថា ប្រសិន​ជា​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​នោះ ស្ថានភាព​នយោបាយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ដែល​ស​បញ្ជាក់​ពី​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​មាន​តម្លាភាព។ ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ ការ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ក៏​ជា​បញ្ហា​ចោទ​ដែរ។

 

ដោយ ខែ សុណង
2013-07-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក សម រង្ស៊ី។ Provided photo

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​នឹង​ចូល​ស្រុក​វិញ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣។

កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ក្នុង​វីដេអូ​ក្លីប (Video clip) តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា លោក​នឹង​វិល​ចូល​ប្រទេស​កម្ពុជា វិញ​ពេល​ឆាប់ៗ គឺ​នៅ​មុន​ការ​បោះឆ្នោត។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន លោក សិទ្ធិ មាន​ប្រសាសន៍​ថា លោក​រីករាយ​ចំពោះ​ដំណឹង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថ្វី​ត្បិត​លោក សម រង្ស៊ី បាន​ប្រកាស​បែប​នេះ​ជា​ច្រើន​លើក​ក្ដី។ ប៉ុន្តែ​លោក​ជឿ​ជាក់​ថា លោក សម រង្ស៊ី នឹង​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​នេះ។

លោក សិទ្ធិ៖ «បាន​គាត់​ចូល​ល្អ​ហើយ ល្អ​មែន​ទែន​ហើយ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។ ខ្ញុំ​អត់​មាន​បាក់​ទឹក​ចិត្ត​ទេ គ្រាន់​តែ​ប្រកាស​ប៉ុន្មាន​ដង​ហើយ ព្រោះ​យើង​នៅ​ខាង​នេះ​វា​លំបាក​ពេក បើ​ម្ដង​ហ្នឹង​គាត់​ថា​គាត់​មក ខ្ញុំ​ក៏​ជួយ​គាំទ្រ​គាត់​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​ឈ្នះ ព្រោះ​ខ្ញុំ​មើល​មតិ​ពលរដ្ឋ​ខ្ញុំ​ស្ដាប់​រាល់​ថ្ងៃ»

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក សម រង្ស៊ី បាន​២​ថ្ងៃ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ប្រកាស​ថា នគរបាល​កម្ពុជា នឹង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ។

លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស កាល​ពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​តុលាការ​សម្រេច​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ១២​ឆ្នាំ ពី​បទ​ក្លែង​បន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ស្វាយរៀង។

យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ម្នាក់​ទៀត​ជា​អាជីវករ​ផ្សារ​ទួលទំពូង គឺ​អ្នកស្រី នុត សុធី បាន​ថ្លែង​ថា អ្នកស្រី​បារម្ភ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​គាត់​វិល​ត្រឡប់​មក​វិញ ដោយសារ​តែ​ដក​តម្រុយ​បង្គោល​ព្រំដែន៖ «សុទ្ធ​តែ​កូន​ខ្មែរ​ដូច​គ្នា ចង់​ឲ្យ​សហការ​គ្នា​ទាំងអស់ ដើម្បី​ជាតិ​ខ្មែរ​យើង​ទាំងអស់ អត់​ចង់​ឲ្យ​គេ​ចាប់​ទេ ចង់​ឲ្យ​គាត់​មាន​សេរីភាព​ដូច​យើង​ទាំងអស់​គ្នា»

ប៉ុន្តែ ពលរដ្ឋ​ម្នាក់​ទៀត​ជា​អាជីវករ​នៅ​ផ្សារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា គាត់​ពិត​ជា​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​មក​ប្រទេស​ជាតិ​វិញ។ អ្នកស្រី​គិត​ថា រដ្ឋាភិបាល​នឹង​មិន​ចាប់​ខ្លួន​លោក​នោះ​ទេ៖ «ដូច​មិន​អី​ទេ​ហ្អី​ចូល​ស្រុក​វិញ​មក គ្មាន​នរណា​ធ្វើ​អី​គាត់​ទេ គេ​គ្រប់​គ្នា​ចង់​ឲ្យ​គាត់​ចូល​វិញ​គ្រប់​គ្នា​ហ្នឹង»

ជា​រឿយៗ លោក សម រង្ស៊ី តែង​តែ​ប្រកាស​ថា ខ្លួន​នឹង​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ ប៉ុន្តែ គេ​នៅ​តែ​មិន​ទាន់​ឃើញ​លោក​វិល​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ ដែល​បញ្ហា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា លោក​ពុំ​ទាន់​មាន​ភាព​ក្លាហាន​ដូច​ការ​ប្រកាស​របស់​លោក​នៅ​ឡើយ។

បញ្ហា​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​រូប គឺ​លោក ឌួង ដារ៉ា បាន​ថ្លែង​បែប​ស្រពិចស្រពិល​ថា លោក​ពិបាក​នឹង​ស្មាន​ចំពោះ​ទឹក​ចិត្ត​របស់​អ្នក​នយោបាយ ពីព្រោះ​លោក សម រង្ស៊ី តែង​ប្រកាស​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នោះ៖ «សម រង្ស៊ី ខ្ញុំ​ដូច​មិន​សូវ​ដឹង​ដែរ​នេះ! គ្រាន់​តែ​ថា​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ការ​ចូល​មក​បោះឆ្នោត គឺ​ជា​រឿង​មួយ​សំខាន់​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​គ្រាន់​តែ​ការ​ចូល​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ខ្ញុំ​មិន​សូវ​ដឹង​ដែរ ព្រោះ​អី​អ្នក​នយោបាយ ខ្ញុំ​ពិបាក​នឹង​តាម​ដាន​ស្មាន​មិន​ត្រូវ​ធ្លាប់​កន្លង​មក ការ​និយាយ​ផ្សេង​ការ​ធ្វើ​ផ្សេង។ ជួន​កាល អ្នក​នយោបាយ​គេ​ត្រូវ​គ្នា​ឯ​ណោះ គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ខាង​ក្រៅ ជួន​កាល​គេ​ឈ្លោះ​គ្នា ខាង​លើ​គេ​ត្រូវ​គ្នា​ណោះ​ក៏​មិន​ដឹង»

