ត្រកូល ខាត់ ថ្ងៃនេះ រៀបការកូនទី៨ ខណៈ ខាត់ សុឃីម ពរពោះ

ថ្ងៃទី 17 កក្កដា 2013
ដោយ: ពិទូរ្យ
CEN

 

ភ្នំពេញ: ក្រុមគ្រួសារ​ត្រកូល​ខាត់ មាន​សមាជិក​ទាំងអស់ ៩ នាក់ ក្នុងនោះ មាន​ប្រុស ៥ ស្រី​៤។ ថ្ងៃនេះ​កញ្ញា ខាត់ សួស្តី ដែលជា​កូន​ទី​៨ នៃ​ត្រកូល​អ្នកភ្លេង​យើង បាន​ចូល​រោង​ជ័យ ជាមួយ​កូនកំលោះ ដែល​រស់នៅក្នុង​ខេត្ត ព្រះវិហារ​។​

​តាមបណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក តារា​កំប្លែង ខាត់ ចម្រើន បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក របស់​ក្រុមគ្រួសារ​លោក​ផ្ទាល់ ដែលថតរួមគ្នា​ ជាពិសេស​នោះ គេ​ឃើញ​តារា​កំប្លែង​មិន​សំចៃមាត់ នាង ខាត់ សុ​ឃីម កំពុងតែ​ឈរ​ថតរូប​អោប​ស្វាមី​លោក អ៊ិន សុ​ផា​ណូ ហើយ​គេ​ឃើញនាង​ស្លៀក​រ៉ូ​ប​ពោះធំ​ផងដែរ ពោលគឺ​នាង​កំពុងតែ​ពរពោះ​កូន​ទី​ពីរ​។

​ដោយសារតែ​ទើបរៀបការ​ខ្លួនឯង​ផង និង​រៀបការ​ប្អូនប្រុសកន្លងទៅ​ថ្មីៗ​នេះ​ផង នាង ខាត់ សុ​ឃីម បាន​ឲ្យ​ស៊ី​អ៊ី​អិន​ដឹង តាម​ទូរស័ព្ទ​ថា ពិធីមង្គលការ​ប្អូនស្រីលើកនេះ មិន​​ហៅភ្ញៀវ​ច្រើន​ណាស់ណា​ទេ គឺ​ភ្ញៀវ​ដែល​ចូល​រួមមាន​ត្រឹម ២៥០ នាក់​ប៉ុណ្ណោះ។ សម្រាប់​អ្នកសិល្បៈ​វិញ តារាចម្រៀង​បុរាណ​រូបនេះ ប្រាប់ថា​អញ្ជើញ​តែ​អ្នក​ស្និទ្ធស្នាល​។ និយាយ​រួម គឺ​អ្នកសិល្បៈ​តិចតួច​បំផុត ដែលមាន​វត្តមាន​ក្នុង​ពិធី​នោះ​។​

​ត្រកូល​ខាត់ មាន​សមាជិក​ទាំងអស់​៩ នាក់ ក្នុងនោះ មាន​ប្រុស ៥ ស្រី​៤ ។ អ្នកនាង ខាត់ សុ​ឃីម គឺជា​កូនច្បង​នៅក្នុង​គ្រួសារ​នេះ​។ មកទល់ពេលនេះ ក្រុម​គ្រូ​សារ​ត្រកូល​ខាត់​នេះ បាន​រៀបការ​កូនប្រុស​-​ស្រី អស់​ប្រាំ​បីនាក់ហើយ ​បើ​រាប់បញ្ចូល​ទាំង កញ្ញា ខាត់ សួស្តី ផង​។ អីចឹង ក្រុមគ្រួសារ ដែលមាន​ប្រវត្តិ​ចេញពី​តំបន់ភ្នំ​ឧ​ត្តុ​ង្គ​មួយ​នេះ នៅសល់តែ​កូនពៅ​មួយទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​រៀបការ គឺ កញ្ញា ណា​ចា​៕Th

 

  ​

 

What Next?

Recent Articles