ការវិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី ​និង​ផែនការ​អនាគត​សម្រាប់​ គណបក្ស​សង្គ្រោះជាតិ

ម៉ែន​ គឹមសេង
19 កក្កដា 2013
វីអូអេខ្មែរ

 

លោក​ សម រង្ស៊ី នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​បាន​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅ​ថ្ងៃ​ទី១៩​​ ខែកក្កដា ឆ្នាំ​២០១៣ ក្រោយពី​លោក​​​បាន​វិល​ចូល​មាតុភូមិ​វិញ។


វ៉ាស៊ីនតោន៖ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជិត​បួន​ឆ្នាំ។ នៅ​ក្នុង​កម្មវិធីហេឡូ​វីអូអេ​ពិសេស លោក​ សម រង្ស៊ី​ ​បាន​បញ្ជាក់ថា​ការចូលរួម​បោះឆ្នោត​ដ៏​ច្រើន​របស់​ប្រជាពលរដ្ឋ​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​សម្រេច​ជ្រើសរើស​មេដឹកនាំ​ល្អ​មួយ​សម្រាប់​ប្រទេស​ជាតិ។

លោក​ សម រង្ស៊ី​ នៅ​មិន​ទាន់​ប្រកាស​ថា​ការបោះឆ្នោត​នេះ​មិន​មាន​យុត្តិធម៌​និង​ត្រឹម​ត្រូវ​នៅឡើយ​ទេ​បើទោះ​បី​ជា​សហគមន៍​អន្តរជាតិ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​និង​មិន​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​ចូលរួម​ក៏​ដោយ។យ៉ាង​ណា​ក៏ដោយ​លោក​សម រង្ស៊ី​ ក៏​បាន​បញ្ជាក់ដែរ​ថា​លោក​មិន​ប្រកាន់​នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ណា​ទេ​បើ​សិន​គណបក្ស​នោះ​មាន​គោល​នយោបាយ​ដូច​គ្នា​នឹង​គណបក្ស​សង្គ្រោះជាតិ​ដែល​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​និង​មន្ត្រី រាជការ​ព្រម​ទាំង​កម្ចាត់​អំពើ​ពុករលួយ៕

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

What Next?

Recent Articles

4 Responses to "ការវិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី ​និង​ផែនការ​អនាគត​សម្រាប់​ គណបក្ស​សង្គ្រោះជាតិ"

  1. cheath says:

    គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
    *************************************************
    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
    ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
    ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
    ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
    ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
    អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕
    IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
    បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
    គោ ១០០ កឹម សុខា ហៅបក្សសង្គ្រោះជាតិឯណោះទេ
    ***/**************************************
    ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សសង្គ្រោះជាតិឥតឈប់ ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
    សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
    សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
    អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
    ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
    សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕

    *****************************
    បក្សសាងគ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
    ***************************************************************************
    មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅគ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
    កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
    ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
    នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
    គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
    ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
    ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
    ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
    យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
    ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
    នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
    សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕
    ************************************************************************

    ការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកទេ ដឹង !
    ******************************************************

    ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
    សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ៨៧%គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត បើទោះបីព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលប្រការខាងលើនេះ បានបង្ហាញ ច្បាស់ពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ នូវស្មារតីបង្រួប បង្រួមជាតិការផ្សះផ្សារជាតិការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិដោយខ្លួនឯងនិងដើម្បីឱ្យការបោះឆ្នោយជ្រើសតាំងតំណាង រាស្ត្រ និតិកាលទី ៥ប្រព្រឹត្តទៅតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមក៏ពុំអាចចូលរួមបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ព្រោះថវិកាគ្មាន ធនធានមនុស្សអន់ ភាគច្រើនអត់សមត្ថភាព មានអំពើពុករលួយ បក្សពួកនិយម ស៊ីរូងផ្ទៃក្នុង បណ្តាលអោយភ្ទៃក្នុងបក្ស មានការបែកបាក់ជាបន្តបន្ទាប់ ដែលមកដល់ពេលនេះជិតដល់ថ្ងៃបោះឆ្នោតហើយ ក៏នៅតែមានមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្តាលច្រើនរយពាន់នាក់ជាបន្តបន្ទាប់ទៅសុំរួមរស់ជាមួយគនបក្សប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយទើបអ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ឡើយ ៕

  2. Strey Khmer says:

    I like to support the plan of Sam Rainsy for run in his election. However, he has the very short period of time to work in his project . In contrast, Hun Sen has a lots of skill at trick in his systems for him to be won the election directly without the voters of Cambodian.
    Yet, Americans, Europe, and Australia, they are not accepted this unfair election, because they feel ridiculous to see 8 parties campaign the election at once in the Cambodia. Mostly in their countries, they have only 2 parties run for the election, they’re Democracy and Republican.
    In order to get the solution Sam Raninsy needs more a lots of helps from those counties to straight up Hun Sen. Such as American is the boss of Vietnam, and Vietnam is the boss of Hun Sen. So only American that be able to defeat the strongman Hun Sen for the
    rights to the Cambodian.

