អង្គការ​សង្កេត​ការណ៍​បោះឆ្នោត ​Comfrel​ ថា​មាន​ភាព​មិន​ប្រក្រតី​១៥០​បណ្តឹង

ថ្ងៃ សុក្រ 19 កក្កដា 2013
ដោយ ស៊ុន មេសា
RFI

 

អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel​ បានចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃ​នេះ​ដើម្បី​វាយ​តម្លៃ​ស្ថានការណ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល​៣​សប្តាហ៍​កន្លង​ទៅ។Comfrel​បាន​រក​ឃើញ​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​ ក្នុងនោះ​ក៏មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​ផង​ដែរ។ យ៉ាងណាក៏ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អះអាង​ថា​ស្ថានការណ៍​ជាទូទៅ​មាន​លក្ខណៈ​ល្អប្រសើរ។

ប្រជាពលរដ្ឋ​ពិនិត្យ​បញ្ជីឈ្មោះ​បោះឆ្នោត ពេល​បោះឆ្នោត​កន្លងមក

សេចក្តី​រាយការណ៍​របស់ អៀង​ សុខម៉ិញ

(01:35)

យ៉ាងហោចណាស់​មាន​ភាព​មិន​ប្រក្រតី​ចំនួន​១៥០​ករណី ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​កម្ពុជា​រយៈពេល​៣​សប្តាហ៍។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការComfrel។
 
សេចក្តីប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​១៩​កក្កដា​បាន​បញ្ជាក់​ថា​ស្ថានភាព​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ចាប់ពី​ថ្ងៃ​ទី​២៧​មិថុនា​ដល់​១៦​កក្កដា​មាន​កើត​ឡើង​នូវ​ភាពមិន​ប្រក្រតី​ចំនួន​១៥០​ករណី​លើ​៦​ចំណុច។ ក្នុងនោះ​រួមមាន​ការគំរាមកំហែង​លើ​ពលរដ្ឋ និង​សកម្មជន​គណបក្ស ការចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង និង​ការទិញ​ទឹក​ចិត្ត​ពី​គណបក្ស​នយោបាយ​ជា​ដើម។
 
ក្រៅពីនោះComfrel​បាន​បន្ថែមថា ​គណបក្ស​កាន់អំណាច​បាន​ប្រើប្រាស់​ថវិកា​ដើម្បី​ឱ្យ​មាន​ការ​ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ខ្លួន និង​ការកាន់កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ភាគច្រើន។ តែ​ទោះជា​យ៉ាង​អង្គការ​ដែល​ត្រួតពិនិត្យ​ស្តីពី​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា​មួយ​នេះ​បាន​បញ្ជាក់​ថា​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​បាន​បន្ធូរបន្ថយ​ក្រោយ​ពេល​លោក​សមរង្ស៊ី​ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះរាជទាន​លើក​លែង​ទោស។
 
ទាក់ទិន​នឹង​របាយការណ៍​វាយ​តម្លៃ​ស្ពី​ពី​ស្ថានភាព​ឃោសនា​បោះឆ្នោត​រយៈពេល​៣​សប្តាហ៍​របស់​ខុមហ្វ្រែល​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កាបោះឆ្នោត​នៅ​កម្ពុជា​លោក​ ទេព នីថា បាន​ឱ្យ​ដឹង​ថា​រយៈពេល​៣​សប្តាហ៍​នេះ​គឺ​ស្ថានការណ៍​មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ​ ព្រោះ​បណ្តឹង​ដែល​និយាយ​អំពើ​ហិង្សា និង​ប្រើប្រាស់​សម្បត្តិ​រដ្ឋ​មាន​ត្រឹមតែ​ជាង​២០​បណ្តឹង​ប៉ុណ្ណោះ​ក្នុង​ចំណោម​បណ្តឹង​ចំនួន​២៦៨​ដែល​បាន​ប្តឹង​មក​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ឃុំ​សង្កាត់៕

 

What Next?

Recent Articles

4 Responses to "អង្គការ​សង្កេត​ការណ៍​បោះឆ្នោត ​Comfrel​ ថា​មាន​ភាព​មិន​ប្រក្រតី​១៥០​បណ្តឹង"

  1. cheath says:

    សម្តេចតេជោ ហ៊ុន សែន សមនឹង ប្រសិទ្ធនាមថាជា “បិតារដ្ឋកម្ពុជាទំនើប”
    Friday, 19 July 2013 18:56 ដោយៈ ដើមអម្ពិល (DAP)-ID:009

    ភ្នំពេញ៖ កាសែតអាម៉េរិកាំង International Herald Tribune បានចាប់អារម្មណ៍ សមិទ្ធផលនានា ដែលអ្នកប្រជាធិប តេយ្យ អន្តរជាតិនិយម កណ្តាល អាស៊ីប៉ាស៊ីហ្វិក-Centrist Asia-Pacific Democrats International ហៅកាត់ថា CAPDI បានសម្រេចបាន នូវសមិទ្ធិផលរបស់ខ្លួន ដែលនៅក្នុង CAPDI ក៏មានវត្តមាន មេដឹកនាំកម្ពុជា ដ៏មានឥទ្ធិពល ម្នាក់ផងដែរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។
    អ្វីដែលជាការចាប់អារម្មណ៍ របស់អត្ថបទកាសែត ដែលចេញផ្សាយ នាថ្ងៃទី ១៩-២២ ខែឧសភា ឆ្នាំ២០១៣ គឺបាន ប្រសិទ្ធ ភាពនាម សម្តេចតេជោ សែន ថា ជា “បិតារដ្ឋកម្ពុជាទំនើប”។ ហេតុអ្វីបានកាសែតដ៏ធំ របស់អាម៉េរិក ប្រសិទ្ធភាព នាម យ៉ាងដូច្នេះ សូមមើលការចាប់អារម្មណ៍របស់កាសែតនេះ។
    «គំរូកម្ពុជា»
    ចាប់តាំងពីថ្ងៃរំដោះរបស់ខ្លួននៅក្នុងឆ្នាំ ១៩៧៩ ចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដ៏ឃោរឃៅ ដែលបាន សម្លាប់ប្រជាជនកម្ពុជាជាង ២លាននាក់ មកប្រទេសកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រកាន់យកវិធីសាស្ត្រចំនួនពីរដែលឈរលើមូលដ្ឋានជំរុញសន្តិភាព ការផ្សះផ្សា និងការកាត់បន្ថយភាពក្រីក្រ។ ជោគ ជ័យនៅ ក្នុងយុទ្ធសាស្ត្រទាំងពីរនោះ បានជំរុញឲ្យមានចំណាប់អារម្មណ៍ កាន់តែកើនឡើងនៅក្នុងអ្វី ដែលឥឡូវនេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជា “គំរូកម្ពុជា”។
    សន្តិភាព និងការផ្សះផ្សាដ៏ពិតប្រាកដបានបណ្តេញ និងបានបញ្ចប់របបខ្មែរក្រហម ហើយនិងបានជួយធ្វើ សមាហរណកម្ម សមាជិកដែលនៅសេសសល់របស់ពួកគេ ឲ្យចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ និងដំណើរការ នយោបាយ កម្ពុជាតែមួយ ដែលបណ្តាលឲ្យកើតចេញជាសង្គមអត់ឱនគ្នាមួយ រួបរួមគ្នា និងពហុនិយម។ នៅក្នុងបរិបទ នេះ តួនាទីរបស់បិតាឯករាជ្យជាតិកម្ពុជា គឺអតីតព្រះមហាក្សត្រដ៏ល្បីល្បាញព្រះ នរោត្តម សីហនុ គឺមានសារៈសំខាន់ ណាស់ ហើយសមនឹងទទួលនូវការគោរព និងសរសើរជាពិសេសទៅទៀត។
    ដោយកប់ចោលនូវរឿង អតីតកាលដ៏ឃោរឃៅនោះ ការគោរពនិងកោតសរសើរ មួយទៀតត្រូវតែមាន ចំពោះជំនាញ ដ៏ប៉ិនប្រសប់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿនមកនៅត្រឹមតិចជាងចំនួន ១៩% នៅពេលបច្ចុប្បន្ននេះ ដែលចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយគឺចាប់ពីពេល មួយនោះដែលគេរាប់ឃើញមានមនុស្សត្រឹមតែ ៧០ នាក់ប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។
    ទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅទ្វីបអាស៊ីក៏ដោយ ប្រទេសកម្ពុជានៅតែរក្សាកំណើនចំនួន ២ ខ្ទង់ក្នុងអំឡុងពេលឆ្នាំ ២០០៣-២០០៨ ហើយក៏បានរក្សាអត្រាកំណើនចំនួន ៧,៣% នៅក្នុងឆ្នាំ ២០១២ ដែរ។
    ក្នុងឋានៈជាប្រធាន កិច្ចប្រជុំកំពូលអាស៊ានកាលពីនៅក្នុងឆ្នាំ២០១២ ដែលប្រធានាធិបតី Barack Obama ក៏បានចូលរួម ផងដែរនោះ ហើយបច្ចុប្បន្ននេះធ្វើជាម្ចាស់ផ្ទះក្នុងសម័យប្រជុំលើកទី ៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ដែលមានរដ្ឋជាសមាជិកចំនួន ១៩០ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅក្នុង ទីក្រុងភ្នំពេញ បានបង្ហាញជាភស្តុតាងអំពីប្រទេសមួយដែលធ្លាប់គេស្គាល់ថា ជា “វាលពិឃាត” ទៅជាអ្វីដែលឥឡូវនេះ គេស្គាល់ថា ជា “គំរូកម្ពុជា”។
    កាសែត បានសរសេរថា “លោក ហ៊ុន សែន សមនឹងប្រសិទ្ធនាមថាជា “បិតារដ្ឋកម្ពុជាទំនើប” (Father of Modern Cambodia) “។
    CAPDI គឺជាអង្គការអាស៊ីប៉ាស៊ីហ្វិកដំបូងមួយ ដែលប្រមូលផ្តុំជាផ្លូវការនូវគណបក្ស នយោបាយ និងសង្គមស៊ីវិលយ៉ាង ច្រើនដែលជារឿយៗមានទំនាក់ទំនងមិនល្អជាមួយគ្នា ឲ្យស្ថិត នៅក្រោមដំបូលផ្ទះតែមួយ។
    CAPDI គឺជាសាខាមួយនៃ ICAPP (សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី- International Conference of Asian Political Parties) ។ បង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០០០ នៅក្រុងម៉ានីល បច្ចុប្បន្ន ICAPP មានសមាជិកជា គណបក្សនយោបាយចំនួនជាង ៣៤០ ទាំង គណបក្សកាន់អំណាច និងគណបក្សប្រឆាំងមកពីរដ្ឋចំនួន ៥២។
    CAPDI ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយជាន់ខ្ពស់អាស៊ីកាលពីឆ្នាំ២០០៦ ដើម្បីតភ្ជាប់គម្លាតរវាង គណបក្ស នយោបាយ និងក្រុមសង្គមស៊ីវិលដែលធ្វើការដើម្បីសន្តិភាព កំណែទម្រង់ និងការអភិវឌ្ឍនៅ តាមបណ្តារដ្ឋដែល កំពុង ងើបឡើងនៅអាស៊ី។
    តាមរយៈភាពជំនាញក្នុងការ ប្រើប្រាស់អំណាចនៃ មតិសាធារណៈ CAPDI ត្រូវបានរៀបចំ ឡើងដើម្បីឲ្យពួកគេ អាច ធ្វើការជាមួយគ្នា ដើម្បីរដ្ឋាភិបាលល្អ ប្រយុទ្ធប្រឆាំងភាពក្រីក្រ និងអំពើ ពុករលួយផ្តល់សិទ្ធិអំណាចដល់ស្រ្តី យុវជន និងក្រុមជនជាតិភាគតិច និងការការពារបរិស្ថាន។ មេដឹកនាំធុរកិច្ចរបស់ប្រទេសអាស៊ីមួយចំនួនធ្វើការរួមគ្នាជាមួយ CAPDI បង្កើនប្រសិទ្ធិភាពក្នុង កិច្ចប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និងកិច្ចការទូត Track II Diplomacy។
    CAPDI ស្វែងរកការផ្សះផ្សាគ្នានៅក្នុងតំបន់ជម្លោះនៅអាស៊ីដោយជំរុញឲ្យមានការចរចាគ្នា ដើម្បីដោះស្រាយជម្លោះ និង តាមរយៈការជួយ រដ្ឋាភិបាលនានាក្រោយ មានជម្លោះផ្ទៃក្នុង ៕
    **********************************************************

