នាំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រឿង​ចែក​ឯកសារ​ស្ទង់​មតិ​មិន​ពិត

Friday, 19 July 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

 

130719_04

យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​យុទ្ធនាក​ារ​ឃោសនា​បោះឆ្នោត​។ រូបថត ជីវ័ន

ព្រៃវែងៈ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ក្នុង​ស្រុក កញ្ចៀច ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​ចែក​ចាយ​ឯកសារ​ស្ទង់​មតិ​ក្លែង​ក្លាយ ប្រើ​ឈ្មោះ​វិទ្យាស្ថាន IRI របស់​អាមេរិក​ដែល​បាន​ព្យាករ​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ៦៤ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​ចំនួន ៥៩។

ការ​នាំ​ខ្លួន​ទៅ​សាក​សួរ​នេះ បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ក្នុង​ខេត្ត​កណ្តាល ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោក ឈាន បូ អាយុ ៥៨ឆ្នាំ ជំទប់​ទី ២ ឃុំ​ត្នោត មក​ពី​គណបក្ស​សម រង្ស៊ី និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នៅ​វេលា ម៉ោង ៨ និង ៤០ នាទី​ព្រឹក ម្សិលមិញ ខណៈ​កំពុង​ចែក​ចាយ​ឯកសារ​ថត​ចម្លង ស្ទង់​មតិ​ក្លែង​ក្លាយ។

លោក លាង ស្រ៊ន នាយ​ប៉ុស្តិ៍​នគរបាល ឃុំ ត្នោត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​បញ្ជា​ពី​រាជ​រដ្ឋាភិបាល បង្គាប់​ឲ្យ​ធ្វើ​ការ ស្រាវជ្រាវ និង​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​ផលិត ចែក​ចាយ និង​ប្រើ​ប្រាស់​ឯកសារ​ស្ទង់​មតិ​ក្លែង​ក្លាយ ដោយ​ប្រើ​ឈ្មោះ IRI ក្នុង​ការ​បោក​ប្រាស់​សាធារណជន​នៅ​មុន​ដំណើរ​ការ​បោះឆ្នោត កង​កម្លាំង​របស់​លោក​ក៏​បាន​ចុះ​អង្កេត​តាម​មូលដ្ឋាន ហើយ​បាន​ឃើញ​លោក ឈាន បូ កំពុង​ចែក​ចាយ​ឯកសារ​នោះ។ លោក​ថ្លែង​ថា ៖«​យើង​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​គាត់ ដើម្បី​សាក​សួរ។ គាត់​ប្រាប់​ថា គាត់​បាន​ទទួល​វា ពី​សកម្មជន​ម្នាក់ ឈ្មោះ​ជីវ អ៊ីម ជំទប់​ទី២ ឃុំ​គោក​គង់​លិច ហើយ​គាត់​បាន​យក​វា​ទៅ​ថត​ចម្លង ១០ សន្លឹក​បន្ថែម​ទៀត ចែក​ជូន​ដល់​សកម្មជន ដែល​មក​ចូល​រួម​ការ​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក​ឲ្យ​ដឹង​ទៀត​ថា លិខិត​នោះ មាន​ស្លាក​សញ្ញា​គណបក្ស ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​គណនា​នូវ​ចំនួន​អាសនៈ ដែល​គណបក្ស​ទាំង​ពីរ​ទទួល​បាន​ដែល​ថា​«គណបក្ស​ប្រជាជន​ទទួល​បាន ៥៩ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៦៤ អាសនៈ»។ លោក​បញ្ជាក់​ថា៖«នេះ​ជា​ល្បិចកល​របស់​អ្នក​នយោបាយ​នៃ​ក្រុម​ណា​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​មហាជន ប៉ុន្តែ​អី្វ​ដែល​ពួកគេ​បាន​ធ្វើ​គឺ​ប្រើ​ឈ្មោះ IRI មក​ក្លែង​បន្លំ ដែល​ធ្វើ​ដូច្នេះ គឺ​ជា​អំពើ​ល្មើស​ច្បាប់​»។ ទោះ​បែប​ណា លោក​បញ្ជាក់​ថា សមត្ថកិច្ច បាន​ដោះ​លែង​លោក ឈាន បូ ឲ្យ​ត្រឡប់​ទៅ​វិញ​ហើយ បន្ទាប់​ពី​បាន​សាក​សួរ និង​ធ្វើ​កំណត់​ហេតុ​រួច​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

