ក្រុមសិល្បៈខ្មែរអមតៈ បង្កើតកម្មវិធី ដើម្បីជួយ អ្នកសិល្បៈ

ថ្ងៃទី 19 កក្កដា 2013, ម៉ោង 09:44:PM
ដោយ: រស្មី
CEN

 

ភ្នំពេញ:     ​សិល្បៈ​បូរាណ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​នោះ​ជាន​ជាតិខ្មែរ​គ្នាឯង​មិនសូវ​ជា​ចេះ​ជួយ​លើកស្ទួយ​គ្នាឯង​ទេ​ម្ល៉ោះ​ ហើយ​ទើប​សព្វថ្ងៃនេះ​មិនសូវមាន​អ្នក​ចូលចិត្ត​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បូរាណ​ណាស់​លើកលែងតែ​អ្នក​ដែល​ចូ​លចិត្តខ្លាំង​តែម្ដង ។​

​    ​ក្នុងស្ថានភាព​បែបនេះ​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ​បាន​ច្នៃ​បង្កើត​នូវ​កម្មវិធី​ដ៏​ពិ​សេសមួយ​គឺ​យក​សិល្បៈ​ចិញ្ចឹម​សិល្បៈ​តែម្ដង ។​កម្មវិធី​នេះ​បានចាប់ផ្ដើម​តាំងពី​ខែមេសា​មកម្ល៉េះ​ដោយ​បង្កើតជា​កម្មវិធី​សំដែង​នៅ​សួនច្បារ​ក្នុង​សារៈមន្ទីរ​ជាតិ​ភ្នំពេញ​រៀងរាល់ថ្ងៃ​សុក្រ និង ថ្ងៃ​សៅរ៍ ។​

​    ​ដោយមាន​ការសំដែង​ជា​របាំ​បូរាណ របាំ​ប្រពៃណី រឿង​បូរាណ​នោះបាន​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​បរទេស​-​ខ្មែរ​ ព្រមទាំង​ជនជាតិខ្មែរ​ក្នុងស្រុក​មានការ​ពេញចិត្ត​ហើយ​បបួលគ្នា​ទស្សនា ។ ពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍​ចំនួន​អ្នក​មក​ទស្សនា​មាន​កាន់តែច្រើន​ដែល​នេះ​ជាការ​បង្ហាញ​ពី​ដំណើរ​ទៅរក​ភាពជោគជ័យ​ដោយ​យក​សិល្បៈ​មក​ចិញ្ចឹម​អ្នក​សិល្បៈ ។​

​    ​សម្រាប់​អ្នក​មក​ទស្សនា​សារៈមន្ទី​រ​ជាតិ​គេ​តែងតែ​មិន​ភ្លេច​ទស្សនា​របាំ​នានា​នៅ​ថ្ងៃ​សុក្រ ព្រមទាំង​ទស្សនា​រឿង​ ដូចជា​ ម៉ាក់ថឺង និង រឿង​ដំណើរ​នៃ​ជីវិត​មក​សំដែង​ឆ្លាស់គ្នា​នៅ​ថ្ងៃ​សៅរ៍​នោះ ។​ជនបរទេស​គេ​ស្ម័គ្រចិត្ត​ចំណាយ ១២ ដុល្លារ និង ខ្មែរ​ចំណាយ ៥ ដុល្លារ​ក្នុង​ការទិញ​សំបុត្រ​សម្រាប់​ទស្សនា​ម្ដង ។​

​    ​ពេលនេះ​ជា​រដូវភ្លៀង​ធ្លាក់​ដូច្នេះ​ដើម្បី​ធានា​និរន្តរភាព​ក្នុងការ​សំដែង​កុំ​ឲ្យ​មានការ​រអាក់រអួល​នោះ​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ​បាន​ចំណាយលុយ​ប្រមាណ​ជា​ ៩.០០០​ ដុល្លារ​ធ្វើ​រោង​សំដែង ។​

គួរ​បញ្ជាក់ថា ​កម្មវិធី​សំដែង​រៀងរាល់​ចុង​សប្ដាហ៍​នេះ​មាន ៣ ទម្រង់​គឺ​របាំ​-​ល្ខោន និង តន្ត្រី ដែល​ពេលនេះ​វា​បាន​ក្លាយជា​កម្មវិធី​អា​ចិ​ន្ត្រៃ​យ៍​សម្រាប់​ថ្ងៃ​សុក្រ និង ថ្ងៃ​សៅ​រ៍នៅ​សារៈ​មន្ទីរ​ជាតិ​ភ្នំពេញ​ទៅហើយ ។​

​    ​កម្មវិធី​នេះ​បង្កើតឡើង​ដើម្បី​អភិរក្ស និង ធានា​និរន្តរភាព​ជីវភាព​របស់​សិល្បករ​-​ការិនី​ដែលជា​អ្នកប្រតិបត្តិ​ផ្ទាល់​នោះ​ឲ្យ​មាន​ជីវភាព​សមរម្យ​ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស​ពង្រឹងសមត្ថភាព​ក្នុងការ​សំដែង​ឲ្យ​កាន់​តែមាន​ខ្ពស់​ និង ប្រកបដោយ​សោ​ភ័​ណ​ភាព​កាន់តែ​ប្រសើរ ។​

 

What Next?

Recent Articles