  3. Sokharoath says:

    ក្នុងនាមស្រ្តីខ្មែរមួយរូប ខ្ញុំសូមកោតសរសើរចំពោះទស្សនះstrey Khmer ដែលលើកឡើង ។ ទស្សនះនេះធ្វើឱ្យខ្ញុំនឹកអៀនខ្មាស់ចំពោះទង្វើរបស់កូនស្រីខ្មែរដែលនិយមការជ្រកតែនៅក្រោមជនបរទេសកាលពីសម័យមុនៗ។ ស្រ្តីវៀតណាមត្រូវបានគេទទួលស្គាល់ថា ចូលចិត្តលក់ខ្លួនឱ្យបរទេស តែស្រ្តីវៀតណាមធ្វើអ្វីៗដើម្បីជាតិ បើការជាមួយសាសន៍ណាក៏ដោយ ស្រ្តីវៀតណាមមិនចោលប្រពៃណីជាតិរបស់ខ្លួនឡើយ ជាពិសេសសំលៀកបំពាក់ និងការជួយប្រជាជាតិគេដែលមានអំបូរតែមួយ គេមិននិយមការហុចដងដាវឱ្យសត្រូវឡើយ។ ប្រពៃណីនិងចរិតនេះក៏មានស្រ្តីជនជាតិមួយចំនួនទៀតបានរំលេចតាមរយះប្រវត្តិសាស្រ្តនិងរឿងនិទានឬប្រលោមលោកដែរ។ ចុះហេតុស្រ្តីខ្មែរបច្ចុប្បន្ននេះ បែរជាបន់ស្រន់ អង្វរជនបរទេសឱ្យធ្វើបាបជាតិខ្លួន ដោយសារតែខ្លួនចង់ធ្វើធំដូចនេះ? ល្មមហើយអ្នកបងStrey Khmer. គួរពិចារណាផង!
    បក្សប្រឆាំង គឺជាគ្រឿងលំអរនិងជាកញ្ចក់នៃការគ្រប់គ្រងឬនយោបាយគ្រប់គ្រង។ ខ្ញុំសូមកោតសរសើរ the management and leadership of Hun Sen that created the opposi ត៥ថ៥ថរថររte political party to make Cambodia to be one democratic country. Through the experience from my parent, they told me that they never see the smart person like him. The opposite person make the sound to support the way of change. The word change or not change that Sam Rinsy or Kim Sokha used to urge some Cambodian people yield in the street, M sure that they are cheating those people for their own or personal interest. The good and trusted leader never encourage people to burn their own houses.
    ធ្វើស្រែត្រូវការទឹក ធ្វើសឹកត្រូវការស្បៀង តែបើតម្រូវការនោះវាប៉ះពាល់សុវត្តិភាពមនុស្សមួយនគរ គេមិនធ្វើទេ។. ធ្វើជំនួញចំណាយទុន ធ្វើនយោបាយចំណាយមនុស្ស វាជាការពិត តែសូមអោយមានភាពស្មោះត្រង់ផង កុំអាងតែមនុស្សដែលគ្នាមានជំនឿលើខ្លួនហើយ បែរជាសុខចិត្តស្លាប់ដោយគ្មានន័យ. សូមអាណិតកូនខ្មែរផង។ ខ្ញុំពុំដែលឃើញពួកបក្សប្រជាជន គេលាបមុខឬmake up អ្វីទេ តែខ្ញុំឃើញបក្ស
    សង្គ្រោះជាតិសុទ្ធតែគូរមុខ ពេលឃោសនា (ចម្លងតាមថៃ តាមលោកខាងលិច)។ លាបខ្លួនអែង ស្រែកថាគេលានអោយ និយាយភរលើទឹកដីខ្មែរដែលមានបារមីស័គ្គសិទ្ធ ប្រយ័តគ្រោះថ្នាក់រន្ទះបាញ់ ណាលោកពូ លោកមីង។. សូមអរគុណចំពោះការអានអត្ថបទស្តីពីទស្សនះរបស់ខុំ
    សូមជូនពរបងប្អូនប្រុសស្រី ពូមីង យាយតា គ្រប់រូបជួបប្រទះពុទ្ធពរ៤ប្រការរបស់ព្រះសម្មាសម្ពទ្ធនៃយើង. សូមទេវតាជួយតាមថែលោកគ្រប់រូបនិងតម្រង់សតិអោយគិតឃើញតែប្រការដែលត្រូវ ដែលមិននាំចិត្តអោយហ៊ានដុតផ្ទះខ្លួនចោល។ ពួកអ្នកញុះញង់ពួកគេសុតតែមានផ្ទះ នៅក្រៅប្រទេស គ្រាន់តែក្នុងឱកាសធ្វើអ្នកដឹកនាំបក្សប្រឆាំងគេស្រង់ដើមបានច្រើន ដូចជាទិញផ្ទះដាក់ជួលនៅក្រុងប៉ារីស បានសិទ្ធិជ្រកកោន និងបញ្ជូនគេទៅរៀននៅក្រៅអស់ហើយ។

