ប៉ូលិស ចុះ​ទៅ​ត្រួតពិនិត្យ​ករណី​ជន​មិន​ស្គាល់​មុខ បាញ់​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ

ថ្ងៃទី 20 កក្កដា 2013
ដោយ: មុនីរាជ
CEN

 

ភ្នំពេញ: ក្រុមប៉ូលិស និង​ប៉េអឹម រួមទាំង​មន្ត្រី​គជប បាន​ចុះ​ទៅ​ត្រួតពិនិត្យ​លើ​ករណី​ជន​មិន​ស្គាល់​មុខ បាន​បាញ់កាំភ្លើង​មួយ​គ្រាប់ ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ម៉ោង ៣ និង ៣០ នាទី ទៀប​ភ្លឺ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣​។ កម្លាំង​សមត្ថកិច្ច មិនទាន់​សន្និដ្ឋាន​បែប​ណា ចំពោះ​ករណី​នោះ​នៅឡើយ​ទេ​។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ​ស្នាម​គ្រាប់ និង​ទ្វារ​កញ្ចក់ ព្រម​ទាំង​ជួប​ផ្ទាល់​ជាមួយ​លោក ប៊ុត សំភុន ដែល​ជា​អ្នកយាម និង​ឃើញ​ហើយ​ហេតុការណ៍​នៃ​ការបាញ់ប្រហារ​នោះ​។​

លោក ជួន ណារិន ស្នងការរង នគរបាលរាជធានីភ្នំពេញ ដែល​បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា សមត្ថកិច្ចកំពុងពិនិត្យ ហើយនឹងធ្វើតាមជំនាញ។ ប៉ុន្តែសមត្ថកិច្ច មិនទាន់សន្និដ្ឋាន ថាជារឿងអ្វីនៅឡើយទេ។

យ៉ាង​ណា​ក៏​ដោ​យ លោក​ប៉ូលិស អះ​អាង​ថា សមត្ថកិច្ច​ជំនាញ នឹង​ធ្វើ​ការ​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់។

​សូម​រម្លឹកថា មាន​ជន​មិន​ស្គាល់​មុខ បាន​បាញ់កាំភ្លើង​មួយ​គ្រាប់ ចូល​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ម្តុំ​ត្រឡោកបែក ខាងជើង​ស្ពាន​អាកាស ៧ មករា នៅ​ស្តុប​ពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ហេតុការណ៍ ដែល​បាន​កើតឡើង​កាលពី​ម៉ោង ៣ និង ៣០ នាទី ទៀប​ភ្លឺ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ គឺ​មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​ជន​ណា​ម្នាក់​ទេ​។ ប៉ុន្តែ​គ្រាប់កាំភ្លើង​បាន​ទម្លុះ​ទ្វារ​កញ្ចក់ និង​របស់របរ​មួយចំនួន ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្តីប្រកាស​ព័ត៌មាន និង​សេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះ​អំពើ​បាញ់ប្រហារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស តាម​ចាប់ខ្លួន​ជន​មិន​ស្គាល់​មុខ​នោះ យក​មក​ផ្តន្ទាទោស​តាមច្បាប់​។  

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ បានបញ្ជាក់​ថា “​អំពើ​បាញ់ប្រហារ​នោះ ជា​ការបំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​”​។​

​ប៉ូលិស និង​អ្នកកាសែត នា​ព្រឹក​នេះ បាន​ទៅ​ត្រួតពិនិត្យ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​ផ្ទះ​លេខ​៧២-៧៤ ផ្លូវ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពើ​បាញ់ប្រហារ​នោះ សំដៅ​ទៅលើ​អ្នកយាម ស្នាក់នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិន​ត្រូវ​ទេ​៕

 

What Next?

Recent Articles

3 Responses to "ប៉ូលិស ចុះ​ទៅ​ត្រួតពិនិត្យ​ករណី​ជន​មិន​ស្គាល់​មុខ បាញ់​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ"

  1. Poor People says:

    ចាំបាច់កាន់ចរិកថោក ចឹងធ្វើអី !! បើឈ្នះដោយសារការគំរាមបែបនេះ ក៏គ្មានបានការ អាចម៏អីដែរ៕