    ខ្ជិលអាន និងខ្ជិលស្វែងយល់ ឲ្យបានល្អិតល្អន់ របស់យុវជនកម្ពុជា ងាយនឹងក្លាយជាឈ្នាន់ របស់អ្នកនយោបាយ
    Friday, 19 July 2013 18:56 ដោយៈ ដើមអម្ពិល (DAP)-ID:009

    ភ្នំពេញ៖ យុវជនដែលជាសសរទ្រូងនៃជាតិកម្ពុជា បាននិងកំពុងក្លាយជាគោលដៅ នៃសំឡេងឆ្នោត ដ៏សំខាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៥ ដែលឈានចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ដ៏ខ្លីខាងមុខនេះ ព្រោះម្ចាស់ឆ្នោតជាយុវជនអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានប្រមាណជា ៥០-៦០ភាគ រយនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដោយមើលឃើញការស្រូប ទាញយកជ័យជម្នះតាមរយៈសំឡេង ឆ្នោតរបស់យុវជនមានអត្រាខ្ពស់នោះ បក្សនយោបាយនីមួយៗ ជាពិសេស គណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងតាំងខ្លួនថា បក្សសង្រ្គោះជាតិ កំពុងបើក យុទ្ធនាការរបស់ខ្លួនបាញ់ឆ្ពោះជាសំខាន់ទៅលើយុវជន។
    ពាក្យថា នយោបាយ ត្រូវបានសម្តេចព្រះសង្ឃរាជ ជូន ណាត ឲ្យនិយមន័យថា ឧបាយក្នុងការណែនាំ, កលល្បិច ឬ មេគំនិត ដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ, កិច្ចការដែលទាក់ ទង ដោយការគ្រប់គ្រងរដ្ឋ។ តាមនិយមន័យនេះ សបញ្ជាក់ច្បាស់ថា អ្នកនយោបាយ ទោះបីជាចង់ ឬមិនចង់ គឺ បានសែកមន្តវិធី ឬវោហារសាស្រ្តមនោគមន៍នានា អូសទាញឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដើរតាមមាគ៌ា និងគោល នយោបាយរបស់ខ្លួន ដើម្បីសម្រេចគោលដៅនយោបាយរបស់ពួកគេ ក្នុងនោះយុវជនជាគោលដៅដ៏សំខាន់បំផុត ផងដែរ។
    យុវជនជាកម្លាំងចលករដ៏មានឥទ្ធិពលមួយនៅក្នុងសង្គម ដែលមានទឹកចិត្តអង់អាចក្លាហាន និងពុះកញ្ច្រោលជាទី បំផុត។ តឹកតាងប្រវត្តិសាស្រ្តពីអតីតកាល ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ផងដែរថា នៅក្នុងអំឡុងទស្សវត្សរ៍ ឆ្នាំ១៩៧០ ដើម្បីសម្រេចមហិច្ឆតាឈ្លានពាន និងរដ្ឋប្រហារទម្លាក់ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្រុមលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលមានអាមេរិក ជា បង្អែក បានបំផុសចលនាយុវជន និស្សិតនៅក្នុងរាជធានីភ្នំពេញ ធ្វើការប៉ះបោះ និងបាតុកម្ម រហូតទម្លាក់ព្រះបិតា ស្ថាបនិក សង្គមរាស្រ្តនិយមដ៏ឆ្នើម និងរុងរឿងរហូតបានសម្រេចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
    ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ហើយ ភាពវឹកវរ បានកើតឡើងពាសពេញប្រទេសទីបំផុត កម្លាំងយុវជននេះទៀត ត្រូវបានចលនាខ្មែរក្រហម ដែលដឹកនាំដោយក្រុមរបស់លោក ប៉ុល ពត បំផុសទូទាំង ប្រទេស ដើម្បីធ្វើការវាយលុករាជធានីភ្នំពេញដណ្តើមការគ្រប់គ្រងអំណាចពីលោកសេនាប្រមុខលន់នល់ រហូត បានជោគជ័យ និងកាន់កាប់រាជធានីភ្នំពេញបានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
    បច្ចុប្បន្នភាពកម្ពុជានេះវិញ ជាការកត់សម្គាល់នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោ បាយនៅកម្ពុជា ២២ថ្ងៃកន្លងទៅនេះ សកម្មភាពយុវជន ត្រូវបានមើលឃើញថា បានចូលរួមដង្ហែបក្សដែលពួកគេ គាំទ្រយ៉ាងផុសផុល។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឯណេះវិញ ដែលភាគច្រើនអ្នកនិយមលេង ជាយុវវ័យនោះ ក៏មិនអន់ប៉ុន្មានដែរ ពួកគេបានធ្វើការវាយប្រហារពាក្យសម្តីគ្នាទៅវិញទៅមក រហូតប្រើពាក្យអសុរោះស្ទើរក្លាយជា ជម្លោះ ព្រោះការពារបក្សនយោបាយខ្លួនគាំទ្រ។ ការស្រឡាញ់ និងគាំទ្រនេះ បានធ្វើឲ្យមជ្ឈដ្ឋានមានការព្រួយបា រម្ភនូវការបែងចែកយុវជនកម្ពុជាជាច្រើនក្រុមទៅ តាមនិន្នាការបក្សនយោបាយ។ អ្វីកាន់តែព្រួយខ្លាំងទៀត ការ សាបព្រោះនូវមនោគមវិជ្ជារបស់អ្នកនយោបាយបក្សប្រឆាំងសង្រ្គោះជាតិ ទៅលើបញ្ហាជនអន្តោប្រវេសន៍វៀត ណាម ដែលវាដូចគ្នាទៅនិងមនោគមន៍វិជ្ជារបស់អ្នកនយោបាយពីអតីតកាលតាមរយៈប្រយោគថា «លេខ ៤នាំ យួនចូលស្រុក ក៏ដូចជាពាក្យក្បាលយួនខ្លួនក្បែរ និងពាក្យពួកអាយួន…»។
    ប្រយោគទាំងនេះស្តាប់ហើយមិនមែនជារឿងធម្មតាឡើយ វាប្រៀបបាននិងកំហឹង ក៏ដូចជាព្យុះចិត្តរបស់យុវជន ដែលអាចដុតឲ្យពួកគេធ្វើអ្វីៗបានគ្រប់យ៉ាង ជាក់ស្តែងក្រុមពលករខ្មែរជាយុវជនបម្រើការនៅប្រទេសកូរ៉េខាង ត្បូង ព្រោះតែកំហឹងដុតឡើងដោយមនោគមវិជ្ជាស្នេហាជាតិ និងអន្តោប្រវេសន៍វៀតណាម បានធ្វើឲ្យពួកគេហ៊ានអារ ដៃសម្រក់ឈាមបញ្ជាក់ថា ពួកគេឈឺចាប់និងវត្តមានរបស់វៀតណាមនៅកម្ពុជា និងបង្ហាញថា ពួកគេស្នេហាជាតិ ។
    ពាក់ព័ន្ធនិងបញ្ហាអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា ដែលគណបក្សប្រឆាំងនៅកម្ពុជាកំពុងចាប់ធ្វើជា ចំណាប់ ខ្មាំងវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជននាពេលបច្ចុប្បន្ននេះ ត្រូវបានលោក បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ពន្យល់ថា បញ្ហាអន្តោប្រវេសន៍វៀតណាម មិនមែនទើបកើតមាននាពេលបច្ចុប្បន្ន នេះទេ គឺកើតមានតាំងពីសតវត្សរ៍ទី១៧ ក្នុងរជ្ជកាលព្រះបាទ ជ័យ ជេដ្ឋាទី២។ រជ្ជកាលនោះតាមរយៈព្រះរាជអគ្គ មហេសីជនជាតិវៀតណាម របស់ព្រះបាទជ័យជេដ្ឋាទី២ ឪពុកម្តាយរបស់ព្រះរាជអគ្គមហេសី បានចងដៃជាអ្នក បម្រើស្រី៥០០នាក់ និងអ្នកបម្រើប្រុស៥០០នាក់។
    លោកបណ្ឌិតសភាចារ្យបន្តថា ទោះបីជាដឹងយ៉ាងនេះក្តីអ្នកនយោបាយខ្មែរជាច្រើនសម័យកាល តែងយកបញ្ហា អន្តោប្រវេសន៍វៀតណាមមកធ្វើជាលេស វាយប្រហារលើកអ្នកកាន់អំណាច ដូចជាសម័យកាលព្រះបាទ នរោត្តម សីហនុ យកលេសអន្តោប្រវេសន៍វៀតណាម ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។
    លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ក៏បានថ្លែងរិះគន់ផងដែរលើក្រុមអ្នកនយោបាយ ដែលយកលេសដដែលៗ នេះថា ជាការបម្រើនយោបាយរបស់ខ្លួន ជាការឃោសនាបញ្ចុះបញ្ចូលយុវជនទៅតាមវោហារសាស្រ្ត និងកំហឹង ផ្ទាល់ខ្លួននាំឲ្យមានមហន្តរាយដល់ជាតិធ្ងន់ធ្ងរ។
    តាមការលើកឡើងនូវប្រវត្តិ និងសកម្មភាពខ្លះៗរបស់យុវជនខាងលើនេះ បានបង្ហាញឲ្យឃើញថា យុវជនត្រូវបាន ផ្សារភ្ជាប់យ៉ាងសំខាន់ទៅនិងព្រឹត្តិការណ៍ របស់សង្គមជាតិ ដូច្នេះយុវជនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការនាំ សង្គមជាតិទាំងការនាំទៅរកសុខសន្តិភាព វឌ្ឍនភាព និងភាពវឹកវរតាមចលនារបស់ពួកគេ។ តើយុវជនសម័យថ្មី សតវត្សរ៍ទី២១ គួរតែប្រកាន់គោលការណ៍ និងជំហរយ៉ាងណា ដើម្បីបន្តជួយឲ្យសង្គមកម្ពុជាទើបរកបានសន្តិ ភាពពេញលេញរយៈពេល១៥ឆ្នាំ មកនេះ បន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ ហើយជៀសឲ្យផុតនូវភាព ចលាចល និងការអន្តរាយដូចអតីតកាល? តើយុវជនគួរពឹងផ្អែកទៅលើអ្វីខ្លះ ដើម្បីបានជាមូលដ្ឋានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ជាពិសេសកុំឲ្យក្លាយជាឈ្នាន់នយោបាយតាមការអូសទាញ និងធ្លាក់ទៅក្នុងមនោគមន៍វិជ្ជារបស់ អ្នកនយោបាយ?
