បក្ស​ប្រជាជន​មិន​បារម្ភ​ពី​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​បរទេស​ថា ការ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​ការ​គំរាម​កំហែង ឬ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឡើយ។

 

ដោយ យាង សុជាមេត្តា និង សូត សុខប្រាថ្នា
2013-07-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី កឹម សុខា ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន​បក្ស លោក កឹម សុខា លើក​ដៃ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣។ RFA/Uon Chhin

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ទៀត​ថា លោក សម រង្ស៉ី អាច​ចូល​ស្រុក​បាន ក៏​ដោយសារតែ​មាន​ការ​ប្រោសប្រណី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។

ប្រជាពលរដ្ឋ​កម្ពុជា បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៉ី កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៣។ ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក សម រង្ស៉ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ចាត់​ទុក​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៉ី នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​នេះ គឺ​ជា​កម្លាំង​ចលករ​ដែល​នឹង​ជួយ​រុញ​ច្រាន​នាវា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​ប្រជាប្រិយភាព​លឿន​រហ័ស​នោះ ឲ្យ​រឹតតែ​បង្កើន​ល្បឿន​លឿន​លយ​ទៅ​មុខ​បន្ថែម​ទៀត​ដើម្បី​ប្រកួត​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៣។ សម្រាប់​ពួក​អ្នក​ប្រឆាំង វត្ត​មាន​របស់​លោក សម រង្ស៉ី គឺ​ជា​ការ​ផ្ដល់​នូវ​សន្ទុះ​ទឹក​ចិត្ត​សម្រាប់​ពួកគេ​ឲ្យ​ចូល​រួម​កាន់​តែ​សកម្ម​ជាមួយ​នាវា​សង្គ្រោះ​ជាតិ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​យល់​ឃើញ​ថា ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ​របស់​លោក សម រង្ស៉ី មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​នោះ​ទេ។

លោក ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ស៊ិនហួ (Xinhua) របស់​ចិន ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​គ្មាន​ការ​ភ្ញាក់​ផ្អើល ​ព្រួយបារម្ភ ​ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៉ី ឡើយ។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ផ្ដើម​កសាង​ប្រទេស​កម្ពុជា ដោយ​បាតដៃ​ទទេ​អស់​រយៈពេល ៣៤​ឆ្នាំ​មក​ហើយ ហើយ​គណបក្ស​របស់​លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាង​ច្រើន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​កាល​ពី​អាណត្តិ​មុន ​គឺ​ទទួល​បាន​ដល់ ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣។

លោក​បន្ថែម​ថា ​សព្វថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សមាជិក​សរុប​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជា ៥,៧​លាន​នាក់ ហើយ​តាម​រយៈ​នេះ លោក​សង្ឃឹម​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​យ៉ាង​តិច​បំផុត ២ ភាគ ៣​ នៃ​អាសនៈ​សរុប​ក្នុង​រដ្ឋ​សភា​សម្រាប់​ការ​បោះឆ្នោត​ក្នុង​នីតិកាល​ទី​៥​នេះ។

លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន ស៊ិនហួ ដដែល​ថា វត្តមាន​របស់​លោក សម រង្ស៉ី ​នៅ​កម្ពុជា មិន​បាន​គំរាម​កំហែង ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ លោក​បន្ត​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៉ី មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ ​នោះ​ទេ លោក​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​ពី​វត្តមាន​របស់​លោក សម រង្ស៉ី មែន ម្ល៉េះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ ឲ្យ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៉ី​ នោះ​ទេ។

ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ បាន​និយាយ​ប្រាប់ ស៊ិនហួ ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជា​ច្រើន ហើយ​តាម​រយៈ​សមិទ្ធផល​ទាំង​អស់​នេះ​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន។

