អ៊ីនធ័រនែត​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្បង​នៃ​ដំណើរ​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី

ថ្ងៃ សុក្រ 19 កក្កដា 2013
ដោយ ជា ប៊ុនធឿន
RFI

 

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត​សម្រាប់​ធ្វើការ​ផ្សាយ​ផ្ទាល់​នូវ​ពិធី​ទទួល​ដំណើរ​វិល​មក​វិញ​របស់​លោក សម រង្ស៊ី នាថ្ងៃ​សុក្រ​ទី​១៩ កក្កដា នេះ។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផ្សេងៗ​ទៀត​ដែល​មាន ទូរទស្សន៍ និង​វិទ្យុ​មួយ​ចំនួន​ធំ​ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍ ចំពោះ​ព័ត៌មាន​ខាង​លើ។

ក្បួន​អបអរ​ដំណើរ​ត្រឡប់​ចូល​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី ថ្ងៃទី ១៩ កក្កដា ២០១៣ (© Reuters)

សេចក្តី​រាយការណ៍​របស់ ជា ប៊ុនធឿន

(02:06)

ការ​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​របស់ លោក ​សម រង្ស៊ី គណបក្ស​សង្គ្រោះជាតិ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត សម្រាប់​ការផ្សាយ​ផ្ទាល់​នូវ​ដំណើរ​ត្រទ្បប់​មក​វិញ​របស់​ប្រធាន​បក្ស។ គឺ​មាន​ប្រើប្រាស់​វិបសៃតិ៍​ផ្ទាល់​របស់​គណបក្ស​សង្រ្គោះ​ជាតិ ជា​ភាសា​អង់គ្លេស www.nationalrescueparty.org និង​ព័ត៌មាន​តាម Facebook ពី​សំណាក់​យុវ័យ។

បើ​តាម​ការ​អះអាង​របស់​លោក ហុង សុខ ហួរ សមាជិក​គណៈកម្មាធិការ​នាយក​មួយ​រូបរបស់​គណបក្ស​សង្គ្រោះជាតិនិង​អ្នក​ទទួល​បន្ទុកផ្នែក​អ៊ីនធ័រនែត​ខាង​លើ​បាន​ប្រាប់​ថា​មាន​អ្នកចូល​មើល​ការ​ផ្សាយ​ផ្ទាល់​ចំនួន ១៥ម៉ឺន​ពាន់​នាក់ បើ​គិត​ចាប់​ពី​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ម្សិលមិញ។

កាល​ពី​ម្សិល​មិញ​ក្នុង​ការទទួល​ដំណើរ​វិលត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី កាលពី​ម្សិលមិញ បាន​ប្រើ​រយៈ​ពេល​ប្រមាណ​ជាង​៧​ម៉ោង បើ​គិត​ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​មក​ដល់ទីលាន​ប្រជាធិបតេយ្យដែល​លោក​បាន​ជួបជុំ​ជាមួយ​សកម្មជន​របស់ខ្លួន។

លោក ហុង សុខហួរ យល់​ថា​ប្រព័ន្ធ​អ៊ីនធ័រនែតដែល​មាន ​គេហទំព័រ និង Facebook ជា​យាន​មួយ​ដ៏​សំខាន់​របស់​គណបក្ស​សង្គ្រោះជាតិ ​សម្រាប់​ទាក់ទាញ​រក​សន្លឹក​ឆ្នោតសម្រាប់​ការបោះឆ្នោត​ខាងមុខ។ដែល​ក្នុង​នោះភាគ​ច្រើន​ជា​យុវវ័យ។​

សូមបញ្ជាក់​កាលពីម្សិល​មិញ​គេឃើញ​មាន​នៅ​ស្ទើរ​តែគ្រប់​ទំព័រ​មុខក្នុង​បណ្ដាញ​សង្គម Facebook មាន​សុទ្ធសឹង​តែ​ជា​ព័ត៌មាន​ផ្ទាល់​របស់​អ្នកប្រើប្រាស់​ម្នាក់​ដែលគាំទ្រ​គណបក្ស​នយោបាយ​ខាងលើ។ ផ្ទុយ​ទៅ​វិញគេ​មិន​ឃើញ​មាន​ការផ្សាយ​ផ្ទាល់​ណា​មួយ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ភាគ​ធំដែល​មាន​ដូច​ជា​ទូរទស្សន៍និង​វិទ្យុ​ជាដើម​ ដំណើរ​ត្រឡប់​របស់​លោក សម រង្ស៊ី​ឡើយ ។ តែ​គេឃើញ​មាន​គេហទំព័រជា​ខេមរភាសាក្នុង​ស្រុក​មួយ​ចំនួនដែល​គេ​ដឹង​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល បាន​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ខាង​លើ​ដែរដោយ​រើស​ប្រធានបទ​អំពី​ការកក​ស្ទះ​ចរាចរណ៍ដោយ​សារ​តែ​ក្បួន​ទទួល​លោក សម រង្ស៊ី ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

3 Responses to "អ៊ីនធ័រនែត​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្បង​នៃ​ដំណើរ​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី"

  1. cheath says:

    the man With no name 你 工 作 怎 么 样? 你吃饭了吗?