បើ​ទោះ​បី​ជា​មាន​ពលរដ្ឋ​ខ្លះ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ក្ដី ក៏​មាន​ពលរដ្ឋ​ខ្លះ​មិន​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​នេះ​ដែរ៖ «និយាយ​រួម ខ្ញុំ​អត់​អា​រឿង​អីចឹងៗ​ទេ រវល់​តែ​រឿង​លក់​នេះ​ខ្ញុំ​មិន​សូវ​គិត​ទេ។ ពូ​មិន​ចាប់​អី​ទេ​ថា ព្រោះ​គាត់​ថា​យើង​វា​ឲ្យ​គាត់​មកៗ យើង​វា​សស្រាក់សស្រាំ​ទាំងអស់​គ្នា​ទៅ វា​យើង​ប្រកួត​ប្រជែង​ទាំងអស់​គ្នា​ទៅ​វា​ល្អ​ដែរ។ ខ្ញុំ​គិត​ថា បើ​គាត់​មក​ច្បាស់​ជា​គេ​ចាប់​ហើយ ទឹក​ចិត្ត​ខ្ញុំ​ចង់​ឲ្យ​គាត់​មក។ អត់​ដឹង​អី​សោះ​នេះ មោក​ខ្ញុំ​មោក​ស្មោះ មកៗ​ទៅ​មិន​មក​ហី​ទៅ​ធ្វើ​ម៉េច​ហ្ន! បើ​គាត់​អីចឹង​ហើយ។ ខ្មែរ​ចេះ​ស្រឡាញ់​គ្នា ប្រសើរ​ជាង​ខ្មែរ​ឃើញ​មុខ​គ្នា​ក្លាយ​ទៅ​ជា​យក្ស ខ្មែរ​ម្នាក់​ចង្កឹះ​១ ខ្មែរ​ច្រើន​នាក់​ចង្កឹះ​មួយ​បាច់»

ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក វេង ហ័ន បាន​គាំទ្រ​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ ដោយ​លោក​លើក​ហេតុផល​ថា ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ហាក់​ពុំ​មាន​តម្លាភាព៖ «ខ្ញុំ​គិត​ថា លោក សម រង្ស៊ី ហ្នឹង បើ​គាត់​ចូល​ស្រុក​មែន​វា​ល្អ​ដែរ ដូច​ថា គាត់​ជា​មេ​បក្ស​ប្រឆាំង​អីចឹង ហើយ​គាត់​អត់​បាន​មក​ឃោសនា ដើម្បី​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​គាត់​អីចឹង វា​អត់​សូវ​ល្អ គាត់​ត្រូវ​តែ​មក​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​របស់​គាត់ បើ​គាត់​មិន​មក វា​ដូច​អត់​មាន​ន័យ​អី​បោះឆ្នោត​ហ្នឹង»

ប្រសិន​ជា​លោក សម រង្ស៊ី ខកខាន​មិន​បាន​មក​តាម​ដូច​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ មតិ​មួយ​ចំនួន​បាន​ហៅ​រូប​លោក សម រង្ស៊ី ថា ជា​អ្នក​នយោបាយ​គេចវេះ​បញ្ហា ឬ​រត់​ចោល​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

31 Responses to "ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​ប្រកាស​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី"

  1. Ngor heaw says:

    គំនិត​របស់ខ្ញុំ​:​
    ​- តុលាការ​នឹង​ចាប់​គាត់។​
    ​- មានគេ​បាតុកម្ម​​ជួយគាំទ្រ​គាត់​​។​
    ​- លោក​ខាងលិច​ នឹង​រិះគន់រដ្ឋាភិបាល​ខ្មែរ។​
    ​- សង្គមខ្មែរ​នឹងគ្មាន​ស្ថេរភាព​
    នេះគឺជារឿងរ៉ាវ​ដែលអាច​កើតមានឡើង​នៅក្នុងប្រទេសកម្ពុជា ​ប្រសិនបើ​លោកសមរង្ស៊ី​ នឹង​ត្រឡប់ចូលមក​វិញ​។

  2. Former Hia lola says:

    I agree with you, Ngor Heaw, I’m not sure that he is brave enough to come or not.

  3. colab says:

    ខ្ញុំជឿថា​ បញ្ហានឹងមាន​ច្រើន​​កើតឡើង​ នៅពេល​លោកសមរង្ស៊ី​ត្រឡប់ចូលមក​កម្ពុជាវិញ។

  4. dap says:

    sam rainsy dois rentrer au pays maintenant meme dormir dans le prison si apres election personne ne croix pas en lui ou ce nest pas important les pluparts le peuple khmer vous soutient vous n etes pas seul

  5. Sievping says:

    Go in to jail for FREE DOM in whole country! Win on Win strategy!!!!!!!7777777.

  6. ជនអណាមិក says:

    សារជូនលោកប្រធានសម រង្ស៊ី ដើម្បីជាការពិចារណា
    ខ្ញុំយល់ថា៖ រដ្ឋាភិបាលប្រាកដជាអនុវត្តច្បាប់ ចាប់លោកប្រធាន សម រង្ស៊ី ដើម្បីបង្អាញពីធរមាននៃច្បាប់ បើទោះបីជាគេដឹងថា វាជាហេតុផលនយោបាយក៏ដោយ។ នៅពេលនោះប្រាកដជាមានចលនាបដិវត្តកើតឡើង ស្ថានភាពវឹកវរ ដោយសារមានការគាំទ្រច្រើនលើសលុប នៅពេលនោះហើយដែលតុលាការ ត្រូវតែជ្រើសរើសដោះលែងលោក សម រង្ស៊ី ដោយមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។
    បណ្តាំចុងក្រោយ៖ សម រង្ស៊ី ត្រូវតែត្រលប់ចូលប្រទេសមុនបោះឆ្នោតជាដាច់ខាត បើមិនដូច្នោះ ការតស៊ូអស់រយៈពេលជាច្រើនឆ្នាំមកនេះ នឹងត្រូវរលាយនូវអណត្តទី៥នេះ ជាក់ជាមិនខាន។ ហេតុអ្វីក៏ខ្ញុំយល់បែបនេះ សូមមើលទស្សនរបស់ខ្ញុំខាងក្រោមនេះ ៖
    -អ្នកគាំទ្រនឹងបាត់បង់ជំនឿចិត្តលើគណបក្សប្រឆាំង
    -មន្រ្តីបក្សនឹងបែកបាក់ដោយសារគ្មានមេដឹកនាំ ប្រៀបដូចជានាវាគ្មានអ្នកកាន់ចង្កូត
    -លោក កឹម សុខា ជាមនុស្សរបស់បក្សប្រជាជនដែលគេបានទិញជាសម្ងាត់យូរយារណាស់មកហើយ ខ្ញុំជឿថាលោកប្រធាន សម រង្ស៊ី ក៏បានជ្រាបពីរឿងនេះដែរ គាត់នឹងឆ្លៀតឳកាសយកប្រជាប្រិយភាព និងតាំងខ្លួនជាប្រធានបក្សសង្រ្គោះជាតិតាមរយៈការបោះឆ្នោតគាំទ្រ នៅពេលនោះហើយដែលធ្វើអោយបក្សប្រជាជនកម្ពុជាសម្រេចមហិច្ចតាបាន។ បើការគិតរបស់ខ្ញុំមិនខុសទេ ការប្របាច់ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដោយសារមានសម្ពាធពីសហគមន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិល។
    ពីនិស្សិតខ្មែរមួយរូប