  4. cheath says:

    មហិច្ឆតាដាច់បង្ហៀរ
    ********************
    ព្រះបានសម្តែងថាយើងសំណាង–បុណ្យដែលយើងសាងឱ្យកើតជាមនុស្ស
    ឱ្យស្គាល់សខ្មៅ ឱ្យស្គាល់ត្រូវខុស–ឱ្យស្គាល់ទាបខ្ពស់ គុណ ទោស សុខ ទុក្ខ ។
    មនុស្សយើងកើតមកប្រាថ្នាចង់ល្អ–ទោះមានឬក្រ តស៊ូទៅមុខ
    ចង់មានសេរី ចង់បានក្តីសុខ–ចង់បានស្តម្ភស្តុក ស្រណុកចិត្តកាយ ។
    កើតមនុស្សហើយ មកកើតជាខ្មែរ–សំណាងពីបុព្វេបានផ្តល់អោយយើង
    ជួបមេថ្កើងល្អជាតិខ្មែររុងរឿង–ហ៊ុនសែនមេថ្កើងយុគសតវត្សរ៏ថ្មី។
    ស្រុកកើតសង្គ្រាមហ៊ុនសែនចេញមុខ–បញ្ចៀសនាំសុខជូនដល់ប្រជា
    ទាញចេញពីស្លាប់ខ្មែរគ្រប់ជន្មា–ដែលជួបប្រហារដោយសារប៉ុលពត ។
    ជាតិខ្មែរពេញសុខឥឡូវមានទមិឡ–ក្រុមអាតិរិច្ឆានពួកបក្សប្រឆាំង
    ហេតុឃ្លានអំណាចវាស្រែកឡូងឡាង– ភរភូតប្រូខ្លាំងច្បាំងនិងសន្តិភាព។
    មហិច្ឆតាដាច់បង្ហៀរអារង្សី-សុខា –អាខួរក្បាលឆ្កែតែអួតខួរមនុស្ស
    ពេលហានិយាយ ផុតថ្លៃខ្លួនហួស–ជាជនទុរយសរស់ធ្ងន់ផែនដី ។
    មហិច្ឆតា ដាច់បង្ហៀរអាឆ្កែទាំងពីរ-អាតិរិច្ឆានរង្សី-អាតិរិច្ឆានសុខា
    ពេលវាងាប់ទៅអាសោចឈ្មោះកេរ្តិ៏–ជាប់ឈ្មោះពូជឆ្កែ ជាប់តអម្បូរ ។
    ពួកបក្សប្រឆាំងពូជខ្មែរក្រហម—ខ្មែរសុខមិនព្រមវាប៉ងសម្លាប់
    អត់ឈ្នះឆ្នោតផងវាប៉ងតាមចាប់—យកទៅសម្លាប់អ្នកមិនជឿវា។
    វាថាសុទ្ធយួនអ្នកជឿហ៊ុនសែន—ទោះងាប់រាប់លានគ្មានបញ្ហាអី
    សម្លាប់អោយអស់កុំទុកធ្ងន់ដី—ទ្រព្យវាកេរ្តិ៏ដីធ្លាក់ដល់ដៃវា ។
    អគារសំណង់ដែលសង់ដេរដាស—មានស្ពានអាកាសសង់ខ្ពស់លលៃ
    វ៉ៃចោលអោយអស់កុំទុកស្នាដៃ—ចាំវាសាងថ្មីដោយដៃទើបល្អ។
    រីឯប្រឡាយទំនប់ស្រះទឹក—លុបចោលកុំនឹករបស់ពួកយួន
    ចាំប្រើជីកថ្មីមិនខ្វះកម្លាំង—អាខ្មែរពួកខ្មាំងខ្មែរអាយ៉ងយួន
    អារង្សី-សុខាវាថាសម្អាត—បោសអោយអស់ញាតិពួកអាយ៉ងយួន
    អាជឿហ៊ុនសែនត្រូវសម្លាប់ស្ទួន—ទោះតាឫុដូនត្រូវតែកម្ទេច ។
    ពួកអាបរទេសរកស៊ីស្រុកខ្មែរ—ទោះឪកុងសែក៏ត្រូវបណ្តេញ
    ប្រមូលទ្រព្យវាយកយើងចំណេញ—រោចក្រវាជ្រេញបង្កើតសហករណ៏។
    ប្រមូលមនុស្សប្រើទើបមានការងារ—អោយវាគ្រប់គ្នាទើបវាមិនជ្រេញ
    ស្រែកអត់ការធ្វើនាំអោយវាធុញ—ពាក្យពិតអត់លុញអាខាថាច្នេះ ។
    នេះខ្មែរក្រហមនាសម័យថ្មី—តាមពាក្យវាស្តីរង្សី-សុខា
    ខ្ញុំអត់បំផ្លើសចារតាមពាក្យវា—ពិតពាក្យវាថាសច្ចារច្នេះឯង ៕