ដូច​ទៅ​នឹង​លោក ឈាង វុន លោក ផៃ ស៊ីផាន និយាយ​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ ហើយ​ថា​លោក សម រង្ស៉ី អាច​ចូល​ស្រុក​បាន​ក៏​ដោយសារ​តែ​គោល​នយោបាយ​បង្រួប​បង្រួម និង​ផ្សះផ្សា​ជាតិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៣ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៉ី ក៏​ដោយសារ​តែ​លោក ហ៊ុន សែន ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម ​និង​ឯកភាព​ជាតិ ហើយ​លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ទទួល​ការ​ចង្អុល​បង្ហាញ​របស់​បរទេស​ឲ្យ​កម្ពុជា បង្រួបបង្រួម​គ្នា​នោះ​ទេ តែ​កម្ពុជា​ខ្លួន​ឯង​បាន​អនុវត្ត​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​កាល​ពី​ពេល​កន្លង​មក។

តែ​ទោះ​បី​យ៉ាង​ក្ដី មាន​មតិ​ខ្លះ​យល់​ថា លោក សម រង្ស៉ី អាច​វិល​ត្រឡប់​ចូល​កម្ពុជា វិញ​បាន នៅ​ពេល​នេះ ​ក៏​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​នូវ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​ពី​សហរដ្ឋ​អាមេរិក។

មុន​ការ​មក​ដល់​កម្ពុជា របស់​លោក សម រង្ស៉ី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៉ី បាន​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឬ​ដោយ​គ្មាន​ការ​ចាប់​ដាក់​គុក​ជាដើម។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀតសោត សមាជិក​សភា​សហរដ្ឋអាមេរិក ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​កាត់​ជំនួយ​មក​កម្ពុជា ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មិន​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មិន​ចាប់​អារម្មណ៍​ផ្សាយ​រឿង​លោក សម រង្ស៊ី ចូល​ស្រុក

ថ្វី​ត្បិតតែ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី បាន​អង្រួន​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើ​តែ​ទូទាំង​ប្រទេស​កម្ពុជា យ៉ាង​ណា​ក៏ដោយ ក៏​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ស្រុក ហាក់​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឡើយ។

ការ​មិន​ចាប់​អារម្មណ៍​នេះ ធ្វើ​ឱ្យ​​មាន​ការ​ងឿង​ឆ្ងល់​ពី​សំណាក់​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​ដែល​នាំ​ឱ្យ​គេ​គិត​ថា ដូច​ជា​មាន​ភាព​អាថ៌កំបាំង​អ្វី​ម្យ៉ាង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សូត សុខប្រាថ្នា អំពី​បញ្ហា​នេះ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

24 Responses to "បក្ស​ប្រជាជន​មិន​បារម្ភ​ពី​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា"

  1. cheath says:

    ( បាវចនា អត់បានការ របស់អាបក្សពងទា សាងគ្រោះជាតិ )
    ********************************************************
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
    ពួកអាស្មោគគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
    កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាប្រឆាំង
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លក់ដីលក់ធ្លី- ផ្ទះវិញសែនភ្លឺ- ដំបូលប្រក់មេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    ស្តាប់ទៅមួយព្រឹកថ្ងៃក្តៅស្ទេញ- តាមួយគាត់ជ្រេញលើកដៃដៅ
    ថាគាត់សុំម្តងរឿងចែចូវ – អ្នកភូមិឥឡូវអត់ទឹកប្រើ ។
    ដងទឹកឆ្ងាយណាស់លោកម្ចាស់អើយ – មកហើយមេត្តាដាក់ទានផង
    សុំអណ្តូងទឹកមួយជាដំបូង – សុំលោកខៃខួងអោយបានប្រើ ។
    ស្តាប់ចប់អាខាវាស្រែកវ៉ាស – ថារឿងទាំងនេះមិនមែនខ្ញុំ
    ទៅសុំមេស្រុកឫុមេឃុំ – នេះវាបានចំរឿងផស់គេ ។
    ខ្ញុំអោយអ្នកបានទាល់ខ្ញុំឈ្នះ- ឆ្នោតសិនទើបច្បាស់បានខ្ញុំអោយ
    មកសុំឥឡុវខុសរឿងហើយ – កុំភ្លើមកឆ្លើយសុំខុសរឿង ។
    ស្តាប់ភ្លាមតាឆ្ងៀមចិត្តក្តៅស្ទេញ- គាត់ថាកុំជ្រេញលោកសុខា
    តើលោកចង់បោកដល់ពេលណា- ទើបថាហើយដើរចោលចេញទៅ ។
    ខ្ញុំសុំច្រើនណាស់បក្សប្រជា- មានទាំងសាលា ទាំងផ្លូវលំ
    តែខ្ញុំចង់សាកលោកអ្នកហំ- មកស្រែករណ្តំសន្យាគ្រប់ ។
    ឫុមកគ្រាន់អួតបញ្ឆោតចិត្ត- បោកយកគំនិតសុំតែឆ្នោត
    បក្សលោកបក្សពិតឫុបញ្ឆោត- ទើបមកច្រឡោតដាក់ខ្ញុំច្នេះ ។
    អណ្តូងទឹកមួយមិនមែនច្រើន- ម្តេចលោកព្រហើនពោលពាលា
    ថាខ្ញុំសុំខុសមិនត្រូវគ្រា – តើលោកឯងជាតំណាងអ្វី ? ។
    ស្តាប់តាឆ្លើយតបអាខាខឹង- ស្ទុះក្រោកក្រញឹងប្រឹងគំហក
    ថាតាឯងនេះគេប្រើមក- អោយមកជ្រៀតជ្រកផ្ចាញ់រូបខ្ញុំ ។
    ថាហើយអាខាដើរចេញស្លៅ- ជន្លៀសខ្លួនទៅលែងប្រជុំ
    ស្រែកជេរកោកៗថាមេឃុំ- អោយមនុស្សបន្លំរំខានសិទិ្ធ ?…..
    អុញស្អីអញ្ចេះអាមេបោកចុះអាពាក្យអ្អែងអួតថាបំរើនោះទៅណាបាត់ហើយ អ្ហា៎ ! ?
    ទីបីការពារ- ស្តាប់ឮវេទនា-វាការពារស្អី
    ឫុការពារចោរ- ពួកប្លន់យកដី-យកច្បាប់អធិបតី
    ទ្រាប់ក្តិតអង្គុយ ។
    វាការពារមែនជនទុរយស-អាពួកចោរប្លន់បាញ់ប្រល័យ
    ព្រោះបក្សពួកវាភាគច្រើនក្រៃ- សុទ្ធចោរចង្រៃជនអន្ធពាល ។
    ការពារពួកខូចពួកប្លន់ដី- វាកាន់ទ្រឹស្តីចាញ់បានលុយ
    ដីរដ្ឋ-ឯកជនប្លន់យកផុយ- ច្បាប់តាមពិន័យស្រែករំលោភ ៕

  2. អាហ្អែងកុំប្រើល្បិចពាលមើល អាឆ្កែ បើចិត្តសឿង ។ ពួកអាថោកអាគ្មានខួរក្បាលជាខ្មែរទេ ពួកអាសំរាមក្នុងសង្គម ពួកអាចៃឆ្កែមួយថ្ងៃៗគ្មានចេះធ្វើអីនោះទេក្រោពីរកនឹកបំផ្លាញជាតិ

    បំផ្លាញកិត្តិយសប្រជាពលរដ្ធខ្លួនអែង ។ ពួកអាបីសាចឈាមថោកអស់ហ្អែងគង់មានថ្ងៃណាត្រូវទទួលយកកម្មពាររបស់ពួកហ្អែងនោះទៅវិញទេ​

    ។ អញនឹងប្រយុទ្ធជាមួយពួកហ្អែងអោយដល់ថ្ងៃទីបញ្ចប់ហើយចាំមើលចុះ អញនឹងកំទេចបេះដូងឆ្កែដូចពួកអាងាប់ហ្អែងអោយវាក្លាយទៅជាមនុស្សចេះស្រណោះជាតិមកវិញ ។