  7. cheath says:

    បើនិយាយពីយុទ្ធនាការខ្យល់ យើងក៏គួររំលឹកពីលិខិតចំហមួយច្បាប់សរសេរជាភាសាអង់គ្លេស របស់អាតិរិច្ឆានសមរង្ស៊ី ដែលស្វែងរកការគាំទ្រពីសមាជិកសភាទូទាំងពិភពលោក ដើម្បីឲ្យខ្លួនវា ដែលកំពុងជាប់ទោសក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម បានវិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញដោយគ្មានទោសពៃរិ៏ហើយដែលកាលណោះមន្ត្រីរដ្ឋាភិ បាល ចាត់ទុកថា អាតិរិច្ឆានសមរង្ស៊ី កំពុងតែធ្វើយុទ្ធនាការខ្យល់។

    ក្នុងលិខិត ដែលមានចំណងជើងថា “ការអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមសមាជិកសភាអន្តរជាតិ” អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា សមាជិកសភាជាច្រើនប្រទេស បានសម្រេចចិត្តបង្កើតគណៈកម្មការសភាអន្តរជាតិមួយ ដើម្បីអនុញ្ញាតឲ្យខ្លួនវា បានវិលត្រឡប់មកកាន់មាតុប្រទេស និងបំពេញការងារជាសមាជិកសភាឡើងវិញ ដោយគ្មានជាប់ទោសអ្វីឡើយ។ ការបង្កើតគណៈកម្មការនេះ គឺធ្វើឡើង នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣។
    អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា គណៈកម្មការដែលទើបបង្កើតថ្មីនោះ គឺ “គណៈកម្មការសភាអន្តរជាតិ ដើម្បីការបោះឆ្នោតដោយប្រជាធិបតេយ្យនៅកម្ពុជា” នឹងមានសារៈសំខាន់ ដើម្បីជួយដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា។ ការបោះឆ្នោត ត្រូវតែមានវត្តមានរបស់មេដឹកនាំគណបក្សនយោបាយ គ្រប់គណបក្ស ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ក្នុងនោះអាតិរិច្ឆានងមរង្សីវាថា ក៏រាប់បញ្ចូលទាំងវត្តមានរបស់ខ្លួនវាផង ដែលនឹងត្រូវវិលត្រលប់មកកាន់កម្ពុជាដោយសុវត្ថិភាព។
    ចំពោះការលើកឡើងខាងលើនេះ កាលណោះត្រូវបានឯកឧត្តម ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា “យើងចាត់ទុកថា ជាយុទ្ធនាការខ្យល់របស់សមរង្ស៊ី។ បើទោះជាមានការបង្កើតគណៈកម្មការណាមួយ របស់អន្តរសភា តាមរយៈការបញ្ចុះបញ្ចូលរបស់សមរង្ស៊ីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគណៈកម្មការនោះ មិនមានឥទ្ធិពលណាមួយ ដើម្បីមកធ្វើការគាបសង្កត់ជុំវិញអធិតេយ្យ ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជាទេ ពីព្រោះរឿងរបស់សមរង្ស៊ី គឺជារឿងកំហុសបុគ្គល ដែលត្រូវដោះស្រាយតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអាចយកកំហុសបុគ្គល យកមកដោះដូរជាមួយនឹងផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដូចសមរង្ស៊ី ស្រមៃចង់បាននោះទេ។
    និយាយរួមទៅ រហូតមកដល់ថ្ងៃនេះ វាគ្មានសមាជិកសភានៃប្រទេសណាមួយ រមាស់
    ដៃសរសេរលិខិតទៅជួយជ្រោមជ្រែងបុគ្គលដ៏ចោលម្សៀតដូចអាតិរិច្ឆានសមរង្សីនេះទេ ។ ហើយដែល
    នេះវាបង្ហាញអោយឃើញថាមិនដឹងថ្ងៃណាការអួតខ្យល់របស់អាតិរិច្ឆានសមរង្សីបានសំរេចនោះផង
    ព្រោះថាក្តីស្រម៉ៃរបស់អាតិរិច្ឆានសមរង្សី វាកាន់តែរសាត់ឆ្ងាយទៅៗហើយ ។
    ពិតណាស់សមដូចប្រសាសន៏ឯកឧត្តមទិតសុធា សមរង្សីខ្លួនឯងទៅវិញទេដែលត្រូវយល់
    ពីខ្លួនឯងឲ្យបានច្បាស់ ។ ក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ សមរង្សីត្រូវ
    ស្គាល់ពីកាតព្វកិច្ចខ្លួនឯង ដែលត្រូវធ្វើជាបុគ្គលឈានមុខគេ ក្នុងការធ្វើជាគំរូ សម្រាប់ប្រជា
    ពលរដ្ឋ អំពីមេរៀន ធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្នា គោរពឲ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធមនុញ្ញ ។
    តែផ្ទុយទៅវិញ ដោយគំនុំតពូជ អាតិរិច្ឆានសមរង្សីក្នុងនាមជាតំណាងរាស្ត្របែរមិនគោរពតួនាទី
    ខ្លួនជាអ្នកប្រឆាំងតាមបទដ្ឋានលទ្ធិប្រជាធិបតេយ្យ ដូចនៅបណ្តារប្រទេសនានាលើ
    សកលលោកឡើយ ។ អាតិរិច្ឆានសមរង្សីនេះផ្តើមតែគំនិតបណ្តុះគំនុំ ចងអាឃាតសងសឹក ញុះញង់
    ដុតបញ្ឆេះភ្លើងកំហឹងរើសអ៊ើងជាតិសាសន៏បំណងបង្ករអរិភាពជាមួយប្រទេសជិតខាង
    មិនគោរពច្បាប់ទម្លាប់របស់ប្រទេស តាំងខ្លួនជាមនុស្សពាលក្នុងសង្គម ភ្លេចថាខ្លួនជា
    តំណាងរាស្ត្រ ជាអ្នកច្បាប់ មានបញ្ហាណាមួយកើតឡើងត្រូវយកច្បាប់ធ្វើចង្កូត
    ដើម្បីដោះស្រាយ មិនមែនប្រឆាំងផ្កាប់មុខ ជាមួយរាជរដ្ឋាភិបាលខ្លួនឯង ដែលប្រជា
    ពលរដ្ឋបោះឆ្នោតឲ្យតាមបែបប្រជាធិបតេយ្យនោះទេ ។
    ចំពោះសមរង្សី ការលើកទិសដៅប្រឆាំងដែលមិនប្រកបដោយភាពស្មោះត្រង់
    ចំពោះជាតិនិងប្រជាពលរដ្ឋបែបនេះ វាគឺជាការប្រឆាំងដែលមិនបង្ហាញនូវភាពស្មោះ
    ត្រង់ចំពោះជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ស្រឡាញ់យុត្តិធម៏ដោយពិតប្រា-
    កដនោះទេ ។
    ការពិតវាគ្រាន់តែជាល្បែងនយោបាយគ្មានភាពខ្មាស់អៀន ខ្វះការពិចារណា
    និងបំផ្លាញជាតិរបស់អាតិរិច្ឆានសមរង្សីតែប៉ុណ្ណោះ។និយាយរួមគឺជានយោបាយប្រឆាំង ដែលក្បត់ជាតិ ទាំងស្រុងតែម្តង ។