លោក ឈាន បូ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ពី​សមត្ថកិច្ច​បាន​សាក​សួរ​រួច​ថា លោក​ទទួល​ឯកសារ​នោះ​ពី​លោក ជីវ អ៊ីម ជំទប់​ទី ២ ឃុំ​គោក​គង់​លិច កាល​ពី​ថ្ងៃ​ទី ១៣ កក្កដា។ លោក​បន្ត​ថា នៅ​ពេល​នោះ​លោក​បាន​យក​វា​ទៅ​ថត​ចម្លង​ចំនួន ១០ ច្បាប់ ហើយ​ចែក​ជូន​ដល់​សកម្មជន ដែល​ចូល​រួម​ក្នុង​ការ​ឃោសនា។

លោក​បាន​និយាយ​ថា៖ «សមត្ថកិច្ច​នគរបាល​ឃុំ ត្នោត បាន​នាំ​ខ្លួន​ខ្ញុំ ទៅ​សាក​សួរ អំពី​លិខិត​នោះ ថា​តើ​ខ្ញុំ​បាន​វា​មក​ពី​អ្នក​ណា? ហើយ​ខ្ញុំ​បាន​ប្រាប់​សមត្ថកិច្ច​តាម​ត្រង់»។

លោក ជីវ អ៊ីម បាន​និយាយ​ថា លោក​បាន​ទទួល​ឯកសារ​នោះ ពី​ក្រុម​យុវជន​មួយ​ក្រុម មក​ពី​ខេត្ត​កំពង់ចាម បាន​ចែក​វា​មក​លោក និង​អ្នក​ភូមិ​មួយ​ចំនួន។ លោក​បាន​បន្ត​ថា​៖«ខ្ញុំ​មិន​ដឹង​ថា វា​ពិត​ជា​ឯកសារ​ស្ទង់​មតិ​របស់ IRI ឬ អត់​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ស្គាល់​អត្ត​សញ្ញាណ​របស់​ក្រុម​យុវជន​នោះ​ដែរ»។

រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ពុធ ដោយ​ហៅ​ការ​ផ្សព្វ​ផ្សាយ​ឯកសារ​ស្ទង់​មតិ​ក្លែង​ក្លាយ​នេះ ថា​ជា​ទង្វើ​«ថោកទាប​» របស់​ក្រុម​ជន​ទុច្ចរិត ដែល​បាន​និង​កំពុង​បំផ្លាញ​នូវ​ដំណើរ​ការ​បោះឆ្នោត​ដែល​កំពុង​តែ​មាន​ភាព​ល្អ​ប្រសើរ​។ សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា ឯកសារ​ស្ទង់​មតិ​ក្លែង​ក្លាយ​នោះ​គឺ​ជា​ទង្វើ​បោក​បញ្ឆោត​មតិ​សាធារណៈ ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម។

ប្រធាន​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ IRI ប្រចាំ​កម្ពុជា លោក​ស្រី Jessica Keegan បាន​ថ្លែង​ថា ឯកសារ​ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​នោះ​គឺ​ក្លែង​ក្លាយ។

លោក គង់ បូរ៉ា បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ព្រៃវែង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ឯកសារ​ស្ទង់​មតិ ក្លែង​ក្លាយ​នោះ​។ «ខ្ញុំ​យល់​ថា ករណី​នេះ​វា​អាច​ជា​ការ​បង្កើត​ឡើង​ដោយ​ក្រុម​ជន​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច ដើម្បី​ចោទ​ប្រកាន់ និង​បំភិត​បំភ័យ គណបក្ស​យើង​ខ្ញុំ​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​ពួក​គេ»៕

 

What Next?

Recent Articles

8 Responses to "នាំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រឿង​ចែក​ឯកសារ​ស្ទង់​មតិ​មិន​ពិត"

  1. cheath says:

    គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
    *************************************************
    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
    ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
    ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
    ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
    ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
    អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕
    ***********************************
    បក្សសាងគ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
    ***************************************************************************
    មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅគ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
    កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
    ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
    នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
    គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
    ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
    ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
    ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
    យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
    ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
    នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
    សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕

  2. CPP says:

    អាឈាមឆ្កែ”Cheath” ឈឺចុកចាប់ក្រៃលែងព្រោះ ប្រជាជនច្រើនម៉ឺននាក់ណាស់ឈរចាំទទួល
    ស្វាគមន៍លោក សម រង្ស៊ី, គឺជាការទទួលស្វាគមន៍មួយ ដែលផុសចេញពីបេះដូង ដូចកាលពីដង្ហែសពសម្តេចតាដែរ ។

