ព្រះសព​សម្តេច នរោត្តម វជ្ជរ៉ា​ ត្រូវ​បាន​បូជា​នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ

ថ្ងៃ ព្រហស្បតិ៍ 01 សីហា 2013
ដោយ ប៉ែន បូណា
RFI

ព្រះសព​របស់​សម្តេច នរោត្តម វជ្ជរ៉ា ត្រូវ​បាន​បូជា នៅវេលា​ម៉ោង ២រសៀល ថ្ងៃ​ព្រហស្បតិ៍​ទី ១ សីហា ​ម៉ោង នៅ​ប្រទេស​បារាំង នៅឯ​ទី​កន្លែង​បញ្ចុះសព Père la Chaise ក្នុង​ទីក្រុងប៉ារីស ដោយមាន​ការចូលរួម​យ៉ាង​ច្រើន​​​ពីសំណាក់​សហគមន៍​ខ្មែរ នៅ​ប្រទេស​បារាំង និង​ក្រុមគ្រួសារ​រាជវង្ស​ផងដែរ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ព្រះសព នៅទីក្រុង​ប៉ារីស។

norodom_vacheara2

សម្តេច​នរោត្តម វជ្ជរ៉ា បាន​សោយ​ទិវង្គត នៅវេលា​ម៉ោង ៤​រសៀល នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ក្នុង​ព្រះជន្ម ៦៨ព្រះវស្សា ដោយ​ព្រះរោគាពាធ។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាង​ទៅគោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះសពនៅ​ឯដំណាក់របស់​សម្តេច នរោត្តម សិរិវុឌ្ឍ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី ២៩កក្កដា។​

សម្តេច នរោត្តម វជ្ជរ៉ាគឺ​ជា​ព្រះអនុជ មាតា​ទីទៃ របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។ ព្រះអង្គ មាន​ព្រះស្វាមី​ជា​ជនជាតិ​បារាំង​ឈ្មោះYves Dumont និង​បុត្រា​នាម Kevin Dumont។ ព្រះអង្គ​ធ្លាប់​ធ្វើ​សកម្មភាព​សង្គម និង​នយោបាយ​ជាច្រើន កាលនៅ​មាន​ព្រះជន្ម។ សម្តេច ​នរោត្តម វជ្ជរ៉ាក៏​ធ្លាប់​ធ្វើ​ជា​តំណាងរាស្ត្រ កាលពីឆ្នាំ ១៩៩៨ ក្នុងរាជ​រដ្ឋាភិបាល អាណត្តិទី២ ប្រចាំ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋសភា​ផង​ដែរ។ បន្ទាប់មក ព្រះអង្គ​ក៏បាន​វិលត្រឡប់ ទៅ​នៅប្រទេស​បារាំង​វិញ រហូត​ដល់ពេល​មាន​ព្រះរោគាពាធ៕

 

What Next?

Recent Articles