    cheath
    says:
    ច្រកវិលត្រឡប់ចូលស្រុក វិញរបស់អាតិរិឆ្ឆានសម រង្ស៊ី ត្រូវបាន ក្រុមអ្នកវិភាគនយោបាយ មើលឃើញថា វាលែងតូចចង្អៀតហើយ ព្រោះកាលពីប៉ុន្មានថ្ងៃមុន អាតិរិច្ឆានសម រង្ស៊ី បានពឹងពាក់លោកតំណាងរាស្រ្តអាក្បាលជ្រូកខ្វៃសុនឆៃ អោយមកចែចូវ ជាមួយCPP ដោយអាតិរិច្ឆានសមរង្សី សន្យាប្រើអណ្តាតសុំលិទ្ធគូថអត់ខ្ពើមក្បាលអង្កាម យករួចខ្លួន ក្នុងខណះកន្លងមកអាតិរិច្ឆានសមរង្សីបោលក្បាលតត្រុក ទៅពឹងពាក់បរទេសមានសហគមន៏អឺរ៉ុប ពិសេសអាមេរិកអោយជួយ តែត្រូវបរទេសទាត់ក្បាលចោល ដោយហេតុអាតិរិច្ឆានសមរង្សីមានចរិតជាជនអន្ធពាល មិនគោរពច្បាប់ទម្លាប់ស្រុកទេស គឺជាអ្នកស្រាស់បន្លា ខ្លួនឯងដោយខ្វះការពិចារណា។
    ពិតណាស់អាតិរិច្ឆានសម រង្ស៊ី ធ្លាប់បានអះអាងអំពី ការរកកិច្ចអន្ដរាគមន៍ពីប្រទេស ដោយអួតថា មានឥទ្ធិពលលើប្រទេសវៀតណាម និងប្រទេសកម្ពុជាដើម្បីឱ្យខ្លួនវាអាច វិលត្រឡប់ ចូលស្រុកខ្មែរវិញប្រកបដោយសុវត្ថិភាព។ ចំណុច នេះធ្វើឱ្យ ក្រុមអ្នកវិភាគនយោបាយវាយតម្លៃថា អាតិរិច្ឆានសម រង្ស៊ីកំពុងបិទផ្លូវដោយខ្លួនឯងព្រោះការរកអន្ដរាគមន៍ពី បរទេសមិនមែនជារឿងងាយ ស្រួលឡើយ សម្រាប់រដ្ឋអធិបតេយ្យនិមួយៗនោះ។
    ដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន អាតិរិច្ឆានសមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងដែលតែងតែ យកពាក្យប្រជាធិបតេយ្យមកបិទបាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនវានិងបក្ខពួក ត្រូវបានតុលាការនៅប្រទេសកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំនៅក្នុងសំណុំរឿងដក តម្រុយបង្គោលព្រំដែននៅឃុំ សំរោង ស្រុកចន្ទ្រា ខេត្ដស្វាយរៀង ព្រមទាំងសំណុំរឿងក្លែងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត។ ដោយសារតែប្រឈមនឹងការជាប់ទោសបែបនេះអាតិរិច្ឆានសម រង្ស៊ី មិនហ៊ានមកចូល រួមក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ នោះទេ។ ទោះជាយ៉ាងណាអាតិរិច្ឆានសមរង្ស៊ីកាលណោះនៅតែបន្ដប្រើពាក្យសំដីជេរប្រមាថ មកលើរដ្ឋាភិបាលនិងគណ បក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ទាំងងងឹតងងុល ក្នុងខណៈដែលខ្លួនវាត្រូវ បានមជ្ឈដ្ឋានជាតិ និងអន្ដរជាតិវាយតម្លៃថា ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ បក្ខពួកនិយម គ្រួសារនិយម ជាតិរិច្ឆានជនគួរឱ្យស្អប់ខ្ពើម។
    ផ្អែកទៅលើហេតុការណ៍ដែលកើតឡើងជាបន្ដបន្ទាប់បែបនេះបានបង្ហាញឱ្យឃើញថា ច្រកវិលត្រឡប់របស់អាតិរិច្ឆានសមរង្ស៊ីមកកាន់ប្រទេសកម្ពុជាវិញមិនមែនត្រឹមកាន់តែ ចង្អៀតនោះទេ គឺទាល់ច្រកនិបញ្ចប់ជិវិតនយោបាយរបស់ខ្លួនតែម្តង។
    ជាក់ស្ដែងកិច្ចខិតខំប្រឹង ប្រែងរបស់ងាតិរិច្ឆានសម រង្ស៊ី ក្នុងការរកអន្ដរាគមន៍ ពីសហគមន៍ អន្ដរជាតិ និងពីសហរដ្ឋអាមេ រិកជាច្រើនឆ្នាំកន្លងទៅនេះ ពិសេសថ្មីៗនេះទៅជាមួយអាតិរិច្ឆានកឹម សុខា នៅអាមេរិកគឺជារឿងឥតប្រយោជន៍ ព្រោះសហគមន៍អន្ដរជាតិមិន បានយកចិត្ដទុកដាក់ជួយដល់អាតិរិច្ឆានសម រង្ស៊ីដូចកាលពីមុនទៀតឡើយ។
    ប្រការនេះមកពីគេដឹងថាអាតិរិច្ឆានសម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យពិតប្រាកដ ទេ ព្រោះវាធ្វើអ្វីៗតាមតែអំពើចិត្ដរបស់វា ។
    ដោយសារតែអាតិរិច្ឆានសមរង្ស៊ីធ្វើអ្វីៗដោយ ខ្វះការពិចារណាបែបនេះហើយ ទើបគណបក្សសមរង្ស៊ីបាត់បង់ការគាំទ្រយ៉ាងគំហុក នៅក្នុងការបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ហើយនៅនៅក្នុងការបោះឆ្នោតជាតិអាណត្ដិទី៥ ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខ ដែលគណបក្សនេះទៅរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់អាតិរិច្ឆានកឹមសុខា បង្កើតគណបក្សសង្គ្រោះជាតិស្អីណានោះអាចបាត់បង់ការគាំទ្រកាន់តែច្រើនថែមទៀតឫអាចរលាយសូន្យតែម្តងក៏ថាបាន៕

