យុវវ័យ​កម្ពុជា​ប្រែកាយ​ជា​តួអង្គ​តុក្កតា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នា​ថ្ងៃ​បុណ្យ​កូមិករ​ជប៉ុន

Tuesday, 23 July 2013
Chloe Cann
ភ្នំពេញ ប៉ុស្តិ៍

 

130723_21a

យុវជនយុវតី​ខ្មែរ​ស្លៀក​ពាក់​តុបតែង​ខ្លួន និង​ពាក់សក់​ឲ្យ​ដូច​តួអង្គ​គំនូរជីវចល​តុក្កតា​របស់​ជប៉ុន​ក្នុង​ថ្ងៃ​បុណ្យ​កូមិករ។ រូបថត ហុង មីនា

ភ្នំពេញ : កាលពី​ព្រឹក​ម្សិលមិញ​នៅឯ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ផ្នែក​មហាវិទ្យាល័យ​ភាសា​ឬ​វិទ្យាស្ថាន​ភាសា​បរទេស​នោះ​មាន​ការ​សម្តែង​សិល្បៈ​វប្បធម៌​ជប៉ុន​មួយ​តាមរយៈ​ល្ខោន​ប្រពៃណី​បុរាណ​អូតាគុ​។ វា​ជា​លោ្ខន​មួយ​ដែល​មាន​ក្រុម​នារី​ប្រាំ​រូប​ស្លៀកពាក់​តុបតែង​ខ្លួន​និង​លេង​ម៉ូដ​សក់​តាម​បែប​ក្រុម​ក្មេងស្រី​ជំទង់​របស់​ជាតិ​ជប៉ុន។

ឈុត​សម្តែង​ល្ខោន​នោះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​ខ្លាំង​ណាស់​ជាពិសេស​ក្រុម​បុរស​ៗ​ពួកគេ​បាន​ទាញ​កាមេរ៉ា​ថត​ឲ្យ​ព្រោងព្រាត​តែ​ម្តង​ជាមួយ​នឹង​ឈុត​ស្លៀក​ខ្លី​របស់​តួអង្គ។

និស្សិត​ស្រី​ជនជាតិ​ថៃ​ដែល​ដើរតួ​ជា​នាង​មីកូហាត់ស៊ូនី​នៃ​រឿង​ល្ខោន​នោះ​បាន​បកស្រាយ​ប្រាប់​ដល់​អ្នក​ព័ត៌មាន​ថា​៖​«យើង​បាន​ស្វែងយល់​ពី​វា​ច្រើន​និង​ព្យាយាម​ចង់​សម្តែង​ឲ្យ​ដូចជា​តួអង្គ​នេះ​តែ​ម្តង​ទៀត​ផង»។

មាន​អ្នក​គាំទ្រ​ស្វាគមន៍​ពេញ​ពិភពលោក​សម្រាប់​សិល្បៈ​លោ្ខន​ប្រពៃណី​បុរាណ​ជប៉ុន​មួយ​នេះ​។ ម្យ៉ាង​ទៀត​វា​ជា​សិល្បៈ​មាន​លក្ខណៈ​ច្នៃប្រឌិត​ដូចជា​ខ្សែភាពយន្ត​គំនូរ​ជីវចល​ជប៉ុន​និង​រឿង​បែប​កំប្លែង​ម៉ុងហ្គា​ដែរ។

ព្រឹត្តិការណ៍​សម្តែង​ល្ខោន​វប្បធម៌​ប្រពៃណី​ជប៉ុន​នោះ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ឬ​ហៅ​កាត់​ថា​CJCC​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសា​បរទេស​។ គេ​ឃើញ​មាន​អ្នក​ចូលរួម​ទស្សនា​ចំនួន​ប្រមាណ​ជា​៤០០​នាក់ ដោយ​អ្នក​ទស្សនា​ភាគច្រើន​ជា​និស្សិត​កម្ពុជា។

អ្នក​រៀបចំ​កម្មវិធី​លោក​ហ៊ីដេកាហ្សូ​កុនដូ​វ័យ​៤៤​ឆ្នាំ​បាន​និយាយ​ថា​កាលពី​ខែ​កុម្ភៈ​កន្លង​មក CJCC​បាន​រៀបចំ​ព្រឹត្តិការណ៍​មាន​ឈ្មោះ​Japan Cambodia Kizuna Festival 2013​មាន​ភាគី​ជប៉ុន​ចូលរួម​រៀបចំ​តែ​ព្រឹត្តិការណ៍​សម្តែង​ល្ខោន​ប្រពៃណី​ជប៉ុន​កាលពី​ម្សិលមិញ​នេះ​ត្រូវ​បាន​ភាគី​កម្ពុជា​ជា​អ្នក​រៀបចំ​។ អ្នក​រៀបចំ​កម្មវិធី​រូប​នេះ​បាន​បង្ហើប​ប្រាប់​ថា​យើង​នឹង​មាន​កម្មវិធី​មួយ​ទៀត​ត្រូវ​ចំ​ដែរ​នៅ​ខែ​តុលា​ខាង​មុខ។