  3. cheath says:

    នែអាចុយម៉្រាយកូនមីចោរកញ្ចុយកន្តួយស្អុយ អាចុចក្តខ្លីកាប៉ុចឡុច ក្រឡុញឆឹក ដាក់ឈ្មោះថា
    CPP អាចុយម៉្រាយអ្ហែងហ្នឹងលោះព្រលឹងបាត់ទ្រឺស្តីបោកប្រាស់អស់ហើយឫុ បានជាចេះត្រឹមជេរ
    អញ្ចឹង អាចុយម៉្រាយ និស្សិតកូនមីចោរកញ្ចុយអីរៀនសឹកតែក្តឹតខោអញ្ចឹង អាចុយម៉្រាយ ?
    ប៉ុន្តែនិស្សិតពួកអាបក្សសង្គ្រោះជាតិវាថោកតែប៉ុណ្ណឹងទេ ចរិកអន្ធពាល ប្រព្រឹតតែអំពើអាបាយមុខ
    គ្រឿងញាណ ធ្វើចោរលួច ចោរប្លន់ ព្រោះអីបានពួកអាសិទ្ឌិមនុស្សការពារចោរគ្នាវាជួយការពារ
    អាចុយម៉្រាយ

  4. one man says:

    មេៗគណបក្សប្រជាជនកំពង់បន់ដូនបន់តាដើម្បីឲ្យបានឈ្នះឆ្នោតលើកនេះ។ដូច្នេះប្រសិនបើCPP
    បានឈ្នះឆ្នោតមែនប្រហែលជាមានភ្លៀងធ្លាក់៣យប់៣ថ្ងៃហើយមើលទៅព្រោះខាងCPPអុចធូបលា
    ប្រណន់សងគុណដូនតាវិញ។

  5. ងដហងដឹហ says:

    ឆ្កួតមែនហើយតើលោកcheathនិយាយលែងដឹងអិ(សិទ្ឌិមនុស្សការពារចោរ)

  6. Anonymous says:

    សូមអោយ IRI ចេញមុខជួយដល់សកម្មជនដែលត្រូវពួកកញ្ជះយួនចាប់នេះផង រឿងនេះមានតែ

    IRIទេដែលអាចជួយបាន។

  7. cheath says:

    IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
    បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
    គោ ១០០ កឹម សុខា ហៅបក្សសង្គ្រោះជាតិឯណោះទេ
    ***/**************************************
    ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សឥតឈប់ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
    សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
    សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
    អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
    ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
    សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕

  8. i says:

    c est hun sen et son party cpp qui fait cet sondage, j ai deja exprime au par avant, et acuser les opposants cnrp, attention ca va devenir la realite ,car actuelement, cnrp est populaire, c est une partie populaire beaucoup de soutiens des populations ,et les jeunes. partous ils vont faire campagnes ils ont recu des soutiens avec son coeur, ce n est pas payant comme cpp a fait. moi meme je n ai jamais vu ca avant preques comme 1993, meme les cpp pouvais voter pour cnrp, parce que on en a marre de voir les pouritures dirigent le pays comme le mafia.

  9. រាស្រ្តខ្មែរ និង រាជការខ្មែរ says:

    ក្រែងស្អប់អាមេរិក ថា​អាមេរិក មិនកើត ហេតុអីក៏ខំលើកពីការស្ទង់មតិរបស់ IRI ម្ល៉េះ។​ ឯកសារIRI នោះហាក់ដូចជា outdate បន្តិចហើយ។​ សភាពការណ៍មានការវិវត្តន៍ហួសការស្មាន កាលពីថ្មីៗនេះ​៖ ពីមុនថា សម រង្ស៊ី ចូលស្រុកមិនបាន ក្រោយមកចូលមកបាន ទឹកចិត្តរាស្រ្តខ្មែរក៏មានការប្រែប្រួលដែរ បើមិនជឿឲ្យ IRI ធ្វើការស្ទង់មតិម្តងទៀតមើល លទ្ធផលនឹងមានការន្ប្រែប្រួលមិនខាន។ CPP គួរខិតខំដោះស្រាយការលំបាករបស់រាស្រ្តវិញទើបរក្សាសម្លេងឆ្នោតបាន។ ទំនិញឡើងថ្លៃ អគ្គិសនីថ្លៃ ពន្ធមធ្យោបាយដឹកជញ្ជូនឡើងថ្លៃ ។ល។ ម៉េចរដ្ឋាភិបាល មិនគិតដោះស្រាយផង??