    cheath
    says:
    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ។

    ដូច្នេះផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ បើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែរឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆានកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ?
    ទី៥- អាតិរិច្ឆានកឹមសុខាឥឡូវនេះកំពុងវ័ណ្ឌ-ក ក្នុងរឿងដែលវាគាំទ្រពួកប្រល័យពូជសាសន៏ប៉ុលពត ពាក់ព័ន្ធនិងគុកទូលស្លែងថាជាឆាក ជាគុក
    សិប្បនិម្មិត ដែលអ្នកធ្លាប់រងគ្រោះដោយសាររបបប្រល័យពូជសាសន៏ កំពុងតាមដើម្បីសំពងក្បាលវា និងកំពុងដាក់បណ្តឹងប្តឹងអាតិរិច្ឆានរម៉ិលគុណនិងមួយទៀតអាតិរិច្ឆាននេះកំពុងវ័ណ្ឌកនិងបណ្តឹងពីប្រពន្ធចុងវានៅតុលាការផងដែរ ។ ដូច្នេះអាបក្ស សាងគ្រោះជាតិ ដែលវាជ្រើសយកអាមនុស្សតិរិច្ឆានបែបនេះមកធ្វើមេដឹកនាំយ៉ាង
    ម៉េចទៅ តើវាមិនរលាយរលត់អាបក្សសាងគ្រោះជាតិចោលម្សៀតហ្នឹងទេឫុអី ?

  8. mouse says:

    ស៊ូ

  9. កសិករ says:

    លោក សម រស្ស៊ី ចូលស្រុកនោះ វាគឺជាប្រការល្អហើយ ដើម្បីកុំអោយ ប៉ូលីស ពិបាកតាមចាប់ នឹង កុំអោយសំណុំរឿង ទុកចោល មានរយៈពេលយ៉ូ ម្យ៉ាងទៀត ជាប្រការល្អដើម្បី អោយលោក សម រស្ស៊ី បានឆាប់ ចូលគុគ ។
    ចំពោះ លទ្ធផលនៃការបោះឆ្នោតនោះ មិនត្រឹម តែ ប្រជាជន ប៉ុណ្ណៈទេ ដែល ដឹងថាចាញ់ សូម្បី តែ មេបក្ស ប្រឆាំងធំៗ តំណាងរស្រ្ត បក្សបក្រឆាំងក៏ដឹង ដែរថា ត្រូវចាញ់ បានរឿបចំ ផែនការ បំផ្លាញការបោះឆ្នោយ ព្យាពេល ចុះបញ្ជីបោះឆ្នោយ រហូត ដល់មានបញ្ហាផ្ទែក្នុង បក្សទៀត ដោយសារ ការរៀបចំ ចែកតំណេងគ្នា ។ លោក កឹម សុខា និង អ្នកធំផ្សេងៗក្នុងបក្ស ប្រឆាំង គាត់ ថា សំឡេង គាំទ្របក្សគាត់ច្រើន ព្រោះខេត្ត មួយៗ ពេលគាត់ទៅ មានអ្នកមកចូលរួមគាំទ្រគាត់ច្រើន ពីមួយកន្លែងទៅ មួយកន្លែង គាត់រាប់បញ្ជូលគាត់ បូកចូលគ្នា តែ គាត់ អត់ បានគឹតថា មនុស្ស តែម្នាក់ បានចូលរួម ស្តាប់គាត់ ជាច្រើមកន្លែង ដូច្នេះ មនុស្សម្នាក់ អាច់រាប់ដល់ ៩ ទៅ ១៥នាក់ ។
    បើទោះជាលោក សម រស្ស៊ីចូលស្រុកវិញ សំឡេងឆ្នោត នៅតែដ៏ដែល ដូច្នេះ ចូលរឺមិនចូល គឺ គ្មានប្រយោជន៏ចំពោះ លទ្ធផលនៃការបោះឆ្នោត គឺបានតែ គេចាប់ខ្លួនដាក់គុគ អោយ កូនចៅខ្វាយខ្វល់ រិះរក បធ្យោបាយ ធ្វើបាតុកម្ម នឹង ពឹង បរទេសជួយ ផ្តាច់ជំនួន ហើយអារឿង ចំណេញនយោបាយនោះគ្មានទេ បានតែ គេថា លោក សម រស្ស៊ី ក្លាហានហ៊ានចូលគុគ តែបុណ្ណៈ តែ បើយើង រងចាំចរចាក្រោយបោះឆ្នោត នឹង រៀបចំផែនការ នៅអាណាត់ក្រោយ វាមិនស្រួល នឹង ចំណេញ ទេអី អ្នកនយោបាល គេមិនគឹតខ្លីទេ ។

    លោក សម រស្ស៊ី ចូលស្រុក ជាអន្ទាក់របស់ លោក កឹម សុខា ហើយ លោក កឹម សុខា អាច ឡើងជា ប្រធានបក្ស រឺ ប្រធានស្តីទី ពី ១១ឡើង ទៅ ព្រោះ មិនមានប្រទេសណាមួយ អាចជួយ អោយ លោក សម រស្ស៊ី អាចរួច ពី ទោសនោះទេ ត្រូវតែជាប់ គុគ ក្នុងរយៈពេល នេះ ហើយ បើលោក សម រស្ស៊ី នឹង បក្សប្រឆាំង រៀបចំគុំរោង ដើម្បីធ្វើអោយ រដ្ឋាភិបាល មានបញ្ហា រឺ ចុះថយសំឡេង ការគាំទ្រ ក៏គ្មានបានការដែរ ក្នុង រយៈពេលនេះ បើទោះជា មានអ្នកផ្តាត់ជំនួយ ក៏ដោយ ព្រោះ គណៈបក្សប្រជាជន មេដឹកនាំបក្ស ធំៗ អត់ដូច គណៈបក្សប្រឆាំងទេ គណៈបក្សប្រជាជនរៀបចំរចនាសម្ព័ន្ធ ប្រទាក់ក្រឡា ចាក់គ្រឹះយ៉ាងរឺងមាណ នឹង សាមគីគ្នាបានល្អណាស់ រយៈពេលនេះ មិនអាច បក្សណាមួយ អូទាញសមាជិកបានទេ តែបើ លោក សម រស្ស៊ី ឆ្លាត រងចាំអាណាត់ក្រោយ ទាក់ទាញមន្រ្តីរាជកាមួយចំនួន(ថ្នាក់ក្រោម) តាមរយៈវាយអោយចំចំណុចខ្សោយ នៃការដឹកនាំ ថ្នាក់ មន្ទីរ ជំវិញខេត្ត ប្រហែលជា អាច ប្រកៀកប្រកើយគ្នាបាន តែពេលនេះ កុំសង្ឃឹម អោយសោះ មានប៉ុន្មាន ទទួលយកប៉ុណ្ណឹងទៅ បើចង់ មានអំណាចទៅថ្ងៃមុខ ។