    ពូជអាកញ្ជះគេ ពូជអារស់ដោយសារបានដោយសារគំនិតដូចសត្វតិរច្ឆាន អាតិរច្ឆាន អាខួរក្បាលពោរពេញដោយលាមកអស់ហ្អែងនេះវាមិនចេះឈឺនោះទេ ។ ស្រុកខ្មែរធ្លាក់ខ្លួនដល់បាតរបៀបនេះ គឺដោយសារពួកអាហ្អែងប៉ុន្មានក្បាលនេះអែង ។

    គណះបក្សប្រជាជនរបស់ហ្អែងនឹងមានថ្ងៃណាមួយត្រូវរលាយផុតពីដីខ្មែរដោយភាពអាមាស់ជាមិនខាន

  3. កូនឪ says:

    សូមឯកឧត្តម ជាសមាជិកគណបក្សប្រជាជនមើលឲ្យច្បាស់ ពួកគេទៅទទួលដំណើរ លោក សម រង្សី គឺកើតពីមនោសញ្ចេតនា អាណិត ស្រឡាញ់ ទុកចិត្ត ជឿជាក់ លើលោក សម រង្សី យ៉ាងពិតប្រាកដ គ្មានការបង្ខំទេ ផ្ទុយទៅវិញបើទៅគាំទ្រគណបក្សលោកបានប៉ុណ្ណេះ គឺដោយទឹកចិត្តតែ ៥០%យ៉ាងច្រើន ក្រៅពីនោះគេទៅដោយខ្លាច ដោយការកៀបសង្កត់ ដោយការកៀងគរ ដោយបង្ខំ ប៉ុណ្ណោះ ។
    ផែនដីជិតក្រឡាប់ហើយឯកឧត្តម កុំក្អេងក្អាងពេក។

  4. កូនឪ says:

    ចាប់អារម្មណ៍តិចទៅបងអើយ ពួកគេទៅនោះគ្មានការបង្ខិតបង្ខំទេ ។

  5. The CPP is very popular among the KHMER people!

  6. 18 Mina says:

    មិនបារម្ភទេគ្រាន់តែព្រួយប៉ុណ្ណោះ។បើត្រូវរត់ពួនក៍មិនដឹងរត់ទៅពួនអែណាបើព្រៃត្រូតេចោកាប់ហ្មត់អស់ទៅហើយនោះ។

  7. sok an says:

    មេអាជាតិកំពុងដេកភ័យហើយ!ហាស!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  8. sok an says:

    មេអាជាតិកំពុងដេកភ័យហើយ!ហាស!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

    http://cdnapi.kaltura.com/index.php/extwidget/openGraph/wid/0_hppz4dfr

  9. ខួរក្បាលអាឈាង វុន គឺជាខួរក្បាលលាមក ។

  10. ខ្មែរក៥ says:

    ប្រសិន ជា អស់លោកពិត ជាអ្នក ស្នេហាជាតិអាណិតនិង ស្រឡាញ់ប្រជារាស្រ្តខ្មែរពិត សូមមេត្តា អាណិតយកខួរក្បាល គិត ពិចារណាមេីលថា តាំងពីឆ្នាំ១៩៧៩មក មន្ត្រីបក្សប្រជាជន ក៏ដូចជាប្រជារាស្រ្តខ្មែរទូទាំងប្រទេសគឺមានតែបាតដៃទទេ ដូចគ្នា តែ៣៤ឆ្នាំក្រោយ មន្រ្តីបក្ស ប្រជាជនបាន ក្លាយជាឧកញ៉ា សេដ្ឋី អស់ទៅហេីយ ចំណែករាស្រ្តខ្មែរ រស់នៅលំបាកវេទនា បាត់ផ្ទះសំបែងដីស្រែចំការជាបន្តបន្ទាប់។រីឯចិនយួនបែជាមានសិទ្ធកាន់កាប់ដីធ្លី ផ្ទះសំបែងប្រសេីរជាងខ្មែរម្ចាស់ស្រុក ហេតុអ្វី?នោះគឺមកពីយេីងយកតែមេដឹកនាំដដែលៗ

  11. Real Khmerologist says:

    Ah Chheang Vun, Ah Cheam Yeap, Ah Phay Siphan, and Ah Tith Sothea, their names are on the black list.