    ជាប្រទីបបំភ្លឺផ្លូវដល់យុវជនសម័យថ្មីជាសរសទ្រូងសង្គមជាតិ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលជាយុវ ជនធ្លាប់ហែលឆ្លងក្នុងភ្លើងសង្រ្គាមនាទស្សវត្សរ៍ឆ្នាំ៧០ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានថ្លែងថា យុវ ជនទាំងអស់មុននិងសម្រេចចិត្តធ្វើអ្វីមួយ គួរតែក្រឡេកទៅមើលអតីតកាលរបស់ខ្លួន របស់ក្រុមគ្រួសារ និងសង្គម ខ្មែរ ជាពិសេសប្រវត្តិសាស្រ្តរបស់ខ្មែរឲ្យបានច្បាស់។ យុវជនត្រូវមើលពីទង្វើរបស់ខ្លួន អាចនាំផលអាក្រក់អ្វីខ្លះ ដល់អនាគតរបស់ប្រទេសជាតិ ហើយយុវជនចង់មានសង្រ្គាម មានការបែកបាក់សាមគ្គីភាពតទៅទៀត ឬមួយចង់ ឲ្យកម្ពុជាឆ្លងកាត់សន្តិភាព ការអភិវឌ្ឍទៅក្នុងអនាគតកាល។
    លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បញ្ជាក់ថា «យុវជនស្វែងយល់ខ្លួនឯងឲ្យបានច្បាស់នូវព័ត៌មាន ដែលបាន ផ្សព្វផ្សាយ ហើយធ្វើម៉េចកុំឲ្យចិត្តគំនិតរបស់ខ្លួនពុះកញ្ច្រោល។ ទាក់ទងនិងនយោបាយត្រូវមើលទៅអតីតកាល របស់គណបក្សនយោបាយនីមួយៗ ត្រូវតែមើលអំពីអតីតកាលរបស់ប្រទេសជាតិរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយពិចារណាពីអតីតកាលផង ហើយមើលថា តើបច្ចុប្បន្នកាល ដែលចេញមកពីអតីតកាលហ្នឹង វាបានមក ដោយសារអ្វី។ បន្ទាប់ពីហ្នឹងទើបយើងគិតពិចារណាឡើងវិញ កុំឲ្យចិត្តយើងពុះកញ្រ្ចោល និងដោយកំហឹងវាធ្វើឲ្យ យើងមិនទទួលបានជោគជ័យ ធ្វើឲ្យយើងចាញ់ប្រទេសជិតខាង ដែលគេកំពុងមានការអភិវឌ្ឍ មានសណ្តាប់ធ្នាប់ ល្អជាងយើង»។«យើងរួមទាំងអស់គ្នា ដើម្បីកសាងសន្តិភាព ការឯកភាពជាតិទៅមុខទៀត ព្រោះសន្តិភាព និងការ ឯកភាពជាតិយើងហ្នឹងនៅខ្លីណាស់ ទើបបានអាយុកាល ១៥ឆ្នាំ ចឹងយើងត្រូវកសាងឲ្យបានរឹងមាំសិន ព្រោះអ្វី ដែលយើងចង់បាន មិនមែនមួយថ្ងៃអាចធ្វើបាននោះទេ យើងតស៊ូរាប់ឆ្នាំ»។
    លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានសម្តែងការសោកស្តាយផងដែរថា បញ្ហាប្រវត្តិសាស្រ្ត និងយោបាយ នៅកម្ពុជា ត្រូវបានគេផ្សព្វផ្សាយជាច្រើន តែយុវជនមួយចំនួនមិនបានឲ្យតម្លៃទៅលើនយោបាយ និងប្រវត្តិសាស្រ្ត និងមិនឲ្យតម្លៃទៅលើប្រព័ន្ធផ្សព្វផ្សាយនោះទេ។
    លោកបណ្ឌិតសភាចារ្យគូសបញ្ជាក់ថា «ជួនកាលគាត់អត់ដែលស្តាប់ អត់យកមកពិចារណា ហើយជួនកាលគាត់ ស្តាប់តែម្ខាង ជឿតែម្ខាង ស្តាប់តែម្ខាង គាត់មានទស្សនៈបែកចេញ។ កន្លែងហ្នឹងហើយជាគ្រោះថ្នាក់ ដែលគាត់ មិនស្គាល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ផ្ទុយទៅវិញពេលនេះ បែរទៅជាយកពាក្យចចាមអារ៉ាម យកការនិយាយខ្សឹប ខ្សៀវគ្នា ឬការលេងសើចធ្វើជាបញ្ហាធំនៅក្នុងជីវិតរបស់គាត់»។«គាត់អត់ចង់ដឹង ជួនកាលគាត់ស្តាប់ចម្រៀងច្រើន ជាង ពេលណានិយាយបញ្ហាប្រទេសជាតិ គាត់អត់យកចិត្តទុកដាក់ បើសិនទាក់ទងខនសើត ចម្រៀង សិល្បៈ ចាំច្រើនជាងប្រវត្តិសាស្រ្តខ្មែរទៅទៀត»។
    អ្នកវិភាគឯករាជ្យនៅកម្ពុជា លោកបណ្ឌិត សុខ ទូច ក៏បានថ្លែងផងដែរថា យុវជនកម្ពុជា ០,២ភាគរយប៉ុណ្ណោះ ដែលចូលចិត្តស្វែងយល់ ហើយភាគច្រើនបំផុត នៃយុវជនចូលចិត្តស្តាប់ មើល តែមិនចូលចិត្តអាន ហើយបើគេ និយាយសមជឿគេភ្លាមដោយគ្មានការពិចារណា។ បញ្ហានេះហើយ ដែលយុវជនងាយនឹងធ្លាក់ទៅក្នុងមនោគមន៍ វិជ្ជា និងក្លាយជាអាវុធតស៊ូអំណាច និងតស៊ូឈ្នះចាញ់របស់អ្នកនយោបាយ។
    តើគួរធ្វើយ៉ាងណាដើម្បីឲ្យយុវជនខ្មែរងាកមកអាន និងស្វែងយល់ឲ្យបានច្រើនពីប្រវត្តិសាស្រ្ត និងជីវិតនយោបាយ ដែលជាជោគវាសនាប្រទេសជាតិ?
    លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានថ្លែងថា ត្រូវតែពន្យល់យុវជនទាំងអស់ឲ្យយល់ថា អាយុជីវិតប្រទេស ជាតិវាផ្សារភ្ជាប់ជាមួយជីវិតរបស់យុវជន និងក្រុមគ្រួសារ។ បញ្ហាពន្យល់ទាំងអស់នេះ គឺត្រូវស្ថិតលើឪពុក-ម្តាយ ហើយក្រសួងអប់រំត្រូវបង្កើនកម្មវិធីសិក្សាពីប្រវត្តិសាស្រ្ត និងភូមិសាស្រ្តផងដែរ។
    លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះ «ពន្យល់គាត់ឲ្យយល់ថា អាយុជីវិតប្រទេសជាតិ វាជាប់ជាមួយអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រោះសព្វថ្ងៃហ្នឹងគាត់យល់ថា អាបញ្ហាអស់ហ្នឹងអត់ពាក់ពាក់ព័ន្ធជាមួយគាត់ទេ គាត់ដូចជាអ្នក នៅក្រៅសាច់រឿង។ គាត់មានហ្វេសប៊ុកមើល មានអ៊ីនធើណេតមើល តែគាត់អត់មើលអ្វីទាក់ទងប្រវត្តិសាស្រ្តខ្មែរ »។ «ភារកិច្ចនេះ ឈរទៅលើក្រុមគ្រួសារជាដំបូង ឪពុក-ម្តាយ ដែលជាអ្នកអប់រំកូនធ្វើម៉េចពន្យល់កូនឲ្យយល់ពី តម្លៃ នៃការយល់ដឹងអំពីសង្គមជាតិរបស់ខ្លួន អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ព្រោះប្រវត្តិសាស្រ្ត វប្បធម៌ជាព្រលឹង ជា អត្តសញ្ញាណរបស់ខ្លួន។ ប្រព័ន្ធអប់រំ ត្រូវមានការអប់រំទាក់ទងប្រវត្តិសាស្រ្ត ជាមួយការគ្រប់គ្រងប្រទេសជាតិឲ្យ បានច្បាស់លាស់ ហើយជំរុញឲ្យការរៀនប្រវត្តិសាស្រ្ត និងភូមិសាស្ត្រឲ្យបានទ្វេដង»។
    សម្រាប់លោកបណ្ឌិត សុខ ទូច វិញក៏មិនខុសពីលោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រដែរ ដើម្បីឲ្យយុវជនកម្ពុជា ក្លាយជាសសរទ្រូងប្រទេសជាតិពិតប្រាកដ និងមិនទោទន់តាមការអូសទាញរបស់អ្នកនយោបាយនោះ យុវជន ត្រូវតែខិតខំអាន និងស្វែងយល់ឲ្យបានកាន់តែច្រើនពីប្រវត្តិសាស្រ្ត។ ទន្ទឹមនេះ អាណាព្យាបាលទាំងអស់ ត្រូវតែ បំផុសឲ្យកូនប្រុស-ស្រីរបស់ខ្លួន ចាប់អារម្មណ៍ទៅលើការអាន ដើម្បីបង្កើនចំណេះដឹង។
    លោកបណ្ឌិតថ្លែងថា «ដើម្បីឲ្យគាត់ទ្រង់ញាណ គាត់យល់ដឹងយើងបង្កើតបណ្ណាល័យ ហើយបំផុសអ្នកធំៗហ្នឹង កុំយកលុច្សស៊ីសដាក់មុខផ្ទះ ត្រូវយកទូសៀវភៅទៅដាក់ផ្ទះ ហើយបង្រៀនកូន។ ផ្ទះមួយមានបណ្ណាល័យមួយ កុំឲ្យមានតែដបស្រា នៅបន្ទប់ទឹកត្រូវមានកាសែត បង្រៀនឲ្យមានការអាន»។ «កុំនាំកូនទៅតែហែមប៊ូហ្គ័រពេក នាំ ទៅមើលបណ្ណាល័យ ទៅមើលកន្លែងលក់សៀវភៅ បណ្តុះឲ្យកូនចេះស្រឡាញ់សៀវភៅ ចេះអាន កាលណាវា អានបានច្រើន វាទទួលព័ត៌មានច្រើន វានឹងចេះធ្វើការពិចារណាហើយ កាលណាព័ត៌មានវាតិច ហើយវាមិនបាន ព័ត៌មាននៅក្នុងដៃទៀត ហើយវាមិនអាចយកព័ត៌មានមកវិភាគបាន នោះគឺជាកំហុសយើងទាំងអស់គ្នា»។
    ដូចការរៀបរាប់ និងលើកបង្ហាញខាងលើ យុវជនកម្ពុជាបើចង់ក្លាយជាយុវជន នៃសសរទ្រូងប្រទេសជាតិពិតប្រា កដ ជាអ្នកស្រឡាញ់ ស្នេហាជាតិពិតប្រាកដ ត្រូវតែនាំគ្នាចេះអាន ចេះស្វែងយល់ពីអតីតកាល ពីប្រវត្តិសាស្រ្ត របស់ជាតិខ្មែររក្សាជំហរមួយដ៏ត្រឹមត្រូវ ឈរលើស្មារតីពិចារណា ដ៏ល្អិតល្អន់ជាទីបំផុត ដើម្បីបន្តការរក្សាបាននូវ សន្តិភាព សាមគ្គីភាពជាតិ និងនាំជាតិឲ្យរីកចម្រើន ជៀសផុតពីមហន្តរាយ ជាពិសេសមិនធ្វើឲ្យខ្លួនយើងក្លាយជា ឈ្នាន់បម្រើអ្នកនយោបាយ៕
    **********************************************************