  2. cheath says:

    ចង់បានការពិត
    says:
    July 19, 2013 at 5:22 pm បងប្អូនអាអ្នកវិភាគក្នុងdap new ថ្ងៃនេះចំនងជើងថា ចំនុចខ្លាំងរបស់តេចជោរ ដាក់ឈ្មោះថាបូរាវុធ នោះ គឺឈ្មោះពិតវា គឺនូន សង្វាត ជាវេជ្ជបណ្ឌិតនៅកោះកុង វាជាអនុប្រធានមន្ទីរពេទ្យ អាមេះ អ្នកណាធំវាអែបអ្នកនោះហើយ វាគ្មានបានទៅរៀនយកបណ្ឌិតខាងវិភាគនយោបាយអែណាទេ ចាំមើល តែ cpp ចាញ់ឆ្នោតវានិងបោលចោលហើយ អានេះនៅចំពោះអ្នកធំវាចេះតែបាទៗទេ ជាពិសេសវាចូលចិត្តស្រីណាស់ ហើយវាសរសេររះិគន់គេ យីហា ធ្វើតែបច្ចេកទេសពេទ្យមិនព្រមអែងវិភគនយោបាយទៀត អាបណ្ឌិតវិភាគអត់សញ្ញាបត្រ័ ដូចមេហែង សយ សុភាពដែរ សុទ្ឋតែពស់ក្បាលពីរសោះនោះ ។ ហើយ អាភាពវាកោរសក់ហើយនៅ ប្រយត្ន័ុរន្ទះបាញ់ វើុយឌស្សាហ៏ឆ្លងកាត់តំបនុខ្ពង់រាបផង អាពីរក្បាលអែង

    *************************************
    នួន បូរ៉ាវុធ ឈ្មោះពិតនួន សង្វាត អ្នកស្រុកថ្មគោល បាត់ដំបង បើអានាងអ្ហែងហ្នឹងភ្លើទេសួរអញ
    បូរ៉ាវុធ គឺជាវេជ្ជបណ្ឌឹត និងជាអនុប្រធានមន្ទីរពេទ្យពិតមែន ប៉ុន្តែ បូរ៉ាវុធ គឺជាអ្នកនិពន្ធ
    និងជាអ្នកសម្តែងភាសាល្ខោននិយាយដ៏ល្អម្នាក់ ។ មានល្ខោននិយាយច្រើនរឿងណាស់ ដែល
    បូរ៉ាវុធនិពន្ធ ដែលមានអញជានាយកគ្រប់គ្រងកម្មវិធី ធ្វើការកែសម្រួលខ្លះ តែបន្តិច បន្តួច
    ប៉ុណ្ណោះ ។ ចំណែកការវិភាគនយោបាយ បូរ៉ាវុធ ឈ្មោះដើម នួន សង្វាត ក៏ពូកែវិភាគដែរ
    បណ្ឌឹតវិទ្យាសាស្ត្រនយោបាយល្មមៗ ទៅមិនរួចជាមួយបូរ៉ាវុធទេ
    កុំឆ្ងល់អាវា ! ចំណេះដឹង វាមិនផ្អែកលើថាខ្លួនមានសញ្ញាប័ត្រ តែមួយមុខទេ
    ខ្លះមានតែសញ្ញាប័ត្រ តែសញ្ញាឃើញវាគ្មានក៏មានដែរ
    សំខាន់ ស្តាប់ មើលដោយសង្កេត ប្រើសតិស្វែងយល់ អោយបានគ្រប់ជ្រុងជ្រោយ
    កុំនិយាយរោយរាយអត់បានការ ប៉ុណ្ណេះវាគ្រប់គ្រាន់ហើយ ។ ជួនកាលអ្នកមានសញ្ញាប័ត្រ
    វាគ្រាន់តែជាអ្នកមានចំណេះ ដែលចេះតែនៅក្នុងក្បួនប៉ុណ្ណោះ ទីបំផុតប្រើជាសាច់ការ
    សូន្យតាផ្លាកក៏មានដែរ