និស្សិតពេទ្យនៃសាកលវិទ្យាល័យអន្តរជាតិ ឬហៅថា អាយ.យូ (IU) ជិត ២០០នាក់ បាននាំគ្នាធ្វើកូដកម្ម ដោយមានលើកបដា និងដុតកង់ឡានមុខសាលា ដើម្បីទាមទារអោយថ្នាក់ដឹកនាំសាលាបញ្ចុះតម្លៃសិក្សាសម្រាប់ដំណាច់ឆ្នាំបញ្ចប់ការសិក្សា។
ដោយ រ៉ាន់ សំណាង
2013-08-04
RFA
ក្រុមនិស្សិតទាំងនេះ នៅតែបន្តការតវ៉ាតទៅទៀត លុះត្រាទទួលបានដំណោះស្រាយមួយដែលអាចទទួលយកបាន។ ពួកគេស្នើអោយមន្ត្រីគ្រប់គ្រងសាលាបញ្ចុះតម្លៃប្រាក់ឈ្នួលបង់ថ្លៃសាលាពី ២.១០០ដុល្លារ មកត្រឹម ១.៥០០ដុល្លារ ដោយរាប់បញ្ចូលទាំងការធ្វើសារណា និងចុះកម្មសិក្សា ហើយនិងអនុញ្ញាតអោយពួកគាត់បន្តការសិក្សាមួយឆ្នាំទៀតដើម្បីចូលរួមប្រឡងថ្នាក់ជាតិ។
លោក ប៉េង សុវណ្ណ តំណាងក្រុមនិស្សិតបានឱ្យដឹងថា មូលហេតុនៃការធ្វើកូដកម្មនេះ ដោយសារ ភាគីខាងសាលាបានកំណត់តម្លៃសិក្សាសម្រាប់និស្សិតជិតបញ្ចប់ការសិក្សាមានតម្លៃថ្លៃ ដែលធ្វើអោយនិស្សិតភាគច្រើនមិនមានលទ្ធភាពអាចបញ្ចប់ការសិក្សារបស់គេបាន។
វិទ្យុអាស៊ីសេរី ព្យាយាមស្វែងរកការស្រាយបំភ្លឺបញ្ហានេះពីលោក សាបូ អូសាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ដោយហៅទៅកាន់ទូរស័ព្ទគាត់ជាច្រើនលើកតែមិនមានអ្នកទទួល។
ក្រុមនិស្សិតសង្ឃឹមថា ក្រសួងអប់រំយុវជននិងកីឡា នឹងផ្ដល់កិច្ចអន្តរាគមន៍សមស្របមួយសម្រាប់ពួកគេទាក់ទងនឹងការកំណត់ថ្លៃសិក្សានៅសាកលវិទ្យាល័យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅរតនគិរីបារម្ភពីការរាតត្បាតនៃជំងឺគ្រុនឈាមឬគ្រុនឈីក
- កម្ពុជា-ថៃគ្រោងធ្វើមន្ទីរពេទ្យតាមខេត្តជាប់ព្រំដែនប្រទេសទាំងពីរ
- គ្រូពេទ្យនៅស្វាយរៀងរងការចោទថាព្យាបាលស្ត្រីមានផ្ទៃពោះបណ្ដាលឲ្យស្លាប់
- កម្មកររោងចក្រកាត់ដេរនៅព្រៃវែងប្រមាណ១ពាន់នាក់ធ្វើកូដកម្ម
- ពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើបាតុកម្មនៅវ៉ាស៊ីនតុន
- សហជីពកម្មករនៃអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបធ្វើកូដកម្ម
- ជំងឺគ្រុនឈីកកើនឡើងនៅខេត្តតាកែវ
- បុគ្គលិកកាស៊ីណូណាហ្គាវើលបន្តធ្វើបាតុកម្ម
- ក្រសួងសុខាភិបាលចាត់វិធានការទប់ស្កាត់ជំងឺគ្រុនឈាម