    វិចារណកថាៈ ចៀសវាងអំពើហិង្សា ដើម្បីឲ្យការបោះឆ្នោត មានបរិយាកាសល្អ
    Friday, 19 July 2013 18:54 ដោយៈ ដើមអម្ពិល (DAP)-ID:009

    នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា រហូតមកដល់ ពេលនេះបាន កើតមាន នូវអំពើហិង្សា មួយចំនួនក្នុង ពេលដង្ហែក្បួន ដែលបញ្ហានេះកំពុង ធ្វើឲ្យប៉ះពាល់ ដល់បរិយាកាសនៃការ បោះឆ្នោត ។ ជាក់ស្តែងកាលពី ថ្ងៃពុធ ទី១៧ ខែកក្កដា កន្លងទៅនេះសកម្មជនគណបក្ស សង្គ្រោះជាតិម្នាក់ ត្រូវបាន ចាប់ខ្លួន និងចោទប្រកាន់ ដោយតុលាការ ខេត្តកណ្តាល ពីបទប្រើអំពើហិង្សាដោយចេតនា នៅក្នុងការប៉ះ ទង្គិចគ្នាមួយ រវាង ក្បួនយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា កាលពីថ្ងៃចន្ទ បណ្តាលឲ្យអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាមួយរូប ត្រូវរងរបួស។ ប្រភពពីមន្ត្រី តុលាការខេត្ត កណ្តាល បានឲ្យដឹងថា សកម្មជន គណបក្សសង្គ្រោះជាតិ ឈ្មោះ ប៉ែន សុខន ត្រូវបានបញ្ជូនទៅឃុំ ខ្លួនបណ្តោះ អាសន្នរង់ចាំការជំនុំជម្រះ បន្ទាប់ពីព្រះរាជអាជ្ញារងសាកសួររួចមក ។
    ក្រុមអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបាន កត់សម្គាល់ថាមួយរយៈចុងក្រោយនេះ ក្បួនយុទ្ធនាការឃោសនា របស់គណបក្សនយោបាយមួយចំនួន តែងតែមានការប្រឈមមុខដាក់គ្នា ហើយការផ្ទុះអំពើហិង្សាតិចឬច្រើន បង្ក ឲ្យមានរបួសស្នាមនោះកំពុងតែធ្វើឲ្យប៉ះពាល់បរិយាកាសនៃការបោះឆ្នោត ។ ក្នុងនោះក្បួនយុទ្ធនាការឃោសនា របស់ គណបក្សសង្គ្រោះជាតិ ពេលខ្លះបានកើតមានភាពអនាធិបតេយ្យយ៉ាងពេញបន្ទុក រហូតដល់អ្នកដឹកនាំ ឃោសនាមិន អាចទប់ស្កាត់បាននៅពេលប្រឈមមុខដាក់គ្នា ជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ។ បញ្ហា នេះអ្នក ដឹកនាំក្បួនយុទ្ធនាការឃោសនា របស់ គណបក្សសង្គ្រោះជាតិ ត្រូវប្រុងប្រយ័ត្ននៅពេល អ្នកចូលរួម ដង្ហែ ក្បួន មានចំនួនច្រើននៅតាមដងផ្លូវសាធារណៈ ព្រោះអាចធ្វើឲ្យមានភាពច្របូកច្របល់កើតឡើង ។ មានន័យថា អ្នកដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់ គណបក្សសង្គ្រោះជាតិ ត្រូវណែនាំដល់សកម្មជននិងអ្នក គាំទ្ររបស់ខ្លួនឲ្យគោរពច្បាប់ទម្លាប់ និងគោរពនីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យ ដំណើរ ការឃោសនា ប្រព្រឹត្តទៅដោយសន្តិវិធី ។
    ទាក់ទងទៅនឹងយុទ្ធនាការឃោសនា ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៧ ខែកក្កដា គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប) ទទួលបានពាក្យបណ្តឹង២៣៩ ជាចំនួនកើនលើសឆ្នាំ២០០៨ ។ គិតមកដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៣ គឺនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹងឈាន មកដល់។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដាថា គ.ជ.ប ទទួល បានពាក្យបណ្តឹងចំនួន ២៣៩ នៅថ្នាក់ឃុំសង្កាត់ ក្នុងនោះដោះស្រាយបានចំនួន១៨៨បណ្តឹង និងកំពុងដោះ ស្រាយ៥១បណ្តឹង ។ បណ្តឹង នៅថ្នាក់ខេត្ត មាន៦៦ដោះស្រាយបាន៤៩បណ្តឹង និងកំពុងដោះស្រាយចំនួន១៧ បណ្តឹង ហើយបណ្តឹងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្ឆោតមានចំនួន ១២ដោះស្រាយបានចំនួន៦ នៅសល់៦បណ្តឹង ។ មន្ត្រីជាន់ ខ្ពស់ គ.ជ.ប បានឲ្យដឹងទៀតថាបណ្តឹងចំនួន២៣៩នោះ គ.ជ.ប ទទួលបានមកពី រាជធានី-ខេត្ត ចំនួន២២ហើយ បណ្តឹងនៅត្រឹមថ្នាក់ខេត្តមាន១៨ខេត្ត នឹងបណ្តឹងមកដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មាន៧ខេត្ត ។ បើប្រៀបធៀបទៅនឹងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រឆ្នាំ២០០៨ឃើញថា ពាក្យបណ្តឹង មានការកើនឡើងយ៉ាងច្រើន ។
    អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេង រយៈពេល ២១ថ្ងៃកន្លងទៅ កើតមានការប្រើពំពើហិង្សាដាក់គ្នាទៅវិញទៅមក រវាងគណបក្សនយោបាយមួយចំនួន រហូតដល់ មានការប្តឹងផ្តល់ ចំនួន១៣ករណី ។ ប៉ុន្តែរាល់អំពើហិង្សាដែលបានកើតឡើង មិនមានលក្ខណៈធ្ងន់ធ្ងរ ដល់អាយុ ជីវិតទេ គឺគ្រាន់តែមានរបួសស្នាម បន្តិចបន្តួចហើយត្រូវបានដោះស្រាយ ជាបន្តបន្ទាប់ ។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ក៏ បានឲ្យដឹងផងដែរទាក់ទងនឹងចំនួន អ្នកសង្កេតការណ៍ក្នុងថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឆាប់ៗខាងមុខ នេះ។ ជាក់ស្តែងបើគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតទទួលអ្នក សង្កេតការណ៍ជាតិសរុបចំនួន២៤ ៧៧៧នាក់ ដែលមកពីសហគមន៍អង្គការចំនួន៣១ និងអ្នក សង្កេតការណ៍ អន្តរជាតិ ចំនួន៦៣នាក់ មកពី១១ប្រទេសហើយកំពុងតែពិនិត្យទទួលអ្នកសង្កេតការណ៍ ជាបន្តបន្ទាប់ទៀត ។ ប្រការ នេះអាចធ្វើឲ្យការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ប្រព្រឹត្តទៅដោយរលូន ស្របតាម គោលការណ៍ ប្រជាធិប តេយ្យសេរីពហុបក្សជាមិនខាន ។
    មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានលើកឡើងថា រយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះយុទ្ធនាការឃោ សនារក សំឡេង ឆ្នោតរបស់គណបក្សនយោបាយនានា នឹងត្រូវបញ្ចប់តាមការគ្រោងទុក ។ ដូច្នេះការទប់ស្កាត់កុំឲ្យ មាន អំពើ ហិង្សានយោបាយកើតឡើង គឺជាបញ្ហាសំខាន់ណាស់ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ព្រោះ ប្រជាពលរដ្ឋបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះឆ្នោត គាំទ្រគណបក្សណាមួយដែលខ្លួនពេញចិត្តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ បើតាមអ្នកសង្កេតការណ៍ឯករាជ្យបានវាយតម្លៃទុកជាមុនថា គណបក្សប្រជាជនកម្ពុជា នឹង ទទួលបានជោគជ័យយ៉ាងធំធេង បន្តទៀតព្រោះគណបក្សនេះមានគោលនយោបាយត្រឹមត្រូវ តាមសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ជាពិសេស គណបក្សប្រជាជនកម្ពុជាមានស្នាដៃ នាំមកនូវសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ។ ចំណែក គណបក្សសង្គ្រោះជាតិ ដែលជាគូប្រ ជែង ពុំមានលទ្ធភាពយកឈ្នះលើគណបក្សប្រជាជនកម្ពុជា បានទេព្រោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាន ស្គាល់មុខមាត់ពិត របស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាមេដឹកនាំ គណបក្សសង្គ្រោះជាតិ យ៉ាង ច្បាស់លាស់គ្រប់ជ្រុងជ្រោយរួចហើយ ៕
    **************************************************************
    វិចារណកថា ៖ “នយោបាយបង្រួប បង្រួមជាតិ សំខាន់ណាស់សម្រាប់កម្ពុជា”
    Friday, 19 July 2013 18:53 ដោយៈ ដើមអម្ពិល (DAP)-ID:009

    បើគិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ខែធ្នូ ឆ្នាំ ១៩៩៨ គឺប្រទេស កម្ពុជា ញាំញីដោយភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ ធ្វើឱ្យប្រទេសជាតិទទួលរងនូវ ការបំផ្លិចបំផ្លាញយ៉ាងមហន្ដរាយ ហើយ មនុស្សរាប់លាននាក់ ត្រូវ បានស្លាប់បាត់បង់ ជីវិត ។ប្រជាពលរដ្ឋខ្មែរ មានវ័យចំណាស់ៗ ដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏វក់វី និង ធ្លាប់ឆ្លង កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ៨ខែ និង២០ថ្ងៃ ពិតជា មិនចង់ឱ្យមានរឿងឈឺចាប់ខ្លោច ផ្សាកើត ឡើង នៅក្នុងទឹកដីអង្គរតទៅទៀតឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ នាំគ្នាបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា អស់រយៈពេលជា ច្រើនអាណត្ដិមកហើយ ដើម្បីស្ថិរភាព សន្ដិ ភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។ស្នាដៃធំធេង របស់គណបក្សប្រជាជន កម្ពុជា ក្នុងការផ្ដួល រំលំរបបប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហម ទាំងស្រុង កាលពីចុងឆ្នាំ ១៩៩៨ ត្រូវបានប្រជាពលរដ្ឋខ្មែរចងចាំជារៀង រហូត ។
    ក្រុមអ្នកតាមដានស្ថានការណ៍នយោ បាយ ក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ថា មានកត្ដាសំខាន់ៗជាច្រើន ដែល ធ្វើឱ្យប្រជា ពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបាន ជ័យជំនះ ដើម្បីដឹកនាំរាជរដ្ឋាភិ បាល។ ប្រវត្ដិសាស្ដ្របានចារទុកយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មាន ស្នាដៃក្នុង ការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យរួចផុតពី របបវាលពិឃាតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ហើយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាអ្នកធ្វើឱ្យអង្គការចាត់ តាំងខ្មែរក្រហម រលាយទាំងស្រុងនៅចុង ឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាពពេញលេញ សម្រាប់កម្ពុជា។ រឿងរ៉ាវប្រវត្ដិសាស្ដ្របែប នេះ គឺជារឿងពិតដែលពុំ មានអ្នកនយោបាយ ណាអាចបំភ្លៃបានឡើយ ព្រោះប្រជាពលរដ្ឋ ខ្មែរជាអ្នកឆ្លងកាត់ភ្លើងសង្គ្រាម ដោយផ្ទាល់ ជាអ្នកបានដឹងគ្រប់ហេតុការណ៍រាប់ទសវត្សរ៍ កន្លងទៅនេះ។ ដូច្នោះហើយទើបប្រជាពល រដ្ឋខ្មែរភាគច្រើន បោះ ឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដើម្បីឱ្យសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋ មន្ដ្រីដឹកនាំរាជរដ្ឋាភិបាល ។
    នៅក្នុងការបោះឆ្នោតជាតិអាណត្ដិទី៤ ខែកក្កដា ឆ្នាំ ២០០៨ ប្រជាពលរដ្ឋខ្មែរភាគ ច្រើនលើសលប់បោះឆ្នោត គាំទ្រគណបក្ស ប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សនេះទទួល បាន ៩០អាសនៈនៅក្នុងរដ្ឋសភា ។ប្រការ នេះគឺដោយ សារតែប្រជាពលរដ្ឋជឿជាក់លើ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ក្នុងការ ធ្វើឱ្យ ប្រទេសជាតិមានសន្ដិសុខ សន្ដិភាពពេញ លេញ ហើយប្រជាពលរដ្ឋអាចរស់នៅ និង ប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្ដ ។ ជា ពិសេស កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានមជ្ឈ ដ្ឋានជាតិ និងអន្ដរជាតិដឹងយ៉ាងច្បាស់ថា ជា ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោហ៊ុន សែន យ៉ាងពិតប្រាកដ ។ ចំណែកអ្នកនយោ បាយមួយចំនួនទៀត ដែលវាយប្រហារលើ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន គឺជាជនឱកាសនិយមស្វែងរក អំណាច និងផលប្រយោជន៍ដោយឥតអៀន ខ្មាស ។
    ថ្មីៗនេះ តាមរយៈសំណើរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា ព្រះ មហាក្សត្រខ្មែរ ព្រះបាទ សម្ដេចព្រះបរម នាថ នរោត្ដម សីហមុនី បានព្រះរាជទាន ទោសដល់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដើម្បីឱ្យមេដឹកនាំគណបក្ស ប្រឆាំងរូបនេះវិលត្រឡប់មកកាន់ប្រទេស កម្ពុជាវិញ ។ សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យមានការលើកលែងទោស ដល់លោក សម រង្ស៊ី គឺជា សក្ខីភាពបង្ហាញ យ៉ាងច្បាស់អំពីគោលនយោបាយ បង្រួប បង្រួមជាតិផ្សះផ្សាជាតិ ធ្វើឱ្យមានឯកភាព ជាតិខ្មែរ យ៉ាងពិតប្រាកដ ហើយអ្នកនយោ បាយប្រឆាំងនឹងគណបក្សប្រឆាំង គួរទទួល ស្គាល់ការពិតជុំវិញបញ្ហានេះ ។ ម្យ៉ាងទៀត ជាការបង្ហាញឱ្យសហគមន៍អន្ដរជាតិ និង បណ្ដាប្រទេសមហាអំណាចមើលឃើញថា កម្ពុជាមានលទ្ធ ភាពដោះស្រាយបញ្ហាទាំង ឡាយដោយខ្លួនឯង ពុំចាំបាច់មានការអន្ដរា គមន៍ពីបរទេសនោះទេ ។
    ក្រុមអ្នកវិភាគនយោបាយបានវាយតម្លៃ ថា គោលនយោបាយបង្រួបង្រួមជាតិ ផ្សះ ផ្សាជាតិ ធ្វើឱ្យមានឯកភាពជាតិ ខ្មែររបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបើកផ្លូវ ឱ្យលោក សម រង្ស៊ី វិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ អាចធ្វើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ប្រព្រឹត្ដទៅ ដោយ រលូនស្របតាមគោលការណ៍ប្រជាធិប តេយ្យសេរីពហុបក្ស ។ គោលនយោបាយ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងធ្វើឱ្យ មានឯកភាពជាតិ គឺជាជំហររបស់គណបក្ស ប្រជាជនកម្ពុជាតាំងពីយូរមកហើយ ដូច្នេះ សហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អន្ដរ ជាតិ គួរទទួលស្គាល់ការពិត ដោយមិនត្រូវ មើលមកគណបក្សប្រជាជនកម្ពុជា និងសម្ដេច តេជោ ហ៊ុន សែន ក្នុងក្រសែភ្នែក មិនល្អតទៅទៀតឡើយ ។ ដោយហេតុថា ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ធ្វើឱ្យ មានឯកភាពជាតិ គឺជាកត្ដាសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដើម្បីរក្សាស្ថិរភាព នយោបាយ និងសន្ដិ ភាពពេញលេញ ដើម្បី ឱ្យសង្គមជាតិកម្ពុជាមានការអភិវឌ្ឍលើ គ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅសុខ សាន្ដ ជារៀងរហូត ៕
    សមាជិកសភា អាម៉េរិក៖ ប្រវត្តិសាស្រ្ត បង្ហាញថា អាម៉េរិកធ្វើឲ្យកម្ពុជា បរាជ័យដ៏ឈឺចាប់ និងរួមចំណែកបង្កើត របបប៉ុលពត
    Friday, 19 July 2013 18:51 ដោយៈ ដើមអម្ពិល (DAP)-ID:009