  10. ~ says:

    Whoever not married to Mr. Cheath must be the lucky one.
    Because of Cheath talk too much, more than a dog bark.

  11. កសិករ says:

    ក្នុងករណី ដែល លោក សម រស្ស៊ី ជាប់គុគ បើទោះបីជា មានបាតុកម្ម ក៏រដ្ឋាភិបាល អាចបង្រាបបានដែរ ។ អស់ លោក ស្គាល់ រដ្ឋាភិបាល ខ្មែរ តិចពេក ហើយ នៅ ថៃ នឹង នៅប្រទេសដទៃ មានភេរវកម្ម នៅខ្មែរ គ្មានទេ ។ អ្នកបង្កើតគ្រោងការក្បត់ បើចង់ចាប់ មនុស្ស ប៉ុនស្រមោច ក៏ចាប់បានដែរ ។
    អស់ លោក មិនដឹង អំពី បណ្តាយ គ្រប់គ្រង របស់ រដ្ឋាភិបាលទេ ស្រុកខ្មែរ យើង ប្រជាជន ដែលចេញមុខ គាំទ្រលោក សម រស្ស៊ី នឹង ធ្វើបាតុកម្ម មានចំនួន មិនច្រើន ដូចប្រជាជនថៃ គាំទ្រ លោក ថាក់ស៊ីនទេ ។
    ខ្ញុំគឹត ថា ចលនាអ្វីក៏ដោយ គឺមិនអាចទៅរួចទេ ចាប់បានទាំងអស់ ។

  12. ខ្មែរ says:

    ស្រុកខ្មែរ មិនអាច បណ្តោយ អោយ ដោយសារតែលោក សម រស្ស៊ី ម្នាក់មានភាពវឹកវរ ទេ ដូច្នេះ ត្រូវតែបង្រាប់ នឹង ទប់ស្កាត់ អំពើ ទាំងឡាយណា ដែល ធ្វើអោយ ស្រុកខ្មែរ មានភាពវឹកវរ ។ ក្នុង ករណី ដែល ប្រជាជន ឈប់គាំទ្រ គណៈបក្សប្រជាជន ទើប ថា ការបង្រាបអ្នកដែល បង្ករអោយមានភាពវឹកវរក្នុងស្រុកខ្មែរជាអ្នកខុស ។ តែ ក្នុង ករណី ដែល ប្រជាជននូវតែគាំទ្រ គណៈបក្សប្រជាជន ដូច្នេះ ការទប់ស្កាត់ រាល់អំពើទាំងឡាយណាដែលបង្ករអោយស្រុកខ្មែរ វឹកវរ គឺជាប្រការត្រឹម ត្រូវ ។

  13. Mao says:

    មាតុភូមិ​និវត្តន៍​នៃ​លោក​សម រង្ស៊ី​គឺ​មាន​ន័យ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ តែ​វា​ជា​ការ​អាប់​ឱន​ដល់​កេរ្តិ៍​ឈ្មោះ​ជាតិ​សាសន៍​ខ្មែរ​ទៅ​វិញ បើ​មេ​ដឹក​នាំ​ខ្មែរ​នៅ​តែ​ចិញ្ចឹម​ចិត្ត​អាក្រក់​ឃោរឃៅ ប្រៀប​បាន​នឹង​ពួក​ក្មេង​ពាល​ចាំ​វាយ​ប្រហារ​គ្នា​យ៉ាង​លេលា​យក​ឈ្នះ​យក​ចាញ់ ពន្លិច​កិត្តិយស​ជាតិ​សាសន៍​ឯង ទៅ​ក្នុង​ភក់​ជ្រាំ។ ខ្ញុំ​ក៏​ជា​ខ្មែរ​ចាស់​ទុំ​ម្នាក់​ដែរ​ហើយ​ខ្ញុំ​មាន​សំណូមពរ​ដដែលៗ តែ​មួយ​គត់​ក្នុង​ពេល​នេះ គឺ​ថា ខ្មែរ​ចាំ​បាច់​ត្រូវ​រួប​រួម​គ្នា ជា​កម្លាំង​តែ​មួយ​ដើម្បី​ការពារ​ជាតិ និង​ដើម្បី​កិត្តិយស​ជាតិ​ដែល​យើង​ធ្លាប់​ជា​ជាតិ​សាសន៍​មួយ​មាន​កេរ្តិ៍​ឈ្មោះ​និង​ពង្ស​សាវតារ​ល្អ​ពី​អតីតកាល​។​ខ្មែរ​នឹង​មិន​យក​ខ្មែរ​ជា សត្រូវ​ដូច​ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​នោះ​ទេ​។​នេះ​ជា​មេរៀន​ដែល​ខ្មែរ​ត្រូវ​ចាំ​ជា​រៀង​រហូត។

    ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ចង្អុល​បង្ហាញ​ថា វាសនា​ខ្មែរ ទោះ​ជា​មក​ដល់​សម័យ​ជឿន​លឿន​នេះ​ហើយ​ក៏​ដោយ​គឺ​វា​នៅ​កៀក​នឹង​អន្លង់​គ្រោះថ្នាក់​ជា​ដដែល​ឥត​មាន​ប្រែ​ប្រួល​បន្តិច​ណា​ឡើយ​។ ខ្មែរ​គួរ​រក្សា​សម្ព័ន្ធមិត្ត​ជាមួយ​មិត្ត​ដែល​គោរព​និង​ជ្រោម​ជ្រែង សិទ្ធិ​សេរីភាព​របស់​មនុស្ស​ផង​គ្នា ព្រោះ​មនុស្ស​គឺ​ពួក​យើង​កូន​ចៅ​យើង​រាល់​គ្នា​ហ្នឹង​ហើយ​។

