លោក​ សម រង្ស៊ី ​ជួប​ជាមួយ​អ្នក​គាំទ្រនៅ​ទី​លាន​ប្រជាធិបតេយ្យ

ថ្ងៃ សុក្រ 19 កក្កដា 2013
ដោយ អ៊ឹម រចនា
RFI

 

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​បំផុត​ក៏​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា​នេះ ដោយ​មាន​មនុស្ស​រាប់​សែន​នាក់ បាន​ទទួល​ស្វាគមន៍ និង​ក្រោយ​មក បាន​ហែ​ហម អម​ដំណើរ​លោក​ សម រង្ស៊ី ពី​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ ឆ្ពោះ​មក​កាន់​ទី​លាន​ប្រជាធិបតេយ្យ។ លោក ​សម រង្ស៊ី អម​ដោយ​លោក​ កឹម សុខា និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត បាន​មក​ដល់​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រមាណ​២​រសៀល ក្រោម​ការ​សាទរ​យ៉ាង​ក្លៀវក្លា​ពី​សំណាក់​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប។

លោក​ សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ (Siv Channa/RFI)

សេចក្ដី​រាយការណ៍​របស់ អ៊ឹម រចនា

(04:08)

ម៉ោង​២​រសៀល​ទៅ​ហើយ តែ​​មេឃ​ប្រែ​ជា​ស្រទុំ ត្រជាក់ ខុស​ពី​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង​ពេលសមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មួរ សុខហួរ ប្រកាស​អញ្ជើញ​​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា។ ជា​សុន្ទរកថា​ផ្លូវការ​ដំបូង​បង្អស់ ដែល​លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​ចូលស្រុក​​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា ឆ្នាំ​២០១៣។

ចំនួន​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប ដែល​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បាន​ជួប​ជាមួយ​លោក​សម រង្ស៊ី​នោះ ត្រូវ​បាន​អះ​អាង​ផ្សេង​ៗ​ពី​គ្នា។ លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់។
 
ក្រោម​សំឡេង​ហ៊ោ​​កញ្ជៀវ​របស់​អ្នក​គាំទ្រ លោក​សម រង្ស៊ី ចាប់​ផ្ដើម​សុន្ទរកថា​របស់​ខ្លួន ដោយ​ថ្លែង​ពី​អារម្មណ៍ រំភើប​រីករាយ និង​ក្ដុកក្ដួល ដែល​បាន​ត្រឡប់​មក​ជាន់​ដី​កម្ពុជា​វិញ។ លោក​ សម រង្ស៊ី​ថ្លែង​ថា វា​​ជា​សុបិន​ក្លាយ​ជា​ការ​ពិត។
 
បន្ទាប់​ពី​នោះ លោក​ក៏​បាន​ឆ្លៀត​ឱកាស​នោះ ថ្លែង​អំណរគុណ​ដល់​ព្រះ​មហាក្សត្រ​ដែល​បាន​ព្រះ​រាជទាន​លើក​លែង​ទោស​ដល់​រូប​លោក។
 
ក្នុង​ពេល​ដែល​លោក​សម រង្ស៊ី ត្រូវ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន លើក​លែង​ទោស លោក​លែង​មាន​ឈ្មោះ​ជា​ទណ្ឌិត ហើយ​លោក​បញ្ជាក់​ថា ពេល​នេះ លោក​មាន​សេរី​ភាព​ពេញ​លេញ​ហើយ។
 
លោក​សម រង្ស៊ី បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​បន្ថែម​ថា ការ​ត្រឡប់​មក​មាតុ​ប្រទេស​របស់​លោក មុន​ពេល​ការ​បោះ​ឆ្នោត​នេះ គឺ​លោក​ត្រឡប់​មក​រួម​ជាមួយ​គណបក្ស​របស់​លោក ដើម្បី​សង្គ្រោះ​ជាតិ។
 
ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សហការី​របស់​លោក សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ការ​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក។ លោក​បន្ត​ថា បើ​គ្មាន គណបក្ស​សង្គ្រោះ​ជាតិ លោក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ។ លោក​សម រង្ស៊ី សំដៅ​ជា​ពិសេស​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​លោក​បាន​អះ​អាង​ថា​ជា ដៃ​គូ​ស្លាប់​រស់​របស់​​លោក។
 
ក្រោយ​ពី​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ ជ្រាប​ជា​ថ្មី​ម្ដង​ទៀត អំពី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មុន​នឹង​បិទ​បញ្ចប់​សុន្ទរកថា របស់​លោក​នៅ​ម៉ោង​ជាង​៣​រសៀល។ ក្រោយ​ពី​នោះ គ្រាប់​ភ្លៀង​ធំ​ៗ​ជា​ច្រើន បាន​ធ្លាក់​ចុះ​មក​សស្រាក់ ហាក់​បណ្ដេញ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បែក​ខ្ញែក​គ្នា ទៅ​សម្រាក​យក​កម្លាំង ឬ​ទទួល​ទាន​អាហារ។ អាហារ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ទាន់​បាន​ទទួល​ទាន​មួយ​គ្រាប់​សោះ តាំង​ពី​ហែ​លោក​សម រង្ស៊ី​ចេញ​ពី​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ មក​ទល់​ម៉ោង​ជាង​៣​រសៀល៕ 

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

3 Responses to "លោក​ សម រង្ស៊ី ​ជួប​ជាមួយ​អ្នក​គាំទ្រនៅ​ទី​លាន​ប្រជាធិបតេយ្យ"

  1. Real Khmerologist says:

    It is amazing to see hundreds of thousands of people turned out to greet the return of a prominent opposition leader. The enormous number of CNRP’s supporters is rapidly growing to the peak just in a short period of time. We strongly believe that our nation is depending entirely upon the heart and mind of every citizens who sacrifice everything for the sake of national survival. Together, we possibly can make the change and the salvation of our motherland from the foreign domination and aggression. We are now, fed up with the living condition under the long time despotism which the government consisted of uneducated barbarians. My beloved people, please ignor all kinds of instigation staged by the enemies to break up our solidarity. Together, we can make the change ! Together, we can make the difference !…

  2. Tor says:

    ដូចជាអត់ឃើញទូរយសន៍ខ្មែរផ្សាយពីរឿងសមរង្សីចូលស្រុកសោះ ប្រហែលពុលក្តួចដេកងាប់អស់ហើយទេដឹង?។

  3. Chey says:

    The event has manifested the historic success of all Khmer.
    Please, All Khmer, Help Reunite For The Sake Of Our Homeland.
    Long Live, Our Motherland!