    – សមាជិកក្រុមប្រឹក្សា អភិបាលធុរកិច្ច អាមេរិកាំង-កម្ពុជា សរសើរពីបរិយាកាស បោះឆ្នោត និងសិទ្ធិមនុស្ស នៅកម្ពុជា
    ភ្នំពេញ៖ សមាជិកសភាតំណាងរាស្រ្ត របស់អាម៉េរិក បានលើកថា ប្រវត្តិសាស្រ្តរបស់អាម៉េរិក បានធ្វើឲ្យកម្ពុជា បរាជ័យ ដ៏ឈឺចាប់ និងនាំឲ្យ កម្ពុជាធ្លាក់ចូល ក្នុងរបបប៉ុលពត តែមកដល់ពេល បច្ចុប្បន្នអាមេរិក បានផ្តល់ជំនួយ តិចតួច បំផុត សម្រាប់ស្រោចស្រង់ប្រទេស ក្នុងតំបន់អាស៊ីមួយនេះ។
    នេះជាការលើកឡើងរបស់លោក Faleomavaega សមាជិកសភាតំណាងរាស្រ្ត សហរដ្ឋអាម៉េរិក នៅក្នុងសវនា ការមួយមានឈ្មោះថា «កម្ពុជាកំពុងលេចឡើង នូវវិបត្តិសង្គម និងនយោបាយ» ដែលរៀបចំឡើង កាលពីថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០១៣។ ការលើកឡើងនេះ ក៏ស្របពេលដែលសមាជិក សភាអាម៉េរិក លោក ដា

  2. cheath says:

    សមាជិកសភា អាម៉េរិក៖ ប្រវត្តិសាស្រ្ត បង្ហាញថា អាម៉េរិកធ្វើឲ្យកម្ពុជា បរាជ័យដ៏ឈឺចាប់ និងរួមចំណែកបង្កើត របបប៉ុលពត
    Friday, 19 July 2013 18:51 ដោយៈ ដើមអម្ពិល (DAP)-ID:009

    – សមាជិកក្រុមប្រឹក្សា អភិបាលធុរកិច្ច អាមេរិកាំង-កម្ពុជា សរសើរពីបរិយាកាស បោះឆ្នោត និងសិទ្ធិមនុស្ស នៅកម្ពុជា
    ភ្នំពេញ៖ សមាជិកសភាតំណាងរាស្រ្ត របស់អាម៉េរិក បានលើកថា ប្រវត្តិសាស្រ្តរបស់អាម៉េរិក បានធ្វើឲ្យកម្ពុជា បរាជ័យ ដ៏ឈឺចាប់ និងនាំឲ្យ កម្ពុជាធ្លាក់ចូល ក្នុងរបបប៉ុលពត តែមកដល់ពេល បច្ចុប្បន្នអាមេរិក បានផ្តល់ជំនួយ តិចតួច បំផុត សម្រាប់ស្រោចស្រង់ប្រទេស ក្នុងតំបន់អាស៊ីមួយនេះ។
    នេះជាការលើកឡើងរបស់លោក Faleomavaega សមាជិកសភាតំណាងរាស្រ្ត សហរដ្ឋអាម៉េរិក នៅក្នុងសវនា ការមួយមានឈ្មោះថា «កម្ពុជាកំពុងលេចឡើង នូវវិបត្តិសង្គម និងនយោបាយ» ដែលរៀបចំឡើង កាលពីថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០១៣។ ការលើកឡើងនេះ ក៏ស្របពេលដែលសមាជិក សភាអាម៉េរិក លោក ដាណា រ៉ូរ៉ាបាឃើ លើកឡើងពីភាពអវិជ្ជមាន មួយចំនួននៅកម្ពុជា ដោយគ្រាន់តែស្តាប់ របាយការណ៍របស់ក្រុម អង្គការ សង្គម ស៊ីវិល មួយក្តាប់តូច ដោយមិនឈរលើលើ ទិដ្ឋភាពជាក់ស្តែង និងពិនិត្យឲ្យបានគ្រប់ ជ្រុងជ្រោយ ដែល កំពុងកើតមាននៅ កម្ពុជា។
    សមាជិកសភាតំណាងរាស្រ្ត អាម៉េរិករូបនេះ បានថ្លែងបន្តថា «ប្រវត្តិសាស្រ្តបង្ហាញថា សហរដ្ឋអាម៉េរិក បានធ្វើឲ្យ កម្ពុជាបរាជ័យ ដ៏ឈឺចាប់ ហើយសវនាការថ្ងៃនេះ សន្និដ្ឋានទុកជាមុនថា កម្ពុជា មានកំហុសដោយ សារមិនមាន លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ ដូចដែលយើងចង់បាន»។ «គួរឲ្យសង្វេគណាស់ ដែលប្រវត្តិសាស្រ្ត បង្ហាញថា សហ រដ្ឋអាម៉េរិក មានចំណែកធ្វើឲ្យ កើតមានរបបប៉ុលពត ហើយសព្វថ្ងៃនេះ បែរជាប្រទេសចិនជាប្រទេស ផ្តល់ជំនួយ ដ៏ ច្រើនដល់កម្ពុជា មានចំនួន ៨០០លានដុល្លារ ពីឆ្នាំ ២០០៧ ដល់ ២០០៨។ រីឯសហរដ្ឋអាម៉េរិក បានផ្តល់ជំនួយ តែជាង ១០០លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ»។
    លោក Faleomavaega បានលើកឡើងជាអនុសាសន៍ជាច្រើន ដើម្បីឲ្យអង្គសវនាការពិចារណាឡើងវិញ ពីកិច្ច សហប្រតិបត្តិការរវាងអាម៉េរិកជាមួយបណ្តា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសជាមួយប្រទេសកម្ពុជា ដែលអាម៉េរិកធ្លាប់បានធ្វើខុសយ៉ាងធ្ងន់ធ្ងរជាមួយនោះ។
    លោក បានលើកឡើងថា «នាពេលថ្មីៗនេះ សហរដ្ឋអាម៉េរិក ហាក់បីដូចជាមានបេសកកម្មបង្កភាពច្របូក ច្របល់ នៅទីនេះ នៅទីនោះ និងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក ដែលយើងអាចប្រើប្រាស់សម្ព័ន្ធមិត្ត និងដៃគូ ទាំងនេះ បាន។ ខ្ញុំសង្ឃឹមថា ករណីរបស់កម្ពុជា យើងនឹងដំណើរការដោយភាពប្រុងប្រយ័ត្ន»។
    លោក Faleomavaega បានលើកឡើងផងដែរថា ប្រសិនបើអាម៉េរិកយកចិត្តទុកដាក់ខ្លាំងអំពីសិទ្ធិមនុស្សនៅ កម្ពុជា ដែលអាម៉េរិកធ្លាប់បរាជ័យ ដ៏ឈឺចាប់នោះ អាម៉េរិក គួរតែពិចារណាពាក្យពេជ្រ របស់សមាជិក សភា ពាណិជ្ជ កម្មអាម៉េរិកាំង ដែលទើបនឹងលើកឡើងថ្មីៗនេះថា «មធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិ មនុស្ស គឺត្រូវ ជំរុញឲ្យមានការវិនិយោគដើមទុនប្រកបដោយការទទួលខុសត្រូវ»។
    លោក Daniel Mitchell នាយកប្រតិបត្តិ SRP International Group និងជាសមាជិកក្រុមប្រឹក្សាភិបាល ធុរកិច្ច អាមេរិកាំង-កម្ពុជា ក៏បានធ្វើសេចក្តីសន្និដ្ឋាន នៅក្នុងអង្គសវនាការនោះផងដែរ ថា បរិយាកាសដំណើរការ ឃោសនាបោះ ឆ្នោត ក៏ដូចជាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែមានភាពល្អប្រសើរច្រើន មិនដូចជាការលើក ឡើងរបស់ក្រុមអង្គ សង្គមស៊ីវិលមួយចំនួនតូចនោះទេ។
    លោក Daniel Mitchell បានថ្លែងថា «បរិយាកាសដំណើរការឃោសនាបោះឆ្នោតពេលនេះ មានលក្ខណៈស្ងប់ ស្ងាត់ល្អជាងពេលមុនៗ។ អំពើហិង្សាផ្នែកនយោបាយស្ទើរតែគ្មាន ចាប់តាំងពីថ្ងៃដំបូង នៃយុទ្ធនាការឃោសនា បោះឆ្នោត ដែលចាប់ផ្តើមកាលពីចុងខែមុន។ គណបក្សធំៗ ចំនួនពីរ បានដង្ហែក្បួនឃោសនាលើដងផ្លូវតែមួយ ប៉ុន្តែមិនមានឧប្បទ្ទវហេតុនោះទេ។»
    សមាជិកក្រុមប្រឹក្សាភិបាលធុរកិច្ចអា មេរិកាំង-កម្ពុជា រូបនេះ បន្តថា ប្រទេសកម្ពុជាមានអង្គការ និងសង្គមស៊ីវិល ជាង ៣.០០០ កំពុងបំពេញការងារយ៉ាងសកម្ម និងស្វាហាប់ ហើយមានសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិទៀត ផង។ ជាងនេះទៅទៀត កម្ពុជាមានអង្គការសាព័ត៌មាន ដែលបោះពុម្ពផ្សាយជាសេរី ដោយមិនមានការដាក់កម្រិត អ្វីឡើយ។ សារព័ត៌មានទាំងនោះ បានសរសេរអត្ថបទរិះគន់រដ្ឋាភិបាលជារៀងរាល់ថ្ងៃ។
    លោក Daniel Mitchell បញ្ជាក់ថា «ការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន គឺជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពមួយក្នុងការ ដោះស្រាយបញ្ហាសិទ្ធិមនុស្ស។ ដូចនេះ រដ្ឋាភិបាល និងធុរកិច្ចសហរដ្ឋអាមេរិក មិនគួរឲ្យបាត់បង់ឱកាសនេះ នៅ ក្នុងប្រទេសកម្ពុជាឡើយ។ បរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសចូលរួមធ្វើឲ្យ សេដ្ឋកិច្ចរីក ចម្រើន ដែលអាចជួយប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើ។ ការបន្តផ្តល់ជំនួយបរទេស និងការលើកស្ទួយ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច គឺជាការផ្តល់ឱកាសដ៏ល្អបំផុតមួយក្រោយការបោះឆ្នោត»។
    ការលើកឡើងនូវទិដ្ឋភាពជាក់ស្តែង និងបច្ចុប្បន្នភាពកម្ពុជា ដែលកំពុងតែមាន ពីសំណាក់មន្រ្តីជាន់ខ្ពស់អាម៉េរិក ទាំង ២រូបខាងលើ ត្រូវបានប្រជាពលរដ្ឋកម្ពុជា សម្តែងនូវការសាទរហើយរំពឹងយ៉ាងមុតមាំថា រដ្ឋាភិបាលអាមេរិក របស់លោក បារ៉ាក់ អូបាម៉ា នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដូចដែលបានធ្វើនាពេលកន្លងមក។
    ព្រមគ្នានេះ ពលរដ្ឋកម្ពុជា ក៏អរគុណទុកជាមុនផងដែរ ចំពោះរដ្ឋាភិបាលអាម៉េរិក ដែលនឹងធ្វើការ វិនិច្ឆ័យដ៏ ត្រឹមត្រូវ ក្នុងការជួយរក្សាស្ថិរភាព នយោបាយនៅកម្ពុជា ព្រមទាំងបន្តផ្តល់ជំនួយស្តារ និងអភិវឌ្ឍន៍ប្រទេស ក្នុងតំបន់អាស៊ី ដែលរងភ្លើងសង្រ្គាម ដ៏សែនឈឺចាប់ និងគួរឱ្យរន្ធត់ មួយនេះ៕
    *****************************************************************************
    ទស្សនៈ ៖ ខ្មែរអ្នកនិយម បរទេស សូម អានរាជសារ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ឆ្នាំ១៩៧៥ (មានវិដេអូ)
    Friday, 19 July 2013 18:50 Posted: ID-009

