រតនៈ វិសិដ្ឋ ទោះបីជាយូរនៅតែចាំ

ថ្ងៃទី 1 សីហា 2013
ដោយ: ពិទូរ្យ
CEN

ភ្នំពេញ: តារា​សម្តែង​រាង​ខ្ពស់​ច្រមុះ​ស្រួច រតនៈ វិសិដ្ឋ ទើបតែ​ជួបប្រទះ​នូវ​ការអាក់ខាន មិនបាន​សម្តែង​រឿង​ភាគ​ឲ្យ​ទូរទស្សន៍​កន្លងមក ហើយ​ថ្មីៗ​នេះ​ទៀត រឹតតែ​ធ្វើ​ឲ្យ​ឱកាស​កើប​ប្រាក់​ក្រៅ​ស្រុក​ត្រូវ​ជ្រុះ​បាត់​ខកខាន ដោយ​មិន​ចេញទៅ​សម្តែង ព្រោះតែ​សមាជិក​ក្នុង​ក្រុម​ខ្វះ​ឯកសារ​មិន​គ្រប់គ្រាន់​។ ហេតុនេះហើយ ធ្វើ​ឲ្យ​ដំណើរ​ឆ្លង​ទ្វីប ត្រូវ​ពន្យារពេល អាច​ចន្លោះ​ពី ២​សប្តាហ៍ ទៅ ១​ខែ​កន្លះ​។​

​ប៉ុន្តែ​ថ្វីត្បិតតែ​រង់ចាំ​យូរ​បន្តិច​មែន តែ​គ្រប់គ្នា ដែលមាន​ឈ្មោះ​ត្រូវ​ទៅ​អូស្ត្រាលី នៅតែ​រង់ចាំតែ​ពេលវេលា​មកដល់​។ ចំណែក រតនៈ វិសិដ្ឋ នៅតែមាន​គេ​មក​ទាក់ទង​ថត​រឿង​ជាប់ តែ​ត្រូវបាន​តារា​រូបនេះ លុប​កុងត្រា​ជាមួយ​ផលិតកម្ម ជាប់គាំង​គ្មាន​ផ្លូវ​ដើរ​នោះទេ ព្រោះ​គេ​កំពុង​ត្រៀមខ្លួន​ថត​រឿង​ឲ្យ​ផលិត​ដ៏​ល្បីឈ្មោះ តែ​សាច់រឿង​ទាំងស្រុង​ត្រូវ​លាក់ទុក​សិន​។​

​ក្នុងជំនួប​តាម​ទូរស័ព្ទ កាលពី​ម្សិលមិញ តារាចម្រៀង​រូបនេះ ប្រាប់ថា ការបាត់បង់​ឱកាស​ស​ម្តែ​ង​ជា​តួ​រឯក​លើក​មុន​នោះ មិនមែនជា​បញ្ហា​អី​ទេ​។ ចំណែក​ការ​រឿង​ទៅ​អូស្ត្រាលី ត្រូវ​ពន្យា​ពេលនោះ​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ ព្រោះ​លោក​បាន​រៀប​គំរោង​ថត​រឿង ដើម្បី​ទទួល​កុងត្រា​ថត​រឿង តែ​មកដល់​ចំណុច​នេះ តារា​សម្តែង​ដែលមាន​ស្នាមញញឹម​ស្អាត រូបនេះ ត្រូវ​បង្ខំចិត្ត​លុប​កុងត្រា ជាមួយ​ផលិតកម្ម​វិញ បន្ទាប់ពី​គម្រោង​ទៅ​អូស្ត្រាលី ត្រូវ​ពន្យារពេល រហូតដល់​១​ខែ​។ ដូច្នេះ​ប្រសិនបើ រតនៈ វិសិដ្ឋ ព្រម​ទទួល​ថត​រឿង​លុះត្រា​ណា ផ្អាក​ការចេញដំណើរ​ទៅ​អូស្ត្រាលី​។​

​តារា​សម្តែង មាឌ​មាំ រតនៈ វិសិដ្ឋ បាន​បន្ថែមថា “​មូលហេតុ​ដែល​គេ​ត្រូវ​លើក​ពេល ទៅ​អូស្ត្រាលី​នោះ ខ្ញុំ​ក៏​មិនដឹង​មូលហេតុ​ច្បាស់លាស់​ដែរ គ្រាន់តែ​ខាង​សមាគម គេ​ប្រាប់ថា លើក​ពេល​ដល់​ខែក្រោយ​”​។

​វា​ជា​ឱកាស​ថ្មី​មួយ សម្រាប់​តារា​សម្តែង​វ័យ ២៧ ឆ្នាំ រូបនេះ ព្រោះ វិសិដ្ឋ ហាក់​មិនទាន់​សម្រប​ខ្លួន​បាន​នៅឡើយ សម្រាប់​ឱកាស​ទៅ​សម្តែង​នៅក្រៅ​ប្រទេស ព្រោះ​កន្លងមក​ការងារ​ក្នុង​សិល្បៈ រតនៈ វិសិដ្ឋ មានឱកាស​តែម្តង​ប៉ុណ្ណោះ ពេលដែល​លោក​ធ្វើដំណើរ​ទៅ​សម្តែង​ជាមួយ​តារា​រួម​ក្រុម​លើទឹក​ដី​បច្ចេកវិទ្យា​ជប៉ុន លើកដំបូង ដូច្នេះ​ដើម្បី​ជា​ឱកាស​បាន​ជាន់​ទឹកដី​កង់​ហ្គូ​រ៉ូ រតនៈ វិសិដ្ឋ ដាច់ខាត​ត្រូវតែ​លុប​កុងត្រា ជាមួយ​ផលិតកម្ម ដែល​លោក​ចុះ​កុងត្រា​ថត​រឿង​។

​វា​មិនមែនជា​រឿង​ចម្លែក​ឡើយ សម្រាប់​តារា​សម្តែង​ដែល​មិនទាន់មាន​ក្រេ​ឌី​ត​ល្អ សម្រាប់​ដំណើរ​សម្តែង​ក្រៅ​ស្រុក ដូច្នេះ រតនៈ វិសិដ្ឋ ចាំបាច់​ត្រូវតែ​លុប​គម្រោង​សម្តែង​រឿង​ចោល ដើម្បី​សន្សំ​ពិន្ទុ​ឲ្យ​បានល្អ ហើយ​ស្រវា​ឱកាស​ក្រៅ​ស្រុក ទោះបីជា​ពេលវេលា​ត្រូវ​រង់ចាំ​បន្តិច​ក្តី ព្រោះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្និទ្ធ​នឹង​អ្នកសិល្បៈ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា រតនៈ វិសិដ្ឋ ក៏​ជា​មុខព្រួញ​របស់​ម្ចាស់​ផលិតកម្ម នៅ​ឯនាយសមុទ្រ​(​អាមេរិក​)​ផងដែរ​។

​បើតាម​ការ​ឲ្យ​ដឹង​នោះ បញ្ជាក់ថា គេ​នឹង​ធានា តារា​សម្តែង ដែលមាន​ប្រភព​មកពី​ខេត្តបាត់ដំបង​រូបនេះ ឲ្យ​ទៅ​សម្តែង​ច្រៀង​រាំ​ផងដែរ នៅ​អាមេរិក បន្ទាប់ពី​តារា​រូបនេះ វិលត្រឡប​មកពី​អូស្ត្រាលី​វិញ​៕​

 

What Next?

Recent Articles