  2. Chourn says:

    ខ្ញុំយល់ថាប្រសិនបើអ្នកនយោបាយទាំងអស់គ្នាពិតជាធ្វើនយោបាយបំរើខ្មែរពិតប្រាកដមែននោះ មិនត្រូវធ្វើអំពើអ្វីផ្តេសផ្តាសដែលសង្គមមិនឲ្យតម្លៃនោះទេ។ ការប្រកួតគឺវាមានចាញ់និឈ្នះជាធម្មតា នោះទេ មេត្តាកុំភិតភ័យញ័រដៃញរ័ជើងខ្លាចតែចាញ់នោះទេ។ បើសិនជាអ្នកនយោបាយខ្លាចចញ់មែន នោះមេត្តាគួតែដឹងនូវអ្វីដែលខ្លួនត្រូវតែធ្វើហើយ អ្វីដែលធំត្រូវតែបារម្មណនោះគឺធ្វើដូចម្តេចឲ្យប្រជា ជនមានសេចក្តីសុខ (សុខទាំងផ្លូវការ ទាំងផ្លូវចិត្ត ទាំងផ្លូវសេដ្ឋកិច្ច និងការអប់រំដល់មនុស្សគ្រប់រូប) បន្ទាប់មកគឺការពារទឹកដីឲ្យបានគង់វង្ស។ បើអ្នកទាំងអស់គ្នាតាំងចិត្តជាកីឡាករពិតប្រាកដសូមមេត្ត អត់ធ្មត់បន្តរទៀតឲ្យបានជាអតិបរិមាមេត្តាលុបបំបាត់អំពើរហឹង្សារហើយរង់ចាំស្តាប់លទ្ធផលឆ្នោត​ នៅពេលខាងមុខ។ ជូនពរដល់បក្សធំទាំងពីទទួលបានជោគជ័ររៀងៗខ្លួនដើម្បីសង្គ្រោះជាតិឲ្យកាន់ តែជឿនលឿនទៅមុខស្មើរមុខស្មើរមាត់និងប្រទេសជិតខាង។

  3. cheath says:

    ចង់បានការពិត
    says:
    July 19, 2013 at 5:22 pm បងប្អូនអាអ្នកវិភាគក្នុងdap new ថ្ងៃនេះចំនងជើងថា ចំនុចខ្លាំងរបស់តេចជោរ ដាក់ឈ្មោះថាបូរាវុធ នោះ គឺឈ្មោះពិតវា គឺនូន សង្វាត ជាវេជ្ជបណ្ឌិតនៅកោះកុង វាជាអនុប្រធានមន្ទីរពេទ្យ អាមេះ អ្នកណាធំវាអែបអ្នកនោះហើយ វាគ្មានបានទៅរៀនយកបណ្ឌិតខាងវិភាគនយោបាយអែណាទេ ចាំមើល តែ cpp ចាញ់ឆ្នោតវានិងបោលចោលហើយ អានេះនៅចំពោះអ្នកធំវាចេះតែបាទៗទេ ជាពិសេសវាចូលចិត្តស្រីណាស់ ហើយវាសរសេររះិគន់គេ យីហា ធ្វើតែបច្ចេកទេសពេទ្យមិនព្រមអែងវិភគនយោបាយទៀត អាបណ្ឌិតវិភាគអត់សញ្ញាបត្រ័ ដូចមេហែង សយ សុភាពដែរ សុទ្ឋតែពស់ក្បាលពីរសោះនោះ ។ ហើយ អាភាពវាកោរសក់ហើយនៅ ប្រយត្ន័ុរន្ទះបាញ់ វើុយឌស្សាហ៏ឆ្លងកាត់តំបនុខ្ពង់រាបផង អាពីរក្បាលអែង

    *************************************
    នួន បូរ៉ាវុធ ឈ្មោះពិតនួន សង្វាត អ្នកស្រុកថ្មគោល បាត់ដំបង បើអានាងអ្ហែងហ្នឹងភ្លើទេសួរអញ
    បូរ៉ាវុធ គឺជាវេជ្ជបណ្ឌឹត និងជាអនុប្រធានមន្ទីរពេទ្យពិតមែន ប៉ុន្តែ បូរ៉ាវុធ គឺជាធ្នកនិពន្ធ
    និងជាអ្នកសម្តែងភាសាល្ខោននិយាយដ៏ល្អម្នាក់ ។ មានល្ខោននិយាយច្រើនរឿងណាស់ ដែល
    បូរ៉ាវុធនិពន្ធ ដែលមានអញជានាយកគ្រប់គ្រងកម្មវិធី ធ្វើការកែសម្រួលខ្លះ តែបន្តិច បន្តួច
    ប៉ុណ្ណោះ ។ ចំណែកការវិភាគនយោបាយ បូរ៉ាវុធ ឈ្មោះដើម នួន សង្វាត ក៏ពូកែវិភាគដែរ
    បណ្ឌឹតវិទ្យាសាស្ត្រនយោបាយល្មមៗ ទៅមិនរួចជាមួយបូរ៉ាវុធទេ
    កុំឆ្ងល់អាវា ! ចំណេះដឹង វាមិនផ្អែកលើថាខ្លួនមានសញ្ញាប័ត្រ តែមួយមុខទេ
    ខ្លះមានតែសញ្ញាប័ត្រ តែសញ្ញាឃើញវាគ្មានក៏មានដែរ
    សំខាន់ ស្តាប់ មើលដោយសង្កេត ប្រើសតិស្វែងយល់ អោយបានគ្រប់ជ្រុងជ្រោយ
    កុំនិយាយរោយរាយអត់បានការ ប៉ុណ្ណេះវាគ្រប់គ្រាន់ហើយ ។ ជួនកាលអ្នកមានសញ្ញាប័ត្រ
    វាគ្រាន់តែជាអ្នកមានចំណេះ ដែលចេះតែនៅក្នុងក្បួនប៉ុណ្ណោះ ទីបំផុតប្រើជាសាច់ការ
    សូន្យតាផ្លាកក៏មានដែរ