    ដោយ៖ សយ សុភាព
    ភ្នំពេញ៖ អ្វីដែលខ្ញុំលើក យកមកអត្ថាធិប្បាយ នៅពេលនេះ ខ្ញុំមានបំណងចង់ចូលរួម វិភាគទានតិចតួច ស្ដួចស្ដើង ជូនចំពោះប្រជា ពលរដ្ឋខ្មែរទាំងឡាយណា ដែលតែង តែយក បរទេសធ្វើជា មូលដ្ឋានបង្អែក គាំទ្រខាងនយោបាយ ក៏ដូចជាផ្នែកស្មារតី ផ្សេងៗ ដើម្បីយើងរួម គិតទាំងអស់គ្នា ថាតើយើងបន្ដងប់ងល់ យកបរទេសមក ធ្វើជាបង្អែកទាំងងងឹត ងងល់តទៅទៀត ឬមួយរាប់អានគេ ក្នុង កម្រិតកិច្ចសហ ប្រតិបត្ដិ ការ ដោយស្មើភាព និងស្មើសិទ្ធិ ។
    ខ្ញុំពិតជាមានការ សោកស្ដាយណាស់ ដែលអ្នកនយោបាយខ្មែរ ជាទីគោរពរបស់ យើងខ្លះ ពេលដែលមាន បញ្ហាកើតឡើងនៅ ក្នុងស្រុកបន្ដិច បន្ដួច រវាងខ្មែរ និងខ្មែរ ពួកគេ តែងតែហួងហែង យកបរទេសដាក់ ពីមុខ។ ខ្ញុំសួរថា មានប្រទេសណាមួយនៅ លើលោក នេះ ដែលស្រឡាញ់ ជនជាតិខ្លួន ប្រទេសជាតិ ខ្លួន តិចជាង សាសន៍ដទៃ ។ ជាការពិតគ្មាន នរណាម្នាក់ស្រឡាញ់ជាតិសាសន៍ដទៃជាង ស្រឡាញ់ជាតិ សាសន៍ខ្លួន និង ជាតិខ្លួនឯង នោះទេ ។
    ការស្រឡាញ់ និងជួយឈឺឆ្អាលជាតិ សាសន៍ដទៃ ក្នុងន័យថា ជាតិសាសន៍នោះ មានផលប្រយោជន៍ សម្រាប់ ជាតិខ្លួនឯងផង ដែរ ។ ពោលប្រទេសធំមួយ ជួយប្រទេស ដទៃផ្សេងទៀត ពិតណាស់ថា ប្រទេស ដែល ទទួល ជំនួយនោះ ប្រាកដជាមានផល ប្រយោជន៍សម្រាប់ខ្លួន ។ យ៉ាងណាមិញ ខ្ញុំសូមដកស្រង់ នូវឯកសារប្រវត្ដិ សាស្ដ្រ ស្ដីអំពីនយោបាយរបស់សាធារណរដ្ឋខ្មែរ ដឹកនាំដោយលន់ នល់ សិរិមតៈ និងបរិវ៉ា មានទំនាក់ទំនង ការទូត ជាមួយសហរដ្ឋអាមេរិក ហើយទីចុងបញ្ចប់ តើរដ្ឋាភិបាល អាមេរិក នៅពេលនោះ មានជំហរយ៉ាងណា ចំពោះរបបលន់នល់ តើអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ មានបន្ទូល យ៉ាងម៉េច ឆ្លើយតបទៅនឹងរដ្ឋាភិបាល អាមេរិក ។
    យោងតាមសៀវភៅ ឯកសារប្រវត្ដិសាស្ដ្រ ក្រោមចំណងជើងថា “សង្គ្រាមអាមេរិក នៅកម្ពុជា លន់នល់ និង ខ្មែរក្រហម ១៩៧០-១៩៧៥” ដែលនិពន្ធដោយ នួន សុធិមន្ដ ដោយបាន សរសេរ យ៉ាងក្បោះក្បាយ អំពី នយោបាយការបរទេស របស់លន់នល់ ជាមួយនិងសហរដ្ឋ អាមេរិក ។ ខ្ញុំសូមដកស្រង់ នូវខ្លឹមសារ ខ្លះៗចេញ ពីសៀវភៅនេះ ត្រង់ទំព័រ ១៦៧ និងការឆ្លើយឆ្លងលិខិតរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ ជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ នៃរដ្ឋាភិបាលលន់នល់ លោកហ្សន កាន់ធីឌីន ។ ខ្លឹមសារសង្ខេបមានដូចតទៅ “នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧៥ ដោយមានដំបូន្មានបន្ទាន់មួយ របស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅភ្នំពេញ លោកហ្គាន់ធីឌីន លោកបានផ្ញើទូរសារ មួយទៅឱ្យ ប្រធានាធិបតី អាមេរិក លោក ហ្វដ ដោយសុំឱ្យគាត់ឈប់ ផ្ដល់ជំនួយដល់កម្ពុជា ចំពេលដែលសភា អាមេរិក កំពុងពិនិត្យ លទ្ធភាព ផ្ដល់ជំនួយបន្ថែមដល់កម្ពុជា ចំនួន ២២២លានដុល្លារ ដែលកម្ពុជា ស្នើសុំនៅនាទីចុងក្រោយ ដើម្បីទ្រទ្រង់ជីវិតរបបសាធារណរដ្ឋខ្មែរ ឱ្យឆ្លងផុត រហូតដល់រដូវវស្សា ព្រោះពេលនោះទាហាន ទាំងសង ខាង ច្រើន តែផ្អាកការប្រយុទ្ធគ្នា ដើម្បីឆ្លៀតឱកាស ពង្រឹងកម្លាំង និងយុទ្ធសាស្ដ្ររៀងៗខ្លួន សម្រាប់ ប្រតិបត្ដិ ការ នារដូវប្រាំងបន្ដទៀត ។ តែទោះបីជាសភាអាមេរិក អនុម័តយល់ព្រមផ្ដល់ថវិកា នេះឱ្យ កម្ពុជាក៏ ដោយ ក៏ជំនួយទាំងនេះ មិនដឹងជាបញ្ជូនមកកម្ពុជាតាម មធ្យោបាយ ណាដែរ ហើយបើជំនួយនេះ បានមកដល់កម្ពុជា តាមវិធីណា ផ្សេងនោះ ក៏ជំនួយនេះ មិនអាចជួយរដ្ឋាភិបាល លន់នល់ ឱ្យរស់រានបន្ដ ទៀត បានដែរ ព្រោះមកដល់ពេលនេះ ពួកខ្មែរក្រហម បានឡោមព័ទ្ធជុំវិញ ទីក្រុង ភ្នំពេញ ហើយ ហើយទី បំផុត ទឹកលុយទាំងនេះ នឹងត្រូវបាត់បង់តែម្ដង ដោយសារតែគ្មានអ្នកទទួលខុសត្រូវ ។ មុនពេលចេញដំណើរពីកម្ពុជា របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកហ្សន ហ្គាន់ធីឌីន គាត់បាន ផ្ញើ លិខិតជា អាយុជីវិតមួយជូនព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដើម្បីអញ្ជើញព្រះអង្គ និងឥស្សរជន នយោ បាយ សាធារណរដ្ឋខ្មែរផ្សេងទៀត ដែលប្រឈម មុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតឱ្យចាកចេញពីកម្ពុជា ជាបន្ទាន់ ជាមួយពួកគេ តាមជើងយន្ដហោះ ពិសេសចុងក្រោយរបស់អាមេរិក ដែលខ្លឹមសារសំបុត្រ មានអត្ថន័យ ដូចតទៅ ៖
    ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥
    ជូនចំពោះ ឯកឧត្ដមជាទីស្នេហា ខ្ញុំ បាន ទទួលការណែនាំពីរដ្ឋមន្ដ្រីការបរទេស ទីក្រុង វ៉ាស៊ីនតោន ដែល ស្នើឱ្យ ខ្ញុំជួយសម្រួលការ ចាកចេញជាបន្ទាន់នូវពលរដ្ឋអាមេរិក ទាំងអស់ ដែលរស់នៅទីក្រុង ព្រមទាំងបុគ្គ លិក ខ្មែរ របស់យើងផងដែរ ដែលចង់ចាក ចេញជាមួយពួកយើង ពីព្រោះជីវិតពួកគេអាចមានគ្រោះថ្នាក់ បើគេបន្ដរស់នៅ កម្ពុជា ទៀត ដូចដែលខ្ញុំបានជម្រាបជូនឯកឧត្ដម នាពេលថ្មីៗនេះហើយថា យើងមាន កៅអី យន្ដហោះមួយ ចំនួន សម្រាប់សមាជិកសំខាន់ៗក្នុងរដ្ឋាភិបាល របស់ឯកឧត្ដម ដែល ចង់ចាកចេញពី កម្ពុជា នៅពេលនេះ ហើយជាអ្នកដែលគ្រោះថ្នាក់ បំផុត ។ ដូចដែលខ្ញុំ ជម្រាបឯកឧត្ដមហើយ ការសម្រេច ចិត្ដនេះ អាស្រ័យលើ ឯកឧត្ដម ហើយខ្ញុំជឿលើ ឯកឧត្ដម ក្នុងការជូនព័ត៌មាន ដល់អ្នកដែលមាន បញ្ហាទាំង នេះ ។ អ្នកដែលសម្រេច ចិត្ដចាកចេញត្រូវនាំមកជាមួយគ្រួសារ ដែលជិតបំផុត“សហព័ទ្ធនិងកូន” ដោយ សារ កន្លែងជិះមានកំណត់ ។ ជាមួយគ្នានេះ ដែរសូមឯកឧត្ដមជូនព័ត៌មានឱ្យបានឆាប់ តាម តែអាចធ្វើបាន ចំពោះអ្នកទាំងឡាយ ដែល ឯកឧត្ដមយល់ថា ត្រូវចាកចេញ ហើយចង់ ចាកចេញជាមួយពួកគេ ដោយ ហេតុថា ពួកគេមានពេលតែ២ ម៉ោងប៉ុណ្ណោះ សម្រាប់ រៀបចំ ខ្លួនចាកចេញ និងធ្វើដំណើរមកកាន់ស្ថានទូតអាមេរិក ។ អ្នកដែលចង់ចាក ចេញត្រូវធ្វើដំណើរមកកាន់ស្ថានទូតអាមេរិកជាបន្ទាន់ (នៅមហាវិថី ៩តុលា)។ មនុស្ស ម្នាក់អាចយកតែកាបូប និងវ៉ាលីសមួយ ដែលអាចដាក់ពីភ្លៅអង្គុយតែប៉ុណ្ណោះ។ នៅ ម៉ោង ៩និង៣០នាទីព្រឹក(ថ្ងៃទី១២ ខែមេសា ) យន្ដហោះនឹងចាកចេញពីស្ថានទូត របស់យើង ។ អ្នកដែលមក ដល់ ក្រោយម៉ោង៩និង៣០នាទី នឹងមិនមានឱកាសចាក ចេញ ជាមួយពួក យើងទេ ខ្ញុំសូមបញ្ជាក់ថា ពេលវេលាដែលត្រូវមកដល់ស្ថានទូត អាមេរិក គឺមុនម៉ោង៩និង៣០នាទី ។ អ្នកដែលមកដល់ មុននឹងមាន កន្លែងជិះ នៅលើ យន្ដហោះរបស់យើង គឺមានន័យថា អ្នកដែលមកកាន់ស្ថានទូតនៅម៉ោង៨ មានឱកាស បាន ជិះ ជាងអ្នកមកដល់ស្ថានទូតនៅ ម៉ោង៩និង២០នាទី ។
    ហ្សន ហ្គាន់ធីឌីន
    ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក
    ក្នុងពេលជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ក៏បានសរសេរលិខិតមួយ ឆ្លើយតបទៅនឹងការ អញ្ជើញរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដោយធ្វើការ បដិសេធនូវបំណងល្អរបស់អាមេរិក ក្នុងការ ជួយ សង្គ្រោះជីវិតមេដឹកនាំសាធារណរដ្ឋ ខ្មែរ ដែលធ្លាប់ជាមិត្ដរួមការងារ ជាមួយគ្នាដ៏ស្អិតរល្មួត ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ ៖
    ជូនចំពោះឯកឧត្ដម និងមិត្ដភក្ដិជាទីស្រឡាញ់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារលិខិត ក្នុងការស្នើអញ្ជើញ នាំខ្ញុំ ទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញ ដោយសេរីភាព ។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញ ពីប្រទេសនេះ ក្នុង ស្ថានភាព កំសាកបែបនេះទេ ។ សម្រាប់រូបឯកឧត្ដម និងជាពិសេស ប្រទេសមហា អំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿ ក្នុងមួយនាទីណា ដែល ឯកឧត្ដមមានគំនិត បោះបង់ប្រជាជនមួយដែលជ្រើសរើសយកសេរីភាពឡើយ ។ ឯកឧត្ដម បានបដិសេធ មិនផ្ដល់ការ គាំពារដល់ពួកគេ ហើយយើង ក៏មិនអាចធ្វើអ្វីបាន ដែរចំពោះរឿងនេះ ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯកឧត្ដម រស់នៅដោយសេចក្ដីសុខ ។
    ប៉ុន្ដែឯក ឧត្ដម ត្រូវ ចងចាំថា ខ្ញុំសុខចិត្ដ ស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំ ស្រឡាញ់ វាជារឿងអាក្រក់ ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀស មិនរួច ។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិ អាមេរិក ។
    សូមឯកឧត្ដមជាទីស្រឡាញ់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រនិងជាមិត្ដភាព អំពីខ្ញុំ ។
    ស៊ីសុវត្ថិសិរិមតៈ
    ចំណែកឯស្ថានទូត សហរដ្ឋអាមេរិកវិញ គេមិនអាចបន្ដនៅផ្សងព្រេងជាមួយជនជាតិ ខ្មែរតទៅទៀតបាន ឡើយ ពួកគេចាប់ផ្ដើម ដឹកជញ្ជូនមន្ដ្រី បុគ្គលិក និងជនជាតិគេទាំង អស់ចេញពីកម្ពុជា លើកលែងតែ អ្នកកាសែត ដែលត្រូវការប្រមូលព័ត៌មានប៉ុណ្ណោះ ដែល បន្ដនៅជាមួយរដ្ឋាភិបាល ក្រុងភ្នំពេញ ជាមួយគ្នានោះ ។ ព្រលឹមស្រាងឡើងមុន ថ្ងៃរះ ទៅទៀត ក្រុងប៉េកាំងបានឱ្យដំណឹងដល់ លោករីឆាដ ហូលប្រូក តំណាង អាមេរិកនៅ ប៉េកាំង ឱ្យដឹងថា មិនអាចទទួលស្គាល់ ការផ្ទេរអំណាចថ្វាយសម្ដេច សីហនុ ដូច បានព្រមព្រៀងគ្នានៅពេលមុនទេ ។ ប្រហែលជាការផ្លាស់ប្ដូរ អាកប្ប-កិរិយាចិនប៉េកាំង នេះហើយ ដែលជា ដើមហេតុ បណ្ដាលឱ្យសហរដ្ឋអាមេរិក ដាច់ចិត្ដ ដកទូត បុគ្គលិកនិងគ្រួសារអាមេ រិកទាំងអស់ ចេញ ពីភ្នំពេញ ស្អែកឡើងនាថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។ ប្រធានាធិបតីអាមេរិក លោកហ្វ័ដ បានប្រកាស ថា “នេះជាការ ខ្លោចផ្សាមួយនៅកម្ពុជា ដែលយើងហួសពេលស្រង់ទៅហើយ” ។
    តាមពិតការផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សនេះ ចាប់កើតឡើងក្រោយពេលភារៈធារី ឡយដ៏ រីវស័ បានមកជួប ជាមួយលោក សេនាប្រមុខ នៅ ក្រុងហូណូលូ (សហរដ្ឋអាមេរិក) ហើយបានជម្រាបប្រធានាធិបតីខ្មែរថា សហរដ្ឋអាមេរិកមិនអាចគាំទ្រ នៅក្នុងកម្ពុជា តទៅទៀតបានឡើយ ។ បុគ្គលិកស្ថានទូតអាមេរិកនឹងត្រូវដកចេញ ឱ្យអស់ មុនម៉ោង ៤រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។
    ខាងលើនេះ គឺជាខ្លឹមសារដើម នៃការ ឆ្លើយឆ្លងសំបុត្រ ហើយវាពិតជាបានបង្ហាញ ឱ្យយើងទាំងអស់គ្នាឃើញថា តើបរទេស ស្រឡាញ់ខ្មែរ ដូចដែលយើងស្រឡាញ់ជាតិ យើងដែរឬទេ ។ ដូច្នេះសូមឱ្យខ្មែរនិយមងប់ងល់ បរទេសទាំងឡាយ ស្វែងយល់ពី ប្រវត្ដិសាស្ដ្រនា អតីតកាលរបស់យើងឡើងវិញ នោះទើបយើងអាចរកឃើញផ្លូវ ដែល ត្រូវ សម្រាប់ជាតិយើងនាពេលបច្ចុប្បន្ននិងទៅអនាគត ។ ដូច្នេះ សូមឱ្យអ្នក នយោបាយខ្មែរ និយមបរទេស សញ្ជឹងគិតឡើងវិញថា តើខ្លួនសុខចិត្ដងប់ងល់ជាមួយ នឹងបរទេស ឬមួយក៏យើងងាកមករក ការប្រាស្រ័យ ទាក់ទងគ្នារវាងខ្មែរនិងខ្មែរ ដែល មិនចាំបាច់ ត្រូវការអ្នកបកប្រែភាសាវិញឬយ៉ាងណា?

