ថ្ងៃទី 12 កក្កដា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: កាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានអ្នកគាំទ្រយ៉ាងច្រើន កំពុងរង់ចាំទទួលស្វាគមន៍ក្រុម Rania តារាចម្រៀងកូរ៉េ ដែលមកកម្ពុជា ដើម្បីប្រគំតន្ត្រីជូនទស្សនា ។

នៅក្នុងកិច្ចស្វាគមន៍នេះ គឺមានវត្តមានលោកគង់ វិសាល ជាអ្នកគ្រប់គ្រងកម្មវិធីតន្ត្រី នៅទូរទស្សន៍បាយ័ន ដែលចាំទទួលតារាចម្រៀងដ៏ល្បីប្រាំរូប នៅប្រទេសកូរ៉េ ក្រុម Rania ។ ចំណែកអ្នកគាំទ្រ (Fan) ទៅរង់ចាំអស់រយៈពេលជាច្រើនម៉ោង ។ គ្រាន់តែតារាកូរ៉េធ្វើដំណើរចេញមក ពួកគេបានស្វាគមន៍ដោយពាក់កម្រងផ្កាម្លិះ និងស្រែកហ៊ោដោយភាពរីករាយអស់ពីចិត្ត ។
បើតាមកម្មវិធី ក្រុម Rania ស្នាក់នៅសណ្ឋាគារណាហ្គាវើល ហើយថ្ងៃទី១៣ ខែកក្កដា នឹងធ្វើសន្និសីទកាសែត និងឡើងទៅប្រគំតន្ត្រីនៅស្ថានីយទូទស្សន៍បាយ័នស្ទឹងមានជ័យ នៅថ្ងៃទី១៤ខែកក្កដា៕