  12. គណបក្សប្រជាជនជេរ និយមមន្រ្តីចោរពុករលួយលួចជាតិ says:

    មានអាឡប់ខ្លះអួតថាខ្លួនបញ្ចេញមតិថ្លៃថ្នូរ ឥឡូវជេរគេចុយម្រ៉ាយហើយវើយ
    ក្បាលអាភ្លើណឹងសមតែកាត់យកមកទ្រាប់បាតជើងមែន ហាស់ ហាស់ ហាស់

  13. គណបក្សប្រជាជនជេរ និយមមន្រ្តីចោរពុករលួយលួចជាតិ says:

    ជាម យៀប គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ផ្ដើម​កសាង​ប្រទេស​កម្ពុជា ដោយ​បាតដៃ​ទទេ​អស់​រយៈពេល ៣៤​ឆ្នាំ​មក​ហើយ
    ចុះអាងាប់អ្ហែងចាយដុល្លាធ្វើអីរាល់ថ្ងៃ? ម៉េចមិនចាយបាតដៃទទេទៅពួកអាឆ្កែប្រើទ្រឹស្ដីកុម្មុយនិស្ដិ៍ ?

  14. គណបក្សប្រជាជនជេរ និយមមន្រ្តីចោរពុករលួយលួចជាតិ says:

    ពូជរកសុ៍អត់ដើមមានតែ មេចោរកាន់អំណាចធំៗបក្សប្រជាជនពុករលួយលួចជាតិតែប៉ុណ្ណោះ ! (*.*)

  15. ក្ដែន.អាស says:

    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    **ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -**ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -**ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    ** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    ** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- **សម្រាប់លក់ចេញអោយហាណូយ ។
    ** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។

  16. cheath says:

    ពួកអាឆ្កែចោលម្សៀតមន្ត្រីបក្សសង្គ្រោះជាតិ វាល្ងង់ខ្លៅអញ្ចឹងបងប្អូន
    លោកជាតិខ្ញុំជេរវាថាអាឆ្កែល្ងង់ខ្លៅត្រឹមត្រូវទេ ?
    វាចេះស្អីវា ? វាម្នាក់ៗ អួតសុទ្ធតែខ្លួនជាបណ្ឌឹត មានបរិញ្ញាប័ត្រ តែទីបំផុតចេះខ្មោចស្អីវា
    មកលួចយកចម្លងស្នាដៃពីអ្នកឃ្វាលគោដូចខ្ញុំ យកទៅប្រើស្មោះ !
    អញ្ចឹងបងប្អូនជនរួមជាតិទាំងអស់គួរជឿលើសមត្ថភាពដែលវាអួតអាងតាំងខ្លួន
    ពីដើមមកនេះឫុអត់ ?
    ពួកមន្ត្រី អាសមរង្សី +មន្ត្រីអាកឹមសុខា អន់ថោកអញ្ចឹង តើវាមានសមត្ថភាពអី ជួយរុញបក្សវា
    អោយទៅមុខបាននោះ ? ហាស ! ហាស អាល្ង់ង់ថោកទាប .*. ជើងឆ្កែ+ក្តែន.អាស

  17. ម៉ែអា Chheath says:

    ក្តែន.អាស

  18. ស្រមោច says:

    មានរឿងអ្វីត្រូវបារម្ហត្រូវភ័យ
    មានតែរឿងត្រូសប្បាយទៅវិញទើបត្រឹមត្រូវ
    ព្រោះឯកឧត្តម កិម សុខា ព្រមរួបរួមជាមួយឯកឧត្តម សម រង្សី ដោយសាឯកឧត្តម សម រង្សី មិនអាចវិលចូលស្រកវិញឥឡូវបានវិលចូលស្រុកវិញឯកឧត្តម កិម សុខា បានខកចិត្តដូចរឿងមេមាន់បណ្តើរកូនទា