  3. cheath says:

    គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
    *************************************************
    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
    ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
    ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
    ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
    ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
    អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕
    IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
    បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
    គោ ១០០ កឹម សុខា ហៅបក្សសង្គ្រោះជាតិឯណោះទេ
    ***/**************************************
    ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សសង្គ្រោះជាតិឥតឈប់ ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
    សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
    សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
    អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
    ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
    សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕

    *****************************
    បក្សសាងគ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
    ***************************************************************************
    មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅគ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
    កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
    ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
    នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
    គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
    ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
    ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
    ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
    យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
    ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
    នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
    សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕
    ************************************************************************

    ការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកទេ ដឹង !
    ******************************************************

    ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
    សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ៨៧%គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត បើទោះបីព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលប្រការខាងលើនេះ បានបង្ហាញ ច្បាស់ពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ នូវស្មារតីបង្រួប បង្រួមជាតិការផ្សះផ្សារជាតិការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិដោយខ្លួនឯងនិងដើម្បីឱ្យការបោះឆ្នោយជ្រើសតាំងតំណាង រាស្ត្រ និតិកាលទី ៥ប្រព្រឹត្តទៅតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមក៏ពុំអាចចូលរួមបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ព្រោះថវិកាគ្មាន ធនធានមនុស្សអន់ ភាគច្រើនអត់សមត្ថភាព មានអំពើពុករលួយ បក្សពួកនិយម ស៊ីរូងផ្ទៃក្នុង បណ្តាលអោយភ្ទៃក្នុងបក្ស មានការបែកបាក់ជាបន្តបន្ទាប់ ដែលមកដល់ពេលនេះជិតដល់ថ្ងៃបោះឆ្នោតហើយ ក៏នៅតែមានមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្តាលច្រើនរយពាន់នាក់ជាបន្តបន្ទាប់ទៅសុំរួមរស់ជាមួយគនបក្សប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយទើបអ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ឡើយ ៕

  4. fuckyou says:

    Nov Mean Mok Ah Thouk Cheat comment Teat hahaha