    សូម​អរគុណ…ជយោ​ខេមរជាតិ​!៚

    ពី​ខ្ញុំ ជូ លាងហាក់ នៅ​សហរដ្ឋ​អាមេរិក​អ៊ីមែល

  14. cheath says:

    អាសមរង្សី វាគ្រាន់តែជាមនុស្សចោលម្សៀតអត់បានការ ប៉ុណ្ណោះ អាជូ លាងហាក់
    ទ្រឹស្តីអ្ហែងនិយាយមកនេះ វាបង្ហាញអោយឃើញថាថាអ្ហែងជាមនុស្សអត់ដឹងខ្យល់អីតែប៉ុណ្ណោះ
    អ្ហែងនិនិាយឡើងថាគឹតពីជាតិ ពីប្រជាជន ចង់អោយប្រទេសកម្ពុជា ជាប្រទេសពេញដោយនិតិរដ្ឋ
    តែអ្ហែងមានគឹតថាអាសមរង្សីវាបានធ្វើស្អីខ្លះទេក្នុងជិវិតនយោបាយវា ?
    ភូតភរ បោកប្រាស់ ញុះញង់អុជអាលសម្អប់ជាតិ សម្អប់ជាតិសាសន៏ បំពានច្បាប់ ។ល។និង។ល។
    តើ នេះឫុ ដែលអ្ហែងគឹតថាវាជាវីរជនដ៏មហិមារបស់អ្ហែង នោះ ?

  15. ជនអណាមិក says:

    អា Cheat នេះ មើលតាមការសរសេរ ហាក់ដូចជាអ្នករៀនសូត្រចេះដឹងមួយរូបដែរ តែគ្មានសីលធម៌បន្តិចណា សោះ………………. ដៀលគេ ដៀលឯង មិនគិតវែកញេកលើកហេតុផលអោយគេយល់ គិតតែពីព្រុះដូចពល់ក្តាម។ ថ្វីត្បិតលោកឯងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែសូមគិតពីសីលធម៌ផង បើលោកឯងជាកូនខ្មែរ ខ្ញុំសង្ស័យលោកឯងជាយួន……ទេមើលទៅ!!!!

  16. Arun Reah says:

    I strongly believe that H.E Sam Rainsy will certainly come because it is very important for his political life. It is a good time for him to come when problem can be solved with help of supporters and international community.

    Please come, H.E Sam Rainsy! It is the right time for you! I support you from the bottom of my heart. I know you have done everything for the interest of the whole people. I know your ability to lead the country very well. Your work achievement while you were the financial and economical minister was wonderful. You have done a great job!! Thank you so much for your time, for your devotion to help Cambodian people from sufferings, agony and social injustice.

  17. smartman says:

    នេះជាពេលវេលាដ៏សមស្របបំផុតសំរាប់ការវិលត្រឡប់របស់លោកសមរង្សីវិញហើយ
    ព្រោះថាវាមានពេលឯណាសំរាប់លោកទៀត?បើគេចាប់ក៏ចាប់ទៅចាំអ្នកគាំទ្រគេជួយក្រោយ។
    លើកលែងតែគណបក្សលោកឈ្នះឆ្នោតទើបលោកអាចមកនៅពេលក្រោយការបោះឆ្នោតបាន។
    តែបើបក្សលោកចាញឆ្នោតវិញប្រសិនលោកចង់ចូលដោយគ្មានគេចាប់នោះលុះត្រាតែលោក
    ប្រកាសជាសាធារណះសារភាពទោសនិងសុំការលើកលែងទោសពីលោកហ៊ុនសែនជាចំហរឲ្យគេ
    ឯងដឹងលឺ។ហើយលោកក៏ទទួលយកការអាម៉ាស់មកជាមួយផងដែរ។

  18. CPP says:

    បើគ្រាន់តែបុគ្គល សម រង្សី ម្នាក់បំរុងមាតុភូមិនិវត្តន៍, កើតចលាចល ទាំងអ្នកគាំទ្រ ទាំងអ្នកមិនគាំទ្រ ស្ទើរពេញផ្ទៃ Camnews, ចុះទំរាំគាត់រៀបនឹងរួមរ័ក្សវិញនោះ តើជនចំកួតទាំងនោះ ខឹងអាអូនតូច យ៉ាងណាទៅ? ជនដែលមានបាតគ្រឹះទុច្ចរិតបែប សម រង្សី នេះធ្វើនយោបាយ មានពន្លឺតែក្នុងរយះពេលខ្លីប៉ុណ្ណោះ។

  19. ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ

    ………………………………………………………………………………………

    .បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
    …………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
    ……………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
    ………………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
    ……………………………………………………………………………………………………………………………….
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!

    Khmer Family Your Family
    says:
    July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវ​ពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

    Khmer Family
    says:
    July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​មានជំនឿជឿជាក់មកលើអាជ្ញាធរ​និងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំង​និងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ

    Khmer Family Your Family
    says:
    July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
    ……………………………………………………………………………………………………………………………….
    គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!

  20. វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់​ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!

  21. CHEATH IS MY DOG says:

    WHENEVER CHEATH STARTS TALKING, WE KNOW EXACTLY THAT CHEATH IS VERY,

    VERY, AND VERY MENTALLY ILL PERSON. CHEATH TALKS DOES NOT MAKE ANY

    SCENT.

    IT WOULD BE BETTER FOR CHEATH PSYCHIATRISTS IN ORDER TO BECOME A

    NORMAL HUMAN BEING AGAIN.

  22. ជនអណាមិក says:

    ពួកលោកគាំទ្របក្សប្រជាជនដែលមានវត្តមាននៅក្នុង​Camnews នេះ ហាក់គ្មានអ្នកណាមួយចេះគិតស៊ីជម្រៅ សោះ។ រឿងសហរដ្ឋអាមេរិក គេកាត់បន្ថយជំនួយប្រហែលចិតសិបលានដុល្លារក្នុងមួយឆ្នាំនោះ វាមិនមែនជាបញ្ហា ចោទពិតប្រាកដនោះទេ សូមពួកអស់លោកយល់។ បញ្ហានៅត្រង់ថា បើគេកាត់បន្ថយជំនួយ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល អ្នកវិនិយោគទន់ធំៗ នឹងពិចារណាដកចេញពីប្រទេស ជាពិសេសវិស័យ កាត់ដេរ ដែលចិញ្ចឹមប្រជាជនខ្មែរជាងមួយចំហៀងប្រទេស បើគេដកចេញមែន តើពួលលោកឯងដឹងថានឹងមានអ្វី កើតឡើងទេ ភាពគ្មានការងារធ្វើ ភាពអតឃ្លាន ចលាចលពេញផ្ទៃប្រទេស ពេលនោះបដិវត្តនឹងកើតមានជាក់ ជាមិនខាន រដ្ឋាភិបាលលោក ហ៊ុន សែន យល់ច្បាស់ណាស់ពីបញ្ហានេះ សូមពួកលោកឯងជ្រាប។ បើល្ងង់កុំចង់តាំងខ្លួនជាអ្នកឆ្លាត!!!