  19. ស្រមោច says:

    សូមអស់លោកពិចារណាឱ្យបានច្បាស់
    កុំតាំងខ្លួនជាសត្វរៃឬជាមមាច

  20. says:

    ឆ្កួត  ចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍ជាសិទ្ធរបស់គេ   ពួកឆ្កួតសុទ្ធ។

  21. សំឡាញ់! says:

    គណបក្សប្រជាជន មិនបារម្ភទេ តែគ្រាន់តែភ័យទេតើ !

  22. ក្ដែន.អាស says:

    មកពីអាឆ្កែcheathអ្ហែងល្ងង់ខ្លៅខ្លាំងពេក
    ទើបឱ្យគេបំបែកកំណាព្យអាល្ងងខ្លៅអ្ហែងបាន អាភ្លើ
    ប៉ុណ្ណឹងហើយនៅខំអួតទាំងស្លាក់សន្ទូចទល់ផ្អកអីទៀត
    មកៗអង្គុយបត់ជើងថ្វាយបង្គំគូថអាចម៍អញទៅ !

  23. i love my cambodia country says:

    គិតទៅខ្មែរយើងជេរតែខ្មែរគ្នាឯង
    ខ្ញុំចង់ប្រាប់ថាខ្ញុំអត់ចូលចិត្តនរណាទាំងអស់
    តែបើបក្សណាមានគោលនយោបាយល្អសំរាប់ប្រជាជននិង
    ប្រទេសជាតិគឺបក្សនឹងល្អខ្ញុំគាំទ្រ
    មួយទៀតនរណាគាំទ្របក្សណាគឺជាសិទ្ឋរបស់ពួកគាត់សូមបងប្អូន
    គិតមើលទៅណាពេលបងជេរគ្នាសួរថាពួកបងជានរណាខ្មែរឬយួន សៀម
    បើបងជាខ្មែរឈប់ទៅណាតែខ្ញុំប្រាប់បងអោយត្រង់ទៅខ្ញុំគាំទ្រ
    សង្រ្គោះជាតិដោយសាអីគាត់អត់ទាន់ដែលបានជាប់ថាតើពេលដែលគាត់ជាប់ហើយ
    តើគាត់ត្រូវធ្វើអ្វីយើងកុំទាន់អាលថាព្រោះគាត់អត់ទាន់ជាប់ផងយើងថាគាត់អត់ដែលបាន
    កសាងអី សួរថាកន្លងមកអំណាចនៅលើនរណាបើនៅប្រទេសគេវិញដូចជាថៃជាដើម
    បក្សប្រឆាំងគេមានសិទ្ឋស្នើសុំថវិកាជាតិដើម្បីអភិវឌ្ឍន៏ប្រទេសតែប្រទេសយើងអត់ទេ
    ហើយសួរថាបងៗ​​ ខ្លួនឯងគិតថាខ្លួនឯងជាអ្នកចេះដូចបងជាតិជាដើមបងអត់ទាន់យល់លិទ្ឋិប្រជាធិបតេយ្យ
    បែបណាផងនិងបងគាំទ្របក្សណាក៏ជារឿងសិទ្ឋសេរីភាពរបស់បង

  24. i love my cambodia country says:

    សូមបងៗគិតទៅណាហើយពិចារណាផងចូលចិត្តបក្សណាជាសិទ្ឋយើងណាយើងជា
    ប្រជាជនធម្មតាយើងជេរគ្នាចឹងទៅសូមកុំអោយហួសហេតុពេកណា
    បងៗដែលគិតទេថាគេអ្នកធំៗដូចហ៊ុនសែននិងសមរស្ស៊ីគាត់ឈ្លោះគ្នាតែបន្តិចគាត់ត្រូវគ្នា
    វិញហើយ