លោក​ថា​ល្ខោន​ប្រពៃណី​ជប៉ុន​មួយ​ត្រូវ​បាន​សម្តែង​ស្ទើរតែ​គ្រប់​តំបន់​នៅ​អាស៊ី​ទៅ​ហើយ។ លោក​ថា​យើង​ទទួល​ស្គាល់​ចំពោះ​ប្រជាប្រិយភាព​ល្ខោន​នេះ​ខណៈ​កាលពី​ដើម​វា​មាន​ភាព​ល្បី​តិចតួច​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​ជាង​បណ្តា​ប្រទេស​ជិត​ខាង។

លោក​បន្ត​ថា​ទោះ​បី​លោ្ខន​នេះ​វា​មាន​លក្ខណៈ​បែប​ជា​ការ​កម្សាន្ត​លេង​ក្តី​តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ជប៉ុន​ដែរ​ដោយ​វា​ច្រើន​តែ​បង្ហាញ​ពី​របៀប​បែបបទ​ម៉ូដ​របស់​ក្មេង​ៗ​។

លោក​ណាំង​ម៉ូនីន​វ័យ​២៦​ឆ្នាំ​ដែល​ជា​មន្រ្តីរាជការ​បម្រើ​ការ​នៅឯ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​ខ្លួន​ថា​យើង​សង្ឃឹម​ថា​សិល្បៈ​ល្ខោន​ប្រពៃណី​ជប៉ុន​មួយ​នេះ​នឹង​មាន​ការ​គាំទ្រ​និង​ចូលចិត្ត​ច្រើន​នៅ​កម្ពុជា។

លោក​ណាំង​ម៉ូនីន​បាន​បន្ត​ថា​៖​«​លោ្ខន​ប្រពៃណី​ជប៉ុន​នេះ​វា​មាន​លក្ខណៈ​ថ្មី​សន្លាង​សម្រាប់​ប្រជាជន​ខ្មែរ​ដោយ​អ្នក​គាំទ្រ​ភាគច្រើន​មិន​បាន​ស្គាល់​វា​ផង​ទេ​។ តែ​ចាប់​ពី​ព្រឹត្តិការណ៍​ធំ​មួយ​បាន​រៀបចំ​នៅ​ខែ​កុម្ភៈ​មក​នោះ​យើង​ឃើញ​មាន​មនុស្ស​ជាច្រើន​បាន​ចូលរួម​និង​ចាប់​អារម្មណ៍​»។

ទោះ​បី​ជា​គេ​សង្កេត​ឃើញ​មាន​អ្នក​គាំទ្រ​ភាគច្រើន​ជា​បុរស​ក្តី តែ​អ្នក​សម្តែង​វិញ​ភាគច្រើន​គឺជា​ស្ត្រី​ដែរ។

ការីនិពន្ធ​ទស្សនាវដ្តី​ជប៉ុន​ល្បី​ឈ្មោះ​ម្នាក់​គឺ​ស៊ីនូស៊ូកិ​កូបាយ៉ាស៊ី​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា​៖​«​នៅ​ប្រទេស​ជប៉ុន​គេ​ច្រើន​តែ​ឃើញ​មាន​បុរស​ចូលរួម​សម្តែង​ព្រោះ​គេ​ចាប់​អារម្មណ៍​នូវ​សម្លៀកបំពាក់​ប្រពៃណី​នេះ​»។

ចំណែក​មិត្ត​រួម​ការងារ​របស់​លោក​ស៊ីនូស៊ូកិ​កូបាយ៉ាស៊ី​គឺ​កញ្ញា​រីនហ៊ូស៊ីណូ​វ័យ​២០​ឆ្នាំ​វិញ​បាន​ស្លៀកពាក់​ឈុត​ពណ៌​ស៊ីជម្ពូ​ដែល​នាង​បាន​ទិញ​ពី​ប្រទេស​ជប៉ុន​មក​ដើម្បី​ចូលរួម​នៅ​ទី​នេះ​។

ស៊ីនូស៊ូកិ​កូបាយ៉ាស៊ី​បាន​ពន្យល់​ទៀត​ថា​លោ្ខន​ប្រពៃណី​នោះ​ជា​ភាសា​ជប៉ុន​ថា​«អូតាគុ»​ដែល​គេ​សំដៅ​ទៅ​លើ​ក្រុម​ក្រមិចក្រមើម តែ​វា​ភាគច្រើន​សាច់រឿង​មាន​លក្ខណៈ​ដូចជា​រឿង​បែប​គំនូរជីវចល​និង​រឿង​ម៉ង់ហ្គា​ដែរ។

លោក​អះអាង​ថា​ទោះ​បី​ជា​ពេល​នេះ​មាន​ការ​គាំទ្រ​តិចតួច​ក្តី តែ​មិន​យូរ​ឡើយ​ល្ខោន​បែប​ប្រពៃណី​ជប៉ុន​មួយ​នេះ​នឹង​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ចាប់​អារម្មណ៍​ជាពិសេស​លើ​ការ​សម្តែង​ជា​លោ្ខន​ប្រពៃណី​ជប៉ុន​ឈ្មោះ​អូតាគុ​ជា​មិន​ខាន៕PR

 

What Next?

Recent Articles