  23. cheath says:

    ជិតដល់ថ្ងៃបណ្តាសារដែលម៉ែអាសមរង្សីបានកំណត់ទុកហើយ
    ម៉ែអសមរង្សីមុនគាត់ស្លាប់ គាត់បានផ្តាំអាសមរង្សី ថាមិនអោយវាធ្វើនយោបាយទេ ខ្លាចដូចឪវា
    គាត់ថា វាសនាកូនឯង ធ្វើនយោបាយមិនបានទេ
    គាត់ផ្តាំថា . បើកូនធ្វើនយោបាយ ច្បាស់ជាមានរឿងរត់ចោលស្រុក
    បើឃើញប៉ុណ្ណឹងហើយនៅចចេសធ្វើនយោបាយទៀតនិងត្រូវជាប់គុក រហូតងាប់ក្នុងគុក បើមិនចេះ
    កែប្រែ ។ ប៉ុន្តែ បើកូនជាប់គុកហើយមានការសណ្តោសពីទេវតាអោយរួចពីទុក្ខទោស កូននៅតែ
    ចចេសធ្វើនយោបាយទៀត ចុងបញ្ចប់និងត្រូវគ្រាប់ងាប់តៃហោងចោលឆ្អឹងក្នុងព្រៃ
    ដូចឪកូនមិនខាន
    ហាស! ហាស ឥឡូវនេះបណ្តាំគាត់លេចចេញស្រមោលមកហើយ
    កុំភ្លេចទំនៀមខ្មែរប្រាប់ទុក ថាកុំអោយភ្លេចពាក្យគ្រូទាយ ម្តាយថា អាម៉េចនោះណា

  24. Chourn says:

    គ្រាន់តែរឿងរ៉ាវដកបង្គោលព្រំដែនក្នុងន័យស្នេហាជាតិសោះហ្នឹងម្តេចក៍ចាំបាច់ឈ្នោះប្រកែកចង់ សុីសាច់គ្នានោះ។ បើអ្នកទាំងអស់គ្នាពិតជាមានមនៈសិកាស្នេហាជាតិមែនរឿងអីមិនអាចសម្រប សម្រួលគ្នាបាន បើអ្វីៗគឺសុទ្ធតែធ្វើដើម្បីបំរើឲ្យផលប្រយោជន៍ជាតិទាំងអស់គ្នាហ្នឹង។ ប្រសិនបើ លោកសមរង្សីធ្វើនោះដើម្បីបំរើផលប្រយោជន៍ឲ្យបរទេសទើបថាគាត់ខុស។ បើមិនជឿសូមអស់ លោកធ្វើការស្ទង់មត្តិពីប្រជាជនខ្មែរទាំងអស់មើលថាតើទង្វើររបស់លោកសមរង្សីនោះធ្វើដើម្បី ផលប្រយោជន៍ខ្មែរទាំងអស់គ្នាតើគាត់ខុសឬ? ខ្ញុំសង្ឃឹមថាភាពរឹងរ៉ូសរបស់អ្នកនយោបាយខ្មែរ គ្រប់រូបគួរតែមានភាពចាស់ទុំហើយដាក់ផលប្រយោជន៍ជាតិជាធំ ខ្មែរយើងដោយសារតែដាក់ ផលប្រយោជន៍បុគ្គលជាធំហ្នឹងហើយបានជាប្រទេសជាតិកាន់តែតូចទៅៗសល់តែមួយបង្វិច ហើយត្រូវបរទេសជិតខាងគេមើលងាយមើលថោកខ្មែរដែលគេគិតថាងាយនិងធ្វើឲ្យបែកបាក់គ្នា។

  25. ren says:

    this is my problem in Cambodia I’m Request all the patriotism kmer join find solution. if samraisy
    no fault why does not Comback to Cambodia.oh………I understand maybe he cowardly.

  26. ren says:

    ២៨​​​​ កក្កដា​២០១៣​​នណាឈ្នះគង់តែដីងទេ

  27. cheath says:

    Chourn
    says:
    July 10, 2013 at 4:55 pm អ្វីៗក៍ដោយឲ្យតែទីក្រុងវាសីុនតោនចង់បានគឺមិនបាច់ប្រឆាំងនោះទេព្រោះគេជាប្រទេសមហា អំណាចគោរពយុត្តិធម៌របស់មនុស្សជាតិទូទៅ។ ដូច្នេះការវិន្និច្ឆយ័ណាមួយរបស់គេនោះធ្វើឲ្យ​មនុស្សមួយ ចំនួនធំ​ទទួលយកបាន។

    *******************************************************************

    នេះជាសារជាតិពិតអាឆ្កែ Chourn អាមារយាទថោក អាពូជថោក កញ្ជះបរទេស
    ហាមាត់ឡើងចាំលិឍ(លិទ្ធ) ទឹកក្តអាមេរិក
    ចាំលិឍ( លិទ្ធ)ក្តិតអាចម៏អាមេរិក យ៉ាប់ណាស់អាពូជថោក
    អញស្មានថាអ្ហែងអ្នកចេះដឹងត្រឹមត្រូវ ដឹងអីអ្ហែងពេញដោយឈាមថោករង់ចាំធ្វើ
    កញ្ចះគេអញ្ចឹងសោះ

  28. Anonymous says:

    listen to people Crazy politicains.

  29. K says:

    ទោះជាលោកសម រង្ស៊ី មិនវិលត្រឡប់មកកម្ពុជាវិញ ក៏គ្មានអ្វីចម្លែកដែរ ព្រោះថា ២៨ កក្កដា ២០១៣
    នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ហើយនឹងទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវពីអ្នកសង្កេតការណ៏
    ជាតិ និង អន្តរជាតិ។

  30. លោកតាពិត says:

    អាជាតិអើយ កុំគិតតែពីប្រោគប្រាជ្ញលើកញ្ចក់កំព្យូទ័រពេក ឧស្សាងាកក្រោយផងប្រយ័ត្តគេរត់ស្ងាត់អស់។

  31. Anonymous says:

    I hope more people can share in a blog or Facebook solve this problem.